ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១២
កំណត់ទីតាំង និងគូសចំណាំ ៖ កូរិនថូស ទី១ ៦:១៩–២០ ដល់ វិវរណៈ ២០:១២
គោលបំណងមួយនៃគោលបំណងចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យរកទីតាំង និងគូសសម្គាល់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះនឹងផ្តល់ឲ្យអ្នកនូវឱកាសដើម្បីកំណត់ទីតាំង និងគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលមាននៅពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។
ការគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ការគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនឹងជួយសិស្សឲ្យចងចាំ និងកំណត់ទីតាំងវគ្គទាំងនេះបានយ៉ាងងាយស្រួលជាងមុន ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីការគូសចំណាំវគ្គបទគម្ពីរក្នុងរបៀបមួយដែលប្លែកពីការគូសចំណាំផ្សេងទៀតនៅក្នុងបទគម្ពីររបស់ពួកគេ ។ សិស្សដែលប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ ក៏អាចបង្កើតជាតំណចំណាំមួយសម្រាប់វគ្គបទគម្ពីរទាំងនេះបានផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះបាន ។ សូមមើលកាលវិភាគល្បឿនមេរៀនដែលផ្តល់ដោយនាយកតំបន់ ឬអ្នកសម្របសម្រួលតំបន់ ដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀនអំឡុងវគ្គសិក្សារបស់ថ្នាក់សិក្ខាសាលា ។
សេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ
សូមស្រមៃថាមិត្តរបស់អ្នកបានឃើញអ្នកកំពុងសិក្សា និងគូសចំណាំក្នុងបទគម្ពីររបស់អ្នក ។ បន្ទាប់ពីបានឃើញទំព័រមួយដែលមានការគូសចំណាំ ជាច្រើននៅលើវា គាត់បានសួរអ្នកពីមូលហេតុដែលអ្នកគូសចំណាំនៅក្នុងបទគម្ពីររបស់អ្នក ។
-
តើអ្នកនឹងឆ្លើយចំពោះមិត្តរបស់អ្នកយ៉ាងដូចម្តេច ?
សូមពិចារណាផ្ដល់ឱកាសឲ្យសិស្សចែកចាយពីវិធីផ្សេងៗមួយចំនួនដែលពួកគេគូសចំណាំបទគម្ពីររបស់ពួកគេ ហើយហេតុអ្វីដែលពួកគេគូសចំណាំបទគម្ពីររបស់ពួកគេបែបហ្នឹង ។ សូមរំឭកសិស្សថាមិនមានវិធីត្រូវ ឬខុសណាមួយដើម្បីគូសចំណាំបទគម្ពីរនោះទេ ។
ការគូសចំណាំ ឬគូសបន្ទាត់ពីក្រោមបទគម្ពីរគឺជាវិធីដ៏សំខាន់មួយដែលមានប្រសិទ្ធភាពក្នុងការបែងចែកបទគម្ពីរមួយចំនួនពីគ្នា ហើយវាអាចឲ្យអ្នកកាន់តែងាយរកវគ្គបទគម្ពីរទាំងនោះនៅពេលអនាគតផងដែរ ។ នៅក្នុងមេរៀននេះអ្នកនឹងមានឱកាសរក និងគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ ដែលមាននៅពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។ ដើម្បីជួយអ្នកឲ្យធ្វើបែបនេះ សូមពិចារណាចម្លងតារាងខាងក្រោមនេះចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមបង្ហាញតារាងខាងក្រោមនេះ ឬចែកចាយច្បាប់ចម្លងរបស់វាជាមួយសិស្សក្នុងថ្នាក់ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
|
កូរិនថូស ទី១ ៦:១៩–២០ |
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ |
|
កូរិនថូស ទី១ ១១:១១ |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ |
|
កូរិនថូស ទី១ ១៥:២០–២២ |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ |
|
កូរិនថូស ទី១ ១៥:៤០–៤២ |
នៅក្នុងដំណើររស់ឡើងវិញ នោះមាននគរនៃសិរីល្អចំនួនបី ។ |
|
អេភេសូរ ១:១០ |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ |
|
អេភេសូរ ២:១៩–២០ |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ |
|
ថែស្សាឡូនីច ទី២ ២:១–៣ |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ |
|
ធីម៉ូថេ ទី២ ៣:១៥–១៧ |
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ |
|
ហេព្រើរ ១២:៩ |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ |
|
យ៉ាកុប ១:៥–៦ |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ។ |
|
យ៉ាកុប ២:១៧–១៨ |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ |
|
ពេត្រុស ទី១ ៤:៦ |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ |
|
វិវរណៈ ២០:១២ |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
សូមបង្ហាញការណែនាំចំនួនបីខាងក្រោមដើម្បីឲ្យសិស្សធ្វើតាម ។ សូមអញ្ជើញសិស្សឲ្យផ្លាស់វេនគ្នានៅក្នុងថ្នាក់ ហើយធ្វើការជាមួយដៃគូជាច្រើនដើម្បីកំណត់ទីតាំង ហើយប្រសិនបើពួកគេជ្រើសរើសធ្វើដូច្នេះ សូមគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ និង ឃ្លាបទគម្ពីរគន្លឹះពីតារាងមុនៗ ។ សូមលើកទឹកចិត្តសិស្សឲ្យផ្លាស់ប្តូរដៃគូរៀងរាល់ពីរបីនាទីម្តង ។
សម្រាប់សំណួរដំបូង សូមពិចារណាផ្តល់សំណួរមួយចំនួនឲ្យសិស្សក្នុងការជ្រើសរើសដូចជា « តើអ្នកស្តាប់បទចម្រៀងប្រភេទណាដែរ ? » ហើយ « តើអ្នកចូលចិត្តលេងកីឡាអ្វី ? »
១. សួរសំណួរដើម្បីស្គាល់គ្នាទៅវិញទៅមកឲ្យកាន់តែច្បាស់ ។
២. សូមជួយគ្នាទៅវិញទៅមកក្នុងការរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះបើអាចអនុវត្តបាន ។ សូមពិចារណាគូសសម្គាល់វគ្គទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
៣. សូមចែកចាយពីមូលហេតុដែលអ្នកគិតថាសេចក្តីពិតនៅក្នុងឃ្លាបទគម្ពីរគន្លឹះនេះមានសារៈសំខាន់ ។
នៅពេលដែលសិស្សធ្វើរួចហើយ សូមលើកទឹកចិត្តពួកគេឲ្យចាប់ផ្តើមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះទាំងនេះ ។
សកម្មភាពរៀនសូត្របន្ថែម
ជម្រើសសកម្មភាព
សម្រាប់វិធីមួយផ្សេងទៀតដើម្បីជួយសិស្សឲ្យចូលរួមក្នុងមេរៀននេះ សូមសួរសំណួរដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗ ដែលអាចសរសេរនៅលើសន្លឹកក្រដាសបាន ។ សិស្សអាចធ្វើការជាដៃគូដើម្បីឆ្លើយសំណួរទាំងនេះបាន ។ ខាងក្រោមនេះគឺជាឧទាហរណ៍អំពីរបៀបដែលការណ៍នេះអាចស្វែងរកវគ្គចំណេះចំណានខាងគោលលទ្ធិមួយចំនួន ៖
កូរិនថូស ទី១ ៦:១៩–២០ សូមសម្គាល់ទីតាំង កូរិនថូស ទី១ ៦:១៩–២០ ។ សូមពិចារណាពីការគូសចំណាំឃ្លាបទគម្ពីរគន្លឹះ « រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ ត្រូវប្រាកដថាគូសសម្គាល់ឃ្លាបទគម្ពីរគន្លឹះនេះនៅក្នុងបទគម្ពីររបស់អ្នក ។
-
តើអ្នកចូលចិត្តព្រះវិហារបរិសុទ្ធមួយណា ? ហេតុអ្វីទៅ ?
-
ហេតុអ្វីបានជាអ្នកគិតថា រូបកាយរបស់អ្នកដូចជាព្រះវិហារបរិសុទ្ធ ?
កូរិនថូស ទី១ ១១:១១ សូមសម្គាល់ទីតាំង កូរិនថូស ទី១ ១១:១១ ។ សូមពិចារណាគូសចំណាំឃ្លាបទគម្ពីរគន្លឺះនេះ « ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ ត្រូវប្រាកដថាគូសសម្គាល់ឃ្លាបទគម្ពីរគន្លឹះនេះនៅក្នុងបទគម្ពីររបស់អ្នក ។
-
តើអ្នកបានឃើញគំរូដ៏ល្អមួយនៃអាពាហ៍ពិពាហ៍ដ៏រឹងមាំនៅកន្លែងណា ?
-
ហេតុអ្វីអ្នកគិតថា អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីមានសំខាន់ចំពោះព្រះវរបិតាសួគ៌ ?