ការហៅរបស់ខ្ញុំជាលេខាសាលាថ្ងៃអាទិត្យស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នក ក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃសាលាថ្ងៃអាទិត្យ
សាលាថ្ងៃអាទិត្យជួយសម្រេចកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ តាមរយៈការជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀនសូត្រ ហើយរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ក្បួនខ្នាតទូទៅ ១៣.១ ) ។
លេខាសាលាថ្ងៃអាទិត្យស្តេក
ក្រោមការដឹកនាំរបស់ប្រធានសាលាថ្ងៃអាទិត្យស្តេក ការទទួលខុសត្រូវទាំងឡាយរបស់លេខារួមមានការរៀបចំរបៀបវារៈសម្រាប់ការប្រជុំ ធ្វើការកត់ចំណាំ និងតាមដានការចាត់តាំងនានានៅក្នុងការប្រជុំគណៈប្រធាន ការរក្សាកំណត់ត្រាផ្សេងៗ រៀបចំរបាយការណ៍តាមការស្នើសុំពីគណៈប្រធាន និងជួយរៀបចំគម្រោងថវិកាប្រចាំឆ្នាំ ( សូមមើល ៦.៧.៣ ) ។
ការប្រជុំ និងក្រុមប្រឹក្សានានា
គណៈប្រធានសាលាថ្ងៃអាទិត្យស្តេក និងលេខាប្រឹក្សាជាមួយគ្នាជាទៀងទាត់ ( សូមមើល ២៩.៣.៤ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមនានាមាននៅក្នុងផ្នែក ១៣.៧ នៃ ក្បួនខ្នាតទូទៅ ។