« មាត្រានៃសេចក្ដីជំនឿ » ទស្សនាវដ្តី ប្រិយមិត្ត ។
មាត្រានៃសេចក្ដីជំនឿ
១៣. យើងខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ ត្រឹមត្រូវ បរិសុទ្ធ សប្បុរស គុណធម៌ ហើយលើការធ្វើល្អដល់មនុស្សទាំងអស់ ពិតមែនហើយ យើងខ្ញុំអាចនិយាយបានថា យើងខ្ញុំដើរតាមសេចក្ដីដាស់តឿនរបស់ប៉ុល — យើងខ្ញុំជឿដល់អ្វីៗទាំងអស់ យើងខ្ញុំសង្ឃឹមដល់អ្វីៗទាំងអស់ យើងខ្ញុំបានទ្រាំទ្រអ្វីៗជាច្រើន ហើយសង្ឃឹមថានឹងអាចទ្រាំទ្រអ្វីៗទាំងអស់បានដែរ ។ ហើយបើសិនជាមានអ្វីណាមួយ ដែលប្រកបដោយគុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនេះហើយ ។