ចំណេះចំណានខាងគោលលទ្ធិ ៖ ហេព្រើរ ១២:៩
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ »
នៅក្នុងការសិក្សារបស់អ្នកអំពី ហេព្រើរ ១២:៩ អ្នកបានរៀនអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះដែលជា « ព្រះវរបិតាខាងវិញ្ញាណ » និងរបៀបដែលការណ៍នេះអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នក ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ហេព្រើរ ១២:៩ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ពន្យល់ និងទន្ទេញ
នៅក្នុងមេរៀនមុន អ្នកបានរៀនថា ព្រះគឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង ។ សូមស្រមៃថាអ្នកកំពុងនិយាយជាមួយមិត្តម្នាក់ដែលសួរថា តើខ្លួនពួកគេជានរណា ។ សូមប្រើ ហេព្រើរ ១២:៩ ដើម្បីជួយពួកគេ ។ នៅពេលអ្នកឆ្លើយសំណួរ ឬដោះស្រាយកង្វល់របស់ពួកគេ សូមពិចារណារួមបញ្ចូលចំណុចដូចខាងក្រោម ៖
-
តើវាមានន័យយ៉ាងណាដែលថា យើងជាបុត្រាបុត្រីរបស់ព្រះ ហើយហេតុអ្វីវាសំខាន់ដើម្បីដឹងរឿងនេះ
-
តើការយល់ ឬមិនយល់សេចក្ដីពិតនេះអាចជះឥទ្ធិពលដល់អត្តសញ្ញាណ និងតម្លៃខ្លួនយើងយ៉ាងដូចម្តេច
-
របៀបដែលលោកីយ៍ព្យាយាមជះឥទ្ធិពលលើចំណេះដឹងរបស់យើងថា យើងជានរណា និងទំនាក់ទំនងរបស់យើងជាមួយព្រះ និងមូលហេតុយើងចង់ទប់ទល់នឹងឥទ្ធិពលទាំងនេះ
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអក្សរទីមួយនៃពាក្យនីមួយៗនៅក្នុងវគ្គបទគម្ពីរ ហេព្រើរ ១២:៩ និងឃ្លាបទគម្ពីរគន្លឹះរបស់វា « ព្រះវរបិតាសួគ៌គឺជា ‹ ព្រះវរបិតាខាងវិញ្ញាណ › » ។ សូមថាវគ្គ និងឃ្លានោះឡើងវិញម្ដងទៀត ដោយប្រើតែអក្សរដំបូងនៃពាក្យនីមួយៗជាតម្រុយ ។ សូមរាប់ចំនួនដងដែលអ្នកបានសូត្រ មុនពេលអ្នកមានអារម្មណ៍ថាអ្នកបានទន្ទេញចាំវា ។
រៀនអនុវត្ត
ដើម្បីជួយអ្នកឲ្យពិនិត្យមើលគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមពិចារណាពាក្យគន្លឹះខាងក្រោម ៖
-
សេចក្តីជំនឿ
-
ទស្សនៈវិស័យ
-
ប្រភពនានា
១. សូមបំពេញឃ្លាខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមឆ្លើយសំណួរខាងក្រោមនេះ ។ ប្រសិនបើចាំបាច់ សូមមើលផ្នែក កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
-
តើពាក្យនីមួយៗទាំងនេះទាក់ទងនឹងគោលការណ៍បីយ៉ាងនៃការទទួលបានចំណេះដឹងខាងវិញ្ញាណយ៉ាងដូចម្ដេច ?
-
ហេតុអ្វីវាសំខាន់ដើម្បីយល់ និងអនុវត្តគោលការណ៍ទាំងនេះ ?
២. សូមបង្កើតស្ថានភាពមួយ ដើម្បីអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដោយបំពេញសំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
( ឈ្មោះ ) គឺជាមនុស្សដែលមានវ័យក្មេង ដែល ( ស្ថានភាព ឬជម្លោះ ) ។ ការណ៍នេះធ្វើឲ្យគាត់មានអារម្មណ៍ថា ។ ទាក់ទងនឹងទំនាក់ទំនងរបស់គាត់ចំពោះព្រះ គាត់គិតថា ។
ឧទាហរណ៍ ស្ថានភាពដែលបានបំពេញចប់មួយអាចមើលទៅមានលក្ខណៈដូចនេះ ៖
ឡេសស្លីគឺជាយុវនារីម្នាក់ដែលពូកែក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើន ហើយជាអ្នកដឹកនាំក្នុងចំណោមមិត្តភក្តិរបស់នាង ។ ការណ៍នេះធ្វើឲ្យនាងមានអារម្មណ៍សប្បាយរីករាយ ។ ទាក់ទងនឹងទំនាក់ទំនងរបស់នាងជាមួយព្រះ នាងគិតថាជីវិតរបស់នាងដំណើរការទៅយ៉ាងល្អ ដែលនាងពិតជាមិនឃើញមានតម្រូវការក្នុងការផ្តោតទៅលើទ្រង់ខ្លាំងពេកនោះទេ ។
៣. ដោយប្រើស្ថានភាពដែលអ្នកបានបង្កើត សូមឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកយ៉ាងហោចណាស់ មួយសំណួរពីផ្នែកនីមួយៗខាងក្រោម ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌ទតឃើញពីបុគ្គលនេះដោយរបៀបណា ? ហេតុអ្វីវាសំខាន់សម្រាប់បុគ្គលនេះដើម្បីដឹងពីរបៀបដែលព្រះវរបិតាសួគ៌ទតឃើញពួកគេ ?
-
តើការយល់ដឹងកាន់តែប្រសើរឡើងអំពីអត្តសញ្ញាណដ៏ទេវភាពរបស់ពួកគេក្នុងនាមជាបុត្ររបស់ព្រះ អាចជះឥទ្ធិពលលើបុគ្គលក្នុងស្ថានភាពនេះយ៉ាងដូចម្ដេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើអ្នកបានរៀនអ្វីខ្លះពីការសិក្សា ហេព្រើរ ១២:៩ ដែលអាចជួយក្នុងស្ថានភាពនេះបាន ?
-
តើប្រភពអ្វីផ្សេងទៀតដែលបុគ្គលនៅក្នុងស្ថានភាពរបស់អ្នកអាចសិក្សាដោយខ្លួនឯង ដើម្បីស្វែងរកការយល់ដឹងបន្ថែម ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើបទពិសោធន៍អ្វីខ្លះ ទោះជាផ្ទាល់ខ្លួន ឬតាមរបៀបផ្សេងទៀត ដែលផុសចូលក្នុងគំនិត ពេលអ្នកគិតអំពីការធ្វើសកម្មភាពដោយសេចក្ដីជំនឿ ? តើអ្នកអាចប្រើវិធីទាំងនេះដើម្បីជួយមនុស្សក្នុងស្ថានភាពរបស់អ្នកដោយរបៀបណា ?
-
តើអនុសាសន៍អ្វីខ្លះដែលអ្នកអាចផ្តល់ដល់បុគ្គលនៅក្នុងស្ថានភាពរបស់អ្នក ដើម្បីជួយពួកគេឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?