« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៣ ៖ ស្វែងរកការយល់ដឹងបន្ថែមទៀតតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៣ ៖ ស្វែងរកការយល់ដឹងបន្ថែមទៀតតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៣
ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
គោលបំណងមួយរបស់ចំណេះចំណានខាងគោលលទ្ធិគឺដើម្បីជួយអ្នកឲ្យរៀន និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃការស្វែងរកសេចក្តីពិតពីប្រភពដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានមកដោយសេចក្តីស្រឡាញ់ ។
ការប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ។សូមបង្រៀនសិស្សឲ្យងាកទៅរកប្រភពដែលបានតែងតាំងដ៏ទេវភាព នៅពេលស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ ។ របៀបមួយដើម្បីធ្វើកិច្ចការនេះគឺត្រូវធ្វើជាគំរូអំពីដំណើរការនេះសម្រាប់សិស្ស ។ សូមជួយសិស្សឲ្យរៀនញែកសេចក្តីពិត និងកំហុសឆ្គងឲ្យដាច់ពីគ្នា ហើយត្រូវដឹងថា ប្រភពព័ត៌មានមួយចំនួនពុំអាចទុកចិត្តបានទេ ឬវាព្យាយាមបំផ្លាញសេចក្ដីជំនឿ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសំណួរ ឬកង្វល់សំខាន់ៗដែលពួកគេមាន និងប្រភពផ្សេងៗដែលពួកគេអាចងាកទៅរកចម្លើយ ។ សូមលើកទឹកចិត្តពួកគេឲ្យត្រៀមខ្លួនដើម្បីចែកចាយឧទាហរណ៍មួយពីប្រភពទាំងនេះ ឬក៏នាំយកឧទាហរណ៍មួយមកថ្នាក់រៀន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រភពសំខាន់
សូមពិចារណាប្រើប្រាស់ទឹកជាកម្មវត្ថុនៃមេរៀន ។ ជម្រើសមួយគឺត្រូវចាក់ទឹកមួយកែវ ហើយអញ្ជើញសិស្សឲ្យផឹកវានៅមុខក្តារខៀន ។ ជម្រើសមួយទៀតគឺត្រូវអញ្ជើញសិស្សឲ្យលាងដៃក្នុងឡាបូ ។
សូមពិចារណាមួយសន្ទុះអំពីសារៈសំខាន់របស់ទឹកនៅក្នុងជីវិតរបស់អ្នក ។
-
តើទឹកសំខាន់បំផុតសម្រាប់អ្នកនៅពេលណា ?
-
ហេតុអ្វីប្រភពទឹកដែលអ្នកផឹកមានសារៈសំខាន់ ?
ការស្វែងរកសេចក្តីពិតអាចប្រៀបដូចជាទឹកផឹកអ៊ីចឹងដែរ ៖ ប្រភពសំខាន់ ។ សូមគិតពីប្រភពដែលអ្នកងាកទៅរក នៅពេលអ្នកមានសំណួរ ឬកង្វល់ ។ តើអ្នកមានទំនុកចិត្តកម្រិតណាដែលប្រភពទាំងនេះផ្តល់ចម្លើយពិត ?
សូមពិចារណាលើកទឹកចិត្តសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានគិតសម្រាប់ការរៀបចំសិស្សនេះ ។
ការស្វែងរកចម្លើយពីប្រភពដែលអាចទុកចិត្តបាន អាចធ្វើឲ្យមានការផ្លាស់ប្តូររវាងការដឹងពីសេចក្តីពិត និងការត្រូវបានបោកបញ្ឆោតដោយគំនិតមិនពិត ។ យើងមិនអាចមើលដឹងជានិច្ចនោះទេថា ពេលណាប្រភពទាំងនោះមានព័ត៌មានខុស ។ ប្រភពមួយចំនួនអាចត្រូវបានគេវាយតម្លៃថា បណ្តាលឲ្យមានការមិនទុកចិត្ត ការភ័យខ្លាច និងការសង្ស័យ ។ ព្រះវរបិតាសួគ៌មានព្រះទ័យឆ្លើយសំណួរដ៏ស្មោះរបស់អ្នក ហើយបានផ្តល់ប្រភពដែលគួរឲ្យទុកចិត្តដើម្បីណែនាំអ្នក ។ គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យរៀន និងស្វែងរកចម្លើយតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
ការស្វែងរកសេចក្តីពិត
នៅក្នុងព្រះគម្ពីរមរមន បុរសម្នាក់ឈ្មោះ សេរេម បានប្រឈមមុខនឹងយ៉ាកុប ជាប្អូនប្រុសរបស់នីហ្វៃ ក្នុងការប៉ុនប៉ង « ធ្វើឲ្យ [ យ៉ាកុប ] បាត់បង់សេចក្ដីជំនឿ » ( យ៉ាកុប ៧:៥ ) ។ សេរេមបានអះអាងថា យ៉ាកុប កំពុងបង្រៀនគោលលទ្ធិមិនពិតអំពីព្រះយេស៊ូវគ្រីស្ទ ៖ « គ្មានអ្នកណាអាចដឹងការណ៍បែបនេះបានទេ ដ្បិតមនុស្សមិនអាចព្យាករអំពីរឿងដែលនឹងកើតឡើងបានឡើយ » ( យ៉ាកុប ៧:៧ ) ។ យ៉ាកុបបានឆ្លើយតបដោយការប្រកាសពីរបៀបដែលលោកបានដឹងសេចក្តីពិតអំពីព្រះអង្គសង្គ្រោះនាពេលអនាគត ។
សូមអាន យ៉ាកុប ៧:៨–១២ ដោយរកមើលប្រភពនានាដែលបានជួយយ៉ាកុប រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីអ្នកគិតថា យ៉ាកុបបានទុកចិត្តលើប្រភពទាំងនេះដើម្បីផ្តល់សេចក្តីពិត ?
សូមពិចារណាចាប់ផ្តើមធ្វើបញ្ជីមួយនៃប្រភពដែលបានតែងតាំងដ៏ទេវភាពនៅលើក្តារខៀន ។ ក្រោយពីប្រភពនេះត្រូវបានរកឃើញក្នុង យ៉ាកុប ៧:៨–១២ អ្នកអាចស្នើសុំឲ្យសិស្សធ្វើបញ្ជីអំពីប្រភពដ៏គួរឲ្យទុកចិត្តផ្សេងទៀតដែលពួកគេបានដឹង ។ សូមលើកទឹកចិត្តសិស្សឲ្យត្រៀមខ្លួនដើម្បីបន្ថែមទៅក្នុងបញ្ជីនោះ បន្ទាប់ពីបញ្ចប់សកម្មភាពខាងក្រោម ។
សូមអាន កថាខណ្ឌ ១, ១១–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយស្វែងរកព័ត៌មានអំពីប្រភពនៃចំណេះដឹង ។ សូមពិចារណាគូសចំណាំពាក្យ និងឃ្លាដែលមានន័យសម្រាប់អ្នក ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងកថាខណ្ឌទាំងនេះ ?
-
តើប្រភពដែលអ្នកប្រើអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងព័ត៌មានដែលអ្នករកឃើញដោយរបៀបណា ?
-
តើប្រភពដែលបានតែងតាំងដ៏ទេវភាពបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះយើងយ៉ាងដូចម្ដេច ?
សកម្មភាពខាងក្រោមដែលបន្តស្ថានភាពរបស់អេដ្រាយពី « ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ២ » នឹងជួយសិស្សអនុវត្តដោយប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ។ ប្រសិនបើសិស្សមានទំនុកចិត្តក្នុងការប្រើប្រាស់ប្រភពទាំងនេះរួចហើយ សូមពិចារណាបន្តទៅសកម្មភាពសិក្សានីមួយៗ ។
សិស្សអាចធ្វើការរៀងៗខ្លួន ជាគូៗ ឬជាក្រុមតូចៗ ។ សូមពិចារណាសរសេរសំណួរនេះនៅលើក្ដារខៀន ហើយបង្ហាញប្រភពដែលបានស្នើឡើង ឬផ្តល់ឲ្យពួកគេនៅលើសំណៅចែកមួយច្បាប់ ។ សូមជួយសិស្សឲ្យប្រើប្រាស់ពេលវេលារបស់ពួកគេប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យពួកគេនឹងមានពេលវេលាសម្រាប់ធ្វើសកម្មភាសិក្សានីមួយៗ ។
ការប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ។
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន(2024)—“ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៣”
មេរៀនពីមុនបានណែនាំ អេដ្រាយ ដែលបានសួរសំណួរថា « ប្រសិនបើពិតជាមានព្រះដ៏ពេញដោយសេចក្ដីស្រឡាញ់ ហេតុអ្វីទ្រង់អនុញ្ញាតឲ្យមនុស្សរងទុក្ខ ? » ដើម្បីអនុវត្តការស្វែងរកសេចក្តីពិតពីប្រភពដែលបានចាត់តាំងដ៏ទេវភាព សូមចំណាយពេលពីរបីនាទីដើម្បីបំពេញសកម្មភាពខាងក្រោមនេះយ៉ាងហោចណាស់ឲ្យបានពីរ ។ សូមកត់ត្រាអ្វីដែលអ្នករៀននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ឪពុកម្តាយ និងអ្នកដឹកនាំសាសនាចក្រ ៖ ផ្ញើសារជាអក្សរនូវសំណួររបស់ អេដ្រាយ ទៅកាន់ឪពុកម្តាយ ឬអ្នកដឹកនាំសាសនាចក្រ ហើយពន្យល់ថា អ្នកកំពុងពិភាក្សាសំណួរនៅក្នុងថ្នាក់សិក្ខាសាលា ហើយចង់ដឹងថាពួកគាត់គិតយ៉ាងណាអំពីសំណួរនេះ ។
-
ការអធិស្ឋាន ៖ នៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនដោយស្ងៀមស្ងាត់ សូមទូលសូមព្រះអម្ចាស់ដើម្បីទទួលបានការណែនាំ និងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធអំពីសំណួរនេះ ។ សូមកត់ត្រាគំនិត និងអារម្មណ៍ដែលអ្នកទទួលបាន ។
-
បទគម្ពីរ ៖ សូមស្វែងរកបទគម្ពីរដែលអាចជួយ អេដ្រាយ ។ ឧទាហរណ៍ អ្នកអាចអានអំពីប្រជាជនរបស់អាលម៉ា នៅក្នុងព្រះគម្ពីរមរមន ដែលបានឆ្លងកាត់ការរងទុក្ខនៃការជាប់ឃុំឃាំងខាងរូបកាយ ( សូមមើល ម៉ូសាយ ២៣:២១–២៣; ២៤:៨–១៥ ) ។
-
ព្យាការីរបស់ព្រះអម្ចាស់ ៖ សូមស្វែងរកសេចក្តីថ្លែងការណ៍ប្រកបដោយការព្យាករណ៍ដែលអាចជួយ អេដ្រាយ ។ ឧទាហរណ៍ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ការរៀនស៊ូទ្រាំនឹងពេលវេលានៃការខកចិត្ត ការរងទុក្ខ និងទុក្ខសោក គឺជាផ្នែកមួយនៃការបណ្តុះបណ្តាលនៅក្នុងជីវិតរបស់យើង ។ បទពិសោធន៍ទាំងនេះ ដែលជារឿយៗពិបាកទ្រាំនៅពេលនោះ គឺជាបទពិសោធន៍យ៉ាងជាក់លាក់ដែលពង្រីកការយល់ដឹងរបស់យើង ស្ថាបនាចរិតលក្ខណៈរបស់យើង និងបង្កើនការអាណិតអាសូររបស់យើងចំពោះអ្នកដទៃ ។
ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខយ៉ាងខ្លាំងក្លា នោះទ្រង់យល់ពីការរងទុក្ខរបស់យើង ។ ទ្រង់យល់ពីទុក្ខព្រួយរបស់យើង ។ យើងជួបរឿងលំបាកៗ ដូច្នេះហើយយើងក៏អាចមានសេចក្ដីមេត្តាករុណា និងការយល់ចិត្តកាន់តែច្រើនចំពោះមនុស្សផ្សេងទៀត ។ ( យ៉ូសែប ប៊ី វ៉ឺតលីន « Come What May, and Love It » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ )
សូមប្រើសំណួរខាងក្រោម ឬសំណួរផ្សេងទៀតដែលអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ អំពីរបៀបដែលប្រភពដែលត្រូវបានតែងតាំងដ៏ទេវភាពអាចផ្តល់ចម្លើយចំពោះសំណួរពិបាកៗ ។
-
តើប្រភពទាំងនេះបង្រៀនអ្វីខ្លះដែលអ្នកចង់ចែកចាយជាមួយអេដ្រាយ ?
-
តើអ្នកបានរៀនអ្វីដែលនឹងធ្វើឲ្យមានការផ្លាស់ប្តូរក្នុងរបៀបដែលអ្នកស្វែងរកចម្លើយចំពោះសំណួរពិបាកៗ ?
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
សំណួរនៃព្រលឹង
ក្នុងអំឡុងពេលធ្វើសកម្មភាពខាងក្រោម សូមដឹងអំពីសិស្សដែលអាចត្រូវការជំនួយផ្ទាល់ខ្លួន ។ សូមពិចារណាណែនាំពួកគេទៅរកធនធានដែលមានប្រយោជន៍ ឬសួរសំណួរតាមដាន ដើម្បីជួយពួកគេផ្តោតលើការខិតខំប្រឹងប្រែងរបស់ពួកគេ ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចាត់ទុកសំណួរ និងកង្វល់ដ៏លំបាកនៃជីវិតថាជា « សំណួរនៃព្រលឹង » ( សូមមើល « If Ye Had Known Me » Liahona ខែ វិច្ឆិកា ២០១៦ ទំព័រ ១០៣ ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមធ្វើបញ្ជីមួយចំនួនអំពី « សំណួរនៃព្រលឹង » ។ ទាំងនេះអាចជាសំណួរដែលអ្នកមាន ឬសំណួរដែលមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកអាចមាន ។
សូមជ្រើសរើសសំណួរដែលអ្នកត្រូវការជំនួយពីព្រះវរបិតាសួគ៌ដើម្បីយល់ ។ សូមចំណាយពេលខ្លះដើម្បីស្វែងរកការយល់ដឹងបន្ថែមពីប្រភពដែលបានតែងតាំងដ៏ទេវភាព ។ សូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំអ្នក ហើយកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីការយល់ដឹងដែលអ្នកទទួលបាន ។
ដើម្បីចាប់ផ្តើម អ្នកអាចស្រាវជ្រាវ ChurchofJesusChrist.org កម្មវិធីបណ្ណាល័យដំណឹងល្អ ឬច្បាប់ចេញផ្សាយអំពីសន្និសីទនៃទស្សនាវដ្តីសាសនាចក្រ ដើម្បីស្វែងរកសេចក្តីថ្លែងការណ៍ពីអ្នកដឹកនាំសាសនាចក្រដែលឆ្លើយសំណួររបស់អ្នក ។ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Topical Guide និងលិបិក្រមនៃបណ្តុំព្រះគម្ពីរទាំងបី ក៏អាចស្វែងយល់ពីបទគម្ពីរដែលមានប្រយោជន៍ផងដែរ ។
សូមចាំថា ការស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណត្រូវការពេលវេលា ។ នៅពេលអ្នកធ្វើតាមគំរូរបស់ព្រះអម្ចាស់នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នោះព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនអ្នក « មួយបន្ទាត់ម្តងៗ… ឯណេះបន្តិច ឯណោះបន្តិច » ( នីហ្វៃទី ២ ២៨:៣០ ) ។ សូមរកមើលឱកាសដើម្បីចែកចាយអ្វីដែលអ្នកកំពុងរៀនជាមួយសមាជិកគ្រួសារ ឬអ្នកដឹកនាំសាសនាចក្រ ។
សូមលើកទឹកចិត្តសិស្សដែលមានឆន្ទៈក្នុងការចែកចាយពីរបៀបដែលការស្វែងរកចម្លើយពីប្រភពដែលបានចាត់តាំងដ៏ទេវភាព គឺជួយពួកគេឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនេះ ។