ការហៅរបស់ខ្ញុំជាលេខាក្រុមយុវនារីស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នក ក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងរបស់ក្រុមយុវនារី
អង្គការយុវនារីជួយបុត្រីជាទីស្រឡាញ់របស់ព្រះឲ្យរៀបចំខ្លួន ដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ វាជួយយុវនារីឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ពេញមួយជីវិតកាលពួកគេចុះ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ ហើយធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេកាន់តែស៊ីជម្រៅ ។ នៅក្នុងថ្នាក់ និងការប្រមូលផ្តុំរបស់ពួកគេ ក្រុមយុវនារីបម្រើមនុស្សដទៃ បំពេញទំនួលខុសត្រូវនៃសេចក្តីសញ្ញា ស្ថាបនាសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។ ( សូមមើល ក្បួនខ្នាតទូទៅ, ១១.១.១ ) ។
លេខាក្រុមយុវនារីស្តេក
លេខាយុវនារីស្តេករៀបចំ « កងទ័ពយុវវ័យ » របស់ព្រះអម្ចាស់ ដើម្បីប្រមូលផ្តុំអ៊ីស្រាអែល តាមរយៈការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេចក្តីជំនឿ និងពង្រឹងបុគ្គលម្នាក់ៗ ( សូមមើល រ័សុល អិម ណិលសុន និង វេនឌី ដបុលយូ ណិលសុន « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] នៅលើបណ្ណាល័យដំណឹងល្អ ) ។ គាត់បម្រើនៅក្នុងក្រុមប្រឹក្សាស្តេក និងគណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្តេក ( សូមមើល ៦.៧.១.២ ) រៀបចំរបៀបវារៈ និងរបាយការណ៍ និងកត់ចំណាំ ( សូមមើល ៦.៧.៣ ) ។
ការប្រជុំទាំងឡាយ
លេខាយុវនារីស្តេកណែនាំគណៈប្រធានអង្គការវួដក្នុងអំឡុងពេលប្រជុំថ្នាក់ដឹកនាំស្តេកប្រចាំឆ្នាំ ( សូមមើល ២៩.៣.៤ ) ចូលរួមការប្រជុំគណៈប្រធាន និងការប្រជុំក្រុមប្រឹក្សាសម្របសម្រួលនៅពេលត្រូវបានអញ្ជើញដោយពួកចិតសិបនាក់ប្រចាំតំបន់ ( សូមមើល ២៩.៤ ) និងថ្លែងនៅក្នុងការប្រជុំសាក្រាម៉ង់ និងការកំណត់ផ្សេងទៀតនៅពេលត្រូវបានអញ្ជើញដោយគណៈប្រធានស្តេក ។
សកម្មភាព
នៅក្រោមការដឹកនាំរបស់គណៈប្រធានស្តេក គណៈប្រធានក្រុមយុវនារីស្តេកនឹងដាក់ផែនការ ហើយសម្របសម្រួលសកម្មភាពក្រុមយុវនារីស្តេក និងការបោះជំរំផងដែរ ( សូមមើល ៦.៧.១.២ ) ។ សម្រាប់ពហុស្តេកគណៈប្រធានទាំងនេះប្រឹក្សាជាមួយគ្នាដើម្បីផ្ដល់អនុសាសន៍ពីសកម្មភាពជុំគ្នាទៅកាន់គណៈប្រធានស្ដេក ( សូមមើល ២០.៣.១ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមនានាមាននៅក្នុងផ្នែក ១១.៦ នៃ ក្បួនខ្នាតទូទៅ ។