ការបង្រៀន និង​ការរៀនសូត្រ
ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន—សម្រាប់​មាតាបិតា និង​គ្រូបង្រៀន​ដែល​បានហៅ


« ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន—សម្រាប់​មាតាបិតា និង​គ្រូបង្រៀន​ដែល​បានហៅ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​គេហដ្ឋាន និង​សាសនាចក្រ ( ឆ្នាំ​២០២២ )

« ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន—សម្រាប់​មាតាបិតា និង​គ្រូបង្រៀន​ដែល​បានហៅ

វួដ​នីមួយៗ​គួរតែ​រៀបចំ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ប្រចាំ​ត្រីមាស ទាំង​សម្រាប់​មាតាបិតា និង​គ្រូបង្រៀន​ដែល​បានហៅ​ទាំងអស់​នៅក្នុង​វួដ ។ នៅក្នុង​ការប្រជុំ​ទាំងនេះ មាតាបិតា និង​គ្រូបង្រៀន​ផ្សេងទៀត​អាច​ពិគ្រោះយោបល់​ជាមួយគ្នា​អំពី​គោលការណ៍​នៃ​ការបង្រៀន​ដូច​ព្រះគ្រីស្ទ​បាន ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ១៣.៤, ១៣.៥, ១៧.៤, ១៧.៥ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ទាំងពីរ​ប្រភេទ​ត្រូវបាន​ធ្វើ​ឡើង​ម្តង​ក្នុង​មួយ​ត្រីមាស​ក្នុង​អំឡុងពេល​ម៉ោងរៀន​រយៈពេល ៥០ នាទី​នៅថ្ងៃអាទិត្យ ។

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​មាតាបិតា

តើ​នរណា​ដឹកនាំ​ការប្រជុំ​ទាំងនេះ ? ជាធម្មតា សមាជិក​នៃ​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​មាតាបិតា ។ ទោះជា​យ៉ាងណា​ក៏ដោយ ប៊ីស្សព​អាច​ចាត់តាំង​សមាជិក​វួដ​ផ្សេងទៀត​ឲ្យ​ដឹកនាំ​ការប្រជុំ​នេះ​ម្តងម្កាល ។

ដោយ​មាន​ជំនួយ​ពី​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ នោះ​ក្រុមប្រឹក្សា​វួដ​មើលការ​ខុសត្រូវ​​លើ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​មាតាបិតា ។ ពួកគេ​ពិគ្រោះយោបល់​ជាមួយគ្នា​អំពី​តម្រូវការ​របស់​មាតាបិតា និង​ក្រុមគ្រួសារ ហើយ​ពួកគេ​ធ្វើការ​រួមគ្នា​ដើម្បី​កំណត់​គោលការណ៍​ណាមួយ​មកពី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ នឹង​បំពេញ​តម្រូវការ​ទាំងនោះ​ឲ្យបាន​ល្អបំផុត ។

តើ​នរណា​ខ្លះ​គួរតែ​ចូលរួម ? ក្រុមប្រឹក្សា​វួដ​កំណត់ថា តើ​ត្រូវ​អញ្ជើញ​មាតាបិតា​ជាក់លាក់​ណាម្នាក់ ឬ​រៀបចំ​ការចូលរួម​នោះ​ដោយ​បើកចំហ​ចំពោះ​អ្នកទាំងអស់ណា​ដែល​ចង់​ចូលរួម ។

តើ​ការប្រជុំ​ទាំងនេះ​គួរ​ធ្វើ​ឡើង​នៅពេល​ណា ? ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​មាតាបិតា​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ណាមួយ ដូចដែល​បាន​កំណត់​ដោយ​ក្រុមប្រឹក្សា​វួដ ។

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​គ្រូបង្រៀន​ដែល​បានហៅ

តើ​នរណា​ដឹកនាំ​ការប្រជុំ​ទាំងនេះ ? ជាធម្មតា សមាជិក​នៃ​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​គ្រូបង្រៀន​ដែល​បានហៅ ។ ទោះជា​យ៉ាងណា​ក៏ដោយ ប៊ីស្សព​អាច​ចាត់តាំង​សមាជិក​វួដ​ផ្សេងទៀត​ឲ្យ​ដឹកនាំ​ការប្រជុំ​នេះ​ម្តងម្កាល ។

ដោយ​មាន​ជំនួយ​ពី​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ ក្រុមប្រឹក្សា​វួដ​គ្រប់គ្រង​លើ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​សម្រាប់​គ្រូបង្រៀន​ដែល​បានហៅ ។ ពួកគេ​ពិគ្រោះយោបល់​ជាមួយគ្នា​អំពី​តម្រូវការ​របស់​គ្រូបង្រៀន និង​សិស្ស ហើយ​ពួកគេ​ធ្វើការ​រួមគ្នា​ដើម្បី​កំណត់​គោលការណ៍​ណាមួយ​មកពី ការបង្រៀន​តាម​របៀប​ព្រះអង្គ​សង្គ្រោះ នឹង​បំពេញ​តម្រូវការ​ទាំងនោះ​ឲ្យបាន​ល្អបំផុត ។

តើ​នរណា​ខ្លះ​គួរតែ​ចូលរួម ? បុគ្គល​គ្រប់រូប​ដែល​បង្រៀន​ក្នុង​កូរ៉ុម ឬ​ថ្នាក់រៀន​នៅក្នុង​វួដ​គួរតែ​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​នេះ ។ សមាជិក​គណៈប្រធាន​កូរ៉ុម និង​អង្គការ​ក៏ត្រូវបាន​អញ្ជើញ​ឲ្យចូលរួម​ផងដែរ ។

តើ​ការប្រជុំ​ទាំងនេះ​គួរ​ធ្វើ​ឡើង​នៅពេល​ណា ? គ្រូបង្រៀន​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​នៅ​ថ្ងៃអាទិត្យ នៅពេល​ដែល​ពួកគេ​មិន​បង្រៀន​ថ្នាក់រៀន​ធម្មតា​របស់​ពួកគេ ។

  • គ្រូបង្រៀន​កូរ៉ុម​បព្វជិតភាព សមាគម​សង្គ្រោះ និង​ក្រុម​យុវនារី​អាច​ចូលរួម​នៅ​ថ្ងៃអាទិត្យ​ទីមួយ ឬ​ទីបី​ក៏បាន តាម​ការកំណត់​របស់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ។

  • គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​អាច​ចូលរួម​នៅ​ថ្ងៃអាទិត្យ​ទីពីរ ឬ​អាទិត្យ​ទីបួន​ក៏បាន តាម​ការកំណត់​របស់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ។

  • គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋមសិក្សា​អាច​ចូលរួម​នៅ​ថ្ងៃអាទិត្យ​ណា​ក៏បាន ដូច​បាន​កំណត់​ដោយ​គណៈប្រធាន​ថ្នាក់​អង្គការ​បឋមសិក្សា និង​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ ។ ប្រសិនបើ​មាន​បំណង នោះ​គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋមសិក្សា​អាច​ជួប​ពេលផ្សេង​ដាច់​ដោយឡែក​ពី​គ្រូបង្រៀន​ដទៃទៀត ដើម្បី​ប្រឹក្សា​អំពី​ចំណុច​ពិសេស​នានា​អំពី​ការបង្រៀន​កុមារ ។ ការប្រជុំ​នេះ​អាចធ្វើ​ឡើង​នៅក្នុង​ម៉ោង​ច្រៀង​ចម្រៀង​រយៈពេល ២០ នាទី ពីមុន ឬ​ក្រោយ​ការប្រជុំ​ថ្ងៃអាទិត្យ​តាម​ធម្មតា ឬ​នៅ​ថ្ងៃ​ផ្សេងទៀត​អំឡុង​សប្ដាហ៍ ។ ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​លើស​ពី​ម្តង​អាច​ធ្វើ​ឡើង​ជាប្រចាំ​ត្រីមាស សម្រាប់​គ្រូបង្រៀន​អង្គការ​បឋមសិក្សា ដើម្បីកុំ​ឲ្យ​ពួកគេ​ទាំងអស់​គ្នា​អវត្តមាន​ពី​ថ្នាក់​អង្គការ​បឋមសិក្សា​ក្នុង​សប្តាហ៍​ដដែល​នោះ ។ ( កំណត់​ចំណាំ ៖ បើ​ចាំបាច់ គណៈប្រធាន​អង្គការ​បឋមសិក្សា​ចាត់តាំង​គ្រូបង្រៀន​ជំនួស ដាក់បញ្ចូល​ថ្នាក់​រៀន ឬ​ធ្វើ​ការរៀបចំ​ផ្សេងទៀត ដើម្បី​ឲ្យ​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​ទាំងអស់​អាច​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន ) ។

ទម្រង់​បែបបទ​សម្រាប់​ការប្រជុំ

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន—ទាំង​សម្រាប់​មាតាបិតា និង​សម្រាប់​គ្រូបង្រៀន​ដែល​បានហៅ—អនុវត្ត​តាម​ទម្រង់​បែបបទ​នេះ ៖

  1. ចែកចាយ និង​ប្រឹក្សា​ជាមួយគ្នា ( ប្រហែល ២០ នាទី ) ។ អញ្ជើញ​មាតាបិតា ឬ​គ្រូបង្រៀន​ឲ្យ​ចែកចាយ​អ្វីដែល​កំពុង​ដំណើរការ​បានល្អ នៅពេល​ដែល​ពួកគេ​បង្រៀន​ដំណឹងល្អ​នៅផ្ទះ ឬ​នៅក្នុង​ថ្នាក់រៀន​របស់​ពួកគេ ។ ពួកគេ​ក៏អាច​ចែកចាយ​បញ្ហាប្រឈម​ដែល​ពួកគេ​កំពុង​ប្រឈមមុខ ឬ​អ្វី​ដែល​ពួកគេ​ចង់​កែលម្អ ។

  2. រៀន​ជាមួយគ្នា ( ប្រហែល ១៥ នាទី ) ។ ពិភាក្សា​ជាមួយ​មាតាបិតា ឬ​គ្រូបង្រៀន​អំពី​គោលការណ៍​មួយ​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ចូរ​មក​តាម​ខ្ញុំ ក៏អាច​ត្រូវ​ប្រើជា​ធនធាន​សម្រាប់​ការពិភាក្សា​ទាំងនេះ​បាន​ផងដែរ ។

  3. រៀបចំ​ផែនការ និង​អញ្ជើញ ( ប្រហែល ១០ នាទី ) ។ អញ្ជើញ​មាតាបិតា ឬ​គ្រូបង្រៀន​ឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​បាន​រៀន​ក្នុង​អំឡុងពេល​ប្រជុំ និង​របៀប​ដែល​ពួកគេ​គ្រោង​អនុវត្ត​វា ។

6:15