យុវនារី
ការទទួល​ខុសត្រូវ​ទាំងឡាយ


យុវនារី​កំពុង​ញញឹម

ការហៅ​របស់​ខ្ញុំ​ជា​ប្រធាន​ក្រុម​យុវនារី​ស្តេក

ការទទួល​ខុសត្រូវ​ទាំងឡាយ

ព្រះអម្ចាស់​មាន​អំណរគុណ​ចំពោះ​ឆន្ទៈ​របស់​អ្នក ក្នុង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​ការទទួល​ខុសត្រូវ​ក្នុង​ការហៅ​របស់​អ្នក ។

គោលបំណង​របស់​ក្រុម​យុវនារី

អង្គការ​យុវនារី​ជួយ​បុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះ​ឲ្យ​រៀបចំ​ខ្លួន ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ វាជួយ​យុវនារី​ឲ្យ​ក្លាយ​ជាសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត កាល​ពួកគេចុះ និង​រក្សា​សេចក្តី​សញ្ញា​ដ៏ពិសិដ្ឋ ហើយ​ធ្វើ​ឲ្យការ​ប្រែចិត្ត​ជឿ​របស់​ពួកគេ​កាន់​តែ​ស៊ីជម្រៅ ។ នៅក្នុង​ថ្នាក់ និង​ការប្រមូល​ផ្តុំ​របស់​ពួកគេ ក្រុម​យុវនារី​បម្រើ​មនុស្ស​ដទៃ បំពេញ​ទំនួលខុស​ត្រូវ​នៃ​សេចក្តីសញ្ញា ស្ថាបនា​សាមគ្គីភាព និង​រៀន​រស់នៅ​តាម​គោលលទ្ធិ ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ១១.១.១ ។ )

ប្រធាន​ក្រុម​យុវនារី​ស្តេក

ប្រធាន​យុវនារី​ស្តេក​រៀបចំ « កងទ័ព​យុវវ័យ » របស់​ព្រះអម្ចាស់ ដើម្បី​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​តាមរយៈ​ការ​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង​សេចក្តីជំនឿ និង​ពង្រឹង​បុគ្គលម្នាក់ៗ ( សូមមើល រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ គាត់​បម្រើ​នៅ​ក្នុង​ក្រុមប្រឹក្សា​ស្តេក និង​គណៈកម្មការ​ថ្នាក់​ដឹកនាំ​យុវវ័យ​ស្តេក ( សូមមើល ៦.៧.១.២ ) ។

ការប្រជុំ​ទាំងឡាយ

ប្រធាន​យុវនារី​ស្តេក​ណែនាំ​គណៈប្រធាន​អង្គការ​វួដ​ទាំងឡាយ​ក្នុងអំឡុង​ពេលប្រជុំ​ថ្នាក់​ដឹកនាំ​ស្តេក​ប្រចាំឆ្នាំ ( សូមមើល ២៩.៣.៤ ) ចូលរួម​ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​នៅពេល​ត្រូវបាន​អញ្ជើញ​ដោយ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ( សូមមើល ២៩.៤ ) និង​ថ្លែងនៅក្នុង​ការប្រជុំ​សាក្រាម៉ង់ និង​ការកំណត់​ផ្សេងទៀត​នៅពេល​ត្រូវបាន​អញ្ជើញដោយ​គណៈប្រធាន​ស្តេក ។

សកម្មភាព

នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ស្តេក គណៈប្រធាន​ក្រុម​យុវនារី​ស្តេក​នឹង​ដាក់ផែនការ ហើយ​សម្របសម្រួល​សកម្មភាព​ក្រុម​យុវនារី​ស្តេក និង​ការ​បោះជំរំ​ផងដែរ ( សូមមើល ៦.៧.១.២ ) ។ សម្រាប់​ពហុ​ស្តេក គណៈប្រធាន​ទាំងនេះ​ប្រឹក្សា​ជាមួយ​គ្នា​ដើម្បី​ផ្ដល់​អនុសាសន៍​ពី​សកម្មភាព​ជុំគ្នា​ទៅ​កាន់​គណៈប្រធាន​ស្ដេក ( សូមមើល ២០.៣.១ ) ។

គោលការណ៍​ណែនាំ និង​គោលនយោបាយ​ទាំងឡាយ

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បន្ថែម​នានា​មាន​នៅក្នុង​ផ្នែក ១១.៦ នៃ ក្បួនខ្នាត​ទូទៅ ។