« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១០ ៖ អនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀ ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១០
អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរៀនពីរបៀបអនុវត្តនៅក្នុងជីវិតជាក់ស្តែង ទៅតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នករៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិមួយចំនួន ដែលអ្នកបានសិក្សានៅឆ្នាំនេះទៅនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។
សូមជួយអ្នកសិក្សាភ្ជាប់គោលការណ៍ដំណឹងល្អទៅនឹងការរស់នៅប្រចាំថ្ងៃ ។ជំនួសឲ្យការប្រាប់សិស្សពីរបៀបអនុវត្តសេចក្តីពិតនៃដំណឹងល្អ សូមជួយសិស្សឲ្យរៀនដោយខ្លួនឯងអំពីរបៀបអនុវត្តដំណឹងល្អចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមឲ្យសិស្សទូលសួរព្រះ ហើយស្តាប់ការបំផុសគំនិតពីព្រះវិញ្ញាណ ដើម្បីដឹងពីរបៀបដែលពួកគេអាចអនុវត្តដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គចំណេះចំណានមួយក្នុងចំណោមចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូងដែលពួកគេយល់ឃើញថាមានអត្ថន័យ ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយត្រៀមខ្លួន ដើម្បីចែកចាយពីមូលហេតុដែលវគ្គបទគម្ពីរពួកគេជ្រើសរើសមានអត្ថន័យចំពោះពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះបាន ។ សូមមើលកាលវិភាគល្បឿននៃការបង្រៀនដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន នៅពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
រំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
សូមដាក់បង្ហាញ ឬផ្តល់ច្បាប់ថតចម្លងតារាងខាងក្រោមដល់សិស្ស ។
ដោយប្រើតារាងខាងក្រោម សូមរំឭកសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះពីព្រះគម្ពីរមរមន ។ បន្ទាប់មក សូមជ្រើសរើសវគ្គចំណេះចំណានមួយដែលអ្នកយល់ថាមានន័យ ហើយអានវគ្គបទគម្ពីរទាំងមូល ។
វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងជ្រើសរើសសេរីភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់គ្នាគឺដូចគ្នានៅចំពោះព្រះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … បានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
សូមពិចារណាឲ្យសិស្សដើរចុះឡើងក្នុងបន្ទប់ ហើយចែកវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើសជាមួយនឹងមិត្តរួមថ្នាក់ពីរ ឬបីនាក់ផ្សេងទៀត ។ អ្នកក៏អាចចែកចាយវគ្គចំណេះចំណានខាងគោលលទ្ធិដែលមានអត្ថន័យផ្ទាល់ចំពោះអ្នកជាមួយសិស្សផងដែរ ។
ការភ្ជាប់សេចក្តីពិតនៃដំណឹងល្អទៅនឹងជីវិត និងកាលៈទេសៈរបស់អ្នក
នៅពេលអ្នកសិក្សាព្រះគម្ពីរ វិធីមួយដើម្បីធ្វើឲ្យវាមានលក្ខណៈផ្ទាល់ខ្លួន និងអនុវត្តនូវអ្វីដែលអ្នកកំពុងរៀនគឺត្រូវព្យាយាម និងផ្សារភ្ជាប់ទៅនឹងជីវិត និងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក ។ ឧទាហរណ៍ ៖ អ្នកប្រហែលជាកំពុងមានការលំបាកជាមួយនឹងសំណួរ ឬបញ្ហាប្រឈមជាក់លាក់មួយ ។ ការស្វែងរកចម្លើយខណៈដែលអ្នកអានព្រះគម្ពីរ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនការសិក្សារបស់អ្នកឲ្យមានភាពទាក់ទងគ្នា ។
សកម្មភាព ក
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវបញ្ហាប្រឈមផ្សេងៗក្នុងពិភពលោក ។ សូមចាត់សិស្សជាគូៗ ហើយចាត់បញ្ហាប្រឈមមួយឲ្យគូនីមួយៗ ។ សិស្សអាចបង្កើតស្ថានភាពប្រឌិតមួយ ហើយបន្ទាប់មក សម្តែងជាមួយគ្នា ។ សិស្សម្នាក់អាចពិពណ៌នាអំពីបញ្ហាប្រឈមនោះ ហើយសិស្សម្នាក់ទៀតអាចជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិពីតារាង ហើយព្យាយាមដោះស្រាយបញ្ហាដោយប្រើសេចក្ដីពិតពីវគ្គបទគម្ពីរនោះ ។ បន្ទាប់មកសិស្សអាចប្តូរតួ ឬអ្នកអាចអញ្ជើញពួកគេឲ្យសម្តែងពីស្ថានភាពប្រឌិតរបស់ពួកគេនៅចំពោះមុខថ្នាក់ ។
ជម្រើសមួយទៀតគឺត្រូវចាត់សិស្សនូវវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយបន្ទាប់មកបង្កើតស្ថានភាពប្រឌិត ដោយផ្អែកលើបញ្ហាប្រឈមដែលវគ្គបទគម្ពីរនេះអាចដោះស្រាយបាន ។
-
តើមានវគ្គចំណេះចំណានខាងគោលលទ្ធិណាមួយដែលអ្នកគិតថា ដោះស្រាយបញ្ហានោះ ? តើពិភពលោកនឹងខុសគ្នាយ៉ាងដូចម្ដេច បើមនុស្សភាគច្រើនអនុវត្តសេចក្ដីពិតចេញពីវគ្គបទគម្ពីរដែលអ្នកជ្រើសរើសនេះ ? សូមចែកចាយឧទាហរណ៍ជាក់លាក់មួយ ឬពីរ ។
-
ដោយប្រើគោលលទ្ធិពីវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើស តើអ្នកអាចនិយាយអ្វីខ្លះទៅកាន់នរណាម្នាក់ដែលកំពុងប្រឈមមុខនឹងបញ្ហានេះ ?
សកម្មភាព ខ
សូមពិចារណាអញ្ជើញសិស្សឲ្យបំពេញសកម្មភាពនេះដោយស្ងាត់ស្ងៀមដោយខ្លួនឯង ។ បើមិនមែនជារឿងផ្ទាល់ខ្លួនពេកទេ អ្នកអាចឲ្យសិស្សចែកចាយគំនិត និងចំណាប់អារម្មណ៍របស់ពួកគេ អំពីវគ្គចំណេះចំណានខាងគោលលទ្ធិដែលបានជ្រើសរើសរបស់ពួកគេ និងរបៀបដែលវាអាចជួយពួកគេឲ្យប្រែកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
សូមគិតអំពីកាលៈទេសៈបច្ចុប្បន្នរបស់អ្នក រួមទាំងសំណួរផ្ទាល់ខ្លួន បញ្ហាប្រឈម ឬអាកប្បកិរិយាដែលអ្នកប្រហែលជាកំពុងស្វែងរកជំនួយ ។ សូមពិនិត្យមើលបញ្ជីវគ្គចំណេះចំណានខាងគោលលទ្ធិ ដោយរកមើលសេចក្ដីពិតដែលអាចជួយអ្នកដោះស្រាយសំណួរ បញ្ហាប្រឈម ឬអាកប្បកិរិយាទាំងនេះ ។ សូមជ្រើសរើសយ៉ាងហោចណាស់វគ្គបទគម្ពីរមួយ ដែលអាចជួយអ្នកដោះស្រាយអ្វីដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ ។
-
តើការអនុវត្តគោលលទ្ធិពីវគ្គបទគម្ពីរដែលអ្នកបានជ្រើសរើសអាចជាពរជ័យដល់ជីវិត និងកាលៈទេសៈរបស់អ្នកដោយរបៀបណា ?
-
តើការអនុវត្តសេចក្ដីពិតពីវគ្គបទគម្ពីរនោះអាចជួយអ្នកឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចទ្រង់ដោយរបៀបណា ?
-
តើជំហានតូចៗមួយ ឬពីរណាខ្លះដែលអ្នកអាចធ្វើដើម្បីចាប់ផ្តើមអនុវត្តសេចក្តីពិតទាំងនេះក្នុងជីវិតរបស់អ្នក ?