« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៥ ៖ ទន្ទេញបទគម្ពីរយោង និងឃ្លាគន្លឹះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ៥
ទន្ទេញបទគម្ពីរយោង និងឃ្លាគន្លឹះ
ការចងចាំវគ្គបទគម្ពីរ និងអ្វីដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនោះ អាចផ្តល់ពរជ័យដល់អ្នកតាមវិធីជាច្រើន ។ មេរៀននេះអាចជួយអ្នកទន្ទេញបទគម្ពីរយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងព្រះគម្ពីរមរមន ។
ការប្រើប្រាស់សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ ។គោលបំណងមួយនៃសកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ គឺត្រូវជួយសិស្សឲ្យទន្ទេញឃ្លាបទគម្ពីរគន្លឹះ ។ ការធ្វើសកម្មភាពទាំងនេះជាប្រចាំ អាចជួយសិស្សឲ្យទន្ទេញឃ្លានីមួយៗ ។ អ្នកអាចលើកទឹកចិត្តសិស្សរបស់អ្នកឲ្យបន្ដសិក្សាវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្រៅថ្នាក់រៀន ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សមកដោយត្រៀមខ្លួនដើម្បីចែកចាយរបៀបដែលពួកគេចងចាំព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះបាន ។ សូមមើលកាលវិភាគល្បឿនបង្រៀនដែលផ្តល់ដោយតំបន់ ឬនាយក ឬអ្នកសម្របសម្រួលប្រចាំភូមិភាគដើម្បីធានាថា មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន អំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
ការចងចាំ
សូមពិចារណាឲ្យសិស្សពិភាក្សាដោយសង្ខេបនូវសំណួរខាងក្រោមជាគូ ឬក្រុមតូចៗ មុនពេលចែកចាយសេចក្ដីថ្លែងការណ៍ដោយអែលឌើរហ្កង ។
-
តើអ្វីដែលអ្នកមានអារម្មណ៍ថាអ្នកនឹងចងចាំជានិច្ច ? ហេតុអ្វី ?
អែលឌើរ ហ្គើរីត ដបុលយូ ហ្កង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ព្រះអង្គសង្គ្រោះរបស់យើងអញ្ជើញយើងឲ្យចងចាំទ្រង់ជានិច្ច ដូចទ្រង់ចងចាំយើងជានិច្ចដែរ » ( « Always Remember Him » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១០ ) ។
ក្នុងអំឡុងពេលនៃមេរៀននេះ សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងពីសកម្មភាពរៀបចំសិស្សរបស់ពួកគេ ។
-
ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងចងចាំព្រះរាជបុត្រាទ្រង់ជានិច្ច ?
-
តើមានរបៀបអ្វីខ្លះដែលអ្នកអាចចងចាំព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ?
-
តើការចងចាំព្រះអង្គសង្គ្រោះ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើគឺជាពរជ័យក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
របៀបដ៏សំខាន់មួយដែលអ្នកអាចចងចាំព្រះយេស៊ូវគ្រីស្ទ គឺការទន្ទេញការបង្រៀនរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ។ នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសមួយដើម្បីទន្ទេញសេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលមានក្នុងតារាងខាងក្រោម ។ នៅពេលអ្នកទន្ទេញ សូមពិចារណាពីរបៀបដែលការរំឭកឡើងវិញនូវសេចក្តីយោង និងឃ្លាគន្លឹះទាំងនេះ អាចជួយអ្នកចងចាំព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនជារៀងរាល់ថ្ងៃ ។
សូមពិចារណាគូសចំណាំវគ្គបទគម្ពីរទាំងនេះជាមួយនឹងឃ្លាបទគម្ពីរគន្លឹះនៃវគ្គបទគម្ពីរនេះ ប្រសិនបើអ្នកពុំទាន់បានធ្វើដូច្នោះនៅឡើយទេ ។
ច្របល់ចូលគ្នា និងផ្គូផ្គង
សូមបង្ហាញតារាងខាងក្រោម ខណៈសិស្សសរសេរសេចក្ដីយោងបទគម្ពីរ និងឃ្លាគន្លឹះនៅលើក្រដាសរបស់ពួកគេ ដោយយោងតាមជំហានទី ១ ក្នុងការណែនាំខាងក្រោម ។
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … ពួកគេបានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
សូមពិចារណាអំពីពេលវេលាដែលមាននៅក្នុងថ្នាក់ ដើម្បីកំណត់ថា តើមានសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះប៉ុន្មាន ដើម្បីអញ្ជើញសិស្សឲ្យទន្ទេញនៅក្នុងមេរៀននេះ ។ ខាងក្រោមនេះគឺជាវិធីមួយដើម្បីទន្ទេញ ។ សូមប្រើវិធីសាស្រ្តទន្ទេញផ្សេងទៀតតាមការចង់បាន ។ ប្រសិនបើសកម្មភាពនេះមិនត្រូវបានធ្វើរួមគ្នាក្នុងថ្នាក់ទេ សូមបង្ហាញ ឬផ្តល់ឲ្យសិស្សនូវការណែនាំខាងក្រោម ។
សូមស្វែងរកវគ្គបទគម្ពីរចំនួនបួនដែលអ្នកមានអារម្មណ៍ថា អាចជួយអ្នកចងចាំព្រះយេស៊ូវគ្រីស្ទបានខ្លាំងបំផុតក្នុងពេលឥឡូវនេះក្នុងជីវិតរបស់អ្នក ហើយគិតអំពីមូលហេតុដែលអ្នកមានអារម្មណ៍បែបនេះ ។ បន្ទាប់មកធ្វើសកម្មភាពដូចខាងក្រោម ។ អ្នកអាចធ្វើសកម្មភាពស្រដៀងគ្នាដោយប្រើកម្មវិធី ចំណេះចំណានខាងគោលលទ្ធិ លើឧបករណ៍ចល័តជំនួសវិញ ។
-
សូមកាត់ក្រដាសមួយសន្លឹកជាបួនចម្រៀកដែលមានទំហំប៉ុនៗគ្នា ។ សម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗដែលអ្នកបានជ្រើសរើស សូមធ្វើដូចខាងក្រោម ៖
-
សូមសរសេរសេចក្តីយោងបទគម្ពីរនោះ និងឃ្លាគន្លឹះដែលជាប់ទាក់ទងគ្នានៅលើចម្រៀកក្រដាសនីមួយៗ ។
-
សូមកាត់ឃ្លាគន្លឹះនោះចេញ ដោយបំបែកវាចេញពីសេចក្តីយោង ដូចក្នុងឧទាហរណ៍ខាងក្រោម ( ដោយកាត់នៅត្រង់សញ្ញា « / » ) ៖
នីហ្វៃទី២ ២៦:៣៣ / « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។
សូមឈប់បង្ហាញតារាងនៃសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះ មុនពេលសិស្សធ្វើតាមការណែនាំដែលនៅសេសសល់ ។
-
-
នៅពេលអ្នកមានសេចក្តីយោងចំនួនបួន និងឃ្លាបទគម្ពីរគន្លឹះនានាមួយឆុតហើយ សូមដាក់ក្រដាសនៅក្នុងគំនរមួយ ហើយច្របល់វាចូលគ្នា ។
-
សូមព្យាយាមផ្គូផ្គងសេចក្តីយោងនីមួយៗទៅនឹងឃ្លាបទគម្ពីរគន្លឹះរបស់វា ដោយមិនចាំបាច់មើលអ្វីដើម្បីជួយអ្នកទេ ។ សូមពិចារណាធ្វើបែបនេះពីរទៅបីដង ។ អ្នកអាចកំណត់ពេលវេលាដោយខ្លួនឯង ហើយព្យាយាមបង្កើនល្បឿនរបស់អ្នករាល់ពេល ។
-
សូមបង្កើនភាពលំបាកដោយកាត់ឃ្លានានាដាច់ពីគ្នា ដូចក្នុងឧទាហរណ៍ខាងក្រោម ៖
នីហ្វៃទី២ ២៨:៣០ / ព្រះ « នឹងប្រទានដល់កូនចៅមនុស្ស / មួយបន្ទាត់ម្តងៗ / មួយសិក្ខាបទម្តងៗ » ។
នីហ្វៃទី២ ៣២:៣ / « សូមទទួលទាននូវ / ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ / ដ្បិតមើលចុះ / ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ / នឹងប្រាប់ដល់អ្នក / នូវគ្រប់អ្វីទាំងអស់ / ដែលអ្នកត្រូវធ្វើ » ។
-
សូមច្របល់បំណែកទាំងនេះចូលគ្នា ហើយព្យាយាមរៀបចំវាឲ្យបានត្រឹមត្រូវ ។ អ្នកអាចជ្រើសរើសដើម្បីច្រលប់សេចក្តីយោង និងឃ្លាទាំងអស់ក្នុងពេលតែមួយ ឬអ្នកអាចធ្វើម្តងមួយវគ្គបទគម្ពីរ ។ សូមពិចារណាធ្វើបែបនេះពីរទៅបីដង ។ អ្នកអាចកំណត់ពេលវេលាដោយខ្លួនឯង ហើយព្យាយាមបង្កើនល្បឿនរបស់អ្នករាល់ពេល ។
-
ប្រសិនបើអ្នកមានពេលច្រើន សូមជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិពីរបីទៀត ហើយធ្វើតាមដំណើរការដដែលនោះម្តងទៀត ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ មុនពេលពួកគេចែកចាយចម្លើយរបស់ខ្លួនជាមួយដៃគូ ក្នុងក្រុមតូចៗ ឬជាមួយថ្នាក់រៀនទាំងមូល ។
-
តើសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះមួយណាដែលអ្នកបានទន្ទេញ ?
-
តើវគ្គបទគម្ពីរមួយណាដែលអ្នកមានអារម្មណ៍ថា មានប្រយោជន៍បំផុតសម្រាប់អ្នកនៅពេលនេះក្នុងជីវិតរបស់អ្នក ? ហេតុអ្វីអ្នកមានអារម្មណ៍បែបនេះ ?
-
តើវគ្គបទគម្ពីរដែលអ្នកបានផ្តោតលើថ្ងៃនេះអាចជួយអ្នកចងចាំព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?