« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៨ ៖ ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៨
ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
ការចាំវគ្គបទគម្ពីរ និងអ្វីដែលបទគម្ពីរទាំងនោះបង្រៀន អាចជួយអ្នកតាមរបៀបជាច្រើន ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យទន្ទេញនូវសេចក្ដីយោងបទគម្ពីរមួយ ឬច្រើន និងឃ្លាបទគម្ពីរគន្លឹះពីវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូងនៅក្នុងព្រះគម្ពីរមរមន ។
ការប្រើប្រាស់គំនូរ និងរូបភាពផ្សេងៗ ។វិធីមួយដើម្បីជួយសិស្សឲ្យចងចាំដំណើររឿងនៃដំណឹងល្អ គោលលទ្ធិ និងគោលការណ៍ គឺការប្រើរូបភាព រួមទាំងរូបគំនូរ និងក្រាហ្វិក ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអារម្មណ៍ និងគំនិតរបស់ពួកគេ នៅពេលពួកគេមើលរូបភាពទាំងនោះ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យយក ឬត្រៀមខ្លួនដើម្បីពិពណ៌នាអំពីរូបភាពព្រះយេស៊ូវគ្រីស្ទដែលពួកគេចូលចិត្តបំផុត ហើយចែកចាយនូវអ្វីដែលរូបភាពនោះជួយពួកគេឲ្យចងចាំអំពីទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះបាន ។ សូមមើលកាលវិភាគល្បឿននៃការបង្រៀនដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថា មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន នៅពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
រូបភាព និងការចងចាំ
ប្រសិនបើសិស្សបានបញ្ចប់ការរៀបចំសិស្ស សូមអញ្ជើញពួកគេឲ្យចែកចាយរូបភាពដែលពួកគេបានយកមក និងគំនិតរបស់ពួកគេ ។ អ្នកក៏អាចទុកពេលឲ្យពួកគេពីរបីនាទីដើម្បីស្វែងរករូបភាពនៅលើឧបករណ៍អេឡិចត្រូនិច ប្រសិនបើពួកគេមាន ។ ជាជម្រើស សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះ ហើយឲ្យសិស្សឆ្លើយសំណួរខាងក្រោម ។
-
តើមានអ្វីខ្លះដែលយើងអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទពីការមើលរូបភាពទាំងនេះ ?
រូបភាពអាចជួយយើងឲ្យចងចាំព្រឹត្តិការណ៍សំខាន់ៗ ឬសេចក្តីពិតនានា ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសប្រើរូបភាពដើម្បីជួយអ្នកទន្ទេញបទគម្ពីរយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនមួយ ឬច្រើន ។
វគ្គចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរមរមន ១២ ដំបូងត្រូវបានរាយបញ្ជីខាងក្រោម ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរទាំងនេះ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ។
សូមបង្ហាញតារាងខាងក្រោមនេះ ដើម្បីឲ្យសិស្សអាចមើលតារាងនេះពេញមួយមេរៀន ។
|
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
|---|---|
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ពួកគេមានសិទ្ធិនឹងជ្រើសរើសសេរីភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … ពួកគេបានពរគ្រប់យ៉ាង » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថា អ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
ការភ្ជាប់រូបភាពជាមួយនឹងការបង្រៀនអំពីដំណឹងល្អ
សូមពិនិត្យមើលសេចក្ដីយោងបទគម្ពីរខាងក្រោម ហើយព្យាយាមចងចាំឃ្លាបទគម្ពីរគន្លឹះនៃបទគម្ពីរទាំងនេះ ។ សូមប្រើតារាងខាងលើ ប្រសិនបើចាំបាច់ ។ បន្ទាប់មក សូមផ្គូផ្គងសេចក្ដីយោងបទគម្ពីរនីមួយៗជាមួយនឹងរូបភាពដែលបង្ហាញពីការបង្រៀនដ៏ល្អបំផុតក្នុងវគ្គបទគម្ពីរ ។
សូមពិចារណាបង្ហាញរូបភាពជាច្រើនដែលអាចទាក់ទងនឹងវគ្គបទគម្ពីរខាងក្រោម ហើយអញ្ជើញសិស្សឲ្យជ្រើសរើសរូបភាពដែលទាក់ទងនឹងបទគម្ពីរទាំងនោះខ្លាំងបំផុត ហើយពន្យល់ពីមូលហេតុ ។ ជាជម្រើស សូមអញ្ជើញសិស្សឲ្យស្វែងរកនៅក្នុងបណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ សម្រាប់រូបភាពដែលនឹងជួយពួកគេឲ្យចងចាំសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរខាងក្រោម ។
បង្កើតរូបភាពមួយ
សកម្មភាពទាំងនេះអាចត្រូវបានធ្វើឡើងរៀងៗខ្លួន ជាគូ ឬជាក្រុមតូចៗ ។ សូមពិចារណាបង្កើតគំនូរគំរូមួយជាមួយថ្នាក់ បន្ទាប់មកអញ្ជើញសិស្សឲ្យបង្កើតដោយខ្លួនឯង ។
សូមជ្រើសរើសឯកសារយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលអ្នកចង់ចងចាំឲ្យបានល្អជាងមុន ។ សូមគូររូបភាពដើម្បីជួយអ្នកចងចាំឃ្លាបទគម្ពីរគន្លឹះ ហើយរួមបញ្ចូលសេចក្តីយោង ។ រូបភាពរបស់អ្នកអាចជាទិដ្ឋភាពមួយ ឬវាអាចមានរូបភាពផ្សេងគ្នាដើម្បីបង្ហាញឃ្លាបទគម្ពីរគន្លឹះ ។ ឧទាហរណ៍ ៖ រូបភាពខាងក្រោមនេះអាចជួយអ្នកឲ្យចងចាំ នីហ្វៃទី២ ២:២៥ ៖ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ ប្រសិនបើអ្នកមានពេល អ្នកអាចបង្កើតអ្វីមួយដែលអាចជួយអ្នកទន្ទេញវគ្គបទគម្ពីរទាំងមូលដែលអ្នកជ្រើសរើស ។
សូមអនុញ្ញាតឲ្យសិស្សចែកចាយរូបភាពរបស់ពួកគេជាគូ ជាក្រុមតូចៗ ឬជាមួយថ្នាក់ ។ សូមឲ្យពួកគេពន្យល់ពីរបៀបដែលរូបភាពនេះនឹងជួយពួកគេចងចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនោះ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកឱកាសមួយដើម្បីចែកចាយរូបភាពរបស់ពួកគេជាមួយនឹងគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ ។ សូមពិចារណាប្រើសំណួរខាងក្រោមដើម្បីជួយពួកគេឲ្យយល់កាន់តែស៊ីជម្រៅអំពីវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើស ។
-
តើវគ្គបទគម្ពីរនេះជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
-
តើការចងចាំវគ្គបទគម្ពីរនេះអាចជួយអ្នកចងចាំ ឬក្លាយកាន់តែដូចព្រះអង្គសង្គ្រោះបានយ៉ាងដូចម្ដេច ?
-
តើបទពិសោធន៍មួយណាដែលអ្នក ឬអ្នកផ្សេងទៀតធ្លាប់មាន ដែលទាក់ទងនឹងគោលលទ្ធិនៅក្នុងវគ្គបទគម្ពីរនេះ ?