7
ខ្ញុំរើសទ្រង់
១. ខ្ញុំបានជាប់ផុង
ក្នុងអន្លង់ជ្រៅ មិនដឹងទៅទីណា
ឈរនៅរារា មិនដឹងជាអ្វីនឹងកើតឡើងនាពេលខាងមុខសោះឡើយ ។
ខ្ញុំបានលិចលុង
ព្យាយាមបកថយក្រោយ តែអល់អែកចិត្ត
ខ្ញុំនឿយហត់នឹងភាពងងឹតបាំងបិទ
ខំងាកមករកពន្លឺ ។
[Chorus]
ខ្ញុំរើសទ្រង់
ទ្រង់គឺជាចម្លើយ
ហើយខ្ញុំរើសទ្រង់
ខ្ញុំនឹងមិនបោះបង់
ទ្រង់ប្រទានក្ដីសុខសាន្ត
ទ្រង់បានឲ្យភាពកក់ក្ដៅ
ទ្រង់ជាវាយោជំរុញដួងចិត្ត
ទើបខ្ញុំរើសទ្រង់ ។
២. ខ្ញុំភ័យឥតល្ហែ
តែតាំងចិត្តមិនខ្លាច រួចក៏កែប្រែ
ខ្ញុំនៅលើផ្លូវត្រូវ ទុក្ខសោកបាត់ទៅ
ក្ដីសង្ឈឹមរះភ្លឺត្រចង់
ឈប់នៅអែអង់
ឈប់សោកសៅឯកាតែឯងទៀតហើយ
ខ្ញុំទីពឹងលើក្ដីសេ្នហ៍ទ្រង់
ឈប់ដើរត្រាច់ចរវង្វេងទៅកន្លែងដែលមិនធ្លាប់ស្គាល់ពីមុន
ព្រោះទ្រង់ប្រោសលោះខ្ញុំ ។
[Chorus]
ទើបខ្ញុំរើសទ្រង់
ទ្រង់គឺជាចម្លើយ
ហើយខ្ញុំរើសទ្រង់
ខ្ញុំនឹងមិនបោះបង់
ទ្រង់ប្រទានក្ដីសុខសាន្ត
ទ្រង់បានឲ្យភាពកក់ក្ដៅ
ទ្រង់ជាវាយោជំរុញដួងចិត្ត
ទើបខ្ញុំរើសទ្រង់ ។
[Chorus]
ខ្ញុំរើសទ្រង់
ទ្រង់គឺជាចម្លើយ
ហើយខ្ញុំរើសទ្រង់
ខ្ញុំនឹងមិនបោះបង់
ទ្រង់ប្រទានក្ដីសុខសាន្ត
ទ្រង់បានឲ្យភាពកក់ក្ដៅ
ទ្រង់ជាវាយោជំរុញដួងចិត្ត
ទើបខ្ញុំរើសទ្រង់ ។
Words and music by Alyson Day and Nik Day
Arranged: Mitch Davis
Produced: Mitch Davis
Artist: គួក ស្រីណា
© 2022 by Intellectual Reserve, Inc. All rights reserved.
បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាបន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាអាជីវកម្មឡើយ ។
សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។