« មេរៀនទី ១២៥—គោលលទ្ធិ និងសេចក្ដីសញ្ញា ១១១ ៖ ‹ យើងនឹងរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់អ្នក › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១១១ »សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១១១–១១៤
គោលលទ្ធិ និងសេចក្តីសញ្ញា ១១១
« យើងនឹងរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្ដីល្អដល់អ្នក »
នៅឆ្នាំ ១៨៣៦ សាសនាចក្រមានបំណុលយ៉ាងធំ ។ ព្យាការី យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានធ្វើដំណើរទៅក្រុងសាឡិម រដ្ឋម៉ាស្សាជូសសែត្ស ជាកន្លែងដែលពួកលោកសង្ឃឹមថានឹងទទួលបានប្រាក់ដើម្បីសងបំណុលរបស់សាសនាចក្រ ។ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៣៦ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១១ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានធានាដល់លោកទាក់ទងនឹងបំណុលរបស់សាសនាចក្រ និងសុខុមាលភាពរបស់ស៊ីយ៉ូន ។ មេរៀននេះអាចជួយសិស្សឲ្យមានទំនុកចិត្តកាន់តែខ្លាំងទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្វីៗនឹងកើតឡើងយ៉ាងដូចម្តេចទៅ ?
សូមចាប់ផ្ដើមរៀនដោយអញ្ជើញសិស្សឲ្យគិតអំពីឧបសគ្គនានាដែលក្មេងវ័យជំទង់ប្រឈមជាទូទៅ ដែលអាចនាំឲ្យពួកគេមានអារម្មណ៍បាក់ទឹកចិត្ត ឬភ័យខ្លាចថា អ្វីៗនឹងមិនប្រសើរឡើងទេ ។ បន្ទាប់មក អ្នកអាចគូររង្វាស់ដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យប្រើវាដើម្បីឆ្លើយសំណួរខាងក្រោមនេះ ។
-
តើអ្នកគិតថាក្មេងវ័យជំទង់ភាគច្រើនមានទំនុកចិត្តខ្លាំងប៉ុនណាថា អ្វីៗនឹងដំណើរការដើម្បីជាប្រយោជន៍របស់ពួកគេ ?
សូមពិចារណាពីរបៀបដែលអ្នកនឹងវាយតម្លៃខ្លួនរបស់អ្នកនៅក្នុងរង្វាស់នេះទាក់ទងនឹងបញ្ហា ឬឧបសគ្គដែលអ្នកកំពុងប្រឈម ឬអាចប្រឈមមុខនៅពេលអនាគត ។
ពេលវេលាដ៏លំបាកមួយសម្រាប់យ៉ូសែប និងអ្នកដទៃ
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានសាវតាបរិបទដូចខាងក្រោមនេះ ឬអ្នកអាចសង្ខេបវាតាមពាក្យសម្តីរបស់អ្នកផ្ទាល់ ។ ជាជម្រើស អ្នកអាចអញ្ជើញសិស្សឲ្យអានចាប់ពី ជំពូកទី ២២ នៃ ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ( [ ឆ្នាំ ២០១៨ ] ទំព័រ ២៥៨–២៥៩ ) ឬអ្នកអាចចាក់សំឡេងពីជំពូកនោះ ( មាននៅលើគេហទំព័រ saints.ChurchofJesusChrist.org ) ចាប់ពីនាទីទី ១៦:១៤ ដល់នាទីទី ១៧:០០ ។ អ្នកអាចលើកឡើងថា ដូចដែលយើងប្រឈមមុខនឹងឧបសគ្គក្នុងជីវិតរបស់យើងដែលអាចនាំឲ្យបាក់ទឹកចិត្ត យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានប្រឈមមុខនឹងឧបសគ្គជាច្រើននៅឆ្នាំ ១៨៣៦ ដែលធ្វើឲ្យពួកលោកព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតរបស់ស៊ីយ៉ូន ។
នៅឆ្នាំ ១៨៣៦ សាសនាជាប់បំណុលយ៉ាងច្រើន ដោយសារតែការចំណាយលើការសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ និងការទិញដីនៅរដ្ឋអូហៃអូ និងរដ្ឋមិសសួរី ។ ជាមួយគ្នានេះដែរ ពួកបរិសុទ្ធនៅស្រុកក្លេ រដ្ឋមិសសួរី ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរលំនៅ ។ នៅចុងខែកក្កដា ឆ្នាំ ១៨៣៦ ដោយកង្វល់ទាំងនេះមានទម្ងន់ធ្ងន់ក្នុងគំនិតរបស់ពួកលោក យ៉ូសែប និង ហៃរុម ស្ម៊ីធ រួមទាំង អូលីវើរ ខៅឌើរី និង ស៊ីឌនី រិកដុន បានធ្វើដំណើរជាង ៦០០ ម៉ាយល៍ ( ៩៦៥ គីឡូម៉ែត្រ ) ពីទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ទៅកាន់ក្រុងសាឡិម រដ្ឋម៉ាស្សាជូសសែត្ស ។ ទោះបីជាមូលហេតុនៃការធ្វើដំណើររបស់ពួកលោកមិនប្រាកដក្តី ក៏ពួកលោកប្រហែលជាបានធ្វើតាមព័ត៌មានដែលពួកលោកគិតថា អាចជួយពួកលោកឲ្យធូរស្រាលពីបំណុលរបស់សាសនាចក្រដែរ ។ ដំណើររឿងមួយបានបញ្ជាក់ថា សមាជិកសាសនាចក្រម្នាក់បានប្រាប់ យ៉ូសែប ស្ម៊ីធ អំពីផ្ទះមួយនៅក្រុងសាឡិមដែលបានលាក់លុយជាច្រើន ។ ( សូមមើល ការណែនាំអំពីប្រវត្តិសាស្ត្រ « Revelation, 6 August 1836 [D&C 111]» ទំព័រ ៣៥ josephsmithpapers.org ) ។
-
តើអ្នកគិតថា យ៉ូសែប ស្ម៊ីធ មានទំនុកចិត្តខ្លាំងប៉ុនណាថា បញ្ហាដែលសាសនាចក្រកំពុងប្រឈមមុខនឹងអាចដោះស្រាយបានយ៉ាងល្អនោះ ?
នៅពេលសិស្សសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ១១១ សូមអញ្ជើញពួកគេឲ្យស្វែងរកវិវរណៈអំពីរបៀបដែលព្រះអម្ចាស់អាចជួយយើងឲ្យបង្កើនទំនុកចិត្តរបស់យើងថា បញ្ហា និងឧបសគ្គរបស់យើងអាចដោះស្រាយសម្រាប់សេចក្តីល្អរបស់យើង ។
« ការចម្កួតរបស់អ្នកក៏ដោយ »
សូមពិចារណាសរសេរក្រុមខគម្ពីរដូចតទៅនេះនៅលើក្ដារខៀន ។ របៀបមួយដើម្បីសិក្សាការណ៍ទាំងនេះគឺអានក្រុមទីមួយ រួចហើយអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេទៅនឹងសំណួរទាំងពីរនៅលើក្រដាសមួយសន្លឹក ហើយក្រោយមកហុចវាទៅមិត្តរួមថ្នាក់ ។ សូមពិភាក្សាពីអ្វីដែលសិស្សបានសរសេរ ។ សូមធ្វើសកម្មភាពនេះឡើងវិញជាមួយនឹងក្រុមដែលមានពីរខគម្ពីរនៅសេសសល់ ។ ការណ៍នេះអាចជួយសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេកំពុងរៀន និងអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេបានបង្រៀន ។
ប្រសិនចាំបាច់ សូមពន្យល់ថា ការចម្កួត គឺជាការវិនិច្ឆ័យខុស ឬមិនត្រឹមត្រូវ ។
ផ្ដោតលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ៖ សម្រាប់ការអនុវត្តបន្ថែមទៀតនឹងការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអនុវត្តជំនាញ « បង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ។ បន្ទាប់ពីពិនិត្យមើលការបំពាក់បំប៉ននេះហើយ អ្នកអាចកែតម្រូវ ឬបន្ថែមទៅនឹងសំណួរដែលអ្នកសួរសិស្សអំពីវគ្គបទគម្ពីរខាងក្រោមនេះ ។
សូមអានក្រុមខគម្ពីរខាងក្រោម ហើយសម្រាប់ក្រុមនីមួយៗសូមឆ្លើយសំណួរទាំងពីរដែលមានដូចខាងក្រោមនេះ ៖
-
តើអ្នកមានសំណួរអ្វីខ្លះអំពីខគម្ពីរទាំងនេះ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនអំពីព្រះចេញពីខគម្ពីរទាំងនេះ ?
នៅក្នុងការឆ្លើយតបរបស់ពួកគេទៅនឹងសំណួរទីពីរ សិស្សអាចលើកឡើងពីសេចក្ដីពិត ឬគុណលក្ខណៈរបស់ព្រះមួយចំនួន ។ ទាំងនេះអាចរួមបញ្ចូលនូវសេចក្ដីពិតដូចខាងក្រោម ៖ ព្រះមានមេត្តាករុណាជាមួយការចម្កួតរបស់យើង (សូមមើល ខទី ១ ) ព្រះប្រាស្រ័យទាក់ទងជាមួយយើងតាមរយៈសេចក្ដីសុខសាន្ត និងព្រះចេស្តានៃព្រះវិញ្ញាណរបស់ទ្រង់ ( សូមមើល ខទី ៨ ) ព្រះរៀបចំគ្រប់អ្វីៗទាំងអស់ សម្រាប់សេចក្ដីល្អដល់យើង ( សូមមើល ខទី ១១ ) ។
-
តើសេចក្ដីពិតដែលអ្នកស្វែងយល់អាចជួយ យ៉ូសែប ស្ម៊ីធ ដោះស្រាយឧបសគ្គ និងកង្វល់ដែលលោកបានជួបប្រទះយ៉ាងដូចម្ដេច ?
-
តើវាអាចជួយអ្នកបានយ៉ាងដូចម្ដេច ?
ព្រះរៀបចំគ្រប់អ្វីៗទាំងអស់ សម្រាប់សេចក្ដីល្អដល់យើង
សូមធ្វើតាមការបំផុសគំនិតរបស់ព្រះវិញ្ញាណទាក់ទងនឹងសេចក្ដីពិតមួយណាដែលនឹងជួយសិស្សឲ្យសិក្សាកាន់តែស៊ីជម្រៅ ។ មេរៀនដែលនៅសល់នេះនឹងផ្តោតទៅលើសេចក្ដីពិតដែលថា ព្រះអាចរៀបចំគ្រប់អ្វីៗទាំងអស់ សម្រាប់សេចក្ដីល្អដល់យើង ។ សូមពិចារណាសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យគូសចំណាំពាក្យក្នុង ខ ទី ១១ដែលបង្រៀនអំពីសេចក្តីពិតនេះ ។
ប្រសិនបើចាំបាច់ សូមជួយសិស្សឲ្យយល់ថា រៀបចំ ក្នុងខគម្ពីរនេះមានន័យថា« ចាត់ចែង » ។ អ្នកប្រហែលជាសំដៅទៅលើរង្វាស់នេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យជញ្ជឹងគិតថា ពួកគេមានទំនុកចិត្តប៉ុនណាថា ព្រះអាចចាត់ចែង « អ្វីៗទាំងអស់ » សម្រាប់សេចក្តីល្អ ។
សូមពិចារណាពិភាក្សាជាមួយសិស្សថា ប្រសិនបើពួកគេចង់ជឿលើសេចក្ដីពិតនេះកាន់តែខ្លាំង នោះពួកគេអាចអធិស្ឋានទូលសុំជំនួយដើម្បីពង្រឹងការយល់ដឹង និងជំនឿរបស់ពួកគេទៅលើគុណលក្ខណៈរបស់ព្រះនេះ ។
-
យោងតាម ខទី ១១ តើយើងត្រូវការអ្វីខ្លះដើម្បីឲ្យព្រះចាត់ចែងអ្វីៗទាំងអស់សម្រាប់សេចក្តីល្អដល់យើង ?
ប្រសិនបើចាំបាច់ សូមពន្យល់ថា ការធ្វើជា « អ្នករាល់គ្នាមានប្រាជ្ញាដូចជាពស់ តែឥតបាប » ( ខទី ១១ ) សំដៅទៅលើគំនិតដែលថា ពួកសិស្សរបស់ព្រះអង្គសង្រ្គោះគួរតែបញ្ចូលប្រាជ្ញាដោយចិត្តទៀងត្រង់ និងភាពបរិសុទ្ធ ។
ចំពោះសកម្មភាពខាងក្រោមនេះ អ្នកអាចរៀបចំសិស្សជាក្រុមដែលមានគ្នាបីនាក់ ។ សូមឲ្យសិស្សម្នាក់ៗនៅក្នុងក្រុមអានវគ្គបទគម្ពីរខុសៗគ្នាខាងក្រោម ។ បន្ទាប់ពីសិស្សបានអាន និងពិភាក្សាអំពីវគ្គបទគម្ពីរនេះហើយ សូមពិចារណាអញ្ជើញពួកគេឲ្យឡើងមកក្តារខៀន ហើយសរសេរអ្វីមួយដែលពួកគេបានរកឃើញ ។ ពួកគេអាចសរសេរវាជុំវិញសេចក្ដីពិតនៅលើក្ដារខៀន ដោយមានព្រួញចង្អុលទៅសេចក្ដីពិតនោះ ។
សូមសិក្សាវគ្គបទគម្ពីរខាងក្រោមនេះ ដោយរកមើលអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យព្រះរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្តីល្អដល់យើង ។ សូមពិចារណាអំពីការភ្ជាប់ខគម្ពីរខាងក្រោមនេះជាមួយនឹង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១១:១១ ។
សូមអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយបន្ទាប់មកបន្ថែមនូវអ្វីដែលពួកគេបានរៀននៅក្នុងបញ្ជីនៅលើក្ដារខៀន ៖
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានថ្លែងទីបន្ទាល់ ៖
អ្វីៗនឹងដំណើរការទៅមុខ ។ កុំបារម្ភអី ។ ខ្ញុំនិយាយបែបនេះប្រាប់ខ្លួនឯងជារៀងរាល់ព្រឹក ។ វានឹងដំណើរការទៅមុខ ។ ប្រសិនបើអ្នកខិតខំអស់ពីលទ្ធភាព វានឹងដំណើរការទៅមុខ ។ សូមដាក់សេចក្ដីទុកចិត្តរបស់អ្នកទៅលើព្រះ ហើយបន្តឆ្ពោះទៅមុខដោយសេចក្ដីជំនឿ និងទំនុកចិត្តទៅលើអនាគត ។ ព្រះអម្ចាស់នឹងមិនបោះបង់យើងចោលឡើយ ។ ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ។ ( « Latter-day Counsel: Excerpts from Addresses of President Gordon B. Hinckley » Ensign ខែ តុលា ឆ្នាំ ២០០០ ទំព័រ ៧៣ )
សូមអញ្ជើញសិស្សឲ្យបង្រៀនគ្នាទៅវិញទៅមកអំពីអ្វីដែលពួកគេបានសរសេរនៅលើក្ដារខៀន ។ ពួកគេអាចពន្យល់ពីមូលហេតុដែលវាមានអត្ថន័យចំពោះពួកគេ ។ សំណួរមួយចំនួនខាងក្រោមអាចពង្រឹងដល់ការពិភាក្សា ៖
-
តើអ្នកបានរកឃើញអ្វីដែលអាចពង្រឹងទំនុកចិត្តរបស់អ្នកថា ព្រះអាចរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្តីល្អដល់អ្នក ?
-
តើការមានទស្សនវិស័យដ៏អស់កល្បមួយជួយអ្នកឲ្យទុកចិត្តថា ព្រះអាចរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្តីល្អដល់អ្នកដោយរបៀបណា ?
-
តើព្រះបានរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្តីល្អនៅក្នុងជីវិតរបស់អ្នក ឬជីវិតរបស់មនុស្សម្នាក់ដែលអ្នកស្គាល់នៅពេលណា និងរបៀបណា ?
សកម្មភាពខាងក្រោមនេះផ្ដល់ពេលវេលាដល់សិស្សដើម្បីពិចារណាពីរបៀបដែលពួកគេបានរៀន និងអារម្មណ៍ទទួលបាននៅថ្ងៃនេះ ដែលអាចជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ និងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ ។ បន្ទាប់ពីសិស្សបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេរួចរាល់ហើយ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយថ្នាក់ ។
សូមបំពេញប្រយោគមួយ ឬច្រើនដូចខាងក្រោមក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
ទំនុកចិត្តរបស់ខ្ញុំថា ព្រះអាចរៀបចំគ្រប់អ្វីៗទាំងអស់សម្រាប់សេចក្តីល្អរបស់ខ្ញុំត្រូវបានពង្រឹងនៅថ្ងៃនេះដោយ…
អ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះអាចជួយខ្ញុំដោះស្រាយបញ្ហាដែលខ្ញុំកំពុងប្រឈមជាមួយដោយ…
ពេលជួបការលំបាកនៅពេលអនាគត ខ្ញុំចង់ចាំ …