សាលា​ថ្ងៃ​អាទិត្យ
ការទទួល​ខុសត្រូវ​ទាំងឡាយ


បុរស​កំពុង​បង្រៀន​សិស្ស

ការហៅ​របស់​ខ្ញុំ​ជា​គ្រូ​បង្រៀន​សាលា​ថ្ងៃ​អាទិត្យ

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​នៃ​សាលា​ថ្ងៃ​អាទិត្យ

សាលា​ថ្ងៃអាទិត្យ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ។ ថ្នាក់​នេះ​សម្រេច​បែប​នេះ​បាន តាមរយៈ​ការជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ក្បួនខ្នាត​ទូទៅ, ១៣.១ ) ។

គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ

គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​រៀន​ស្គាល់​សមាជិក​ក្នុង​ថ្នាក់ រួមទាំង​អ្នក​ដែល​មិន​បាន​ចូលរៀន​នៅក្នុង​ថ្នាក់​ផងដែរ ។ គ្រូបង្រៀន​គាំទ្រ​ដល់​សមាជិក​ដែល​ខិតខំ​រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ១៣.២.៣) ។ គ្រូបង្រៀន​ត្រូវ​បាន​ដឹកនាំ​ដោយ​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ​វួដ និង​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​រាល់​បីខែ​ម្ដង ( សូមមើល ១៧.៤) ។

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​ទី​មួយ និង​ទី​បី​នៃ​ខែ​នីមួយៗ ។ វាមាន​រយៈ​ពេល ៥០ នាទី ។ ទំហំ​ថ្នាក់​ប្រែប្រួល​ដោយ​ផ្អែកលើ​តម្រូវការ​របស់​វួដ​នីមួយៗ ។ ដើម្បី​រៀបចំ​បង្រៀន គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​ប្រើ​បទគម្ពីរ និង​មេរៀន​តាម​កាលវិភាគ​ដែល​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ( សូមមើល ១៣.៣) ។

គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​ការទុកចិត្ត និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​មួយ ។ នៅពេល​បង្រៀន​ដំណឹងល្អ សូម​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ទ្រង់​គឺជា​គ្រូបង្រៀន​ដ៏ឆ្នើម ។ គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ​ធ្វើតាម​គោលការណ៍​នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ និង ជំពូក​ទី ១៧ នៃ ក្បួនខ្នាត​ទូទៅ ( សូមមើល ១៧.១ ) ។

ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្តោត​លើ​គេហដ្ឋាន

ដើម្បី​មាន​ការប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​សមាជិក​ម្នាក់ៗ​ក្នុង​សាសនាចក្រ​មាន​ការទទួល​ខុសត្រូវ​ក្នុងការ​រៀនសូត្រ​ដំណឹងល្អ​ដោយ​ខ្លួនឯង ។ គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​មាន​ទំនួលខុសត្រូវ​ក្នុងការ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​អំពី​របៀប​សិក្សា និង​បង្រៀន​ដំណឹងល្អ ( សូមមើល ១៧.២ ) ។