ការហៅរបស់ខ្ញុំជាទីប្រឹក្សាក្នុងគណៈប្រធានថ្នាក់យុវនារី
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នក ក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងរបស់ក្រុមយុវនារី
អង្គការយុវនារីជួយបុត្រីជាទីស្រឡាញ់របស់ព្រះឲ្យរៀបចំខ្លួន ដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ វាជួយយុវនារីឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ពេញមួយជីវិតរបស់ពួកគេ កាលពួកគេធ្វើ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ និងធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេកាន់តែស៊ីជម្រៅ ។ នៅក្នុងថ្នាក់ និងការប្រមូលផ្តុំរបស់ពួកគេក្រុមយុវនារីបម្រើមនុស្សដទៃ បំពេញទំនួលខុសត្រូវនៃសេចក្តីសញ្ញា ស្ថាបនាសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។ ( សូមមើល ក្បួនខ្នាតទូទៅ ១១.១.១ )
ទីប្រឹក្សាថ្នាក់យុវនារី
ប្រធានថ្នាក់ និងទីប្រឹក្សារបស់គាត់ដឹកនាំកិច្ចខិតខំរបស់ថ្នាក់ដើម្បីចូលរួមក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ ដើម្បីស្គាល់ និងបម្រើយុវនារីម្នាក់ៗ ដាក់ផែនការ និងដឹកនាំការប្រជុំថ្នាក់នៅថ្ងៃអាទិត្យ និងសកម្មភាពផ្សេងៗទៀត ចូលរួមនៅក្នុងកិច្ចខិតខំរបស់វួដ ដើម្បីចែកចាយដំណឹងល្អ និងចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ១១.៣.៤.២ ) ។
ការប្រជុំគណៈប្រធាន
គណៈប្រធានថ្នាក់យុវនារីប្រជុំជាទៀតទាត់ និងត្រូវបានចូលរួមដោយអ្នកដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារី ដែលបានចាត់តាំងឲ្យគាំទ្រពួកគេ ។ ពួកគេប្រឹក្សាជាមួយគ្នា ហើយស្វែងរកវិវរណៈអំពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ថ្នាក់របស់ពួកគេ ។ ការប្រជុំទាំងនេះអាចរួមបញ្ចូលការពិភាក្សាស្តីពីការបម្រើសមាជិកថ្នាក់ ដោយយកចិត្តទុកដាក់ជាពិសេសដើម្បីការគាំទ្រដល់សមាជិកថ្មី និងជួយដល់សមាជិកដែលមិនសូវសកម្ម និងការរៀបចំផែនការការប្រជុំក្នុងថ្នាក់ ស្តីពីការបម្រើ និងសកម្មភាពទាំងឡាយ ។ ( សូមមើល ១១.៣.៤.៣ )
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
សម្រាប់គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែម សូមមើល ១១.៦ នៅក្នុង ក្បួនខ្នាតទូទៅ ។