« នីហ្វៃទី២ ៩:២៧–៤៩ ៖ ‹ គំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
នីហ្វៃទី២ ៩:២៧–៤៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៩:២៧–៤៩
« គំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច »
តើអ្នកគិតញឹកញាប់ប៉ុនណាអំពីកន្លែងដែលសកម្មភាព និងឥរិយាបថរបស់អ្នកនឹងដឹកនាំអ្នក ? បន្ទាប់ពីបានប្រកាសថា ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដើម្បីរំដោះមនុស្សជាតិទាំងអស់ពីឥទ្ធិពលនៃអំពើបាប យ៉ាកុបបានព្រមានប្រឆាំងនឹងទង្វើ និងឥរិយាបថដែលធ្វើឲ្យយើងងាកចេញពីព្រះអម្ចាស់ ។ លោកបានថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលយើងអាចធ្វើដើម្បីមករកទ្រង់ ហើយទទួលបានការសង្គ្រោះ ។ មេរៀននេះអាចជួយឲ្យអ្នកចៀសវាងពីឥរិយាបទដែលនាំឲ្យគ្មានសុភមង្គល និងនាំឲ្យអ្នកងាកចេញពីព្រះយេស៊ូវគ្រីស្ទ ។
ការសួរសំណួរដែលនាំឲ្យមានវិចារណញាណ ។វិចារណញាណ និងស្វ័យវាយតម្លៃ អាចនាំព្រះវិញ្ញាណបរិសុទ្ធឲ្យជួយសិស្សម្នាក់ៗមើលឃើញរឿងទាំងឡាយ « តាមដែលមាននៅពេលនេះ … ហើយអំពីរឿងទាំងឡាយ តាមដែលនឹងមាននៅពេលខាងមុខ » ( យ៉ាកុប ៤:១៣ ) ។ ស្វ័យវាយតម្លៃប្រកបដោយប្រសិទ្ធភាព ជួយសិស្សឲ្យពិចារណាអំពីការយល់ដឹងបច្ចុប្បន្នរបស់ពួកគេអំពីសេចក្តីពិតនៃដំណឹងល្អ និងបំណងប្រាថ្នា ឬការជំរុញចិត្តរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់លើសកម្មភាពណាមួយរបស់ពួកគេនៅចន្លោះពេលនេះ និងម៉ោងរៀនបន្ទាប់ដែលជួយពួកគេឲ្យមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងព្រះ ហើយដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាឃ្លាតឆ្ងាយពីទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឃ្លាតឆ្ងាយពីព្រះ
មុនពេលចូលរៀន សូមពិចារណាលាក់ស្ករគ្រាប់មួយគ្រាប់ ឬច្រើនគ្រាប់ ( ឬអ្វីផ្សេងទៀតដែលសិស្សអាចនឹងរីករាយស្វែងរក ) នៅកន្លែងណាមួយក្នុងថ្នាក់រៀន ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យស្វែងរករបស់នោះ ។ សូមផ្តល់ជំនួយដោយប្រើពាក្យដូចជា កក់ក្តៅ និងកក់ក្តៅកាន់តែខ្លាំង នៅពេលសិស្សចូលទៅជិតកន្លែងដែលរបស់ត្រូវបានលាក់ ហើយប្រើពាក្យដូចជាត្រជាក់ និងត្រជាក់កាន់តែខ្លាំង នៅពេលដែលពួកគេទៅឆ្ងាយ ។ បន្ទាប់ពីរកឃើញស្ករគ្រាប់ ឬរបស់ផ្សេងទៀតហើយ សូមពិចារណាសួរសំណួរដូចខាងក្រោម ៖
-
តើពាក្យគន្លឹះទាំងនោះបានជួយអ្នកឲ្យរកឃើញរបស់នោះដោយរបៀបណា ?
-
ហេតុអ្វីមនុស្សម្នាក់មិនអាចធ្វើការប្រាប់ដែលមានគោលបំណងជួយពួកគេឲ្យទទួលបានអ្វីមួយជាទីគាប់ចិត្ត ?
សូមឲ្យសិស្សសញ្ជឹងគិតដោយស្ងៀមស្ងាត់លើកថាខណ្ឌខាងក្រោមនេះ ៖
សូមគិតអំពីពេលវេលាក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះជាពិសេស និងពេលដែលអ្នកមានអារម្មណ៍ថានៅឆ្ងាយពីទ្រង់ ។ តើមានសកម្មភាពអ្វីខ្លះដែលអាចបាននាំឲ្យមានលទ្ធផលទាំងនេះ ?
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកគិតថាអ្វីដែលបានជួយឲ្យយ៉ាកុបមានអារម្មណ៍ដូចដែលលោកបានពិពណ៌នាក្នុង នីហ្វៃទី២ ៩:៤៩ ?
សូមគិតអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក និងអារម្មណ៍ស្និទស្នាលដែលអ្នកមានចំពោះព្រះនាពេលបច្ចុប្បន្ននេះ ។ នៅពេលអ្នកសិក្សាបន្ថែមអំពីការបង្រៀនរបស់យ៉ាកុបនៅក្នុង នីហ្វៃទី២ ៩ សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
« សូមផ្ទៀងត្រចៀកស្ដាប់ពាក្យទាំងឡាយរបស់ខ្ញុំចុះ »
បន្ទាប់ពីបានបង្រៀនអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការជួយយើងឲ្យយកឈ្នះលើអំពើបាប និងសេចក្តីស្លាប់ ( សូមមើល នីហ្វៃទី២ ៩:១–២៦ ) យ៉ាកុបបានព្រមានសាសន៍នីហ្វៃប្រឆាំងនឹងឥរិយាបថ និងការប្រព្រឹត្តដែលនឹងនាំឲ្យពួកគេឃ្លាតឆ្ងាយពីព្រះអង្គសង្គ្រោះ ។
សូមពិចារណាចែកសិស្សក្នុងថ្នាក់ជាពីរក្រុម ហើយបំបែកកិច្ចការអំណានខាងក្រោម ។ ( សិស្សពាក់កណ្តាលអាចអានបាន នីហ្វៃទី២ ៩:២៧–៣០ ហើយពាក់កណ្តាលទៀតអាចអាន នីហ្វៃទី២ ៩:៣១–៣៨ ) ។
សូមអាន នីហ្វៃទី២ ៩:២៧–៣៨ ដោយរកមើលឥរិយាបថ និងសកម្មភាពដែលយ៉ាកុបបានព្រមាន ។ អ្នកអាចពិចារណាបង្កើតបញ្ជីមួយសម្រាប់ដាក់សកម្មភាពទាំងនេះនៅពេលអ្នកអាន ។
សូមគិតអំពីឥរិយាបទនីមួយៗដែលយ៉ាកុបបានព្រមានត្រូវចំពោះក្មេងជំទង់សព្វថ្ងៃនេះដោយរបៀបណា ។ ឧទាហរណ៍ ៖ ខណៈដែលក្មេងជំទង់ភាគច្រើនមិនចូលរួមក្នុងអំពើឃាតកម្ម ខទី ៣៥ អាចជួយអ្នកឲ្យចងចាំថាត្រូវចៀសវាងការគិត អារម្មណ៍ និងការប្រព្រឹត្តហិង្សា ( សូមមើល ម៉ាថាយ ៥:២១–២២, ៣៨–៤២ ) ។
របៀបមួយដើម្បីជួយសិស្សឲ្យមើលឃើញអំពីរបៀបដែលការបង្រៀនរបស់យ៉ាកុប ទាក់ទងទៅនឹងជីវិតរបស់ពួកគេ គឺត្រូវអញ្ជើញពួកគេឲ្យស្វែងយល់ការបង្រៀនចេញពី ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( កូនសៀវភៅ ឆ្នាំ ២០២២ ) ដែលទាក់ទងទៅនឹង នីហ្វៃទី២ ៩ ។ អ្នកអាចសុំឲ្យសិស្សសិក្សា ហើយចែកចាយនូវការប្រឹក្សាមួយចំនួនដែលពួកគេរកឃើញជាមួយសិស្សក្នុងថ្នាក់ ។ ឧទាហរណ៍ពីការបង្រៀនមួយចំនួនរួមមានសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច ការអញ្ជើញ និងពរជ័យដែលបានសន្យានៅលើ ទំព័រ ៣១–៣២ ( ទាក់ទងទៅនឹង ខគម្ពីរ ២៨–២៩, ៣៤ ) និងការបង្រៀនអំពីច្បាប់នៃព្រហ្មចារីភាពនៅ ទំព័រ ២៣-២៨ ( ទាក់ទងទៅនឹង ខទី ៣៦ ) ។
-
តើមានឧទាហរណ៍អ្វីខ្លះអំពីរបៀបដែលការបង្រៀនរបស់យ៉ាកុបទាក់ទងនឹងក្មេងជំទង់សព្វថ្ងៃ ?
-
តើបុគ្គលិកលក្ខណៈ និងការប្រព្រឹត្តដែលបានរៀបរាប់ដោយយ៉ាកុប មានឥទ្ធិពលយ៉ាងណាទៅលើទំនាក់ទំនងរបស់យើងជាមួយព្រះ ?
មនុស្សម្នាក់ដែលបង្ហាញឲ្យឃើញច្បាស់ពីឥរិយាបថ និងបុគ្គលិកលក្ខណៈដែលយ៉ាកុបបានព្រមាននឹងអាចត្រូវបានពិពណ៌នាថាជា « គំនិតដែលជាប់ទៅខាងរូបកាយ » ( នីហ្វៃទី២ ៩:៣៩ ) ។
សូមអាន នីហ្វៃទី២ ៩:៣៩ ដោយរកមើលអ្វីដែលយ៉ាកុបបានបង្រៀនអំពីឥទ្ធិពលនៃគំនិតដែលជាប់ទៅខាងរូបកាយ និងគំនិតដែលជាប់ទៅខាងវិញ្ញាណ ។
ដើម្បីជួយសិស្សក្នុងការបញ្រ្ចៀតការបង្រៀនរបស់យ៉ាកុបនៅក្នុង នីហ្វៃទី២ ៩:៣៩ សូមពិចារណាអញ្ជើញពួកគេឲ្យបង្កើតគំនូរ ឬរូបភាពបែបកំប្លែងដែលពណ៌នាអំពីឃ្លា « គំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច » ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកគិតថា ការមានគំនិតដែលជាប់ទៅខាងវិញ្ញាណមានន័យដូចម្តេច ?
ចេញពីខគម្ពីរនេះ យើងរៀនថា គំនិតដែលជាប់ទៅខាងរូបកាយនាំទៅរកការស្លាប់ខាងវិញ្ញាណ ។ គំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើសកម្មភាពប្រចាំថ្ងៃអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីរក្សាគំនិតដែលជាប់ទៅខាងវិញ្ញាណរបស់អ្នកផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ?
ដើម្បីមើលឃើញឧទាហរណ៍មួយនៃបុគ្គលម្នាក់ដែលបានឃ្លាតឆ្ងាយពីបុគ្គលិកលក្ខណៈ និងឥរិយាបទនៃគំនិតដែលជាប់ទៅខាងរូបកាយ បានប្រទានពរតាមរយៈព្រះយេស៊ូវគ្រីស្ទ សូមពិចារណាមើលវីដេអូ « His Grace: Change Is Possible through Christ » ( ៣:២៩ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកមានគំនិត ឬអារម្មណ៍ដូចម្ដេចខ្លះអំពីសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
សូមមកឯព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតដោយស្ងៀមស្ងាត់អំពីរបៀបដែលអ្វីពួកគេកំពុងរៀនអនុវត្តចំពោះខ្លួនពួកគេ ។ អ្នកអាចនឹងសួរសំណួរមួយចំនួនដូចជាសំណួរដែលបានសរសេរនៅក្នុងកថាខណ្ឌខាងក្រោម ប៉ុន្តែមិនឲ្យសិស្សចែកចាយទេ ។
សូមគិតត្រឡប់ទៅរកគំនិតដែលជាប់ទៅខាងរូបកាយដែលយ៉ាកុបសរសេរនៅក្នុង នីហ្វៃទី២ ៩:២៧–៣៨ ។ តើការព្រមានមួយណាក្នុងចំណោមការព្រមានទាំងនេះដែលអ្នកយល់ឃើញថាមានការពិបាកបំផុត ? តើមានការផ្លាស់ប្តូរអ្វីខ្លះដែលអ្នកអាចធ្វើបាន ដែលនឹងជួយអ្នកចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? សូមពិចារណាថាតើជំហានណាខ្លះដែលអ្នកអាចធ្វើបាន ។
នៅពេលអ្នកគិតអំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក សូមអានពាក្យរបស់យ៉ាកុបនៅក្នុង នីហ្វៃទី២ ៩:៤០–៤៥ ។ សូមរកមើលការបង្រៀនរបស់លោក ជាពិសេសការបង្រៀនអំពីព្រះអង្គសង្គ្រោះដែលអាចជួយអ្នកក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក ។
-
តើពាក្យ និងឃ្លាណាខ្លះដែលអ្នកយល់ឃើញថាមានអត្ថន័យបំផុត ? ហេតុអ្វី ?
-
តើការចងចាំនៃ « ភាពធំអស្ចារ្យនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល » ( ខទី ៤០ ) អាចជួយអ្នកឲ្យកាន់តែមានគំនិតដែលជាប់ទៅខាងវិញ្ញាណច្រើនជាងមុនដោយរបៀបណា ?
សូមទុកពេលឲ្យសិស្សគិតពិចារណាពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅក្នុងមេរៀនថ្ងៃនេះ ។ សូមអញ្ជើញពួកគេឲ្យកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ នៅពេលពួកគេបានធ្វើចប់ សូមពិចារណាអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ប្រសិនបើវាមិនផ្ទាល់ខ្លួនពេក ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សា ។