ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥២—គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ ៖ ចូរ​រួមគ្នា​តែមួយ


« មេរៀនទី ៥២—គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ ៖ ចូរ​រួមគ្នា​តែមួយ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥២ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧–៤០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៥–២៧, ៣៤–៤២

ចូរ​រួមគ្នា​តែមួយ

ព្រះអង្គ​សង្គ្រោះ​កំពុង​ផ្ដល់​ការងារ​បម្រើ

ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់ នៅពេល​ដែល​ពួកគេ​បាន​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ការលះបង់​ដ៏ធំ ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ទៅ​រដ្ឋ​អូហៃអូ ។ នៅក្នុង​វិវរណៈ​របស់​ទ្រង់​ទៅកាន់​ពួកបរិសុទ្ធ ព្រះអង្គ​សង្រ្គោះ​បាន​បើក​សម្ដែង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ហើយ​បាន​អញ្ជើញរាស្រ្ត​របស់​ទ្រង់​ឲ្យ​រស់នៅ​ដូច​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការវាយតម្លៃ​អ្នកដទៃ និង​ស្វែងរក​សាមគ្គីភាព ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ក្រុម​នានា​ដែល​ពួកគេ​ជា​សមាជិក ហើយ​សួរ​បុគ្គល​ម្នាក់​នៅក្នុង​ក្រុម​នោះ​ពី​អារម្មណ៍​ដែល​ចាំបាច់​ដើម្បី​មាន​សាមគ្គីភាព​គ្នា ។ សិស្ស​អាច​និយាយ​ជាមួយ​សមាជិក​គ្រួសារ អ្នកដឹកនាំ​កូរ៉ុម ឬ​អ្នកដឹកនាំ​ថ្នាក់ គ្រូបង្រៀន ឬ​គ្រូបង្វឹក​ម្នាក់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់

អ្នក​អាច​ចាប់ផ្ដើម​មេរៀន​នេះ​បាន ដោយ​ការអញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​សរសេរ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ចំនួន​ប្រាំ ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចំណាប់​អារម្មណ៍​របស់​ពួកគេ ហើយ​ប្រាប់ពី​អ្វី​ដែល​ពួកគេ​មាន​ដូចគ្នា ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ពិភាក្សា​គ្នា​អំពី​មូលហេតុ​ដែល​ពេលខ្លះ វា​ពិបាក​សម្រាប់​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ខុសគ្នាក្នុងការ​ធ្វើការ​រួបរួម​គ្នា និង​មូលហេតុ​ដែល​សាមគ្គីភាព​មាន​សារៈសំខាន់​សម្រាប់​ពួកសិស្ស​របស់​ព្រះគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​គិត និង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​អាច​ខុស​ពី​ខ្ញុំ​ដោយ​របៀប​ណា ?

  • តើ​គំនិត និង​ទង្វើ​របស់​ខ្ញុំ​អាច​នាំ​ឲ្យ​មាន​ការបែកបាក់ ឬ​ការបង្រួបបង្រួម​យ៉ាងដូចម្តេច ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ស្វែងរក​របៀប​ដែល​ពួកគេ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ។

នៅ​ខែធ្នូ ឆ្នាំ១៨៣០ យ៉ូសែប ស្ម៊ីធ បាន​ធ្វើការ​កែសម្រួល​ព្រះគម្ពីរ​ប៊ីប​ប្រកប​ដោយ​ការបំផុស​គំនិត ហើយ​បាន​ទទួល​នូវ​អ្វី​ដែល​ឥឡូវ​នេះ​ហៅថា ម៉ូសេ ៦–៧ នៅក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏មាន​តម្លៃ​មហិមា ។ ជំពូក​ទាំងនេះ​ផ្ដល់​នូវ​ដំណើររឿង​អំពី​ព្យាការី​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ហេណុក និង​ប្រជាជន​របស់​លោក ។ ដោយសារ​តែ​សេចក្ដី​សុចរិត និង​សាមគ្គីភាព​របស់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​ហៅ​ប្រជាជន​ទាំងនេះ​ថា ស៊ីយ៉ូន ។

នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨ ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ពួកបរិសុទ្ធ​អំពី​ការប្រមូល​ផ្តុំ​គ្នា​ទៅ​រដ្ឋ​អូហៃអូ។ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ហើយ​បាន​សង្កត់ធ្ងន់​លើ​គោលការណ៍​នៃ​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន ។ ការគោរព​តាម​គោលការណ៍​ទាំងនេះ​នឹង​ជួយ​ពួកបរិសុទ្ធ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ទទួល​បាន​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ទទួល​ព្រះ​ចេស្ដា​របស់ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:៣២ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:២៤–២៧ ដោយ​ស្វែងរក​គុណលក្ខណៈ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ចង់ឲ្យ​យើង​អភិវឌ្ឍ ។

នៅពេល​សិស្ស​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:២៤–២៧ អ្នក​អាច​ចង្អុល​បង្ហាញ​ឃ្លា​ដដែលៗ​នៅក្នុង ខទី ២៤–២៥ បាន ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ធ្វើ​សកម្មភាព​តាម​រឿង​ប្រៀប​ប្រដូច​នៅក្នុង ខទី ២៦–២៧ បាន​ផងដែរ ។

  • តើ​អ្នក​គិត​ថា ការគោរព​បងប្អូន​ខ្លួន​ដូចជា​ខ្លួនឯង​មាន​ន័យ​ដូចម្ដេច ? ( សូមមើល ម៉ាថាយ ២២:៣៦–៣៩; យ៉ូហាន ១៣:៣៤–៣៥; យ៉ាកុប ២:១៧–១៩ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ចេញពី​រឿង​ប្រៀប​ប្រដូច​នេះ​នៅក្នុង ខទី ២៦–២៧ ?

  • តើ ខទី ២៤–២៧ បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ?

    សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ ដែល​ស្រដៀង​នឹង​គោលការណ៍​នេះ ៖ យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន នៅពេល​យើង​ឲ្យ​តម្លៃ​ដល់​អ្នកដទៃ ហើយ​ស្វែងរក​សាមគ្គីភាព​ក្នុងនាមជា​សិស្ស​របស់​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​នៃ​ការផ្ដល់​តម្លៃ​ឲ្យ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? ជា​គំរូ​នៃ​ការលើក​ទឹកចិត្ត​ឲ្យមាន​សាមគ្គីភាព​យ៉ាង​ដូចម្ដេច ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ឲ្យ​តម្លៃ​អ្នក​ដទៃ និង​រួបរួមគ្នាតែមួយ ។

ប្រធាន រ័សុល អិម ណិលសុន

ទីបំផុត យើង​ដឹង​ថា​មាន​តែ​ការយល់ដឹង​អំពី​សេចក្តីពិត​នៃ​ភាពជា​ព្រះបិតា​របស់​ព្រះ​ប៉ុណ្ណោះ ទើប​អាច​នាំ​មក​នូវ​អំណរគុណ​ពេញលេញ​នៃ​ភាពជា​បងប្អូនប្រុស​ដ៏ពិត​ប្រាកដ​របស់​បុរស និង​ភាពជា​បងប្អូនស្រី​ដ៏ពិត​ប្រាកដ​របស់​ស្ត្រី ។ ការយល់ដឹង​នោះ​បំផុស​គំនិត​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​ប្រកប​ដោយ​សេចក្តី​អាណិត​អាសូរ ដើម្បី​បង្កើត​ជា​ស្ពាន​នៃ​ការសហការ​គ្នា ជំនួស​ឲ្យ​ជញ្ជាំង​នៃ​ការបែងចែក​វណ្ណៈ​រវាង​គ្នា​នឹង​គ្នា ។

( រ័សុល អិម ណិលសុន « Remarks at Worldwide Priesthood Celebration » [ សុន្ទរកថា​ធ្វើឡើង​នៅឯ​ការប្រារព្ធ​កម្មវិធី « Be One » នៅ​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០១៨ ] នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org )

សូម​ពិចារណា​បង្ហាញ​វីដេអូ « One in Christ » ( ៤:៤៨ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​រួបរួម​គ្នា ។

4:48

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:៣៤–៣៦, ៣៩–៤២ ដោយ​រកមើល​របៀប​ដែល​ពួកបរិសុទ្ធ​ដែល​បាន​ត្រៀមខ្លួន​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ ត្រូវ​បានអញ្ជើញ​ឲ្យ​រួបរួម​គ្នា ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ដែល​នឹង​ជួយ​ដល់​អ្នក​ដែល​ផ្លាស់ទីលំនៅ​ទៅ​រដ្ឋ​អូហៃអូ ឲ្យ​ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​មាន​សាមគ្គីភាព​នឹង​គ្នា ?

ការលះបង់​អាកប្បកិរិយា និង​ទង្វើ​នៃ​ការរើសអើង

រូបតំណាង​ការបំពាក់បំប៉នសូម​ប្រើ​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប ដើម្បី​សង្កត់ធ្ងន់​លើ​គោលលទ្ធិ និង​គោលការណ៍​នានា ៖ សម្រាប់​ការអនុវត្ត​ជាមួយ​គោលការណ៍​នេះ សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្រៀន​ចេញពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ។ សូម​ពិចារណា​អនុវត្ត​ជំនាញ​នេះ « រៀបចំ​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្ដីពិត​ដែល​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ ទៅនឹង​អ្វី​ដែល​ព្យាការី​នៅរស់​កំពុង​មាន​ប្រសាសន៍ » ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ណិលសុន ។

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​អំពី​សារៈសំខាន់​នៃ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​នេះ ឬ​មើល​វីដេអូ « ទុក​ឲ្យ​ព្រះ​ឈ្នះ » ( ១៨:៥១; សូម​មើល​ពី​នាទី​ទី ១០:៤០ ដល់​នាទី​ទី ១៣:០១ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

18:52
ប្រធាន រ័សុល អិម ណិលសុន

យើង​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព​ពី​ព្រោះ​យើង​ម្នាក់ៗ​គឺ​ជា​បុត្រ​របស់​ព្រះ ។ យើង​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅក្នុង​ព្រះនេត្រ​ទ្រង់ ។ ការបញ្ចូល​សេចក្តីពិត​នេះ​គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ។ បងប្អូន​ប្រុសស្រី សូម​ស្តាប់​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​ខ្ញុំ​រៀបនឹង​និយាយ ។ ព្រះ​ពុំ​បាន​សព្វព្រះទ័យ​ពូជ​សាសន៍​មួយ ជាង​ពូជសាសន៍​មួយ​ទៀត​នោះ​ទេ ។ គោលលទ្ធិ​របស់​ទ្រង់​អំពី​បញ្ហា​នេះ​គឺ​បញ្ជាក់​ច្បាស់ ទ្រង់​អញ្ជើញ មនុស្សទាំងអស់ ឲ្យ​មក​រកទ្រង់ « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី [ នីហ្វៃទី២ ២៦:៣៣ ] » ។

ខ្ញុំ​សូម​បញ្ជាក់​ដល់​បងប្អូនថា ជំហរ​របស់​បងប្អូន​ចំពោះ​ព្រះភ័ក្រ្ត​ព្រះ​គឺ​មិនត្រូវបាន​កំណត់​ដោយ​ពណ៌សម្បុរ​របស់បងប្អូន​នោះឡើយ ។ ការសព្វ​ព្រះទ័យ ឬ​មិន​សព្វ​ព្រះទ័យ​ជាមួយ​ព្រះ​គឺ​អាស្រ័យ​ទៅ​លើ​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះ និង​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​មិនមែន​ដោយ​ពណ៌​សម្បុរ​របស់​បងប្អូន​នោះ​ឡើយ ។

ខ្ញុំ​សោកស្តាយ​ដែល​បងប្អូន​ប្រុសស្រី មាន​ស្បែកខ្មៅ​របស់យើង​នៅទូទាំង​ពិភពលោក​បាន​ស៊ូទ្រាំ​នឹងការឈឺចាប់ នៃ​ការរើសអើង និង​ការប្រកាន់​ពូជសាសន៍​នេះ ។ នៅថ្ងៃនេះ ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​របស់​យើង​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​លើក​កម្ពស់​ដល់​ការគោរព​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

សំណួរ​សម្រាប់​យើង​ម្នាក់ៗ​គឺ​ដូចគ្នា ដោយមិនគិតពូជ​សាសន៍​នោះ​ទេ ។ តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូល​របស់​ទ្រង់ បទបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់ មាន​ឥទ្ធិពល​លើ​អ្វី​ដែល​បងប្អូន​ធ្វើ​រាល់​ថ្ងៃ​ដែរ​ឬទេ ? តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះសូរសៀង​របស់​ទ្រង់​មាន​អាទិភាព​លើស​សំឡេង​ដទៃ​ទៀតដែរ​ឬ​ទេ ? តើ​បងប្អូន ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ មាន​អាទិភាព​ជាង​មហិច្ឆិតា​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បី​ទុក​ឲ្យ​ព្រះទ័យ​ទ្រង់លេប​ដណ្ដប់​ឆន្ទៈ​របស់​បងប្អូន​ដែរ​ឬ​ទេ ? ( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ​វិច្ឆិកា ឆ្នាំ​​២០២១ ទំព័រ ៨៤ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ចេញពី​ការបង្រៀន​របស់​ប្រធាន ណិលសុន ?

  • តើ​មាន​របៀប​អ្វីខ្លះ​ដែល​យើង​អាច​នាំ​ឲ្យ​មាន​ការរារាំង ឬ​ការបោះបង់​អាកប្បកិរិយា និង​ទង្វើ​នៃ​ការរើសអើង ?

នៅពេល​ដែល​សិស្ស​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​ពី​សម្រង់សម្តី​នេះ សូម​ប្រយ័ត្នប្រយែង​ចំពោះ​សិស្ស​របស់​អ្នក​ណា​ម្នាក់​ដែល​អាច​ជួបប្រទះ​នូវ​ការរើសអើង ឬ​ការ​ប្រកាន់​ពូជសាសន៍​គ្រប់​ទម្រង់​ទាំងអស់ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ តាមរយៈ​ការព្យាយាម​ឲ្យ​តម្លៃ​ដល់​អ្នកដទៃ ហើយ​មាន​សាមគ្គីភាព​គ្នា​ក្នុងនាមជា​សិស្ស​របស់​ព្រះគ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​ប្រកប​ដោយ​ការអធិស្ឋាន​ថា តើ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ធ្វើ​បាន​ល្អ​ប៉ុនណា​ក្នុង​ការផ្ដល់​តម្លៃ​ឲ្យ​អ្នកដទៃ និង​ស្វែងរក​សាមគ្គីភាព ។

សិស្ស​អាច​ចង់​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​គិត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​សំណួរ​ដូច​ខាងក្រោម និង​ចម្លើយ​មួយ ឬ​ច្រើន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ផ្ដល់​តម្លៃ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ និង​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​ពួកគេ ?

  • តើ​អ្នក​អាច​ដឹកនាំ​ដើម្បី​រារាំង ឬ​បោះបង់​ចោល​អាកប្បកិរិយា និង​ទង្វើ​នៃ​ការរើសអើង​ដោយ​របៀប​ណា ?

  • តើ​ការធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ និង​ពរជ័យ​នៃ​ការរួបរួម​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ ។