« ព្រះគម្ពីរមរមន ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១ ៖ គូសចំណាំ និងទន្ទេញ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ព្រះគម្ពីរមរមន ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១ ៖ គូសចំណាំ និងទន្ទេញ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ព្រះគម្ពីរមរមន ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១
គូសចំណាំ និងទន្ទេញ
គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើននៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកទន្ទេញសេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកស្វែងរកទីតាំង គូសចំណាំ និងអនុវត្តការទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនទាំង ១២ ដំបូង ។
ការគូសចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិ ។ ការគូសចំណាំវគ្គបទគម្ពីរទាំងនេះនឹងជួយសិស្សឲ្យចងចាំ និងកំណត់ទីតាំងវគ្គបទគម្ពីរទាំងនោះកាន់តែងាយស្រួល ។ សូមអញ្ជើញសិស្សឲ្យពិចារណាគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបមួយដែលប្លែកពីការគូសចំណាំផ្សេងទៀតរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូងនៅក្នុងព្រះគម្ពីរមរមន ។ សិស្សអាចរកឃើញ វគ្គបទគម្ពីរទាំងនេះ នៅក្នុង ឯកសារស្នូលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ឬនៅក្នុងកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះបាន ។ សូមមើលកាលវិភាគល្បឿនការបង្រៀនដែលផ្តល់ដោយតំបន់ ឬនាយក ឬអ្នកសម្របសម្រួលប្រចាំភូមិភាគ ដើម្បីធានាថា មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន អំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
សេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
-
ហេតុអ្វីវាមានប្រយោជន៍ដើម្បីដឹងពីសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ ?
ដើម្បីជួយអ្នករៀនសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង សូមពិចារណាចម្លងតារាងខាងក្រោមទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬទាញយកកម្មវិធីចំណេះចំណានខាងគោលលទ្ធិ នៅលើឧបករណ៍ចល័ត ហើយប្រើសកម្មភាពនៅក្នុងកម្មវិធីដើម្បីជួយអ្នកក្នុងការទន្ទេញ ។
សូមបង្ហាញតារាងខាងក្រោម ឬឲ្យសំណៅចែកនេះមួយច្បាប់ ។
វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … ពួកគេបានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ត្រូវ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
អាស្រ័យលើទំហំថ្នាក់របស់អ្នក សូមពិចារណាចាត់សិស្សម្នាក់ៗនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើននៃវគ្គបទគម្ពីរទាំង ១២ ។ ប្រសិនបើចាំបាច់ វគ្គបទគម្ពីរដូចគ្នាអាចឲ្យទៅសិស្សច្រើននាក់បាន ។
សិស្សអាចដើរជុំវិញថ្នាក់រៀន ហើយធ្វើការជាមួយមិត្តរួមថ្នាក់ម្នាក់ទៀត ដែលមានវគ្គចំណេះចំណានខាងគោលលទ្ធិផ្សេង ដោយធ្វើដូចខាងក្រោម ( សូមពិចារណាសរសេរវគ្គបទគម្ពីរទាំងនោះនៅលើក្ដារខៀន ) ៖
-
សូមសួរសំណួរដើម្បីស្គាល់គ្នាកាន់តែច្បាស់ ។ ( ឧទាហរណ៍ ៖ « តើអ្នកធ្វើអ្វីសម្រាប់ជាការកម្សាន្តរបស់អ្នក ? » « តើកន្លែងណាដែលអ្នកចូលចិត្តទៅលេង ? » )
-
សូមជួយគ្នាទៅវិញទៅមកក្នុងការកំណត់ទីតាំង និងគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។
-
សូមចែកចាយពីរបៀបដែលការដឹងសេចក្តីពិតនៅក្នុងឃ្លាបទគម្ពីរគន្លឹះ អាចជាពរជ័យក្នុងជីវិតរបស់អ្នក ។
-
សូមព្យាយាមទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។
សូមលើកទឹកចិត្តសិស្សឲ្យផ្លាស់ប្តូរដៃគូរៀងរាល់ពីរបីនាទីម្តង ។ សូមឲ្យពួកគេបន្តប្ដូរដៃគូរហូតដល់សិស្សទាំងអស់បានកំណត់ ឬគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ ។