ការហៅរបស់ខ្ញុំជាលេខាថ្នាក់ក្រុមយុវនារី
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នក ក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងរបស់ក្រុមយុវនារី
អង្គការយុវនារីជួយបុត្រីជាទីស្រឡាញ់របស់ព្រះឲ្យរៀបចំខ្លួន ដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ វាជួយយុវនារីឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ពេញមួយជីវិតរបស់ពួកគេ កាលពួកគេធ្វើ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ និងធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេកាន់តែស៊ីជម្រៅ ។ នៅក្នុងថ្នាក់ និងការប្រមូលផ្តុំរបស់ពួកគេ ក្រុមយុវនារីបម្រើមនុស្សដទៃ បំពេញទំនួលខុសត្រូវនៃសេចក្តីសញ្ញា ស្ថាបនាសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។ ( សូមមើល ក្បួនខ្នាតទូទៅ ១១.១.១ )
លេខាថ្នាក់ក្រុមយុវនារី
លេខាថ្នាក់យុវនារីគាំទ្រប្រធានថ្នាក់ និងថ្នាក់ដឹកនាំយុវនារីដើម្បីបម្រើ ឬធ្វើការងារបម្រើដល់សមាជិកថ្នាក់ ។ គាត់រៀបចំរបៀបវារៈសម្រាប់ការប្រជុំគណៈប្រធាន សរសេរកំណត់ត្រា និងតាមដានការចាត់តាំង និងចំនួនអ្នកចូលរួមនៅការប្រជុំថ្ងៃអាទិត្យ ( ១១.៣.៤.២ ) ។
ការប្រជុំគណៈប្រធាន
គណៈប្រធាន ថ្នាក់ក្រុមយុវនារីជួបគ្នាជាប្រចាំ និងត្រូវបានចូលរួមដោយលេខាថ្នាក់ និងថ្នាក់ដឹកនាំមជ្ឈិមវ័យជាស្ត្រី ដែលបានចាត់តាំងឲ្យគាំទ្រដល់ពួកគេ ។ ពួកគេប្រឹក្សាជាមួយគ្នា ហើយស្វែងរកវិវរណៈអំពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ថ្នាក់របស់ពួកគេ ។ ការប្រជុំទាំងនេះអាចរួមបញ្ចូលការពិភាក្សាស្តីពីការបម្រើសមាជិកក្នុងថ្នាក់ ដោយយកចិត្តទុកដាក់ជាពិសេសដើម្បីការគាំទ្រដល់សមាជិកថ្មី និងជួយ ដល់សមាជិកដែលមិនសូវសកម្ម និងការរៀបចំផែនការការប្រជុំក្នុងថ្នាក់ ស្តីពីការបម្រើ និងសកម្មភាពទាំងឡាយ ។ ( សូមមើល ១១.៣.៤.៣ )
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
សម្រាប់គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែម សូមមើល ផ្នែកទី ១១.៦ នៅក្នុង ក្បួនខ្នាតទូទៅ ។