យ៉ូហាន ១៤–១៦
បេសកកម្មនៃព្រះវិញ្ញាណបរិសុទ្ធ
ក្នុងអំឡុងពេលនៃការបម្រើរបស់ព្រះអង្គសង្គ្រោះ នោះ ពួកសាវកបានរីករាយនឹងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែពួកលោកមិនទាន់បានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេដែលនឹងអនុញ្ញាតឲ្យពួកលោក តាមរយៈភាពសុចរិតរបស់ពួកលោកមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល Bible Dictionary, « Holy Ghost » ) ។ ព្រះយេស៊ូវគ្រីស្ទបានសន្យាថានឹងប្រទានពរដល់ពួកលោកជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់វិញ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីផ្សេងៗរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ។
សូមធ្វើការជាមួយសិស្សម្តងម្នាក់ៗ ។ ព្រះអង្គសង្គ្រោះបានស្វែងរកបទពិសោធន៍ដែលទ្រង់អាចធ្វើការជាមួយបុគ្គលម្នាក់ៗម្តងម្នាក់ៗ ( សម្រាប់ឧទាហរណ៍ សូមមើល នីហ្វៃទី ៣ ១១:១៣–១៥ ) ។ សិស្សមានពរជ័យ ពេលគ្រូៗធ្វើតាមគំរូរបស់ព្រះគ្រីស្ទក្នុងការបម្រើដល់បុគ្គលម្នាក់ៗ ។ សូមខិតខំស្វែងយល់ពីតម្រូវការរបស់សិស្ស ហើយជួយពួកគេឲ្យឃើញពីរបៀបដែលពួកគេអាចស្វែងរក និងទទួលបានជំនួយពីព្រះអម្ចាស់ដើម្បីបំពេញតម្រូវការទាំងនោះ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីឧទាហរណ៍ពីព្រះគម្ពីរ ឬបទពិសោធន៍ផ្ទាល់ខ្លួន ដែលជួយពួកគេឆ្លើយសំណួរ « តើព្រះវិញ្ញាណបរិសុទ្ធជួយអ្នកយ៉ាងដូចម្ដេច ? »
សកម្មភាពរៀនសូត្រដែលអាចមាន
តើព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកដោយរបៀបណា ?
សូមផ្តល់ឲ្យសិស្សម្នាក់ៗនូវក្រដាសមួយសន្លឹក ហើយណែនាំពួកគេឲ្យឆ្លើយសំណួរខាងក្រោមដោយ មិនបញ្ចេញឈ្មោះនៅលើសន្លឹកខាងក្រោយឡើយ ។
-
តើអ្នកយល់យ៉ាងណាអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នក ?
-
តើអ្នកមានសំណួរអ្វីខ្លះអំពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ?
សូមប្រមូលឯកសារ ហើយចែកចាយចម្លើយមួយចំនួនចំពោះសំណួរទីមួយជាមួយថ្នាក់រៀន ។ សូមឲ្យសិស្សចូលរួមជាមួយនឹងការឆ្លើយតបរបស់មិត្តរួមថ្នាក់ដោយសួរសំណួរដូចជា « តើអ្នកណាខ្លះធ្លាប់មានបទពិសោធន៍ស្រដៀងគ្នានេះ ? » ឬ « តើអ្វីដែលអ្នកចូលចិត្តពីអ្វីដែលមិត្តរួមថ្នាក់របស់អ្នកបានចែកចាយ ? » សូមត្រឡប់ក្រដាសនោះ ហើយចែកចាយសំណួរមួយចំនួនដែលសិស្សបានសរសេរអំពីព្រះវិញ្ញាណបរិសុទ្ធ ។ វាអាចមានសារៈប្រយោជន៍ បើសរសេរសំណួររបស់ពួកគេនៅលើក្ដារខៀន ។
នៅពេលអ្នកសិក្សា សូមរកមើលចម្លើយចំពោះសំណួរដែលអ្នកមានអំពីព្រះវិញ្ញាណបរិសុទ្ធ និងរបៀបដែលតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកជាមួយនឹងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ។
សូមជួយសិស្សឲ្យស្គាល់ចម្លើយចំពោះសំណួររបស់ពួកគេទូទាំងមេរៀន ។ ការណ៍នេះអាចធ្វើបានដោយការសួរសំណួរដូចជា « កាលដែលយើងបានសិក្សាថ្ងៃនេះ តើអ្នកបានរកឃើញចម្លើយអ្វីខ្លះចំពោះសំណួរមួយចំនួនដែលយើងបានអាននៅពេលថ្នាក់ចាប់ផ្តើម ? »
ព្រះយេស៊ូវបង្រៀនពួកសាវករបស់ទ្រង់អំពីព្រះវិញ្ញាណបរិសុទ្ធ
បន្ទាប់ពីព្រះអង្គសង្គ្រោះបានចាត់ចែងសាក្រាម៉ង់ ហើយដឹងថាទ្រង់នឹងរងទុក្ខក្នុងពេលឆាប់ៗសម្រាប់ការឈឺចាប់ ការល្បួង និងអំពើបាបរបស់យើង ហើយបន្ទាប់មកត្រូវបានគេឆ្កាង ទ្រង់បានបន្តបង្រៀនពួកសាវករបស់ទ្រង់ ។
សូមអាន យ៉ូហាន ១៤:១៦-១៧ ដោយរកមើលការសន្យារបស់ព្រះអង្គសង្គ្រោះចំពោះពួកសាវករបស់ទ្រង់ ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទបានសន្យាដល់ពួកសាវកទ្រង់ថា ពួកគេនឹងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធភ្លាមៗបន្ទាប់ពីទ្រង់បានចាកចេញទៅ ?
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនេះនៅលើក្ដារខៀន ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី…
សិស្សនឹងបំពេញប្រយោគនេះ នៅពេលពួកគេបំពេញតារាងខាងក្រោម ។
សូមបង្ហាញ ឬគូរតារាងដើម្បីឲ្យសិស្សអាចមើលឃើញជួរឈរទាំងពីរ រួមទាំងសេចក្ដីយោងនៅក្នុងជួរទីមួយផងដែរ ។ សូមប្រាប់សិស្សឲ្យទុកកន្លែងទំនេរសម្រាប់ជួរឈរទីបី ដែលនឹងត្រូវបានបន្ថែមនៅពេលក្រោយ ។ ប្រសិនបើសិស្សនឹងធ្វើកិច្ចការនេះរៀងៗខ្លួន ឬជាក្រុមតូចៗ សូមពិចារណាផ្តល់គំរូដល់ថ្នាក់រៀនដោយបញ្ចប់ជួរដេកមួយចំនួនរួមគ្នា ។
|
ខគម្ពីរ ( ច្រើន ) |
ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងដើម្បី… |
|
យ៉ូហាន ១៤:១៦–១៧ | |
|
យ៉ូហាន ១៤:២៦ | |
|
យ៉ូហាន ១៤:២៧ | |
|
យ៉ូហាន ១៥:២៦ | |
|
យ៉ូហាន ១៦:៧–៨ | |
|
យ៉ូហាន ១៦:១៣–១៤ |
សូមយកចិត្តទុកដាក់ នៅពេលសិស្សបំពេញតារាងនេះ ។ សូមគិតដល់អ្នកអានអក្សរយឺត ឬសិស្សណាដែលពិបាកនឹងយល់ពីអ្វីដែលបានអាន ។ សូមផ្តល់ជំនួយនៅកន្លែងដែលត្រូវការ ។
នៅពេលសិស្សបញ្ចប់ជួរឈរទីពីរ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរប្រយោគសង្ខេបមួយ ឬគោលការណ៍នៃសេចក្ដីពិត ដែលពួកគេបានរកឃើញក្នុងខគម្ពីរនីមួយៗនៅលើក្ដារខៀន ។
ទីបន្ទាល់មួយមកពីព្រះវិញ្ញាណបរិសុទ្ធ
ព្រះអង្គសង្គ្រោះបានបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពី និងលើកតម្កើងទ្រង់ ( សូមមើល យ៉ូហាន ១៥:២៦ ; ១៦:១៣–១៤ ) ។
ប្រធាន រ័សុល អិម ណិលសុនបានសង្កេតឃើញ ៖
សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
( រ័សុល អិម ណិលសុន« Revelation for the Church, Revelation for Our Lives »Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )
-
តើពេលណាដែលអ្នកទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ថាកំពុងបង្រៀន និងថ្លែងទីបន្ទាល់ដល់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើព្រះវិញ្ញាណបរិសុទ្ធបានបង្រៀន និងថ្លែងទីបន្ទាល់ដល់អ្នកយ៉ាងដូចម្ដេចខ្លះ ?
-
តើមនុស្សម្នាក់អាចធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនពួកគេអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ( សូមមើល យ៉ូហាន ៧:១៧;១៤:១៣ ) ។
សូមធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ទេវភាពរបស់ទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអំពីរបៀបទទួលបានទីបន្ទាល់នោះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តធ្វើការដើម្បីស្គាល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើទីបន្ទាល់អំពីរឿងទាំងនេះនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។
បទពិសោធន៍ផ្ទាល់ខ្លួនជាមួយព្រះវិញ្ញាណបរិសុទ្ធ
សូមបន្ថែមជួរឈរទីបីទៅក្នុងតារាងរបស់អ្នក ហើយដាក់ស្លាកវាថា « របៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការណ៍នេះសម្រាប់ខ្ញុំ ឬនរណាម្នាក់ដែលខ្ញុំស្គាល់ » ។ សម្រាប់វគ្គបទគម្ពីរនីមួយៗនៅក្នុងតារាង សូមគិត និងសរសេរអំពីបទពិសោធន៍ទាំងឡាយដែលអ្នក សមាជិកគ្រួសារ ឬនរណាម្នាក់នៅក្នុងព្រះគម្ពីរមានជាមួយព្រះវិញ្ញាណបរិសុទ្ធ ដែលបំពេញតួនាទីនោះ ។ ប្រសិនបើអ្នកមិនដឹង ឬចងចាំបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធនីមួយៗដែលព្រះអង្គសង្គ្រោះបានគូសបញ្ជាក់នៅក្នុងខគម្ពីរទាំងនេះទេ នោះមិនអីទេ ។ នៅពេលអ្នកព្យាយាមស្មោះត្រង់ ហើយស្វែងរកបទពិសោធន៍ទាំងនេះនៅក្នុងជីវិតរបស់អ្នក នោះ ព្រះវរបិតាសួគ៌នឹងជួយអ្នកឲ្យស្គាល់ពួកគេ ។
សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សដើម្បីសរសេរអំពីបទពិសោធន៍របស់ពួកគេ ។ នៅពេលពួកគេធ្វើដូច្នេះ សូមរកមើលសិស្សដែលអាចនឹងពិបាកក្នុងការស្គាល់បទពិសោធន៍ដែលពួកគេមានជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយផ្តល់ជំនួយដល់ពួកគេម្នាក់ៗដែលពួកគេត្រូវការ ។ ការស្តាប់បទពិសោធន៍ផ្ទាល់ខ្លួនពីជីវិតគ្រូបង្រៀនរបស់ពួកគេ អាចជួយពួកគេឲ្យនឹកឃើញពីបទពិសោធន៍មួយរបស់ពួកគេ ។
នៅពេលសិស្សសរសេរចប់ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយបទពិសោធន៍ខ្លះៗរបស់ពួកគេ ។ ដោយសារតែលក្ខណៈដ៏ពិសិដ្ឋនៃបទពិសោធន៍ខាងវិញ្ញាណ វាមិនសមរម្យទេក្នុងការហៅឲ្យសិស្សម្នាក់ចែកចាយនោះ ។ សូមរំឭកសិស្សកុំឲ្យចែកចាយអ្វីដែលសម្ងាត់ផ្ទាល់ខ្លួន ឬឯកជនពេក ។
ប្រសិនបើសិស្សស្ទាក់ស្ទើរក្នុងការចែកចាយបទពិសោធន៍របស់ពួកគេ សូមពិចារណាបង្ហាញវីដេអូ « How Does the Holy Ghost Help You? » មាននៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះ ដើម្បីលើកទឹកចិត្តពួកគេឲ្យចែកចាយ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើព្រះវិញ្ញាណបរិសុទ្ធធ្វើអ្វីខ្លះ ?
ប្រធាន ដាល្លិន អេក អូក បង្រៀន ៖
សមាជិកទីបីនៃក្រុមព្រះគឺព្រះវិញ្ញាណបរិសុទ្ធ ក៏ហៅបានថាជា ព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណនៃព្រះអម្ចាស់ និង ព្រះដ៏ជាជំនួយ ។ ទ្រង់ជាសមាជិកនៃក្រុមព្រះ ដែលជាភ្នាក់ងារនៃវិវរណៈផ្ទាល់ខ្លួន ។ ដោយមានរូបជាព្រះវិញ្ញាណ ( សូមមើល គ. និង ស. ១៣០:២២ ) នោះទ្រង់អាចគង់នៅក្នុងយើង ហើយសម្តែងតួនាទីចាំបាច់ជាអ្នកទាក់ទងរវាងព្រះវរបិតា និងព្រះរាជបុត្រា ជាមួយកូនចៅរបស់ព្រះនៅលើផែនដី ។ បទគម្ពីរជាច្រើនបង្រៀនថា បេសកកម្មរបស់ទ្រង់គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៥:២៦ ; នីហ្វៃទី៣ ២៨:១១ ; គ. និង ស. ៤២:១៧ ) ។ ព្រះអង្គសង្គ្រោះបានសន្យាថា ព្រះដ៏ជាជំនួយនឹងបង្រៀនយើងពីគ្រប់សេចក្តីទាំងអស់ រំឭកពីគ្រប់ទាំងសេចក្តី ហើយនាំយើងចូលក្នុងគ្រប់ទាំងសេចក្តីពិត ( សូមមើល យ៉ូហាន ១៤:២៦ ; ១៦:១៣ ) ។ ហេតុដូច្នោះហើយ ព្រះវិញ្ញាណបរិសុទ្ធជួយយើងញែកដឹងរវាងសេចក្តីពិត និងការក្លែងក្លាយដឹកនាំយើងក្នុងការសម្រេចចិត្តសំខាន់ៗរបស់យើង ហើយជួយយើងឆ្លងកាត់ឧបសគ្គនានានៃជីវិតរមែងស្លាប់នេះ ។ ទ្រង់ក៏ជាមធ្យោបាយមួយដែលធ្វើឲ្យយើងបរិសុទ្ធ ដែលលាងជម្រះ និងបន្សុទ្ធយើងចេញពីអំពើបាប ( សូមមើល នីហ្វៃទី២ ៣១:១៧ ; នីហ្វៃទី៣ ២៧:២០ ; មរ៉ូណៃ ៦:៤ ) ។
( ដាល្លិន អេក អូក « The Godhead and the Plan of Salvation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០២ )
ហេតុអ្វីបានជាវាសំខាន់ដែលយើងត្រូវស្គាល់ព្រះវិញ្ញាណបរិសុទ្ធដែលមានព្រះបន្ទូលមកយើង ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ខ្សែទំនាក់ទំនងផ្ទាល់ខ្លួននេះជាមួយព្រះវរបិតាសួគ៌របស់យើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ គឺជាប្រភពនៃទីបន្ទាល់អំពីសេចក្តីពិត ចំណេះដឹងរបស់យើង និងពីការណែនាំផ្ទាល់ខ្លួនរបស់យើងពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ វាជាលក្ខណៈសំខាន់មួយនៃផែនការដំណឹងល្អដ៏អស្ចារ្យរបស់ទ្រង់ ដែលអនុញ្ញាតឲ្យកូនចៅរបស់ទ្រង់ម្នាក់ៗទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្ដីពិតរបស់ទ្រង់ ។
( ដាល្លិន អេក អូក « Two Lines of Communication » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣ )
យ៉ូហាន ១៤:២៧ ។ តើខ្ញុំអាចមានអារម្មណ៍សុខសាន្តពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ប្រសិនបើខ្ញុំកំពុងតស៊ូជាមួយនឹងសុខភាពផ្លូវចិត្ត ?
ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការថប់បារម្ភ ឬការបាក់ទឹកចិត្ត អ្នកប្រហែលជាមានអារម្មណ៍ថាវាពិបាកណាស់ក្នុងការទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ នេះមិនមែនជាកំហុសរបស់អ្នកទេ ។ ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដឹងពីការលំបាកទាំងនេះ ហើយទ្រង់ទាំងទ្វេចង់ជួយអ្នក ។ សូមពិចារណាពិនិត្យមើលធនធានមួយ ឬពីរខាងក្រោមនេះសម្រាប់ជាព័ត៌មានបន្ថែមអំពីរបៀបដើម្បីទទួលអារម្មណ៍នៃសេចក្តីសុខសាន្តពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកពុះពារជាមួយបញ្ហាសុខភាពផ្លូវចិត្ត ។
-
វីដេអូ ៖ « Like a Broken Vesse » (១១:៣៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org )
-
រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៧–៦០
-
ដេប្រា ទីប៊ុល ម៉េកឃ្លិនឌិន « Discerning Your Feelings: Anxiety or the Spirit? » Ensign ខែ មេសា ឆ្នាំ ២០១៩ គេហទំព័រ ChurchofJesusChrist.org
-
ឡែល ចេ ប៊ឺរ៉ាប់ « ថប់បារម្ភ និងជំងឺថប់បារម្ភ » Ensign ខែ មីនា ឆ្នាំ ២០១៧ ទំព័រ ៥៤–៦១
យ៉ូហាន ១៦:៧ ។ តើព្រះអង្គសង្គ្រោះមានន័យយ៉ាងណា នៅពេលទ្រង់មានព្រះបន្ទូលថា « បើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយនឹងមិនមកឯអ្នករាល់គ្នាដែរ » ?
ដោយហេតុផលមួយចំនួនពុំបានពន្យល់ពេញលេញនៅក្នុងព្រះគម្ពីរ នោះព្រះវិញ្ញាណបរិសុទ្ធពុំធ្វើការពេញលេញនៅក្នុងចំណោមពួកសាសន៍យូដាឡើយ នៅអំឡុងឆ្នាំ នៃព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវ ( យ៉ូហាន ៧:៣៩ ; ១៦:៧ ) ។ សេចក្តីថ្លែងការណ៍អំពីឥទ្ធិលដែលថាព្រះវិញ្ញាណបរិសុទ្ធពុំយាងមក រហូតទាល់តែ បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញនោះ គឺគ្រាន់តែសំដៅលើសម័យកាន់កាប់ត្រួតត្រានោះតែប៉ុណ្ណោះ ព្រោះវាច្បាស់ណាស់ថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាំងតែពីសម័យកាន់កាប់ត្រួតត្រាពីមុនៗមកម្ល៉េះ ។ លើសពីនេះទៀត វាសំដៅទៅលើតែ អំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលពុំមានវត្តមាន ព្រោះ ព្រះចេស្តា នៃព្រះវិញ្ញាណបរិសុទ្ធបានធ្វើការអំឡុងពេលនៃការបម្រើរបស់យ៉ូហាន បាទីស្ទ និងព្រះយេស៊ូវ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចទទួលទីបន្ទាល់នៃសេចក្តីពិតដែលបុរសទាំងនេះបានបង្រៀនឡើយ ( ម៉ាថាយ ១៦:១៦–១៧ សូមមើលផងដែរ កូនរិន. ទី១. ១២:៣ ) ។
( Bible Dictionary, « Holy Ghost » )
សកម្មភាពរៀនសូត្របន្ថែម
យ៉ូហាន ១៤:១៦, ២៦–២៧ ; ១៥:២៦ ។ ព្រះវិញ្ញណបរិសុទ្ធគឺជាព្រះដ៏ជាជំនួយ
សូមពិចារណាបង្ហាញវីដេអូ « How Does the Holy Ghost Help You? » ចាប់ពីលេខកូដម៉ោង ៧:៤៥ ដល់ ១០:៥១ មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅពេលសិស្សមើលវីដេអូនេះ សូមឲ្យពួកគេគិតអំពីរបៀបដែលពួកគេអាចទទួលបានការសម្រាលទុក្ខពីព្រះវិញ្ញាណបរិសុទ្ធ ។
ការស្គាល់វិវរណៈផ្ទាល់ខ្លួនមកពីព្រះវិញ្ញាណបរិសុទ្ធ
ជារឿយៗ ពួកយុវវ័យសួរពីរបៀបដែលពួកគេអាចបង្កើនសមត្ថភាពរបស់ពួកគេក្នុងការស្គាល់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ ។ បំណងប្រាថ្នាដ៏សុចរិតនេះគឺជាជំហានដ៏សំខាន់មួយក្នុងការរីកចម្រើន និងការអភិវឌ្ឍខាងវិញ្ញាណ ។ សូមពិចារណាប្រើប្រាស់ធនធានមួយ ឬច្រើនខាងក្រោមនេះ ដើម្បីជួយសិស្សរៀនបន្ថែមអំពីជំនាញខាងវិញ្ញាណដ៏សំខាន់នេះ ។
-
« រៀនស្គាល់ការបំផុសគំនិតនៃព្រះវិញ្ញាណ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៨ ) ទំព័រ ១០២–៣ ។
-
ម៉ាក អិល ភែក « ការរៀនដើម្បីស្គាល់ព្រះវិញ្ញាណបរិសុទ្ធ » ដើម្បីកម្លាំងនៃយុវជន ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ៦–៧ ។
-
« អែលឌើរ និងបងស្រី បែដណា—Recognizing the Spirit » ( វីដេអូ ៨:១២ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។