« បទពិសោធន៍ដែលបានគាំទ្រដោយសមាគមសង្គ្រោះ » បទពិសោធន៍ដែលបានគាំទ្រដោយសមាគមសង្គ្រោះ ( ឆ្នាំ២០២៥ )
បទពិសោធន៍ដែលបានគាំទ្រដោយសមាគមសង្គ្រោះ
គោលបំណងនៃសមាគមសង្គ្រោះ គឺដើម្បីជួយបុត្រាបុត្រីរបស់ព្រះរៀបចំខ្លួនត្រឡប់ទៅកាន់ទីវត្ដមានរបស់ទ្រង់វិញ ។ សមាគមសង្គ្រោះសម្រេចបាននូវគោលបំណងនេះ តាមរយៈបទពិសោធន៍នៃការគាំទ្រដល់បងប្អូនស្រីឲ្យផ្ដល់ និងទទួលសេចក្ដីស្រឡាញ់ និងការជួយសង្គ្រោះរបស់ព្រះអង្គសង្គ្រោះ ។ នៅពេលពួកគេទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ទ្រង់ បងប្អូនស្រីទាំងឡាយនឹងបង្កើននូវបំណងប្រាថ្នាដើម្បីអភិវឌ្ឍទំនាក់ទំនងសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះ ។ បទពិសោធន៍ដែលបានគាំទ្រដោយសមាគមសង្គ្រោះជួយបងប្អូនស្រីបំពេញនូវគោលបំណងដ៏សំខាន់នេះ ។
សូមពិចារណាប្រកបដោយការអធិស្ឋានអំពីបទពិសោធន៍ដែលត្រូវផ្ដោតលើនៅក្នុងវួដ និងសេ្ដករបស់អ្នក ។ ធនធានដែលអមមកជាមួយនេះអាចជួយអ្នករៀនអំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដែលគាំទ្រដល់បទពិសោធន៍ទាំងនេះ ។ អ្នកក៏អាចប្រើធនធានទាំងនេះដើម្បីបង្រៀនបងប្អូនស្រីពីរបៀបពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទផងដែរ ។
ការរៀបចំបងប្អូនស្រីឲ្យធ្វើសេចក្ដីសញ្ញា ដែលរួមមាននៅក្នុងដំណាក់នៃព្រះអម្ចាស់
បងប្អូនស្រីអាចស្វែងរកព្រះចេស្តា ការការពារ ការដឹកនាំ អំណរ និងភាពសុខសាន្តដែលកើតមានមកពីការអភិវឌ្ឍទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
« ការសម្រេចចិត្ដពីពេលវេលាដើម្បីទទួលអំណោយទានពិសិដ្ឋ » និង « សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ និងសម្លៀកបំពាក់ពិសិដ្ឋ » ក្បួនខ្នាតទូទៅ ៖ ការបម្រើក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២៧.២.២, ៣៨.៥ នៅក្នុងបណ្ណាល័យដំណឹងល្អ
-
ផ្នែកទាំងនេះរួមបញ្ចូលនូវសេចក្ដីថ្លែងការណ៍មកពីគណៈប្រធានទីមួយអំពីការស្លៀកសម្លៀកបំពាក់ពិសិដ្ឋ ( សូមមើល ៣៨.៥.៥ ) ។
-
-
រ័សុល អិម ណិលសុន « សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៤–១១
ការបង្រៀនបងប្អូនស្រីអំពីទំនួលខុសត្រូវនៃសេចក្ដីសញ្ញារបស់ពួកគេ និងពរជ័យនៃព្រះចេស្ដារបស់ព្រះ
ស្ដ្រីដែលធ្វើ និងរក្សាសេចក្ដីសញ្ញាជួយព្រះអម្ចាស់ក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ទ្រង់ ហើយទទួលបានព្រះចេស្តារបស់ព្រះ ។
-
« សិទ្ធិអំណាចបព្វជិតភាព » និង « អំណាចបព្វជិតភាព » ក្បួនខ្នាតទូទៅ ៣.៤, ៣.៥ ។
-
សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៧៦–៧៩
-
រ័សុល អិម ណិលសុន, ខាំមៀល អិន ចនសុន, ចេ អាណែត ដិននីស, គ្រីស្ទីន អិម យី 2024 Worldwide Relief Society Devotional នៅលើបណ្ណាល័យដំណឹងល្អ
ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការចូលរួមក្នុងកិច្ចការពង្សប្រវត្ដិ
នៅពេលបងប្អូនស្រីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងចូលរួមនៅក្នុងកិច្ចការពង្សប្រវត្ដិ ពួកគេជួយបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ហើយទទួលពរជ័យនៃការព្យាបាលពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
-
« ការបង្រួបបង្រួមសម្រាប់ភាពអស់កល្បជានិច្ច » ក្បួនខ្នាតទូទៅ ៩.២.៤
-
រ័សុល អិម ណិលសុន « រីករាយនៅក្នុងអំណោយទាននៃកូនសោបព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១១៩–១២៣
-
ឌែល ជី រិនឡាន់ « Family History and Temple Work: Sealing and Healing » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៤៨–៤៩
ផ្ដល់ការងារបម្រើដូចព្រះអង្គសង្គ្រោះបានធ្វើ
នៅពេលបងប្អូនស្រីរស់នៅតាមសេចក្ដីសញ្ញារបស់ពួកគេ ដោយផ្ដល់ការងារបម្រើតាមរបៀបដូចព្រះគ្រីស្ទ ពួកគេប្រទានពរដល់ជីវិតរបស់អ្នកដទៃទៀត ហើយខិតកាន់តែជិតព្រះអង្គសង្គ្រោះដោយខ្លួនគេផ្ទាល់ ។
-
« ទំនួលខុសត្រូវរបស់បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើ » ក្បួនខ្នាតទូទៅ ២១.១
-
« Discussion Guide: How Can I Minister to Others During a Crisis? » នៅលើគេហទំព័រ ChurchofJesusChrist.org
ការចូលរួមក្នុងការសម្ភាសអំពីការងារបម្រើ
ការសម្ភាសអំពីការធ្វើការងារបម្រើ គឺជាឱកាសដើម្បីធ្វើគំរូពីការងារបម្រើ បង្ហាញសេចក្ដីស្រឡាញ់ និងការអរគុណ ស្វែងយល់ពីសេចក្តីត្រូវការ និងភាពរឹងមាំរបស់សមាជិក ផ្ដល់ការគាំទ្រ និងធនធាន និងទទួលការបំផុសគំនិតអំពីរបៀបដើម្បីមើលថែដល់បងប្អូនស្រីម្នាក់ៗ ។
-
« ការសម្ភាសអំពីការធ្វើការងារបម្រើ » ក្បួនខ្នាតទូទៅ ២១.៣ ( សូមមើលវីដេអូដែលមានមកជាមួយផងដែរ )
-
ឌី ថត គ្រីស្ដូហ្វឺសិន និង ខាំមៀល អិន ចនសុន « Ministering Interviews » ការប្រជុំថ្នាក់ដឹកនាំសន្និសីទទូទៅ ខែតុលា ឆ្នាំ២០២៤
ការផ្ដល់ និងការទទួលការជួយសង្រ្គោះ
កាលបងប្អូនស្រីចាប់ដៃគូនឹងព្រះយេស៊ូវគ្រីស្ទដើម្បីផ្ដល់ការជួយសង្រ្គោះខាងសាច់ឈាម និងខាងវិញ្ញាណទៅកាន់អ្នកដទៃ នោះពួកគេនឹងរកឃើញការជួយសង្រ្គោះផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងទ្រង់ ។
-
« Global Initiative to Improve the Well-Being of Women and Children » នៅលើគេហទំព័រ ChurchofJesusChrist.org
-
« 25 Ways to Participate in the Global Initiative for Women and Children » នៅលើគេទំព័រ ChurchofJesusChrist.org
-
ខាំមៀល អិន ចនសុន « ព្រះយេស៊ូវគ្រីស្ទជាសេចក្ដីសង្គ្រោះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៨១–៨៣
ការតភ្ជាប់កិច្ចខិតខំប្រឹងប្រែងសុចរិតរៀងរាល់ថ្ងៃទៅនឹងសេចក្ដីសញ្ញា
នៅពេលបងប្អូនស្រីអនុវត្ដសេចក្ដីជំនឿ និងរស់នៅតាមសេចក្ដីសញ្ញារបស់ពួកគេជារៀងរាល់ថ្ងៃ នោះពួកគេអាចទទួលបានព្រះចេស្ដានៃការព្យាបាល និងព្រះចេស្ដានៃការពង្រឹងរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ។
-
រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣–៩៦
ការប្រឹក្សានៅក្នុងការប្រជុំសមាគមសង្គ្រោះនៅថ្ងៃអាទិត្យ
នៅពេលបងប្អូនស្រីប្រឹក្សារួមគ្នាអំពីឧបសគ្គ សេចក្តីត្រូវការ និងឱកាសទាំងឡាយដោយការផ្ដោតលើព្រះអង្គសង្គ្រោះ នោះពួកគេអាចទទួលបានវិវរណៈ ស្ថាបនាសាមគ្គីភាព និងមានអារម្មណ៍ថាជាចំណែកមួយនៅក្នុងសមាគមសង្គ្រោះ ។
-
« ការរៀនសូត្រដំណឹងល្អនៅក្នុងការប្រជុំសមាគមសង្គ្រោះ » ក្បួនខ្នាតទូទៅ ៩.២.១.២
-
ខាំមៀល អិន ចនសុន, ចេ អាណែត ដិននីស, គ្រីស្ទីន អិម យី « How Counseling Together Can Increase Unity and Revelation in Sunday Relief Society Meetings » Church News ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
ការរៀបចំសកម្មភាពសមាគមសង្គ្រោះដែលផ្ដោតលើព្រះគ្រីស្ទ
សកម្មភាពនានាគួរតែពង្រឹងដល់បំណងប្រាថ្នារបស់បងប្អូនស្រីក្នុងការធ្វើ និងរក្សាសេចក្ដីសញ្ញា និងផ្ដល់ឱកាសឲ្យពួកគេជួបជុំ និងបម្រើជាមួយគ្នា ។
-
« សកម្មភាព » ក្បួនខ្នាតទូទៅ ៩.២.១.៣
-
JustServe Community Service Guidebook
ការលើកទឹកចិត្ដការបង្រៀន និងការរៀនសូត្រដំណឹងល្អដែលផ្ដោតទៅលើគេហដ្ឋាន
ការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋានជួយបងប្អូនស្រីពង្រឹងទីបន្ទាល់របស់ពួកគេ និងអស់អ្នកដែលជាសមាជិកក្រុមគ្រួសារបស់ពួកគេ ។
-
« ការធ្វើជាឪពុកម្ដាយ » នៅផ្នែក ជួយដល់ជីវិត នៅក្នុងបណ្ណាល័យដំណឹងល្អ
ការចូលរួមនៅក្នុងការថ្វាយបង្គំផ្ទាល់ខ្លួន
នៅពេលបងប្អូនស្រីរៀន និងរស់នៅតាមដំណឹងល្អ នោះទំនាក់ទំនងសេចក្ដីសញ្ញារបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែមានភាពជ្រាលជ្រៅ ។
-
រ័សុល អិម ណិលសុន « សេចក្ដីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៤–១១
-
រ័សុល អិម ណិលសុន « ឈ្នះលោកិយ ហើយបានសេចក្តីសម្រាក » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៩៥–៩៨
ការចែកចាយដំណឹងល្អ
បងប្អូនស្រីទាំងអស់មានទំនួលខុសត្រូវដើម្បីចែកចាយដំណឹងល្អ ពង្រឹងសមាជិកថ្មីៗ និងជួយដល់អ្នកដែលមិនសកម្ម ។
-
« ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ » ក្បួនខ្នាតទូទៅ ៩.២.៣
ការជួយក្រុមយុវនារីឲ្យរៀបចំខ្លួនចូលរួមក្នុងសមាគមសង្គ្រោះ
នៅពេលអ្នកជួយក្រុមយុវនារីឲ្យរីកចម្រើនទៅក្នុងសមាគមសង្គ្រោះ នោះពួកគេនឹងត្រូវបានពង្រឹងកាលពួកគេបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
-
« ការជួយក្រុមយុវនារីឲ្យរៀបចំខ្លួនចូលរួមក្នុងសមាគមសង្គ្រោះ » ក្បួនខ្នាតទូទៅ ៩.៤
-
« ការជួយក្រុមយុវនារីឲ្យរៀបចំខ្លួនចូលរួមនឹងសមាគមង្គ្រោះ » ក្បួនខ្នាតទូទៅ ១១.៤
ការប្រឹក្សាជាមួយសមាជិកមជ្ឈិមវ័យនៅក្នុងវួដ
កាលអ្នករៀបចំខ្លួនខាងវិញ្ញាណដើម្បីជួប និងប្រឹក្សាជាមួយសមាជិក ព្រះអម្ចាស់នឹងប្រទានពរដល់អ្នកនូវការបំផុសគំនិតដែលអ្នកត្រូវការ ។
-
« ការទទួលខុសត្រូវ » ក្បួនខ្នាតទូទៅ ៩.៣.២.២ ( សូមមើលវីដេអូដែលបានភ្ជាបមកជាមួយផងដែរ )
-
« Caring for Those in Need » នៅក្នុងបណ្ណាល័យដំណឹងល្អ
-
ធនធានទាំងឡាយសម្រាប់ការប្រឹក្សា ជួយដល់ជីវិត ភាពខ្លួនទីពឹងខ្លួន ការរៀបចំខ្លួនខាងសាច់ឈាម និងការព្យាបាលការញៀន ។
-
ការជួយដល់សមាជិកឲ្យមានភាពខ្លួនទីពឹងខ្លួន
អ្នកអាចប្រទានពរដល់សមាជិក ដោយការជួយពួកគេរៀនអភិវឌ្ឍភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ខាងរូបកាយ និងខាងសតិអារម្មណ៍ ។
-
« ការផ្គត់ផ្គង់តម្រូវការខាងសាច់ឈាម និងការស្ថាបនាភាពខ្លួនទីពឹងខ្លួន » ក្បួនខ្នាតទូទៅ ២២
-
« In the Lord’s Way: Caring for Members Who Have Temporal or Emotional Needs »
-
« ធនធានសម្រាប់សុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន » នៅក្នុងបណ្ណាល័យដំណឹងល្អ