« មេរៀនទី ៧០—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៤ ៖ អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៥៧
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៤
អនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យសង់គ្រឹះសម្រាប់ជីវិតពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សដើម្បីអនុវត្តការចាំស្ទាត់នូវវគ្គបទគម្ពីរ និងគោលលទ្ធិដែលវគ្គបទគម្ពីរទាំងនេះបង្រៀន ។ សិស្សក៏នឹងរៀន ហើយអនុវត្តគោលការណ៍ដ៏ទេវភាពទាំងឡាយដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ អនុវត្ត
សំណួរខាងក្រោមនេះអាចប្រើដើម្បីជួយសិស្សឲ្យអនុវត្តការរៀនអំពីរបៀបអនុវត្តការបង្រៀននៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទៅនឹងស្ថានភាពជីវិតពិត ។ បើចាំបាច់ អ្នកអាចបង្កើតសំណួរដែលទាក់ទងនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលសិស្សរបស់អ្នកបានរៀនកន្លងមក ។
សូមអញ្ជើញសិស្សឲ្យជ្រើសរើសសំណួរមួយដែលពួកគេចង់ផ្តោតលើ ។
-
បើខ្ញុំជាមនុស្សល្អទៅហើយនោះ តើវាចាំបាច់ឲ្យខ្ញុំចូលរួមនៅក្នុងព្រះវិហារដែរឬទេ ?
-
តើខ្ញុំអាចដឹងដោយរបៀបណា ថាខ្ញុំកំពុងទទួលវិវរណៈផ្ទាល់ខ្លួននោះ ?
-
ហេតុអ្វីបានជាខ្ញុំគួរចែកចាយដំណឹងល្អជាមួយមិត្តភក្តិ និងគ្រួសាររបស់ខ្ញុំ ?
-
ហេតុអ្វីខ្ញុំគួរចូលរួមក្នុងសន្និសីទទូទៅ ?
-
តើខ្ញុំអាចពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សិស្សអាចធ្វើសកម្មភាពដូចខាងក្រោម ជាក្រុមតូចៗ ឬជាថ្នាក់ទាំងមូល ។
ជំនាញមួយដែលយើងអាចរៀនគឺរបៀបអនុវត្តវគ្គបទគម្ពីរចំពោះស្ថានភាពជីវិតពិត ។ សម្រាប់សំណួរនីមួយៗខាងលើ សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអាចជួយដល់នរណាម្នាក់ដែលមានកង្វល់ ។ សម្រាប់បញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ សូមមើលនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
សូមប្រាកដថា សិស្សយល់ថា សំណួរនីមួយៗប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិច្រើនជាងមួយដើម្បីឆ្លើយ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការស្វែងយល់ពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអនុវត្តចំពោះសាច់រឿងដែលពួកគេបានជ្រើសរើស សូមពិភាក្សាអំពីការរកឃើញរបស់ពួកគេដោយសួរសំណួរដូចខាងក្រោម ៖
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយណាដែលអ្នកមានអារម្មណ៍ថា អនុវត្តចំពោះសាច់រឿងដែលអ្នកបានផ្តោតទៅលើ ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះអាចជួយដល់សាច់រឿងនោះដោយរបៀបណា ?
សូមពិចារណាសួរសិស្សពីរបីនាក់ឲ្យចែកចាយវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើស និងរបៀបដែលពួកគេទទួលអារម្មណ៍ថា វាអាចនឹងជួយនរណាម្នាក់ដែលមានសំណួរនោះ ។
សូមដាក់ផែនការចំណាយពេលមិនឲ្យលើសពី ១០–១៥ នាទីធ្វើសកម្មភាពនេះ ដើម្បីទុកពេលគ្រប់គ្រាន់សម្រាប់ការរៀនអនុវត្តន៍គោលលទ្ធិនៅពេលក្រោយនៅក្នុងមេរៀននេះ ។
គំនិតបន្ថែមអំពីវិធីជួយសិស្សអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចរកបាននៅក្នុងឯកសារនៅក្រោម « សកម្មភាពរំឭកចំណេះដឹងខាងគោលលទ្ធិឡើងវិញ » នៅក្នុងលិបិក្រម ។
រៀននិងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សម្រាប់មេរៀនដែលនៅសល់ សូមផ្តោតទៅលើការជួយសិស្សឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ទៅនឹងស្ថានភាពជីវិតពិត ។ មុនពេលបង្កើតសាច់រឿងខាងក្រោម វាអាចមានប្រយោជន៍ ដើម្បីអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សកម្មភាពរំឭកដែលបានណែនាំមានដាក់បញ្ចូលនៅក្នុងឧបសម្ព័ន្ធនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។ ការពិពណ៌នាពីគោលការណ៍ទាំងឡាយដែលមាននៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
បង្កើតសាច់រឿងមួយ
ដើម្បីជួយសិស្សឲ្យអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមពិចារណាបង្កើតសាច់រឿងមួយជាថ្នាក់អំពីនរណាម្នាក់ដែលមានកង្វល់អំពីអាពាហ៍ពិពាហ៍ ឬការចាប់ផ្តើមគ្រួសារ ។
អ្នកអាចអញ្ជើញសិស្សឲ្យរាយបញ្ជីជំនឿដែលពួកគេប្រហែលជាបានឮអំពីអាពាហ៍ពិពាហ៍ និងគ្រួសារនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសចំណុចមួយមកពីបញ្ជីនេះដែលពួកគេមានអារម្មណ៍ថា ទាក់ទងក្នុងការជួយបង្កើតសាច់រឿង ។ សូមឲ្យសិស្សជ្រើសរើសឈ្មោះសម្រាប់បុគ្គលនៅក្នុងសាច់រឿងដែលមានកង្វល់នេះ ហើយបន្ថែមព័ត៌មានលម្អិតរហូតដល់វាមានអារម្មណ៍ថា ដូចជាជីវិតពិត ស្ថានភាពទាក់ទងដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់អាចនឹងប្រឈមមុខ ។
ខាងក្រោមនេះគឺជាគំរូនៃសាច់រឿង ៖
ឪពុកម្តាយរបស់ត្រូយបានលែងលះគ្នា នៅពេលគាត់នៅក្មេង ។ គាត់មានទំនាក់ទំនងល្អជាមួយឪពុកម្តាយទាំងសងខាង ប៉ុន្តែមើលទៅគាត់ហាក់ដូចជាគិតថា ឪពុកម្តាយរបស់គាត់ប្រាថ្នាថា ពួកគាត់មិនដែលបានរៀបការជាមួយគ្នាឡើយ ។ គាត់ក៏បានឃើញការខ្វែងគំនិតគ្នាជាច្រើន និងភាពតានតឹងជាច្រើនផងដែរ ។ គាត់ឆ្ងល់ថាតើការរៀបការមានតម្លៃដែរឬទេ ? គាត់មានអារម្មណ៍មិនប្រាកដច្បាស់ថា គាត់ចង់រៀបការឬអត់ទេ ?
ទីតាំងនៃការពិភាក្សា
មធ្យោបាយមួយសម្រាប់សិស្សក្នុងការប្រើសាច់រឿងដើម្បីអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ គឺដើម្បីកំណត់បញ្ហាប្រឈមមុខ និងប្រមូលគំនិតដោះស្រាយ ។ ការពិភាក្សារំឭកខាងក្រោមអាចដាក់នៅជុំវិញបន្ទប់ ។ អ្នកអាចរៀបចំសិស្សជាក្រុមតូចៗ ដើម្បីឆ្លើយសំណួរនៅទីតាំងនីមួយៗ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់នៅទីតាំងមួយហើយ អ្នកអាចប្តូរវេនក្រុម ដើម្បីសិស្សគ្រប់រូបអនុវត្តគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ដោយផ្អែកលើសាច់រឿងដែលថ្នាក់បានបង្កើត វាអាចមានប្រយោជន៍ក្នុងការកែសម្រួលសំណួរពិភាក្សាដែលបានផ្តល់ឲ្យ ។
ទីតាំងទី ១
ការប្រឈមមុខ ៖ តើទស្សនៈអ្វីខ្លះអាចមានឥទ្ធិពលលើអារម្មណ៍របស់បុគ្គលនេះអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ ? ហេតុអ្វីបានជាអ្នកគិតថា វាអាចជាការលំបាកក្នុងការមើលឃើញទស្សនវិស័យដ៏អស់កល្បមួយក្នុងស្ថានភាពនេះ ?
របៀបជួយដ៏វិជ្ជមាន ៖ តើអ្នកចង់ឲ្យបុគ្គលនេះយល់យ៉ាងណាអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ? តើទស្សនវិស័យដ៏អស់កល្បមួយអាចដោះស្រាយបញ្ហាប្រឈមមុខដែលអ្នកបានកំណត់ដោយរបៀបណា ?
សូមរំឭក កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ឡើងវិញ និងស្វែងរកសេចក្តីថ្លែងការណ៍នៃសេចក្តីពិតបន្ថែម អាចមានអត្ថប្រយោជន៍ ។
ទីតាំងទី ២
ការប្រឈមមុខ ៖ តើបុគ្គលនេះអាចជួបប្រទះគំនិតទាំងនេះនៅឯណា ? ហេតុអ្វីបានជាទស្សនវិជ្ជាទាំងនេះអាចបញ្ចុះបញ្ចូលបាន ?
របៀបជួយដ៏វិជ្ជមាន ៖ ហេតុអ្វីបានជាវាសំខាន់ក្នុងការពឹងផ្អែកលើប្រភពដែលបានតែងតាំងដ៏ទេវភាពនៅពេលស្វែងរកព័ត៌មានអំពីអាពាហ៍ពិពាហ៍និងគ្រួសារ ? សូមស្វែងរកបទគម្ពីរមួយឬពីរ ឬសេចក្ដីថ្លែងការណ៍ព្យាករណ៍ដែលអាចជួយក្នុងសាច់រឿងនេះ ។
សូមរំឭក កថាខណ្ឌទី ១១–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ឡើងវិញ និងស្វែងរកសេចក្តីថ្លែងការណ៍នៃសេចក្តីពិតបន្ថែម អាចមានអត្ថប្រយោជន៍ ។
សម្រាប់ទីតាំងទី ២ សូមពិចារណាផ្តល់ប័ណ្ណ ឬកំណត់ចំណាំដែលបកបិទដល់សិស្ស ដើម្បីសរសេរបទគម្ពីរ ឬសម្រង់ប្រសាសន៍របស់ព្យាការីដែលពួកគេរកឃើញ ហើយដាក់វានៅលើក្ដារខៀន ។ នៅពេលសិស្សបានប្តូរវេនតាមទីតាំងទាំងបី អ្នកអាចនឹងសុំសិស្សពីរបីនាក់ឲ្យចែកចាយពីមូលហេតុដែលបទគម្ពីរ ឬសេចក្តីថ្លែងការណ៍របស់ព្យាការីដែលពួកគេបានជ្រើសរើសអាចជួយបុគ្គលនៅក្នុងសាច់រឿងនោះ ។
ប្រសិនបើសិស្សត្រូវការជំនួយស្វែងរកសេចក្តីយោងបទគម្ពីរ នោះអ្នកអាចសរសេរវគ្គបទគម្ពីរដូចជា លោកុប្បត្តិ ១:២៨; ២:២៤; កូរិនថូស ទី១ ១១:១១; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:២២–២៥; ៤៩:១៥–១៧; ១៣:១–៤ នៅលើក្ដារខៀន ។
ទីតាំងទី ៣
ការប្រឈមមុខ ៖ តើអ្វីដែលអាចធ្វើឲ្យវាពិបាកសម្រាប់បុគ្គលនេះធ្វើសកម្មភាពដោយសេចក្តីជំនឿ ?
របៀបជួយដ៏វិជ្ជមាន ៖ តើអ្នកនឹងជួយបុគ្គលនេះឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿអ្វីខ្លះ ? តើសកម្មភាពទាំងនេះអាចបង្កើនការទុកចិត្តរបស់បុគ្គលនេះទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា នៅពេលពួកគេធ្វើការឆ្លងកាត់ឧបសគ្គទាំងនេះ ?
សូមរំឭក កថាខណ្ឌទី ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ឡើងវិញ និងស្វែងរកសេចក្តីថ្លែងការណ៍នៃសេចក្តីពិតបន្ថែម អាចមានអត្ថប្រយោជន៍ ។
អ្វីដែលអ្នកបានរៀន
សំណួរខាងក្រោមនេះអាចប្រើនៅក្នុងសកម្មភាពពិភាក្សា ឬសរសេរកំណត់ហេតុ ។
-
ចេញពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ តើអ្នកនឹងចែកចាយអ្វីខ្លះជាមួយនរណាម្នាក់ដែលមានសំណួរអំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសាររបស់ព្រះវរបិតាសួគ៌ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអាចជួយនរណាម្នាក់ឲ្យដោះស្រាយសំណួរដែលទាក់ទងនឹងដំណឹងល្អ ?
អ្នកអាចរំឭកសិស្សថា វាជារឿងធម្មតាទេដែលមានសំណួរអំពីដំណឹងល្អ ។ អ្នកអាចចែកចាយអារម្មណ៍របស់អ្នកអំពីអំណាចនៃការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីដោះស្រាយសំណួរ ឬកង្វល់ផ្ទាល់ខ្លួនណាមួយ ។