« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៣ ៖ កំណត់ទីតាំង និងគូសចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៣
កំណត់ទីតាំង និងគូសចំណាំ អាលម៉ា ៧:១១–១៣ ដល់ មរ៉ូណៃ ១០:៤–៥
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺត្រូវជួយអ្នកឲ្យមករកព្រះគ្រីស្ទដោយការបង្កើនការយល់ដឹងរបស់អ្នក អំពីសេចក្ដីពិតនៃដំណឹងល្អដែលមាននៅក្នុងបទគម្ពីរ ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ នៅក្នុងពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមន ។
ការបង្កើតបរិយាកាសនៃការមានចំណែក ។ ការផ្តល់ឱកាសដល់សិស្សដើម្បីស្វែងយល់បន្ថែមអំពីគ្នាទៅវិញទៅមកអាចជួយបង្កើតបរិយាកាសនៃការទទួលយក និងការមានចំណែក ។ សូមរកមើលឱកាសដែលសិស្សអាចចែកចាយព័ត៌មានសមរម្យអំពីជីវិតរបស់ពួកគេជាមួយគ្នាទៅវិញទៅមក ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរមិត្តភក្តិ ឬសមាជិកគ្រួសារឲ្យបង្ហាញពួកគេពីវិធីផ្សេងៗគ្នាដែលពួកគេគូសចំណាំវគ្គបទគម្ពីរ និងមូលហេតុ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះបាន ។ សូមមើលកាលវិភាគល្បឿននៃការបង្រៀនដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន នៅពេលដែលថ្នាក់សិក្ខាសាលកំពុងសិក្សា ។
សេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
ប្រសិនបើចាំបាច់ មុននឹងអញ្ជើញសិស្សឲ្យឆ្លើយតបទៅនឹងស្ថានភាពប្រឌិដ្ឋខាងក្រោម សូមរំឭកពួកគេថា ការគូសចំណាំព្រះគម្ពីរមិនមែនជាការមិនគោរព ឬជាការចាំបាច់នោះទេ ហើយថាគ្មានវិធីត្រឹមត្រូវ ឬខុសដើម្បីធ្វើវានោះទេ ។ អ្វីដែលសំខាន់គឺត្រូវខិតខំស្វែងរកទីតាំង រៀន និងចងចាំនូវអ្វីដែលព្រះគម្ពីរបង្រៀន ។
សូមស្រមៃគិតថាប្អូនប្រុសម្នាក់ឃើញអ្នកគូសចំណាំខគម្ពីររបស់អ្នកពេលអ្នកសិក្សា ។ បន្ទាប់ពីបានឃើញទំព័រគម្ពីរដែលមានការគូសចំណាំទាំងអស់នៅលើនោះ ប្អូនប្រុសរបស់អ្នកសួរអ្នកពីមូលហេតុដែលអ្នកគូសចំណាំខគម្ពីររបស់អ្នក ។
-
តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយជាក្រុមតូចៗនូវវិធីផ្សេងៗមួយចំនួន ដែលពួកគេគូសចំណាំព្រះគម្ពីររបស់ពួកគេ និងមូលហេតុ ។ សូមជួយសិស្សឲ្យយល់ថា ការគូសចំណាំវគ្គបទគម្ពីរអាចជួយធ្វើឲ្យបទគម្ពីរមានលក្ខណៈផ្ទាល់ខ្លួន សង្កត់ធ្ងន់លើការយល់ដឹងដ៏មានន័យ និងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការកំណត់ទីតាំងវគ្គបទគម្ពីរម្ដងទៀតនៅពេលអនាគត ។
បន្ទាប់ពីសិស្សបានបញ្ចប់ការចែកចាយ សូមបង្ហាញតារាងខាងក្រោម ឬផ្តល់វាជាសំណៅចែកសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលសកម្មភាពខាងក្រោម ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ជាការចាំបាច់ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង … ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើមនុស្សលោកមករកយើង … លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿដល់ព្រះគ្រីស្ទ … [ ហើយ ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាមួយដៃគូម្នាក់ ។ សូមចាត់ដៃគូនីមួយៗឲ្យរៀបចំដើម្បីណែនាំយ៉ាងហោចណាស់វគ្គចំណេះចំណានខាងគោលលទ្ធិមួយដល់សិស្សក្នុងថ្នាក់ ។ សូមប្រាកដថាវគ្គបទគម្ពីរទាំង ១២ ត្រូវបានចាត់ទៅពួកគេ ។ បន្ទាប់ពីទុកពេលឲ្យពួកគេរៀបចំហើយ សូមអញ្ជើញដៃគូនីមួយៗឲ្យធ្វើកិច្ចការដូចខាងក្រោម ៖
-
ណែនាំដៃគូរបស់ពួកគេទៅកាន់សិស្សទាំងអស់នៅក្នុងថ្នាក់ ដោយចែកចាយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ឬសំខាន់អំពីគ្នាទៅវិញទៅមក
-
សូមណែនាំវគ្គចំណេះចំណានខាងគោលលទ្ធិរបស់ពួកគេដល់ថ្នាក់ដោយ ៖
-
ការលើកទឹកចិត្តសិស្សឲ្យងាកទៅវគ្គបទគម្ពីរ ហើយពិចារណាគូសចំណាំបទគម្ពីរនោះ
-
ការអានវគ្គបទគម្ពីរទាំងមូលដល់សិស្សក្នុងថ្នាក់ និងការចង្អុលបង្ហាញឃ្លាបទគម្ពីរគន្លឹះ
-
ការពន្យល់ពីមូលហេតុដែលការយល់ពីសេចក្តីពិតនៅក្នុងឃ្លាបទគម្ពីរគន្លឹះ គឺសំខាន់សម្រាប់យុវវ័យសព្វថ្ងៃនេះ
-
បន្ទាប់ពីសិស្សទាំងអស់បានចែកចាយហើយ សិស្សអាចប្រើពេលវេលាដែលនៅសល់ក្នុងថ្នាក់ ដើម្បីចាប់ផ្ដើមទន្ទេញចាំសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះ ។ ពួកគេប្រហែលជាចង់ប្រើកម្មវិធីទូរសព្ទចល័ត Doctrinal Mastery ដើម្បីជួយពួកគេ ( ប្រសិនបើមាន ) ។