ប្រវត្តិ​សាសនាចក្រ
ដំណើររឿង​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ


« ដំណើររឿង​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« ដំណើររឿង​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ »

ដំណើររឿង​អំពី​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ

យ៉ូសែប ស៊្មីធ បាន​កត់ត្រា​ថា ព្រះ​ជា​ព្រះ​វរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​លោក​នៅ​ក្នុង​ព្រៃ​នៅ​ក្បែរ​ផ្ទះ​របស់​ឪពុក​ម្តាយ​លោក​នៅ​រដ្ឋ​ញូវយ៉ក​ភាគ​ខាងលិច​ នៅពេល​លោក​មានអាយុ​១៤​ឆ្នាំ ។ ដោយ​មាន​ការព្រួយបារម្មណ៍​ពី​អំពើបាប​របស់​លោក និង​ភាព​មិន​ប្រាដកថា​តើ​ផ្លូវ​ខាង​វិញ្ញាណ​មួយណា​ដែល​ត្រូវ​ដើរតាម នោះ​យ៉ូសែប​បានស្វែងរក​ការដឹកនាំ​តាមរយៈ​ការចូលរួមក្នុង​ការប្រជុំ ការអាន​ព្រះគម្ពីរ និង​ការអធិស្ឋាន ។ ក្នុង​ការឆ្លើយ​តបនឹង​សំណួរ​លោក លោក​បានទទួល​ការបើក​សម្តែង​ពី​ស្ថានសួគ៌ ។ យ៉ូសែប​បាន​ចែកចាយ និង​ចងក្រង​ឯកសារ​អំពី​ការនិមិត្ត​ដំបូង ក្នុង​ឱកាស​ជា​ច្រើន​ដែល​គេបាន​ដឹង លោក​បាន​សរសេរ ឬ​បាន​ចាត់តាំង​អ្នក​សរសេរ​ឲ្យ​សរសេរ​ដំណើរ​រឿង​បួន​ផ្សេង​គ្នា​អំពី​ការនិមិត្ត​ដំបូង ។

យ៉ូសែប ស្ម៊ីធ កំពុង​លុត​ជង្គង់​ចុះ​នៅក្នុង​ព្រៃ​ពិសិដ្ឋ

ការពិពណ៌នា​អំពី យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ ។

យ៉ូសែប ស៊្មីធ បាន​បោះពុម្ព​ដំណើរ​រឿង​ពីរ​អំពី​ការនិមិត្ត​ដំបូង ក្នុង​ឆាក​ជីវិត​របស់​លោក ។ ដំណើរ​រឿង​ទីមួយ​ដែល​យើង​បាន​ស្គាល់​នា​សព្វ​ថ្ងៃ​នេះ​ថា​ជា យ៉ូសែប ស៊្មីធ—ប្រវត្តិ ដែល​បាន​លើក​ឡើង​នៅក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ហើយ​បាន​ក្លាយជា​ដំណើររឿង​ដែល​ល្បី​ជាង​គេ​បំផុត ។ ជាទូទៅ ដំណើរ​រឿង​ដែល​បាន​បោះពុម្ព​ទាំងពីរ ត្រូវបាន​កត់ត្រា​នៅក្នុង​ជីវប្រវត្តិ​ដំបូង​បំផុត​របស់ យ៉ូសែប ស៊្មីធ និង​ក្នុងទិន្នានុប្បវត្តិ​ក្រោយៗ​មកទៀត ត្រូវ​បាន​បំភ្លេច​ចោល​រហូត​ដល់​ពួក​អ្នកប្រវត្តិសាស្ត្រ​ធ្វើការ​រុករក​សាជាថ្មី​ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ ។បន្ថែមពី​លើ​ដំណើររឿង​លើក​ទីមួយ ក៏​មាន​ការពិពណ៌នា​ចំនួន​ប្រាំ​ទៀត​អំពី​ការនិមិត្ត​របស់ យ៉ូសែប ស៊្មីធ ផងដែរ ដែល​បានកត់ត្រា​ដោយ​មនុស្ស​នៅសម័យ​កាល​របស់​លោក ។

ដំណើរ​រឿង​ផ្សេងៗ​អំពី​ការនិមិត្ត​ដំបូង​បាន​ប្រាប់​អំពី​រឿង​ដូច​គ្នា ទោះបី​ជា​ដំណើររឿង​ទាំងនោះ​មាន​ការគូស​បញ្ជាក់ និង​សេចក្តីលម្អិត​ផ្សេងៗ​ពីគ្នា​ក្តី ។ ពួក​អ្នក​ប្រវត្តិសាស្ត្រ​រំពឹង​ថា នៅពេល​បុគ្គល​ម្នាក់​ប្រាប់​ពី​បទពិសោធន៍​មួយ​ឡើងវិញ​ជា​ច្រើន​ដង​នៅកន្លែង​ជាច្រើន ទៅ​ដល់​អ្នក​ស្តាប់​ផ្សេងៗ​អស់​ពេល​ជា​ច្រើន​ឆ្នាំ នោះ​ដំណើរ​រឿង​នីមួយៗ​នឹង​គូស​បញ្ជាក់​ទស្សនៈ​ខុស​គ្នា​អំពី​បទពិសោធន៍ និង​ព័ត៌មាន​លម្អិត​ដែល​មាន​នោះ ។ មនុស្ស​មួយចំនួន​ប្រកែក​ទាំង​ខុស​ថា ភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​ការថ្លែង​ប្រាប់​រឿង​សាជាថ្មី គឺ​ជា​ភស្តុតាង​អំពី​ការប្រឌិដ្ឋ​រឿង​នោះ ។ ផ្ទុយ​ទៅ​វិញ បញ្ជី​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​អាច​ជួយឲ្យ​យើង​រៀន​បាន​កាន់តែ​ច្រើន​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ជាង​ដែល​យើង​អាច​រៀន​បាន ថ្វីបើ​វា​មិន​ត្រូវបាន​កត់ទុក​យ៉ាងពេញ​លេញ​ក្តី ។

ប្រធានបទ​ដែល​ទាក់ទង ៖ ការភ្ញាក់​ដឹងខ្លួន និង​ការបណ្ដុះ​សេចក្តីជំនឿ​ឡើងវិញ, ប៉ាលម៉ៃរ៉ា និង ម៉ែនឆែស្ទើរ, ព្រៃ​ពិសិដ្ឋ និង​កសិដ្ឋាន​របស់​គ្រួសារ​ស្មីធ