ការរៀន​ភាសា​អង់គ្លេស
អ្នកជំនាញ និង​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន


« អ្នកជំនាញ និង​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )

« ភាពខ្លួន​ទីពឹង​ខ្លួន » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect

មនុស្ស​និយាយ និង​សើច​ជា​មួយ​គ្នា

អ្នកជំនាញ និង​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន

EnglishConnect ជួយ​បុគ្គល​ទាំងឡាយ​ឲ្យ​បង្កើន​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម តាមរយៈ​ការអភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​នៅក្នុង​បរិស្ថាន​នៃ​សេចក្តីជំនឿ ការរាប់អាន និង​ការរីកចម្រើន ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ថា នរណា​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការចូលរួម​ជា​អ្នកជំនាញ គ្រូបង្រៀន ឬ​ជា​អ្នករៀន ។

អ្នក​អាច​សម្រប​សម្រួល​កម្មវិធី EnglishConnect ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​តម្រូវការ​របស់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​បម្រើ នៅ​ពេល​អ្នក​បំពេញ​ជំហាន​ខាង​ក្រោម​នេះ ។

ផ្តល់ជូន​ក្រុម EnglishConnect ១ និង ២

ក្រុម EnglishConnect អាច​នឹង​ត្រូវបាន​រៀបចំ និង​ចាត់ចែង​ដូច​ក្រុម​ភាពខ្លួន​ទីពឹង​ខ្លួន​ផ្សេង​ទៀត​ដែរ ។ ជាធម្មតា​នេះ​មានន័យ​ថា ការគ្រប់គ្រង EnglishConnect ១ និង ២ ត្រូវបាន​ប្រគល់​ឲ្យទៅ​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន ឬ​គណៈកម្មការ​ដែល​បាន​ចាត់​ផ្សេងទៀត ។

ក្រឡេក​មើល​មួយ​ភ្លេត

ការចូលរួម EnglishConnect ១ និង ២ មិន​គិត​ថ្លៃ​នោះ​ទេ ហើយ​រួមមាន ៖

  • ក្រុម​សន្ទនា​ប្រចាំ​សប្តាហ៍​ដែល​ដឹកនាំ​ដោយ​សមាជិក ឬ​ពួកអ្នក​ផ្សព្វ​ផ្សាយ​សាសនា​ក្នុង​មូលដ្ឋាន ។

  • មេរៀន ៩០ នាទី ។

  • មេរៀន​ចំនួន ២៥ ដែល​រៀបចំ​ឡើង​ជា​ជំពូក ។

  • គោលការណ៍​នៃ​ការរៀនសូត្រ « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៨ ) ។

  • ធនធាន​អនុវត្ត​ប្រចាំ​ថ្ងៃ ។

  • ចូល​ទៅកាន់​ការថត​ជា​សំឡេង និង​ការបកប្រែ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

រយៈពេល និង​ល្បឿន​នៃ​មេរៀន​អាច​ត្រូវបាន​សម្រប​សម្រួល​ទៅ​នឹង​កាលៈទេសៈ​ក្នុង​មូលដ្ឋាន ( សូមមើល « ឧទាហរណ៍ » ) ។

មុន​ពេល​ចាប់​ផ្ដើម​ក្រុម​មួយ

  • ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​អំពី​ចក្ខុវិស័យ និង​គោលដៅ ( បន្ថែមទៀត ) ។

  • ហៅ និង​បំពាក់បំប៉ន​គ្រូបង្រៀន ( បន្ថែមទៀត ) ។

  • ផ្តល់​សម្ភារ ( បន្ថែមទៀត ) ។

  • សម្រេច​ចិត្ត​លើ​ទីតាំង និង​ភាពញឹកញាប់ ( បន្ថែមទៀត ) ។

  • ចុះឈ្មោះ​ក្រុម​ក្នុង QuickReg ( បន្ថែមទៀត ) ។

  • អញ្ជើញ និង​ស្វាគមន៍​អ្នកចូលរួម ( បន្ថែមទៀត ) ។

អំឡុង​ពេល​នៅក្នុង​ក្រុម​មួយ

  • បណ្តុះ​ឲ្យ​មាន​បរិយាកាស​នៃ​សេចក្តីជំនឿ ការរាប់អាន និង​ការរីកចម្រើន ( បន្ថែមទៀត ) ។

  • គាំទ្រ​ការរីកចម្រើ​របស់​គ្រូបង្រៀន ( បន្ថែមទៀត ) ។

  • ជួយ​អ្នករៀន​ឲ្យ​ត្រៀមខ្លួន​សម្រាប់​កម្រិត​បន្ទាប់​នៃ​កម្មវិធី EnglishConnect ( បន្ថែមទៀត ) ។

  • ណែនាំ​ឲ្យ​ស្គាល់​ធនធាន​ផ្សេងៗ​របស់​សាសនាចក្រ ( បន្ថែមទៀត ) ។

  • គ្រប់គ្រង​ក្រុម​របស់​អ្នក​នៅក្នុង QuickReg ( បន្ថែមទៀត ) ។

បញ្ចប់​ក្រុម​មួយ

  • បោះពុម្ព និង​ចែក​វិញ្ញាបនបត្រ​នៅ​ចុង​បញ្ចប់​នៃ​ក្រុម ( បន្ថែមទៀត ) ។

  • ជួយ​អ្នករៀន​ប្តូរ​ទៅ​កម្រិត EnglishConnect បន្ទាប់​ទៀត ឬ BYU–Pathway Worldwide ( បន្ថែមទៀត ) ។

  • កំណត់​រកមើល​អ្នករៀន​ដែល​អាច​ហៅ​ជា​គ្រូបង្រៀន​បាន ( បន្ថែមទៀត ) ។

  • អញ្ជើញ​អ្នករៀន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សាសនាចក្រ​ផ្សេង​ទៀត ( បន្ថែមទៀត ) ។

  • បញ្ចប់​ក្រុម​នៅក្នុង QuickReg ( បន្ថែមទៀត ) ។

  • រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​បព្វជិតភាព ( បន្ថែមទៀត ) ។

ភ្ជាប់​អ្នករៀន​ទៅ​ក្រុម EnglishConnect ៣

EnglishConnect ៣ ជួយ​អ្នករៀន​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​កម្រិត​មធ្យម​សម្រាប់​ឱកាស​ការងារ​ផង និង​ការអប់រំ​ផង—ជាពិសេស BYU–Pathway Worldwide ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ក្នុង​សាសនាចក្រ​ជួយ​សម្របសម្រួល​ក្រុម EnglishConnect ៣ ។

មាន​វិធី​ពីរយ៉ាង​ដែល​អ្នក​អាច​ជួយ​ឲ្យ​អ្នករៀន​ចូល​ទៅ EnglishConnect ៣ ៖

  1. ជួយ​អ្នករៀន​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ដែល​មាន​ស្រាប់ ។ EnglishConnect ៣ មាន​ក្រុម​នានា​នៅ​តំបន់​ភាគ​ច្រើន​ក្នុង​ពិភពលោក ។ អ្នក​អាច​ជួយ​អ្នករៀន​ឲ្យ​ចុះ​ឈ្មោះ​ក្នុង​ក្រុម EnglishConnect ៣ ដោយ​ជួយ​ណែនាំ​ពួកគេ​ធ្វើតាម​ដំណើរការ​ការដាក់ពាក្យ​កម្មវិធី​នៅ englishconnect.org/join ។ បើ​អ្នករៀន​មាន​សំណួរ​បន្ថែម ឬ​បញ្ហា​ចុះឈ្មោះ​ចូល​រៀន សូម​ណែនាំ​ពួកគាត់​ឲ្យ​ទៅកាន់​គេហទំព័រ byupathway.org/help/contact-us ។

  2. ផ្តល់ជូន​ក្រុម EnglishConnect ៣ ។ ប្រសិនបើ​អ្នក​ចង់​ចាប់ផ្តើម​ក្រុម EnglishConnect ៣ មួយ សូម​អ៊ីមែល​ទៅ learn@englishconnect.org ។ បន្ទាប់​មក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​ក្នុង​សាសនាចក្រ​នឹង​ទាក់ទង​ទៅ​អ្នក ។