សមាគម​សង្គ្រោះ
បទពិសោធន៍​ដែលបាន​គាំទ្រ​ដោយ​សមាគម​សង្គ្រោះ


« បទពិសោធន៍​ដែលបាន​គាំទ្រ​ដោយ​សមាគម​សង្គ្រោះ » បទពិសោធន៍​ដែលបាន​គាំទ្រ​ដោយ​សមាគម​សង្គ្រោះ ( ឆ្នាំ២០២៥ )

បទពិសោធន៍​ដែលបាន​គាំទ្រ​ដោយ​សមាគម​សង្គ្រោះ

គោលបំណង​របស់​សមាគម​សង្គ្រោះ​គឺ​ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀបចំខ្លួន​ដើម្បី​ត្រឡប់​ទៅ​ទី​វត្តមាន​របស់​ទ្រង់វិញ ។ សមាគម​សង្គ្រោះ​សម្រេច​ការណ៍​នេះ​ដោយ​ការគាំទ្រ​បទពិសោធន៍​ទាំងឡាយ​សម្រាប់​បងប្អូន​ស្ត្រី ក្នុង​ការផ្តល់ និង​ទទួល​សេចក្តី​ស្រឡាញ់ និង​ការសង្គ្រោះ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​ដែល​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នោះ​បងប្អូន​ស្ត្រី​នឹង​ទទួល​បាន​បំណង​ប្រាថ្នា​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះ ។ បទពិសោធន៍​ដែលបាន​គាំទ្រ​ដោយ​សមាគម​សង្គ្រោះ​ជួយ​បងប្អូន​ស្រ្តី​សម្រេច​គោលបំណង​ដ៏​សំខាន់​នេះ ។

សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ថា​តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ត្រូវ​ផ្តោត​លើ​នៅក្នុង​វួដ និង​ស្តេក​ទាំងឡាយ​របស់​អ្នក ។ ធនធាន​ដែល​ភ្ជាប់​មក​ជាមួយ​អាច​ជួយ​អ្នក​ស្វែងយល់​អំពី​គោលការណ៍​ដំណឹងល្អ​ដែល​គាំទ្រ​បទពិសោធន៍​ទាំងនេះ ។ អ្នក​ក៏​អាច​ប្រើ​ធនធាន​ទាំងនេះ​ដើម្បី​បង្រៀន​បងប្អូន​ស្រី​ពី​របៀប​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

ស្ត្រី​នៅជិត​ព្រះវិហារ​បរិសុទ្ធ

ការរៀបចំ​បងប្អូន​ស្រី​ដើម្បី​ចុះ​សេចក្តីសញ្ញា សេចក្តីសញ្ញារួមទាំង​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ព្រះអម្ចាស់

បងប្អូន​ស្រី​អាច​ស្វែងរក​អំណាច ការការពារ ការដឹកនាំ អំណរ និង​ភាពសុខសាន្ត កាលដែល​ពួកគេ​ស្ថាបនា​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ស្ត្រី​កំពុង​អង្គុយ ហើយ​ញញឹម

ការបង្រៀន​បងប្អូនស្ត្រី​អំពី​ការទទួល​ខុសត្រូវ​នៃ​សេចក្ដីសញ្ញា​របស់​ពួកគេ និង​ពរជ័យ​នៃ​អំណាច​របស់​ព្រះ

ស្ត្រី​ដែល​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ជួយ​ព្រះអម្ចាស់​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​ទ្រង់ ហើយ​មានសិទ្ធិ​ទទួល​បាន​អំណាច​របស់​ព្រះ ។

ស្ត្រី​អង្គុយ​នៅ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ

ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ

នៅពេល​ដែល​បងប្អូន​ស្រី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ចូលរួម​ក្នុង​កិច្ចការ​​​ពង្សប្រវត្តិ ពួកគេ​ជួយ​បង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច និង​ទទួលបាន​ពរជ័យ​នៃ​ការព្យាបាល​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ស្ត្រី​អធិស្ឋាន​ជាមួយគ្នា

ការផ្ដល់​ការងារបម្រើ​ដូចជា​ព្រះអង្គ​សង្រ្គោះ​ធ្វើ

នៅពេល​ដែល​បងប្អូន​ស្រី​រស់នៅ​តាម​សេចក្ដីសញ្ញា​របស់​ពួកគេ​ដោយ​ផ្ដល់​ការងារបម្រើ​ដូច​ព្រះគ្រីស្ទ នោះ​ពួកគេ​ផ្ដល់ពរ​ដល់​ជីវិត​របស់​អ្នកដទៃ និង​កាន់តែ​ខិត​ជិត​ទៅនឹង​ព្រះអង្គសង្គ្រោះ​ដោយ​ខ្លួនគេផ្ទាល់ ។

ស្ត្រី​និយាយ​ជាមួយគ្នា

ការចូលរួម​ក្នុង​ការសម្ភាស​ស្ដីពី​ការងារ​បម្រើ

ការសម្ភាស​អំពី​ការងារបម្រើ​គឺជា​ឱកាស​ដើម្បី​ធ្វើជា​គំរូ​នៃ​ការងារបម្រើ បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការដឹងគុណ ស្វែងយល់​ពី​តម្រូវការ និង​ភាពខ្លាំង​របស់​សមាជិក ផ្តល់​ការគាំទ្រ និង​ធនធាន ព្រមទាំង​ទទួលបាន​ការបំផុស​គំនិត​អំពី​របៀប​ថែទាំ​បងប្អូន​ស្ត្រី​ម្នាក់ៗ ។

ប្រធាន ខាមៀល អិន ចនសុន ស្វាគមន៍​ស្ត្រី​នៅក្នុង​ព្រឹត្តិការណ៍​មួយ

ការផ្តល់ និង​ការទទួល​ការសង្គ្រោះ

នៅពេល​ដែល​បងប្អូនស្រី​ធ្វើជា​ដៃគូ​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ផ្តល់​ការសង្គ្រោះ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដល់​អ្នកដទៃ​ទៀត នោះ​ពួកគេ​នឹង​រកឃើញ​ការសង្គ្រោះ​របស់​ខ្លួនឯង​ផ្ទាល់​នៅក្នុង​ទ្រង់ ។

ស្ត្រី​លេង​ជាមួយ​កូន

ភ្ជាប់​កិច្ចខិតខំ​ប្រចាំ​ថ្ងៃ​ដោយ​សុចរិត​ទៅនឹង​សេចក្ដីសញ្ញា

នៅពេល​ដែល​បងប្អូនស្ត្រី​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​រស់នៅ​តាម​សេចក្ដីសញ្ញា​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ នោះ​ពួកគេ​មានសិទ្ធិ​ទទួលបាន​អំណាច​នៃ​ការព្យាបាល និង​ការពង្រឹង​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ស្ត្រី​និយាយ​គ្នា​នៅក្នុង​ព្រះវិហារ

ការប្រឹក្សា​នៅក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ​ថ្ងៃ​អាទិត្យ

នៅពេល​ដែល​បងប្អូន​ស្រី​ប្រឹក្សា​ជាមួយគ្នា​អំពី​បញ្ហា​ប្រឈម តម្រូវការ និង​ឱកាស​ដោយ​ផ្តោតលើ​ព្រះអង្គសង្គ្រោះ ពួកគេ​អាច​ទទួល​បាន​វិវរណៈ ស្ថាបនា​សាមគ្គីភាព និង​មាន​អារម្មណ៍​ចូលចុះ​នៅក្នុង​​សមាគម​សង្គ្រោះ ។

ស្ត្រី​កំពុង​ញញឹម

ការរៀបចំ​ផែនការ​សកម្មភាព​សមាគម​សង្គ្រោះ​ដែល​ផ្តោត​លើ​ព្រះគ្រីស្ទ

សកម្មភាព​នានា​គួរតែ​ពង្រឹង​ដល់​បំណង​ប្រាថ្នា​របស់​បងប្អូន​ស្រី​ក្នុង​ការធ្វើ និង​រក្សា​សេចក្ដីសញ្ញា ព្រមទាំង​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ជួបជុំ និង​បម្រើ​ជាមួយ​គ្នា ។

ក្រុមគ្រួសារ​រៀន​ជាមួយគ្នា

ការលើក​ទឹកចិត្ត​ឲ្យ​មាន​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន

ការរៀន និង​បង្រៀន​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន​ជួយ​បងប្អូន​ស្រី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ និង​របស់​សមាជិក​គ្រួសារ​របស់​ពួកគេ ។

ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

ការចូលរួម​ក្នុង​ការថ្វាយបង្គំ​ផ្ទាល់ខ្លួន

នៅពេល​បងប្អូនស្រី​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ នោះ​ទំនាក់ទំនង​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កាន់តែ​ស៊ីជម្រៅ ។

ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា

ចែកចាយ​ដំណឹងល្អ

បងប្អូន​ស្រី​ទាំងអស់​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការចែកចាយ​ដំណឹងល្អ ពង្រឹង​សមាជិក​ថ្មី និង​ឈោង​ទៅ​ជួយ​អ្នក​ដែល​មិន​សូវ​សកម្ម ។

ស្រ្តី​នៅឯ​ព្រះវិហារ

ការជួយ​យុវនារី​ឲ្យ​រៀបចំ​ខ្លួន​ចូលរួម​ក្នុង​សមាគម​សង្គ្រោះ

នៅពេល​អ្នក​ជួយ​យុវនារី​រីកចម្រើន​ទៅក្នុង​សមាគម​សង្គ្រោះ ពួកគេ​នឹង​ត្រូវបាន​ពង្រឹង​នៅពេល​ដែល​ពួកគេ​បន្ត​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

ស្ត្រី​និយាយ​ជាមួយគ្នា

ការប្រឹក្សា​ជាមួយ​សមាជិក​មជ្ឈិមវ័យ​ក្នុង​វួដ

នៅពេល​អ្នក​រៀបចំ​ខាង​វិញ្ញាណ​ដើម្បី​ជួប និង​ប្រឹក្សា​ជាមួយ​សមាជិក ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក​ជាមួយ​នឹង​ការបំផុស​គំនិត​ដែល​អ្នក​ត្រូវការ ។

  • « ការទទួល​ខុសត្រូវ » ក្បួនខ្នាត​ទូទៅ ៩.៣.២.២ ( សូមមើល វីដេអូ​ដែល​ភ្ជាប់​មក​ជាមួយ )

  • « ការមើលថែ​ដល់​អ្នកខ្វះខាត » បណ្ណាល័យ​ដំណឹងល្អ

    • ធនធាន​សម្រាប់​ការប្រឹក្សា ជំនួយ​ជីវិត ភាពខ្លួន​ទីពឹង​ខ្លួន ការរៀបចំ​ខាង​សាច់ឈាម និង​ការព្យាបាល​ការញៀន ។

ស្ត្រី​ចម្អិន​អាហារ

ការជួយ​ដល់​សមាជិក​ឲ្យ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន

អ្នក​អាច​ផ្ដល់ពរ​ដល់​សមាជិក​ដោយ​ជួយ​ពួកគេ​ឲ្យ​រៀន​អភិវឌ្ឍ​ភាពខ្លួន​ទីពឹងខ្លួន​ខាង​វិញ្ញាណ រាងកាយ និង​អារម្មណ៍ ។