« ថ្នាក់ដឹកនាំ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )
« ថ្នាក់ដឹកនាំ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect
ថ្នាក់ដឹកនាំ
EnglishConnect ដំណើរការក្រោមការណែនាំពីបព្វជិតភាពដើម្បីជួយក្នុងកិច្ចការនៃសេចក្ដីសង្រ្គោះរបស់ព្រះ និងភាពតម្កើងឡើង ។ EnglishConnect អាចត្រូវបានអនុវត្តដោយវួដ ស្តេក ក្រុមប្រឹក្សាសម្របសម្រួល បេសកកម្ម និងតំបន់ ។
គោលការណ៍ខាងក្រោមនេះនឹងជួយអ្នកឲ្យចាប់ផ្ដើម ៖
-
បង្កើតចក្ខុវិស័យមួយ ។ នៅក្នុងក្រុមប្រឹក្សា សូមកំណត់ពីរបៀបដែលអ្នកនឹងប្រើ EnglishConnect ដើម្បីគាំទ្របុគ្គល និងក្រុមគ្រួសារទាំងឡាយក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះ និងភាពតម្កើងឡើង ។
-
បែងចែកការទទួលខុសត្រូវ ។ EnglishConnect អាចនឹងត្រូវបានរៀបចំដូចកម្មវិធីភាពខ្លួនទីពឹងខ្លួន ឬកម្មវិធីអប់រំផ្សេងទៀត ។ ការអនុវត្តកម្មវិធី EnglishConnect អាចត្រូវបានបែងចែកទៅឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ ឬអ្នកជំនាញភាពខ្លួនទីពឹងខ្លួន ។
-
ធានាឲ្យបាននូវគណនេយ្យភាព ។ កំណត់ពេលធ្វើបច្ចុប្បន្នភាពតាមកាលកំណត់លើឥទ្ធិពលនៃកម្មវិធីនេះ ។ ផ្តោតលើបុគ្គល និងក្រុមគ្រួសារទាំងឡាយ ។
ថ្នាក់ដឹកនាំបេសកកម្ម
នៅក្នុងតំបន់ដែលស្តេក ឬវួដមិនមានក្រុម EnglishConnect ថ្នាក់ដឹកនាំបេសកកម្មអាចរៀបចំផែនការជាមួយថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានដើម្បីឲ្យពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនក្រុម ខណៈដែលថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានរៀបចំសមាជិកដើម្បីបំពេញតួនាទីនេះ ។ ថ្នាក់ដឹកនាំបេសកកម្ម និងពួកអ្នកផ្សព្វផ្សាយសាសនាគួរតែប្រើព័ត៌មាននៅក្នុងសៀភៅណែនាំនេះ ហើយរួបរួមកិច្ចខិតខំរបស់ពួកគេជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិកក្នុងមូលដ្ឋានទាំងនោះ ( សូមមើល « ភាពជាដៃគូក្នុងបេសកកម្ម » ) ។