« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២៣ ៖ ទន្ទេញចាំ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២៣
ទន្ទេញចាំ
ការចាំបទគម្ពីរ និងអ្វីដែលបទគម្ពីរទាំងនោះបង្រៀន អាចជួយអ្នកតាមរបៀបជាច្រើន ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះជាច្រើន ឬវគ្គចំណេះចំណានខាងគោលលទ្ធិទាំងមូលចាប់ពីពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមន ។
ការលើកទឹកចិត្តឲ្យមានការទន្ទេញ ។ សូមមានការប្រយ័ត្នកុំបំបាក់ទឹកចិត្តសិស្សដែលទន្ទេញមិនងាយចាំ ។ ជួយដល់សិស្សណាដែលអសមត្ថភាពក្នុងការសិក្សាដោយស្វែងរកវិធីដើម្បីទន្ទេញ ដែលអាចបំពេញតម្រូវការរបស់ពួកគេកាន់តែប្រសើរ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិ និងជាឯកសារយោងដើម្បីទន្ទេញ ហើយមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលកាលវិភាគមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថាមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
សារៈសំខាន់នៃការធ្វើដដែលៗ
សូមជួយសិស្សឲ្យយល់អំពីតម្លៃនៃការធ្វើដដែលៗ ប៉ុន្តែសូមកុំចំណាយពេលនៅត្រង់ចំណុចនេះច្រើនពេក ។ សូមប្រាកដថា សិស្សនឹងមានពេលគ្រប់គ្រាន់ដើម្បីទន្ទេញឃ្លា ឬវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅពេលក្រោយក្នុងមេរៀននេះ ។
មានអត្ថប្រយោជន៍ជាច្រើនក្នុងការធ្វើអ្វីមួយដដែលៗ ដែលយើងចង់រៀន ឬចងចាំឡើងវិញ ។ សូមរាយបញ្ជីសកម្មភាពមួយចំនួន ដែលជាញឹកញាប់ត្រូវការពាក្យដដែលៗជាប្រចាំ ។
-
តើមានរបៀបអ្វីខ្លះដែលអ្នកបានទទួលប្រយោជន៍ពីការធ្វើអ្វីមួយដដែលជាច្រើនដង ?
បើសិនមានប្រយោជន៍ សូមពិចារណាសង្ខេបអំពីការពិតដែលថា មនុស្សភាគច្រើនភ្លេចនូវអ្វីដែលខ្លួនបានរៀនថ្មីៗនៅប៉ុន្មានសប្តាហ៍ក្រោយមក ប៉ុន្តែពួកគេអាចកែលម្អបានតាមរយៈការបន្តត្រឡប់ទៅមើលមេរៀននោះឡើងវិញ ។ ដូចគ្នានេះផងដែរ ជំនួសឲ្យការទន្ទេញអ្វីៗទាំងអស់ក្នុងពេលតែមួយ វាប្រហែលជាអាចមានប្រសិទ្ធភាពជាងក្នុងការបំបែកមេរៀនឲ្យទៅជាផ្នែកតូចៗ ។
សូមបង្ហាញរូបភាពមរ៉ូណៃកំពុងជួប យ៉ូសែប ស្ម៊ីធ ។
នៅពេលមរ៉ូណៃជាព្យាការីសរសេរព្រះគម្ពីរមរមន ដែលឥឡូវជាអ្នកនាំសារពីស្ថានសួគ៌បានទៅជួប យ៉ូសែប ស្ម៊ីធ លោកបានប្រើពាក្យដដែលៗដើម្បីជួយឲ្យយ៉ូសែបដែលមានអាយុ ១៧ ឆ្នាំ ចងចាំអំពីសារលិខិតដ៏សំខាន់មួយ ។
-
តើអ្នកនៅចាំអ្វីខ្លះអំពីការទៅជួបទាំងនេះឬទេ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣–៤៩ ) ។
-
តើសារលិខិតនោះនិយាយអ្វីខ្លះប្រាប់យើងអំពីព្រះ ដែលទ្រង់ចាត់បញ្ជូនមរ៉ូណៃចំនួនបួនដងឲ្យមកថ្លែងសារលិខិតដដែលៗបែបនេះ ?
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពី មរ៉ូណៃ បានយាងមកជួប យ៉ូសែប ស្ម៊ីធ ម្តងហើយម្តងទៀត ហើយបន្ទាប់មកបានបង្រៀនថា ៖
ការធ្វើដដែលៗគឺជាយានជំនិះមួយដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយបំភ្លឺគំនិតរបស់យើង ឲ្យមានឥទ្ធិពលលើដួងចិត្តរបស់យើង និងពង្រីកការយល់ដឹងរបស់យើង ។ ( ដាវីឌ អេ បែដណា°«°Repeat Over Again … the Same Things as Before°» [ សាកលវិទ្យាល័យ Brigham Young–Idaho devotional ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ ] byui.edu°)
-
តើការណ៍នេះជួយអ្នកឲ្យយល់អំពីអត្ថប្រយោជន៍នៃការសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះម្តងហើយម្តងទៀតដោយរបៀបណា ?
-
តើការណ៍នេះអាចនិយាយអំពីបទគម្ពីរជាក់លាក់ ដែលបានជ្រើសរើសសម្រាប់អ្នកឲ្យដើម្បីនិយាយឡើងវិញដដែលៗ និងការផ្ដោតអារម្មណ៍ដោយរបៀណា ?
ចូរដាក់បង្ហាញ ឬចែកច្បាប់ចម្លងមួយច្បាប់អំពីតារាងខាងក្រោមទៅឲ្យសិស្ស ឬអញ្ជើញពួកគេឲ្យស្វែងរកបញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅក្នុង ឯកសារស្នូលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
សូមអញ្ជើញពួកគេឲ្យពិនិត្យមើលឯកសារយោង និងឃ្លាបទគម្ពីរគន្លឹះ ដែលពួកគេបានទន្ទេញពីមុនឡើងវិញ ហើយបន្ទាប់មក ត្រូវសម្រេចថា តើវគ្គបទគម្ពីរណាមួយដែលពួកគេចង់ផ្តោតទន្ទេញនៅថ្ងៃនេះ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ជាការចាំបាច់ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក… ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើសិនជាមនុស្សលោកមករកយើង … យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
សិស្សអាចប្រើប្រាស់លំហាត់ខាងក្រោម ឬលំហាត់ផ្សេងទៀត ដើម្បីទន្ទេញឯកសារយោង និងឃ្លាបទគម្ពីរគន្លឹះ ឬវគ្គបទគម្ពីរទាំងមូល ។ នៅពេលបញ្ចប់ សិស្សអាចបង្ហាញរូបភាព ដែលពួកគេបានបង្កើតនៅក្នុងជម្រើសទី ២ ហើយពន្យល់អំពីរបៀបដែលពួកគេបានបង្កើតនឹងជួយដល់ពួកគេរក្សានូវអ្វីដែលពួកគេបានទន្ទេញ ។ ប្រសិនបើមានពេលគ្រប់គ្រាន់ សិស្សអាចធ្វើលំហាត់ទាំងនេះឡើងវិញសម្រាប់បទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ។
ចាប់ផ្តើមការទន្ទេញ
សូមគិតរកពីវិធីមួយឬពីរ ដែលអ្នកអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបំភ្លឺគំនិតរបស់អ្នក នៅពេលដែលអ្នកប្រើពាក្យដដែលៗ ដើម្បីជួយអ្នកឲ្យទន្ទេញឲ្យចាំ ។ ឧទាហរណ៍ខាងក្រោមនេះអាចជួយអ្នកបាន ៖
-
សូមបំបែកអ្វីដែលអ្នកចង់ទន្ទេញជាឃ្លាតូចៗ ហើយធ្វើវាម្តងហើយ ម្តងទៀតដាច់ដោយឡែកៗពីគ្នា ។
-
បង្កើតរូបភាពជាមួយពាក្យទាំងអស់ ឬមួយចំនួនដែលអ្នកចង់ទន្ទេញចាំ ។
-
អានផ្នែកនៃបទគម្ពីរ ដែលអ្នកចង់ទន្ទេញចាំរហូតដល់អ្នកអាចសូត្រវាដោយមិនចាំបាច់មើល ។ ការប្រើប្រាស់អក្សរដំបូងនៃពាក្យ ក៏អាចមានប្រយោជន៍ផងដែរ ។
ផែនការក្នុងការធ្វើម្តងទៀត
សូមអញ្ជើញសិស្សឲ្យកែលម្អការចាំរបស់ពួកគេដោយបន្តទន្ទេញនៅខាងក្រៅម៉ោងរៀន ។ សូមជួយសិស្សឲ្យធ្វើបានសម្រេច ដោយឲ្យពួកគេបង្កើតផែនការលម្អិត និងតាមដានការរីកចម្រើនរបស់ពួកគេនៅថ្ងៃ និងសប្តាហ៍បន្ទាប់ ។
សូមគិតអំពីវិធីដែលអ្នកអាចបន្តទន្ទេញចាំក្នុងរយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ។ គំនិតខាងក្រោមនេះអាចជួយអ្នកក្នុងការសម្រេចចិត្ត ៖
-
អធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ទូលសុំជំនួយ ដើម្បីទន្ទេញចាំនូវអ្វីដែលអ្នកទន្ទេញ ។
-
សូមជ្រើសរើសពេលវេលាជាក់លាក់នៅពេលថ្ងៃ ដើម្បីសូត្រឲ្យបានច្រើន តាមដែលអ្នកអាចធ្វើបានចេញពីការចងចាំ។ អ្នកអាចកំណត់ម៉ោងរោទិ៍ដើម្បីរំឭកអ្នកអំពីម៉ោង ដែលត្រូវទន្ទេញជារៀងរាល់ថ្ងៃ ។
-
សូមអញ្ជើញនរណាម្នាក់ឲ្យពិនិត្យមើលការរីកចម្រើន និងការចងចាំរបស់អ្នកដោយអញ្ជើញពួកគេឲ្យមើលពាក្យនៅពេលអ្នកសូត្រឲ្យគេស្តាប់ ។