ការហៅរបស់ខ្ញុំជាទីប្រឹក្សាក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវក្នុងការហៅរបស់អ្នក ។
គោលបំណងនៃសាលាថ្ងៃអាទិត្យ
សាលាថ្ងៃអាទិត្យជួយសម្រេចកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ តាមរយៈការជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀនសូត្រ ហើយរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ក្បួនខ្នាតទូទៅ, ១៣.១ ) ។
ទីប្រឹក្សាសាលាថ្ងៃអាទិត្យស្តេក
ការទទួលខុសត្រូវទាំងឡាយរបស់គណៈប្រធានសាលាថ្ងៃអាទិត្យស្តេករួមមាន ការចូលរួមកិច្ចខិតខំ ដើម្បីស្ថាបនាសេចក្តីជំនឿ ហើយពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងស្តេក ផ្ដល់ការណែនាំដល់គណៈប្រធានសាលាថ្ងៃអាទិត្យវួដដែលទើបបានហៅថ្មី និងផ្តល់ការគាំទ្រ និងការណែនាំជាបន្តបន្ទាប់ ( សូមមើល ៦.៧.១ ) ។ ទីប្រឹក្សាក៏គាំទ្រប្រធានសាលាថ្ងៃអាទិត្យស្តេកជាមួយនឹងការចាត់តាំងបន្ថែមផងដែរ ។
ការប្រជុំ និងក្រុមប្រឹក្សានានា
គណៈប្រធានសាលាថ្ងៃអាទិត្យស្តេកប្រឹក្សាជាមួយគ្នាជាទៀងទាត់ ។ ពួកគេរៀបចំផែនការ និងដឹកនាំការប្រជុំថ្នាក់ដឹកនាំស្តេក ដើម្បីបង្រៀនថ្នាក់ដឹកនាំសាលាថ្ងៃអាទិត្យវួដអំពីកាតព្វកិច្ចរបស់ពួកគាត់ ជួយពួកគាត់ឲ្យបង្កើនសមត្ថភាពក្នុងនាមជាថ្នាក់ដឹកនាំ និងគ្រូបង្រៀន ព្រមទាំងពង្រឹងសេចក្តីជំនឿរបស់ពួកគាត់លើព្រះយេស៊ូវគ្រីស្ទ ( សូមមើល ២៩.៣.៤ ) ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
គោលការណ៍ណែនាំ និងគោលនយោបាយបន្ថែមនានាមាននៅក្នុងផ្នែក ១៣.៧ នៃ ក្បួនខ្នាតទូទៅ ។