ថ្នាក់​សិក្ខាសាលា
ពួកចៅហ្វាយ ៦–៨ ៖ « អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង »


« ពួកចៅហ្វាយ ៦–៨ ៖ ‹ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ពួកចៅហ្វាយ ៦–៨ ៖ ‹ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ មេរៀនទី ៦៦

ពួកចៅហ្វាយ ៦–៨

« អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង »

Gideon's band of 300 men feign an attack on their enemy.

បន្ទាប់ពី​ពួកសាសន៏​អ៊ីស្រាអែល​បាន​អធិស្ឋាន​ទូលសុំ​ការជួយសង្រ្គោះ ព្រះអម្ចាស់​បាន​ហៅ​គេឌាន​ឲ្យ​ជួយសង្រ្គោះ​ពួកគេ​ពី​ខ្មាំង​សត្រូវ ។ ព្រះអម្ចាស់​បាន​បង្ហាញ​ពី​កម្លាំង​របស់​ទ្រង់​ដោយ​ជួយ​ពួកសាសន៏​អ៊ីស្រាអែល​ឲ្យ​យក​ឈ្នះ​កង​ទ័ព​ជាង ១៣៥,០០០ នាក់ ដែល​ទ័ព​របស់​គេឌាន​មាន​តែ ៣០០ នាក់​ប៉ុណ្ណោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ពឹងផ្អែក​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង​ដើម្បី​ទទួល​បាន​កម្លាំង ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ​មួយ​ដែល​បង្ហាញ​ពី​កម្លាំង​ដែល​យើង​អាច​ទទួល​បាន​ពី​ព្រះអម្ចាស់ ។ មក​រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ប្រភេទ​ខុសៗ​គ្នា​នៃ​កម្លាំង

នៅលើ​ក្ដារខៀន សូម​ពិចារណា​គូរ​រូបមនុស្ស​ទ្រ​ទម្ងន់​ដោយ​ដៃ​នីមួយៗ ដូច​រូប​ខាងក្រោម ៖

Exercising Faith in Jesus Christ. -

សូម​សួរ​សំណួរ​ទាំងឡាយ​ខាងក្រោម ។ ប្រសិនបើ​មាន​ប្រយោជន៍ សូម​ឲ្យ​ហ្វឺត​ទៅ​សិស្ស​ជា​ច្រើន​នាក់ ហើយ​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ​ជុំវិញ​គំនូរ​នៅ​លើ​ក្ដារខៀន ។

  • តើ​នរណា​ខ្លះ​ដែល​អ្នក​នឹង​ចាត់​ទុក​ថា « ខ្លាំង » ?

  • តើ​មនុស្ស​ម្នាក់​អាច​ត្រូវ​បាន​មើល​ឃើញ​ថា​ខ្លាំង​ខុស​គ្នា​យ៉ាង​ណា ?

សូម​ពន្យល់​ថា កម្លាំង​មួយ​ប្រភេទ​នោះ​គឺ​ជា​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ក្នុង​ការពឹង​ផ្អែក​លើ​ព្រះអម្ចាស់ ។

សូម​ពិចារណា​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​វាយតម្លៃ​ថាតើ​ពួកគេ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​កម្រិតណា​ក្នុង​ស្ថានភាព​លំបាក​ដែល​ពួកគេ​អាច​នឹង​ប្រឈមមុខ ។ អ្នក​អាច​នឹង​ប្រើ​ស្ថានភាព​ដូច​ខាងក្រោម ឬ​គិត​អំពី​ស្ថានភាព​របស់​អ្នក​ផ្សេង​ដែល​កាន់តែ​ទាក់ទង​នឹង​សិស្ស​របស់​អ្នក ។

សូម​គិត​អំពី​របៀប​ដែល​អ្នក​ទំនង​ជា​ពឹងផ្អែក​លើ​កម្លាំង​របស់​ព្រះ​ក្នុង​ស្ថានភាព​ផ្សេងៗ ។ សម្រាប់​ស្ថានភាព​នីមួយៗ​ដែល​បាន​រាយ​ខាងក្រោម សូម​កំណត់​កន្លែង​ដែល​អ្នក​នឹង​ដាក់​ខ្លួន​អ្នក​នៅលើ​ដ្យាក្រាម​ខាងក្រោម ។

  • ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់

  • ការដោះស្រាយ​របួស ឬ​ជំងឺ

  • កែលម្អ​ក្នុង​នាម​ជា​បុគ្គល

  • ធ្វើការ​ដោះស្រាយ​ឧបសគ្គ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ

នៅពេល​អ្នក​សិក្សា​អំពី​គេឌាន​ថ្ងៃនេះ សូម​អធិស្ឋាន​ទូល​សូម​ព្រះវរបិតាសួគ៌​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​យល់​ពី​សារៈសំខាន់​នៃ​ការពឹងផ្អែកលើ​ព្រះអម្ចាស់​ដើម្បី​សុំ​កម្លាំង​ក្នុង​ជីវិត​របស់​អ្នក ។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គំនិត ឬ​អារម្មណ៍​ដែល​ព្រះ​អាច​នឹង​បញ្ជូន​ដល់​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

គេឌាន និង​ពួកសាសន៏​អ៊ីស្រាអែល

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​នៃ ពួកចៅហ្វាយ ៦ អ្នក​អាច​ពិនិត្យ​មើល​ក្រាហ្វិក​នៃ​វដ្ត​សេចក្តីឆ្មើងឆ្មៃ​ពី មេរៀន​ទី ៦៥ ៖ « ពួកចៅហ្វាយ ២–៤ » ។ អ្នក​ក៏​អាច​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម​នេះ​ផង​ដែរ ។

ពួកចៅហ្វាយ ៦ រៀបរាប់​អំពី​ករណី​មួយ​ទៀត នៅពេល​ដែល​ពួកសាសន៏​អ៊ីស្រាអែល​ភ្លេច​ព្រះអម្ចាស់ ហើយ​បាន​បាត់បង់​ពរជ័យ​របស់​ទ្រង់ ។ មនុស្ស​មួយ​ក្រុម​ដែល​ហៅ​ថា ពួក​ម៉ាឌាន​បាន​ចាប់ផ្តើម​ជិះជាន់​ពួកសាសន៏​អ៊ីស្រាអែល ។ អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ពួក​ម៉ាឌាន​បាន​ប្លន់​យក​គ្រាប់​ធញ្ញជាតិ និង​សត្វ​របស់​ពួកសាសន៏​អ៊ីស្រាអែល ក្នុង​រដូវ​ច្រូត​កាត់ ។ ជា​លទ្ធផល ពួកសាសន៏​អ៊ីស្រាអែល​បាន​រង​នូវ​ភាព​ក្រីក្រ ។ ដោយ​ក្តី​អស់​សង្ឃឹម ពួកគេ​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ជំនួយ ។ បន្ទាប់​ពី​ពួកសាសន៏​អ៊ីស្រាអែល​បាន​នឹក​ឃើញ​ព្រះអម្ចាស់ ហើយ​អំពាវនាវ​រក​ព្រះអម្ចាស់ ទ្រង់បាន​តែងតាំង​បុគ្គល​សុចរិត​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​គេឌាន ដើម្បី​ជួយសង្រ្គោះ​ពួកគេ​ពី​ខ្មាំង​សត្រូវ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​គេឌាន និង​កងទ័ព​របស់​គាត់​ចំពោះ​ការពឹងផ្អែក​លើ​ទ្រង់​ដើម្បី​ទទួល​បាន​កម្លាំង​របស់​ពួកគេ សូម​ពិចារណា​ប្រើ​សំណៅ​មេរៀន « ការមើលឃើញ​កម្លាំង​របស់​ព្រះអម្ចាស់​នៅក្នុង​ដំណើរ​រឿង​របស់​គេឌាន » ។ អនុញ្ញាត​ឲ្យ​សិស្ស​ម្នាក់ៗ​ស្គាល់​ពី​ខ្លឹមសារ​នៃ​ផ្នែក​នីមួយៗ​នៃ​សំណៅមេរៀន ។ មាន​មធ្យោបាយ​ជាច្រើន​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។

របៀប​មួយ​គឺ​ត្រូវ​រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ហើយ​ចាត់​សំណៅ​មេរៀន​មួយ​ទៅ​ឲ្យ​សមាជិក​ម្នាក់ៗ ។ សិស្ស​អាច​បញ្ចប់​ផ្នែក​របស់​ពួកគេ ហើយ​បន្ទាប់​មក​បង្រៀន​សមាជិក​ក្រុម​ផ្សេង​ទៀត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ពួក​គេ​អាច​ធ្វើ​តាម​លំដាប់លំដោយ​នៃ​ផ្នែក​នៅ​លើ​សំណៅ​មេរៀន ។

របៀប​មួយ​ទៀត​គឺ​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​នៅ​ផ្នែក​ទី​មួយ​នៃ​សំណៅមេរៀន​ជាមួយ​ដៃគូ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សិស្ស​អាច​ប្តូរ​ដៃគូ ហើយ​ធ្វើការ​នៅ​ផ្នែក​ទី​ពីរ ហើយ​បន្ទាប់មក​ទៀត​ជាមួយ​នឹង​ផ្នែក​ទី​បី ។

ការពឹងផ្អែកលើ​ព្រះអម្ចាស់

បន្ទាប់​ពី​សិស្ស​បាន​បញ្ចប់​សំណៅ​មេរៀន​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​សេចក្ដី​សង្ខេប​នៃ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ដំណើររឿង​របស់​គេឌាន ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បាន​សរសេរ​សម្រាប់​សកម្មភាព​សិក្សាទី ៣ ។ ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ ៖ ប្រសិន​បើ​យើង​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ ទ្រង់​នឹង​ប្រទាន​ពរ​យើង​ដោយ​កម្លាំង​របស់​ទ្រង់ ។

  • តើ​របៀប​ផ្សេងៗ​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​អាច​ពង្រឹង​យើង​បាន ?

  • តើ​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច ?

ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​សេចក្តី​ពិត​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា មិត្តភក្តិ​របស់​ពួកគេ​បាន​ផ្ញើសារ​ទៅ​ពួកគេ ។ មិត្តភក្តិ​នេះ​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា កម្លាំង​របស់​ពួកគេ​មិន​គ្រប់គ្រាន់​ទេ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​គំរូ​មួយ​ចំនួន​អំពី​របៀប​ដែល​ស្ថានភាព​នេះ​អាច​ដោះស្រាយ​បាន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ជ្រើសរើស​ស្ថានភាព​មួយ​ដែល​ពួកគេ​គិត​ថា​មាន​អត្ថន័យ​បំផុត​ក្នុង​ការដោះស្រាយ​នៅ​ថ្ងៃ​នេះ ។

រៀបចំ​ចម្លើយ​ដែល​អ្នក​អាច​ផ្ញើ​សារ​មក​វិញ ។ សូម​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ ប្រសិនបើ​អ្នក​ចង់ សូម​គូរ​រូប​ទូរសព្ទ​ដោយ​មាន​សញ្ញា​ពពុះ​អក្សរ ហើយ​សរសេរ​ចម្លើយ​របស់អ្នក​នៅ​ខាងក្នុង ។ ចម្លើយ​របស់​អ្នក​គួរតែ​រួមបញ្ចូល​យ៉ាង​ហោចណាស់​ចំណុច​ពីរ​ដូច​ខាងក្រោម ៖

១. របៀប​ដែល​គំរូ​របស់​គេឌាន​អាច​ជួយ​បាន ។

២. របៀប​ដែល​ព្រះគម្ពីរ​ផ្សេងទៀត​អាច​ជួយ​មិត្ត​របស់​អ្នក​ពឹង ផ្អែក​លើ​ព្រះអម្ចាស់ ។ ( ឧទាហរណ៍​មួយ​ចំនួន​គឺ សុភាសិត ៣:៥–៦; ភីលីព ៤:១៣; អាល់ម៉ា ២៦:១២; អេធើរ ១២:២៧ ។ អ្នក​ក៏​អាច​រកមើល « Strength » នៅក្នុង Topical Guide ឬ « ទុកចិត្ត » នៅក្នុង​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ផងដែរ ) ។

៣. អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអម្ចាស់​ដែល​ជួយ​អ្នក​ឲ្យ​ពឹង​ផ្អែក​លើ​ទ្រង់ ។

៤. បទពិសោធន៍​ដែល​អ្នក​មាន នៅពេល​ទទួល​អារម្មណ៍​ថា​ព្រះអម្ចាស់​ពង្រឹង​អ្នក​ឲ្យ​លើសពី​សមត្ថភាព​របស់​អ្នក​ផ្ទាល់ ។

សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ រកមើល​របៀប​ដើម្បី​អរគុណ​ពួកគេ​សម្រាប់​ការចូលរួម​របស់​ពួកគេ និង​ដើម្បី​ចង្អុល​បង្ហាញ​ថា តើ​ការឆ្លើយតប​របស់​ពួកគេ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក និង​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ ។

វា​អាច​មាន​ប្រយោជន៍​ក្នុង ការចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​អំពី​របៀប​ដែល​អ្នក​ត្រូវ​បាន​ពង្រឹង​ដោយ​ការពឹងផ្អែក លើ​ព្រះអម្ចាស់ ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « គ្រាន់​តែ​បន្ត​ទៅ​មុខ​—ដោយ​សេចក្ដី​ជំនឿ » ( ChurchofJesusChrist.org ) ចាប់​ពី​នាទី​ទី ៦:០៨ ដល់ ៩:៤៧ ។ អែលឌើរ ខល ប៊ី ឃុក នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ បាន​ចែកចាយ​បទពិសោធន៍​មួយ​នៅ​ពេល​ដែល​គាត់​ធ្វើ​ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ថ្មី ។ គាត់​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ចូលរួម​សន្និសីទ​ស្តេក​ជាមួយ​ប្រធាន ប៊យ ឃេ. ផាកកឺ ។ នៅពេល​អែលឌើរ ឃុក បាន​សួរ​ប្រធាន ផាកកឺ ពី​របៀប​ដែល​លោក​ចង់​រៀបចំ​ការប្រជុំ​នោះ ប្រធាន ផាកកឺ បាន​មាន​ប្រសាសន៍ ថា លោក​ចង់​ធ្វើ​តាម​ព្រះវិញ្ញាណ ។

11:5

សេចក្ដី​បញ្ចប់

សូម​អញ្ជើញ​សិស្ស​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌ នៅពេល​ពួកគេ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​ចំណុច​មួយ​ណា​ក្នុង​ជីវិត​របស់​អ្នក​ដែល​អ្នក​មាន​អារម្មណ៍​ថា​កម្លាំង​ខ្លួន​ឯង​មិន​គ្រប់គ្រាន់ ?

  • តើ​អ្នក​ដឹង​អ្វី ឬ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ដែល​នឹង​ជួយ​អ្នក​ពឹង​ផ្អែក​លើ​ទ្រង់ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ព្រះអម្ចាស់ និង​ជំនួយ​របស់​ទ្រង់ ?