2025
តើ​សេចក្តីប្រកាស​អំពី​ការស្ដារ​ឡើងវិញ​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ ?
ខែមករា ឆ្នាំ២០២៥


« តើ​សេចក្តីប្រកាស​អំពី​ការស្ដារ​ឡើងវិញ​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ ? » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។

ចូរ​មក​តាម​ខ្ញុំ

ការស្ដារ​ឡើងវិញ

តើ​សេចក្តីប្រកាស​អំពី​ការស្ដារ​ឡើងវិញ​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ ?

យ៉ូសែប ស៊្មីធ លុតជង្គង់​នៅ​ក្នុង​ព្រៃ

The Forces of Light and Dark [ កម្លាំង​នៃ​ពន្លឺ និង​ភាពងងឹត ] ដោយ វ៉ារីន ឡាញ

នៅ​អំឡុង​សន្និសីទ​ទូទៅ​កាលពីខែ​មេសា ឆ្នាំ២០២០ ប្រធាន រ័សុល អិម ណិលសុន បាន​អាន​« ការ​ស្ដារឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើកទី​ពីររយ​ឆ្នាំ » ។ បន្ទាប់មក លោក​បាន​មាន​ប្រសាសន៍​ថា ៖ « សូម ​សិក្សា វា​ជា​ឯកជន និង​ជា​មួយ​សមាជិកគ្រួសារ និង​មិត្តភក្ដិ​របស់​អ្នក ។ សូម​ពិចារណា អំពី​សេចក្ដីពិត ហើយគិត​អំពី​ឥទ្ធិពល​ដែល​សេចក្ដីពិត​ទាំងនោះ​នឹង​មាន​មក​លើ​ជីវិត​របស់​បងប្អូន បើ​បងប្អូន​នឹង​ស្ដាប់ ប្រុងស្ដាប់ ហើយ ផ្ទៀងសា្ដប់ បទបញ្ញត្តិ និង​សេចក្ដីសញ្ញា​ដែល​មាន​អម​ជាមួយ​វា​នោះ » ។

តារាង​ខាងក្រោម​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​ដើម្បី​សិក្សា​ការប្រកាស​នេះ ។ នៅពេល​ដែល​អ្នក​សិក្សា សូម​ពិចារណា​មិន​ត្រឹម​តែ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការស្ដារ​ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សូម​ពិចារណា​អំពី​ព្រះហស្ត​របស់​ព្រះអម្ចាស់​ដឹកនាំ​ព្រឹត្តិការណ៍​ទាំងនោះ​ផង​ដែរ ។ ( អត្ថបទ​នៃ​សេចក្តីប្រកាស​គឺ​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ឬ​នៅក្នុង​មេរៀន ចូរ​មក​តាម​ខ្ញុំ នៅ​ចុង​ឆ្នាំ​នេះ ) ។

កថាខណ្ឌ

សិក្សា ៖ តើ​អ្នក​បាន​រកឃើញ​សេចក្ដីពិត​អ្វីខ្លះ ?

ពិចារណា ៖ តើ​សេចក្តីពិត​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ ?

ផ្ទៀងសា្ដប់ ៖ តើ​អ្នក​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

ចែកចាយ ៖ តើ​អ្នក​អាច​ចែកចាយ​សេចក្តីពិត​នេះ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក​ដោយ​របៀប​ណា ?