ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២១
អនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺដើម្បីជួយអ្នកឲ្យយល់ពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយអាចពន្យល់វាជាពាក្យសម្ដីរបស់អ្នកបាន ហើយអនុវត្តការបង្រៀនទាំងនោះនៅក្នុងជីវិតរបស់អ្នក ។ មេរៀននេះនឹងផ្តល់ឱកាសមួយ ឲ្យអ្នកដើម្បីរៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិ នៃព្រះគម្ពីរសញ្ញាថ្មីចំពោះស្ថានភាពផ្សេងៗ ។
រំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
សូមពិនិត្យមើលសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិខាងក្រោម ។ សូមពិចារណាអំពីរបៀបដែលគោលលទ្ធិនៅក្នុងវគ្គបទគម្ពីរនីមួយៗអាចត្រូវបានអនុវត្តក្នុងជីវិតរបស់អ្នក ។
សូមផ្គូផ្គងសេចក្ដីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនិមួយៗជាមួយនឹងឃ្លាបទគម្ពីរគន្លឹះត្រឹមត្រូវ ។ ចម្លើយដែលត្រឹមត្រូវគឺមាននៅខាងចុងនៃមេរៀននេះ ។
-
ហេព្រើរ ១២:៩
-
យ៉ាកុប ១:៥–៦
-
យ៉ាកុប ២:១៧–១៨
-
ពេត្រុស ទី១ ៤:៦
-
វិវរណៈ ២០:១២
-
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។
-
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។
-
« ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។
-
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។
-
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។
អនុវត្តគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។
កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ផ្ដល់ដំបូន្មានដូចតទៅនេះ ៖ « សិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយអនុវត្តអ្វីដែលអ្នកបានអាននៅក្នុងជីវិតរបស់អ្នក ។ ព្រះគម្ពីរទាំងឡាយគឺជាធនធានមួយដ៏មានព្រះចេស្តានៃវិវរណៈផ្ទាល់ខ្លួន ជាការណែនាំ និងជាកម្លាំងមួយដ៏ខ្ជាប់ខ្ជួនចំពោះទីបន្ទាល់របស់អ្នក » ( [ ឆ្នាំ ២០១១ ] ទំព័រ ៤២ ) ។
-
តើអ្វីខ្លះដែលអ្នកធ្វើដែលជួយអ្នកឲ្យអនុវត្តនូវអ្វីដែលអ្នករៀននៅក្នុងព្រះគម្ពីរក្នុងជីវិតរបស់អ្នក ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអ្វីដែលបានជួយអ្នកក្នុងជីវិតរបស់អ្នក ? តើវាជួយដល់អ្នកយ៉ាងដូចម្ដេច ?
លំហាត់ខាងក្រោមនឹងជួយអ្នកឲ្យរៀនអនុវត្តវគ្គចំណេះចំណានខាងគោលលទ្ធិជាក់លាក់ចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ នៅពេលអ្នកបញ្ចប់លំហាត់ សូមបើកដួងចិត្តក្នុងការទទួលវិវរណៈផ្ទាល់ខ្លួន ។ ព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតអ្នកជាមួយនឹងចិត្ត ឬគំនិតអំពីរបៀបដែលអ្នកអាចអនុវត្តបទគម្ពីរក្នុងជីវិតរបស់អ្នកផ្ទាល់ ។ សូមត្រៀមខ្លួនដើម្បីសរសេរការបំផុសគំនិតណាមួយដែលអ្នកទទួល ។
១. សូមបំពេញឃ្លាខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
សូមពិពណ៌នាអំពីសាច់រឿងជាក់ស្តែង ឬសួរសំណួរដែលទាក់ទងនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើននៅក្នុងមេរៀននេះ ( ហេព្រើរ ១២:៩; យ៉ាកុប ១:៥–៦; យ៉ាកុប ២:១៧–១៨; ពេត្រុស ទី១ ៤:៦; វិវរណៈ ២០:១២ ) ។
-
សូមចែកចាយបទពិសោធន៍មួយដែលទាក់ទងនឹងគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរ ។ វាអាចជាបទពិសោធន៍ផ្ទាល់ខ្លួន ជាបទពិសោធន៍របស់នរណាម្នាក់ដែលអ្នកស្គាល់ ឬជាបទពិសោធន៍ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ។
-
សូមចែកចាយពីរបៀបដែលអ្នកអាចអនុវត្តគោលលទ្ធិនៅក្នុងជីវិតផ្ទាល់របស់អ្នក ឬអ្វីដែលវាជួយអ្នកឲ្យយល់អំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។
២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកអាចធ្វើអ្វីខ្លះក្នុងសប្តាហ៍នេះ ដើម្បីជួយអ្នកឲ្យអនុវត្តតាមបទគម្ពីរនៅក្នុងជីវិតរបស់អ្នក ?
-
តើការយល់ដឹងពីសេចក្ដីពិតនេះ អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?
ចម្លើយ ៖ ១-ខ, ២-ឃ, ៣-ក, ៤-ង, ៥-គ