ក្បួនខ្នាត និង​ការហៅ
២៥. កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក


« ២៥. កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ​២០២៥ ) ។

« ២៥. កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក »​ក្បួនខ្នាត​ទូទៅ ។

ព្រះវិហារ​បរិសុទ្ធ

២៥.

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ និង​ស្តេក

២៥.០

សេចក្តីផ្ដើម

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងឡាយ​ផ្តល់​ពរជ័យ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។ ព្រះវរបិតាសួគ៌​អញ្ជើញ​បុត្រាបុត្រី​របស់ទ្រង់​ទាំងអស់​ឲ្យ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់ព្រះវិហារបរិសុទ្ធ ហើយ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច គឺជា​ផ្នែកមួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​របស់​ព្រះ ( សូមមើល ១.២ ) ។ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​គឺជា​មធ្យោបាយ​ដើម្បី​បង្រួប​បង្រួម និង​ផ្សារភ្ជាប់​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បជានិច្ច ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ កិច្ចការ​នេះ​រួម​មាន ៖

  • ធ្វើ​សេចក្តី​សញ្ញា កាល​ដែល​យើង​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​យើង ( សូមមើល អេសាយ ៥៥:៣; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩–២៣ ) ។

  • ស្វែងរក​បុព្វការីជន​ដែល​បាន​ស្លាប់​របស់​យើង និង​ធ្វើ​ពិធីបរិសុទ្ធ​ជូន​ពួកគាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ពួកគាត់​អាច​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​បាន ( សូមមើល ម៉ាឡាគី ៤:៥–៦; កូរិនថូស ទី១ ១៥:២៩; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៥–១៨ ) ។

  • ការទៅ​ដំណាក់​នៃ​ព្រះអម្ចាស់​ជា​ទៀងទាត់​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ថ្វាយបង្គំ​ព្រះ និង​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​យើង ( សូមមើល លូកា ២៤:៥២–៥៣; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៩:១៣–១៤ ) ។

ជំពូក​នេះ​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​សមាជិក​អំពី​របៀប​បង្រួមបង្រួម​ក្រុម​គ្រួសារសម្រាប់​​ភាព​អស់កល្ប​ជានិច្ច​តាម​រយៈ​កិច្ចការ​ព្រះវិហារ និង​កិច្ចការ​ពង្សប្រវត្តិ ។ ព័ត៌មាន​បន្ថែម​គឺ​មាន​នៅ « Temples » « Baptisms for the Dead » និង « Family History » ( Topics and Questions, Gospel Library ) ។

២៥.១

ការចូលរួម​របស់​សមាជិក និង​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

សមាជិក​សាសនាចក្រ​មាន​អភ័យ​ឯកសិទ្ធិ និង​ទំនួល​ខុសត្រូវ​ដើម្បី​ជួយ​បង្រួប​បង្រួម​ក្រុមគ្រួសារ​របស់​ពួកគេ​សម្រាប់​ភាព​អស់កល្បជានិច្ច ។ ពួកគេ​រៀបចំខ្លួន​របស់​ពួកគេ​ដើម្បី​ធ្វើ​សេចក្តី​សញ្ញា នៅពេល​ដែល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ព្យាយាម​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ ។

ពួកគេ​ក៏​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់ ទទួល និង​ខិតខំ​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ​ផងដែរ ។ ឪពុកម្តាយ​មាន​ការទទួល​ខុសត្រូវ​ជា​ចម្បង​ក្នុង​ការជួយ​កូនៗ​របស់​ពួកគេ ឲ្យ​ដកពិសោធន៍​ពរជ័យ​នៃ​ការបម្រើ​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​សម្រាប់​សមាជិក​គ្រួសារ​ដែល​បាន​ទទួល​មរណភាព ។

សមាជិក​សាសនាចក្រ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ស្វែងរក​សាច់ញាតិ​ដែល​បាន​ស្លាប់​របស់​ពួកគេ ដែល​ពុំទាន់​បាន​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅឡើយ ។ បន្ទាប់មក សមាជិក​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ជំនួស​ឲ្យ​សាច់ញាតិ​ទាំងនោះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:១៨ ) ។ នៅក្នុង​ពិភពវិញ្ញាណ បុគ្គល​ដែល​បាន​ស្លាប់​អាច​ជ្រើសរើស​ដើម្បី​ទទួល ឬ​បដិសេធ​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​សម្រាប់​ពួកគាត់​នោះ ។

សមាជិក​ក៏​អញ្ជើញ​គ្រួសារ និង​មិត្តភក្តិ​ឲ្យ​រៀន​អំពី​បុព្វការីជន​ដែល​បាន​ស្លាប់​របស់​ពួកគេ ហើយ​ស្វែងយល់​ពី​ដំណើរ​រឿង​របស់​ពួកគាត់​ផងដែរ ។

មាន​ឧបករណ៍​ជាច្រើន​ដើម្បី​ជួយ​សមាជិក​នៅក្នុង​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​របស់​ពួកគេ ។ ខ្លះទៀត​ត្រូវបាន​ពិពណ៌នា​នៅក្នុង ២៥.៤.១ និង ២៥.៤.២ ។

ថ្នាក់​ដឹកនាំ​សាសនាចក្រ​គាំទ្រ​សមាជិក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​របស់​ពួកគេ​ដូច​ដែល​បាន​រៀបរាប់​នៅ​ក្នុង ២៥.២ និង ២៥.៣ ។

២៥.១.១

ការ​ទទួលខុសត្រូវ​របស់​បុគ្គល​ម្នាក់ៗសម្រាប់​ការ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

សមាជិក​កំណត់​ខ្លួនឯង​ថាតើ​នៅពេលណា និង​ញឹកញាប់​ប៉ុនណា​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ថ្នាក់ដឹកនាំ​មិន​បង្កើត​កូតា ឬ​ប្រព័ន្ធ​រាយការណ៍​សម្រាប់​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ។

សមាជិក​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ដែល​មាន​ប័ណ្ណចូលព្រះវិហារបរិសុទ្ធ​មានសុពលភាព​អាច​ចូលរួម​ព្រះវិហារបរិសុទ្ធ​ណា​មួយ​ដែល​ពួកគេ​ចង់​ចូល ។ ពួក​គេ​អាច​ដាក់​កាលវិភាគ​ការណាត់ជួប​ជាមួយ​ព្រះ​វិហារបរិសុទ្ធ ។ សូមមើល temples.ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​ទំនាក់ទំនង​របស់​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ។

២៥.១.២

ការធ្វើដំណើរ​ទៅព្រះ​វិហារបរិសុទ្ធ​របស់​វួដ និង​ស្តេក

អង្គភាព​របស់​សាសនាចក្រ​នីមួយៗ​ត្រូវបាន​ចាត់តាំង​ទៅ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​មួយ ។ ការ​រៀបចំ​វួដ ឬ​ស្តេក​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ក្រៅ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ចាត់ មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​នោះ​ទេ ។

រាល់​ការ​ធ្វើដំណើរ​តាម​វួដ និង​ស្តេក​ទាំង​អស់​ទៅកាន់​ព្រះ​វិហារបរិសុទ្ធ​គួរ​តែ​ត្រូវ​បាន​ដាក់កាលវិភាគ​ជាមួយ​នឹង​ព្រះ​វិហារបរិសុទ្ធ ។ សូមមើល temples.ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​ទំនាក់ទំនង​របស់​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ។

២៥.២

ការរៀបចំ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​វួដ

សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ថ្នាក់ដឹកនាំ​វួដ​មាន​ទំនួល​ខុសត្រូវ​ដូច​តទៅ ៖

  • សូម​ជួយ​សមាជិក​ម្នាក់ៗ​ឲ្យ​រៀបចំ​ខ្លួន​ធ្វើ​សេចក្តី​សញ្ញា​ជា​មួយ​ព្រះ​ដោយ​ការទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៧.១ ) ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​ពួកគេ​អំណោយ​ផលឲ្យ ។

  • លើកទឹកចិត្ត​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​រៀន​ពី​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • ត្រូវ​ប្រាកដ​ថា​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​និង​ពង្ស​ប្រវត្តិ​ត្រូវ​បាន​បង្រៀន​ជា​ប្រចាំ​នៅក្នុង​ការប្រជុំ​សាសនាចក្រ ។ កិច្ចការ​នេះ​បង្រួបបង្រួម​ក្រុម​គ្រួសារ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​រៀន​អំពី​បុព្វការីជន​របស់ពួកគេ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ជំនួស​ឲ្យ​ពួកគាត់ ។

  • គាំទ្រ​ដល់​ឪពុកម្តាយ​នៅក្នុង​ការជួយ​កូនៗ​របស់​ពួកគាត់​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

  • លើកទឹកចិត្ត​យុវវ័យ និង​មជ្ឈឹមវ័យ​ទាំងអស់​រួមទាំង​សមាជិកថ្មី​ឲ្យ​មាន​ប័ណ្ណចូល​ព្រះវិហារបរិសុទ្ធមាន​សុពលភាព ។

សូមមើល ជំពូក​ទី ២៦ សម្រាប់​ព័ត៌មាន​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

២៥.២.១

គណៈ​ប៊ីស្សព

គណៈប៊ីស្សព​ធ្វើ​ការសម្រប​សម្រួល​ជាមួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ នៅពេល​ដែល​ពួកគាត់​ដឹកនាំ​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ក្នុង​វួដ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​ប្រឹក្សា​ជាមួយគ្នា​ជាប្រចាំ ។

គណៈប៊ីស្សព​ក៏​មាន​ទំនួល​ខុសត្រូវ​បន្ថែម​ដូចតទៅ​នេះ​ផងដែរ សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​និង​ពង្សប្រវត្តិ ៖

  • ការសម្រប​សម្រួល​ជាមួយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​នៅពេល​ពួកគាត់​ដឹកនាំ​កិច្ចខិតខំ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ក្នុង​វួដ ( សូមមើល ២៥.២.២ ) ។

  • ធានា​ឲ្យបាន​ថា កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​ត្រូវបាន​សម្រប​សម្រួល​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

  • ពិនិត្យមើល និង​អនុម័ត​លើ​ផែនការ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៦ ) ។

  • មើលការ​ខុសត្រូវ​លើ​ការរៀបចំ​វគ្គ​សិក្សា​អំពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ២៥.២.៨ ) ។

  • ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ជំពូក​ទី ២៦ ) ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការកែសម្រួល គណៈប៊ីស្សព​ពិភាក្សា​ជាមួយ​ប្រធាន​ស្តេក ដើម្បី​កំណត់​ថា​តើ​ត្រូវ​ហៅ​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​វួដ​ឬ​អត់ ( សូមមើល ២៥.២.៣ សម្រាប់​ព័ត៌មាន​បន្ថែម ) ។

២៥.២.២

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ដឹកនាំ​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​វួដ​ជា​ប្រចាំ ( សូមមើល ៨.២.៤ និង ៩.២.៤ ) ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​សម្រាប់​សមាជិក​នៃ​កូរ៉ុម​អែលឌើរ ។ គណៈប្រធាន​សមាគម​សង្រ្គោះ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​សម្រាប់​សមាជិក​នៃ​សមាគម​សង្រ្គោះ ។ នៅក្រោម​ការសម្រប​សម្រួល​ពី​ប៊ីស្សព ពួកគាត់​ធ្វើការ​រួមគ្នា​ដើម្បី​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​ជាមួយ​នឹង​ក្រុមប្រឹក្សា​វួដ ។

ថ្នាក់​ដឹកនាំ​ទាំងនេះ​មាន​ទំនួលខុសត្រូវ​បន្ថែម​ដូច​ខាងក្រោម ៖

  • សូម​សួរ​ទៅ​កាន់​អ្នក​ប្រឹក្សា​អំពី​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ដើម្បី​ជួយ​សមាជិក​វួដ​ដែល​ទើប​តែ​ទទួល​បាន​ការ​ហៅ​បេសកកម្ម​ថ្មីៗ​ឲ្យ​ស្វែង​រក និង​រៀបចំ​ឈ្មោះ​ជីដូនជីតា​ដែល​បាន​ស្លាប់​សម្រាប់​ពិធី​បរិសុទ្ធ​នៅ​ព្រះ​វិហារបរិសុទ្ធ ។

  • ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត និង​អនុវត្ត​ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៦ ) ។

  • ធានា​ឲ្យបាន​ថា កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​ត្រូវបាន​ដាក់​ផែនការ និង​រាយការណ៍​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​នៅក្នុង​ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។

  • ដឹកនាំ​កិច្ចការ​របស់​អ្នកដឹកនាំ​ផ្នែក​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។ ប្រសិនបើ​អ្នកដឹកនាំ​នេះ​មិន​ត្រូវបាន​ហៅទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ( សូមមើល ២៥.២.៣ ) ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្រ្គោះ​ម្នាក់ៗ​ចាត់​សមាជិក​ម្នាក់​ពី​គណៈប្រធាន​របស់​ខ្លួន​ឲ្យ​ជួយ​ដឹកនាំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​វួដ ។ សមាជិក​នៃ​គណៈប្រធាន​ទាំងពីរ​រូប​នេះ​ធ្វើ​ការជាមួយគ្នា ។ ពួកគាត់​ចូលរួម​ការប្រជុំ​សម្របសម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និងពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៧ ) ។

យុវវ័យ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

២៥.២.៣

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការកែសម្រួល
អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

គណៈប៊ីស្សព​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​ស្តេក ដើម្បី​កំណត់ថា​តើ​ត្រូវ​ហៅ​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ឬ​អត់ ។ ប្រសិនបើ​ពួកគាត់​សម្រេច​ចិត្ត​ថា​ត្រូវ​ផ្ដល់​ការហៅ​នេះ នោះ​គណៈប៊ីស្សព​ប្រឹក្សា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​ដើម្បី​កំណត់​ថា​តើ​ត្រូវ​ហៅ​នរណា ។ បុគ្គល​រូបនេះ​គួរតែ​ជា​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ។ ប្រសិនបើ​អ្នកដឹកនាំ​នេះ​មិន​ត្រូវបាន​ហៅទេ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​បំពេញ​តួនាទី​នេះ ។

អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ ​និង​ពង្សប្រវត្តិ​វួដ​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​ក្នុង​ការទទួល​ខុសត្រូវ​លើ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ​ និង​ពង្ស​ប្រវត្តិ​របស់​ពួកគាត់ ។ គាត់​ក៏​មាន​ការទទួល​ខុសត្រូវ​ដូច​ខាងក្រោម​ផងដែរ ៖

  • សម្រប​សម្រួល​កិច្ចខិតខំ​ផ្នែក​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​នានា រួមទាំង​គណៈប្រធាន​កូរ៉ុម​​យុវវ័យ និង​គណៈប្រធាន​ថ្នាក់​យុវវ័យ ។

  • ដឹកនាំ​ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៧ ) ។

  • ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​វួដនៅពេល​មាន​ការអញ្ជើញ ។

  • ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត និង​អនុវត្ត​ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៦ ) ។

  • អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ ។ សម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ​ដើម្បី​ជួយ​សមាជិក​ស្វែង​រក​ឈ្មោះ​ជីដូនជីតា ​និង​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ជំនួស​ពួកគេ ។

  • ធ្វើការ​ជាមួយ​អ្នកដឹកនាំ​បេសកកម្ម​វួដ​ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដើម្បី​ជួយ​ដល់​ពួក​អ្នក​រៀន​ដំណឹងល្អ​ សមាជិក​ថ្មី​ និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​វិញ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ និង​ពង្សប្រវត្តិ​( សូមមើល​ ២៣.២​ និង ​២៣.៣ ) ។

  • រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការកែសម្រួល ប្រសិនបើ​អាច​ធ្វើ​ទៅបាន​ សូម​ចាត់តាំង​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ​ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ​ដើម្បី​បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ( សូមមើល ២៥.៣.៦ ) ។

២៥.២.៤

អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ

អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​វួដ បម្រើ​នៅក្រោម​ការដឹកនាំ​របស់​អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ។ គណៈប៊ីស្សព​ហៅ​សមាជិក​ទាំងនេះ​ឲ្យ​បម្រើ ។ មជ្ឈិមវ័យ និង​យុវវ័យ​ក៏​អាច​ហៅ​ឲ្យ​បម្រើ​បាន​ដែរ ។ ប្រធាន​កូរ៉ុម​អែលឌើរ ប្រធាន​សមាគម​សង្គ្រោះ និង​ប្រធាន​ក្រុម​យុវនារី​អាច​ផ្ដល់​យោបល់​ពី​អ្នក​ដែល​អាច​បម្រើ ។

ពួកអ្នក​ប្រឹក្សា​បង្រៀន​អ្នក​ដទៃ​តាម​វិធី​សាមញ្ញៗ អំពី​របៀប​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ ។ ពួកគាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ចុះ​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • ជួយ​សមាជិក​ឲ្យ​ដកពិសោធន៍​ពរជ័យ​នៃ​ការរកឃើញ​បុព្វការីជន​របស់​ពួកគេ និង​ការធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ពួកគាត់ ។ បទពិសោធន៍​ទាំងនេះ​មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​អ្នក​ដែល​កំពុង​រៀន​ដំណឹងល្អ សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ និង​អស់​អ្នក​ដែល​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស ។

  • ចូលរួម​នៅក្នុង​ការប្រជុំ​សម្របសម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។

  • បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​ ក្នុង​មូលដ្ឋាន​នៅពេល​ត្រូវបាន​ចាត់តាំង​ ( សូមមើល ២៥.៣.៦ ) ។

ធនធាន​នានា​ដើម្បី​ជួយ​ដល់​អ្នក​ប្រឹក្សា​ផ្នែក​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង ២៥.៤.១ និង ២៥.៤.២ ។

២៥.២.៥

ក្រុមប្រឹក្សា​វួដ

សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​បង្កើត និង​អនុវត្ត​ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ប្រកប​ដោយ​ការអធិស្ឋាន ។ សម្រាប់​ព័ត៌មាន​អំពី​ផែនការ​នេះ សូមមើល ២៥.២.៦ ។

ប៊ីស្សព​អាច​អញ្ជើញ​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​វួដ​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​បាន ។

២៥.២.៦

ផែនការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ

វួដ​នីមួយៗ​គួរតែ​មាន​ផែនការ​សាមញ្ញ​មួយ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ផែនការ​នេះ​ជួយ​ដល់​សមាជិក​វួដ រួម​ទាំង​កុមារ និង​យុវវ័យ​ដែល​រៀបចំ​ដើម្បី​ថ្វាយ​បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ និង​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ​ឲ្យ​បាន​ញឹកញាប់​តាម​កាលៈទេសៈ​របស់​ពួក​គេ​អំណោយផល ។

ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​អាច​ជួយ​ក្រុមប្រឹក្សា​វួដ​ឲ្យ​បង្កើត​ផែនការ​នេះ​បាន ។ អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ​ក៏​ជួយ​ផងដែរ ។ ដើម្បី​បង្កើត​ផែនការ​នេះ ពួកគាត់ ៖

  • សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​តម្រូវការ​របស់​សមាជិក ​និង​ធនធាន​ដែល​មាន ។

  • កំណត់​សកម្មភាព​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ឆ្នាំ​នេះ ។

  • កំណត់​របៀប​ដើម្បី​អនុវត្ត​ផែនការ និង​ធ្វើ​ការចាត់តាំង​ស្របតាម​នោះ ។

ឧទាហរណ៍​នៃ​អ្វី​ដែល​អាច​រួមបញ្ចូល​នៅក្នុង​ទម្រង់​ផែនការ​នេះ ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម ៖

ផែនការ​អំពី​ព្រះវិហារបរិសុទ្ធ​វួដ ​និង​ពង្សប្រវត្តិ​មិន​គួរ​បង្កើត​កូតា ​ឬ​ប្រព័ន្ធ​រាយការណ៍​សម្រាប់​ការ​ថ្វាយ​បង្គំនៅ​ព្រះ​វិហារបរិសុទ្ធ​ឡើយ ( សូមមើល ២៥.១.១ ) ។

ប៊ីស្សព​ពិនិត្យមើល និង​អនុម័ត​លើ​ផែនការ​នេះ ។ សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ជា​អ្នក​នាំមុខ​នៅក្នុង​ការ​អនុវត្ត​នេះ ។ ពួកគាត់​រាយការណ៍​អំពី​ការរីកចម្រើន​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។ ពួកគាត់​ក៏​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​នេះ​តាម​តម្រូវការ​ផងដែរ ។

2:49

២៥.២.៧

ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ

ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ខ្លីៗ ក្រៅ​ផ្លូវការ ត្រូវ​ធ្វើឡើង​ជា​ប្រចាំ ។ អ្នកដឹកនាំ​ផ្នែក​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ​ដឹកនាំ​ការប្រជុំ​ទាំងនេះ ។

អ្នកផ្សេងទៀត​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម រួមមាន ៖

  • សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​ដែល​បាន​ចាត់តាំង ។

  • ជំនួយការ​មួយ​រូប​នៅក្នុង​កូរ៉ុម​សង្ឃ ( ឬ​ប្រធាន​កូរ៉ុម​គ្រូ ឬ​ប្រធាន​កូរ៉ុម​ឌីកុន ប្រសិនបើ​ពុំមាន​កូរ៉ុម​សង្ឃ​នៅក្នុង​វួដ​ទេ​នោះ ) ។

  • សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ថ្នាក់​យុវនារី​ដែល​មាន​វ័យច្រើន​ជាងគេ ។

  • អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​ចូលរួម ​ធ្វើការប្រឹក្សា​ជាមួយគ្នា​ក្នុងនាម​ជា​អ្នកចូលរួម​ដែល​មាន​សិទ្ធិ​ស្មើគ្នា រួមទាំង​យុវវ័យផង​ដែរ ។ គោលបំណង​នៃ​ការ​ប្រជុំ​ទាំងនេះ​គឺ​ដើម្បី ៖

  • សម្រប​សម្រួល​កិច្ចប្រឹងប្រែង​ដើម្បី​អនុវត្ត​ផែនការ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ( សូមមើល ២៥.២.៦ ) ។

  • រៀបផែនការ​អំពី​របៀប​ជួយ​សមាជិក​វួដ​ជាក់លាក់​ ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • រៀបផែនការ​អំពី​របៀប​ជួយ​សមាជិក​វួដ​ជាក់លាក់​ជាមួយ​នឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

ការប្រជុំ​ទាំងនេះ​អាច​ធ្វើឡើង​ដោយ​ផ្ទាល់ ឬ​ពី​ចម្ងាយ ។ ការសម្រប​សម្រួល​ក៏អាច​កើតឡើង​តាម​របៀប​ផ្សេងទៀត​ផងដែរ រួមមាន​ការទូរសព្ទ ការផ្ញើសារ និង​អ៊ីមែល​ជាដើម ។

២៥.២.៨

វគ្គ​សិក្សា​អំពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព វគ្គ​សិក្សា​អំពី​ការ​រៀបចំ​ខ្លួន​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​អាច​រៀបចំឡើង ដើម្បី​ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​ធ្វើ​សេចក្តីសញ្ញា កាល​ដែល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វគ្គសិក្សា​ទាំងនេះ​ធ្វើឡើង​នៅ​ក្រៅ​ការប្រជុំ​ជាទៀងទាត់​នៅ​ថ្ងៃ​អាទិត្យ នៅពេល​មួយ​សមរម្យ​សម្រាប់​សមាជិក​ទាំងឡាយ ។ វគ្គ​សិក្សា​ទាំងនេះ​អាច​ធ្វើឡើង​នៅក្នុង​សាលាប្រជុំ ឬ​នៅក្នុង​ផ្ទះ ។

សមាជិក​ក្រុមប្រឹក្សា​វួដ​ជ្រើសរើស​សមាជិក​ដើម្បី​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​វគ្គ​សិក្សា​នីមួយៗ​ប្រកប​ដោយ​ការអធិស្ឋាន ។ វគ្គ​សិក្សា​ទាំងនេះ​អាច​មាន​អត្ថប្រយោជន៍​ជាពិសេស​ចំពោះ​សមាជិក​ដូច​ខាងក្រោម ៖

  • សមាជិក​ថ្មី

  • សមាជិក​ដែល​រៀបចំខ្លួន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​ផ្ទាល់ ឬ​ដើម្បី​ផ្សារភ្ជាប់

  • សមាជិក​ដែល​ត្រឡប់​មកចូល​រួម​សកម្មភាព​របស់​សាសនាចក្រ​វិញ

  • សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ដែល​ពុំ​បាន​បន្ត​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​របស់​ពួកគេ​អស់​មួយ​រយៈ​ហើយ

គណៈប៊ីស្សព​ហៅ​គ្រូបង្រៀន​ផ្នែក​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ម្នាក់ ឬ​ច្រើន​នាក់ ។ មេរៀន​ និង​សេចក្តីណែនាំ​សម្រាប់​ការរៀបចំ​វគ្គសិក្សា​នេះ​មាន​នៅ​ក្នុង​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មកពី​ស្ថានលើ ៖ សៀវភៅ​សិក្សា​របស់​គ្រូបង្រៀន​សិក្ខាសាលា​ស្តីពី​ការរៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ អ្នកចូលរួម​នឹង​ទទួលបាន​សៀវភៅ ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។ សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន ​និង​ធនធាន​មេរៀន​សូមមើល​គេហទំព័រ temples.ChurchofJesusChrist.org ។

២៥.៣

ការរៀបចំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​ស្តេក

ថ្នាក់ដឹកនាំ​ស្តេក​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ​វួដ និង​សមាជិក​ទាំងឡាយ​ក្នុង​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។

២៥.៣.១

គណៈប្រធាន​ស្តេក

ប្រធាន​ស្តេក​កាន់​កូនសោ​សម្រាប់​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​របស់​ព្រះ​នៅក្នុង​ស្តេក ។ គាត់ និង​ទីប្រឹក្សា​របស់​គាត់​មាន​ទំនួល​ខុសត្រូវ​ដូច​តទៅ សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ៖

  • ជួយ​សមាជិក​ឲ្យរៀបចំខ្លួន ដើម្បី​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​នៅពេល​ដែល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល​២៧.១ ) ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​កាលៈទេសៈ​របស់​ពួកគេ​អំណោយ​ផលឲ្យ ។

  • ធានា​ឲ្យ​បាន​ថា​គោលលទ្ធិ និង​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ត្រូវ​បាន​បង្រៀន​ជា​ប្រចាំ​នៅក្នុង​ការប្រជុំ​ស្តេក ។ កិច្ចការ​នេះ​បង្រួបបង្រួម​ក្រុម​គ្រួសារ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។

  • លើក​ទឹកចិត្ត​សមាជិក​ឲ្យ​រៀន​អំពី​បុព្វការីជន​របស់ពួកគេ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​ជំនួស​ឲ្យ​ពួកគាត់ ។

  • ដឹកនាំ​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ( សូមមើល ជំពូក​ទី ២៦ ) ។

នៅក្នុង​ការប្រជុំ​ជាប្រចាំ​របស់​គាត់​ជាមួយ​គណៈប្រធាន​កូរ៉ុមអែលឌើរ សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក​ពិភាក្សា​ពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ( សូមមើល ៨.៣.១ ) ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់តាំង​ទៅកាន់​កូរ៉ុម​នេះ​អាច​ចូលរួម ។

២៥.៣.២

គណៈកម្មការ​ភាព​ជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក

គណៈកម្មការ​ភាព​ជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក​រួមមាន ៖

  • គណៈប្រធាន​ស្តេក ។

  • គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក ។

  • ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់តាំង​ឲ្យ​ធ្វើការ​ជាមួយ​កូរ៉ុម​អែលឌើរ ។

ថ្នាក់ដឹកនាំ​ទាំងនេះ​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​នៅក្នុង​ទំនួល​ខុសត្រូវ​របស់​ពួកគាត់​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។ ការណែនាំ​អាច​ធ្វើឡើង​ជា​ក្រុម ឬ​បុគ្គល ។ អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ទទួល​ការណែនាំ​នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការប្រជុំ​របស់​គណៈកម្មការ​នេះ សូមមើល ២៩.៣.៨ ។

២៥.៣.៣

ទី​ប្រឹក្សា​ជាន់​ខ្ពស់

គណៈប្រធាន​ស្តេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ណែនាំ និង​គាំទ្រ​សមាជិក​ដូច​តទៅ​នៅក្នុង​ទំនួលខុសត្រូវ​របស់​ពួកគេ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ៖

  • គណៈប្រធានកូរ៉ុមអែលឌើរ

  • អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ

  • អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​ស្តេក

  • អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ

ទីប្រឹក្សាជាន់ខ្ពស់​ម្នាក់ ឬ​ច្រើននាក់​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ​បាន ។ ទោះជា​យ៉ាងណា​ក្តី ទីប្រឹក្សា​ជាន់ខ្ពស់​ទាំងអស់​មាន​ទំនួលខុសត្រូវ​ទាំងនេះ សម្រាប់​វួដ និង​កូរ៉ុម​ដែល​ពួកគាត់​ត្រូវបាន​ចាត់​ទៅ​ផងដែរ ។

ទីប្រឹក្សា​ជាន់ខ្ពស់​អាច​ជួយ​អ្នកដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ​ក្នុង​ការណែនាំ​ដល់​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​វួដ ។ អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ស្តេក​អាច​ជួយ​ដល់​ទីប្រឹក្សា​ជាន់ខ្ពស់​បាន ។

គណៈ​ប្រធាន​ស្តេក​អាច​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់ ឲ្យ​សម្របសម្រួល​កិច្ចខិតខំ​របស់​អ្នក​ស្ម័គ្រចិត្ត​ពង្សប្រវត្តិ​ប្រចាំ​ស្តេក​( សូមមើល ២៥.៤.៣ ) ។ គាត់ ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​មួយ​រូបទៀត​អាច​ត្រូវបាន​ចាត់​ឲ្យ​មើលការខុសត្រូវ​លើ​កិច្ចការ​នេះ​នៅក្នុង​មជ្ឈមណ្ឌល FamilySearch ( សូមមើល ២៥.៣.៦ ) ។

២៥.៣.៤

គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក

នៅក្រោម​ការដឹកនាំ​របស់​ប្រធានស្តេក នោះ​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​ណែនាំ និង​គាំទ្រ​ដល់​គណៈប្រធាន​សមាគម​សង្រ្គោះ​វួដ​នៅក្នុង​ទំនួល​ខុសត្រូវ​របស់​ពួកគាត់ សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល​៩.២.៤) ។

២៥.៣.៥

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការកែសម្រួល
អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​ស្តេក

អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ស្តេក គាំទ្រ​ដល់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និងពង្សប្រវត្តិ​នៅទូទាំង​ស្តេក ។ ពួកគាត់​បម្រើ​នៅក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​ស្តេក និង​ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

អ្នក​ប្រឹក្សា​ទាំងនេះ​គាំទ្រ​ដល់​ទីប្រឹក្សា​ជាន់ខ្ពស់ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​ស្តេក​នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ណែនាំ​ដល់​អ្នកដទៃ​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ( សូមមើល ២៥.៣.៣ និង ២៥.៣.៤ ) ។ ពួកគាត់​ក៏​អាច​ទទួលបាន​ការចាត់តាំង​ដូច​ខាងក្រោម​ផងដែរ ៖

  • ជួយ​បង្រៀន និង​គាំទ្រ​សមាជិក​នៅក្នុង​ការហៅ​បម្រើ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដ ។

  • សូម​ជួយ​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ស្ម័គ្រចិត្ត​ដោយ​ប្រើ​កម្មវិធី FamilySearch.orgកម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ( សូមមើល ២៥.៤.៣ ) ។

  • បម្រើ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ( សូមមើល​២៥.៣.៦ ) ។

២៥.៣.៦

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ

ប្រសិនបើ​មាន​ធនធាន នោះ​ស្តេក​អាច​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​មួយ ឬ​ច្រើន​កន្លែង​បាន ។ មជ្ឈមណ្ឌល​ទាំងនេះ​គឺ​ដើម្បី​ជួយ​អ្នក​មក​ទស្សនា​ឲ្យ​រកឃើញ ប្រមូល​ព័ត៌មាន និង​បង្រួប​បង្រួម​សមាជិក​គ្រួសារ​ទាំង​អ្នក​នៅរស់ និង​អ្នក​បាន​ស្លាប់​ហើយ​តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ មនុស្ស​គ្រប់គ្នា​ត្រូវបាន​ស្វាគមន៍​ឲ្យ​មក​ប្រើប្រាស់​មជ្ឈមណ្ឌល​ទាំងនេះ ។

ប្រធាន​ស្តេក​ហៅ​អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌលស្រាវជ្រាវ​ក្រុមគ្រួសារ ឲ្យ​ត្រួត​ពិនិត្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅក្នុង​មជ្ឈមណ្ឌលស្រាវជ្រាវ​ក្រុមគ្រួសារ​នីមួយៗ ។ ជា​ទូទៅ​មជ្ឈមណ្ឌល​នីមួយៗ​មាន​បុគ្គលិក​ដែលជា​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ដែល​បាន​ចាត់​មកពី​វួដ និង​ស្ដេក ។ មជ្ឈមណ្ឌលស្រាវជ្រាវ​ក្រុមគ្រួសារ គួរតែ​បើក​នៅក្នុង​ម៉ោង​ដែល​សមស្រប ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ​អាច​កែតម្រូវ​កាលវិភាគ​របស់​ខ្លួន ដើម្បី​សម្រប​ជាមួយ​កាល​វិភាគ​របស់​ព្រះ​វិហារបរិសុទ្ធ​នៅ​ក្នុង​មូលដ្ឋាន ។

ជា​ករណី​លើក​លែង​មួយ មជ្ឈមណ្ឌលស្រាវជ្រាវ​ក្រុមគ្រួសារ​ធំៗ​មួយ​ចំនួន​ត្រូវ​មើល​ខុសត្រូវ​ដោយ​គណៈ​ប្រធាន​តំបន់ ។

២៥.៣.៧

អ្នកសម្របសម្រួល​មជ្ឈមណ្ឌលស្រាវជ្រាវ​ក្រុមគ្រួសារ

អ្នកសម្របសម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ​រៀប​ចំ​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ គាត់ ឬ​នាង​បម្រើ​នៅក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ស្ដេក ឬ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ម្នាក់​ដែល​បាន​ចាត់​តាំង ។ ទំនួល​ខុសត្រូវ​អាច​ដាក់​បញ្ចូល​ទាំង​កាតព្វកិច្ច​ដែល​បាន​រៀបរាប់​នៅ​ខាង​ក្រោម ៖

  • សូម​ជួយ​សមាជិក​រៀបចំ​ឈ្មោះ​គ្រួសារ​ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។

  • សម្របសម្រួល​សកម្មភាព​របស់​មជ្ឈមណ្ឌល ដើម្បី​ជួយ​ដល់​សមាជិក​សាសនាចក្រ និង​អ្នកទស្សនា​ក្នុង​សហគមន៍​រុករក​ជីដូនជីតា​របស់​ពួកគេ ។

  • ធ្វើការ​ជាមួយ (១) ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​ចាត់​តាំង​ឲ្យ​គាំទ្រ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និង (២) អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ស្តេក​ដើម្បី​បំពេញ​តម្រូវការ​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល និងថែរក្សា​ធនធាន​របស់ខ្លួន ។

FamilySearch Center Operations Guide​ ផ្តល់​នូវ​ការណែនាំ​អំពី​របៀប​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

២៥.៣.៨

អ្នកប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​តំបន់

គណៈប្រធាន​តំបន់​អាច​ហៅ​ឲ្យ​មាន​អ្នកប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​តំបន់ ។ ប្រសិនបើ​កាលៈទេសៈ​អនុញ្ញាត នោះ​បុគ្គល​ម្នាក់ ឬ​គូ​ស្វាមី​ភរិយា​មួយ​គូ​អាច​ត្រូវបាន​ហៅ​សម្រាប់​ក្រុមប្រឹក្សា​សម្រប​សម្រួល​នីមួយៗ ។ ជា​ទូទៅ អ្នកប្រឹក្សា​យោបល់​បម្រើ​ពី​បី​ទៅ​ប្រាំ​ឆ្នាំ ។

គណៈប្រធាន​តំបន់​អាច​ចាត់តាំង​ឲ្យ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ធ្វើការ​សម្រប​សម្រួល​កិច្ចការ​របស់​អ្នកប្រឹក្សា​យោបល់​ទាំងនេះ​នៅក្នុង​ក្រុមប្រឹក្សា​សម្រប​សម្រួល ។ កិច្ចការ​របស់​អ្នកប្រឹក្សា​យោបល់​គួរតែ​ស្របទៅ​តាម​ការផ្ដោត​របស់​តំបន់ ។

ដូច​ដែល​បាន​ដឹកនាំ​ដោយ​គណៈប្រធាន​តំបន់ និង​ពួកចិត​សិប​នាក់​ប្រចាំ​តំបន់ នោះ​អ្នកប្រឹក្សា​យោបល់​ជួយ​ប្រធាន​ស្ដេក​ឲ្យ​បំពេញ​តាម​ការទទួល​ខុសត្រូវ​របស់​ពួកគាត់​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ អ្នក​ប្រឹក្សា​ជួយ​ប្រធាន​ស្ដេក​នៅក្នុង​ការ​បង្រៀន​មនុស្ស ដែល​បម្រើ​ការ​នៅ​ក្នុង​ការ​ហៅ​ដូច​ខាង​ក្រោម​អំពី​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ ៖

  • ទី​ប្រឹក្សា​ជាន់​ខ្ពស់

  • គណៈប្រធាន​សមាគមសង្រ្គោះ​ស្តេក

  • គណៈកម្មការ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​ស្តេក

  • អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ប្រចាំ​ស្តេក

  • អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ

អ្នកប្រឹក្សា​យោបល់​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​ជួយ​គណៈប្រធាន​ស្ដេក​រៀបចំ​សមាជិក សម្រាប់​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​ទើប​បាន​ប្រកាស​ថ្មី​នៅក្នុង​តំបន់​នោះ ។ ការទទួល​ខុសត្រូវ​ផ្សេងទៀត​អាច​រួមមាន ការណែនាំ​បង្ហាញ​ថ្នាក់ដឹកនាំ​ស្ដេក​អំពី​គោលការណ៍ និង​ការអនុវត្ត​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។ គោលការណ៍ និង​ការអនុវត្ត​ទាំងនោះ​រួមមាន ៖

  • របៀប​ជួយ​សមាជិក​ដែល​មាន​បទពិសោធន៍​ដំបូង ​ក្នុង​ការធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជំនួស ( សូមមើល ២៣.២ ) ។

  • របៀប​ជួយ​សមាជិក​ដែល​កំពុង​រៀបចំ​ខ្លួន ដើម្បី​ទទួល​អំណោយទានពិសិដ្ឋ​ផ្ទាល់ខ្លួន ឬ​ត្រូវ​ផ្សារភ្ជាប់ ( សូមមើល ២៥.២.៨, ២៧.២, ២៧.៣ និង ២៧.៤ ) ។

  • របៀប​រៀបចំ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅក្នុង​ស្ដេក និង​វួដ ( សូមមើល ២៥.៣ និង ២៥.២ ) ។

  • របៀប​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្រ្គោះ​នៅក្នុង​ទំនួល​ខុសត្រូវ​របស់​ពួកគាត់ ( សូមមើល ២៥.២.២ ) ។

  • របៀប​ដែល​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​អាច​ផ្ដល់​ពរជ័យ​ដល់​កុមារ និង​យុវវ័យ ( សូមមើល ១០.២.៤, ១១.២.៤ និង ១២.២.៤ ) ។

  • របៀប​ជួយ​សមាជិក​ឲ្យ​មាន​បទពិសោធន៍​ធ្វើ​ពង្សប្រវត្តិ​ដ៏មាន​អត្ថន័យ ( សូមមើល សេចក្ដី​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ) ។

  • របៀប​ធ្វើ​ការប្រជុំ​សម្រប​សម្រួល​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រកប​ដោយ​ប្រសិទ្ធភាព ( សូមមើល ២៥.២.៧ ) ។

  • របៀប​ជួយ​ថ្នាក់ដឹកនាំ​វួដ​ឲ្យ​ដាក់​ផែនការ និង​ដាក់​គោលដៅ ( សូមមើល ២៥.២.៦ ) ។

២៥.៤

ធនធាននានានៃពង្សប្រវត្តិ

២៥.៤.១

FamilySearch.org ពិធីបរិសុទ្ធ​ត្រៀម​រួច និង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

FamilySearch.org គឺជា​គេហទំព័រ​របស់​សាសនាចក្រ​ដើម្បី​ជួយ​សមាជិក​ក្នុង​ការស្វែងរក និង​រៀបចំ​ឈ្មោះ​ជីដូនជីតា​របស់ពួកគេ​សម្រាប់​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធ​ត្រៀម​រួច​គឺ​ជា​ទម្រង់​មួយ​នៅ​លើ FamilySearch.org ដែល​ផ្តល់​នូវ​វិធី​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ឈ្មោះ​គ្រួសារ ឬ​ឈ្មោះ​ផ្សេង​ទៀត​ដើម្បី​នាំ​យក​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ ។

គេហទំព័រ​នេះ​ក៏​ផ្តល់​នូវ​ធនធាន​បន្ថែមទៀត​ផង​ដែរ ។ ទាំង​នេះ​រួម​មាន ​ការរុករក​ ការ​ចែកចាយ ព្រមទាំង​ការរក្សា​ទុកដំណើរ​រឿង និង​រូប​ថត​របស់​ជីដូនជីតា ។

ធនធាន​ទាំង​នេះ​ក៏​មាន​នៅ​ក្នុង FamilySearch Family Tree app និង FamilySearch Memories app ផង​ដែរ ។ សូមមើល FamilySearch​apps សម្រាប់​កម្មវិធី​ដែល​អាច​រក​បាន​ទាំងអស់ ។

គ្រួសារ​កំពុង​មើល​រូបថត

២៥.៤.២

គ្រួសារ​របស់​ខ្ញុំ ៖ ដំណើរ​រឿង​ដែល​នាំ​យើង​ឲ្យ​ជួបជុំ​គ្នា

កូនសៀវភៅ My Family: Stories That Bring Us Together​ ជួយ​មនុស្ស​ប្រមូល​ផ្តុំ និង​រក្សា​ឈ្មោះ​គ្រួសារ ហើយនិង​ដំណើររឿង​នានា ។ វា​ក៏អាច​ជួយ​សមាជិក​ឲ្យ​ចាប់ផ្តើម​រៀបចំ​ឈ្មោះ​គ្រួសារ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

សៀវភៅ​បោះពុម្ព​អាច​បញ្ជាទិញ​នៅឯ​គេហទំព័រ store.ChurchofJesusChrist.org ។

២៥.៤.៣

សកម្មភាព​ស្ម័គ្រ​ចិត្ត​ខាង​ពង្សប្រវត្តិ

ផ្ទាំង « Get Involved » នៅលើគេហទំព័រ FamilySearch.org អនុញ្ញាត​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​នៅក្នុង​សកម្មភាព​ដូច​ខាង​ក្រោម ៖

  • ការ​ធ្វើ​លិបិក្រម គឺជា​ដំណើរការ​នៃ​ការបញ្ចូល​ព័ត៌មាន​ពី​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ជា​លាយលក្ខណ៍​អក្សរ​ចូលទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ដែល​អាច​ស្រាវជ្រាវ​រក​បាន នៅក្នុង​គេហទំព័រ FamilySearch.org ។

  • ការពិនិត្យ​មើល​កំណត់​ត្រា​សម្រាប់​ភាព​ត្រឹមត្រូវ ។

  • ការកែលម្អ​ភាពត្រឹមត្រូវ​នៃ​មែកធាង​គ្រួសារ ។

អ្នកទាំងឡាយ​ដែល​ចូលរួម​ក្នុង​សកម្មភាព​ទាំងនេះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​អាច​រកឃើញ​ជីដូនជីតា​របស់​ពួកគេ ហើយ​ធ្វើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ឲ្យ​ពួកគេ​បាន ។

មនុស្ស​គ្រប់​រូប​អាច​ចូលរួម​នៅក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​នៅលើគេហទំព័រ FamilySearch.org ។ ការណ៍​នេះ​អាច​ជា​បទពិសោធន៍​ដ៏​ពោរ​ពេញ ជាពិសេស​សម្រាប់​ក្រុម​មនុស្ស​ដូច​ខាងក្រោម​នេះ ៖

  • យុវវ័យ

  • យុវមជ្ឈិមវ័យ

  • សមាជិក​ដែល​មិន​អាច​ចូលរួម​ការប្រជុំ​សាសនាចក្រ​ជា​ទៀងទាត់

  • សមាជិក​ថ្មី

  • សាធារណជន

គណៈ​ប្រធានស្ដេក​អាច​ចាត់តាំង​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​សម្របសម្រួល​កិច្ចការ​នេះ ។

២៥.៥

ការចេញ​អនុសាសន៍ និង​ការហៅ​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

២៥.៥.១

ការចេញ​អនុសាសន៍​ស្តី​ពី​អ្នកធ្វើ​ការក្នុង​ព្រះវិហារ​បរិសុទ្ធ

អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សក្តា​នុពល​ត្រូវបាន​កំណត់​តាម​របៀប​ដូច​ខាងក្រោម ៖

  • សមាជិក​ដែល​បាន​កំណត់​ដោយ​ប៊ីស្សព ឬ​ថ្នាក់ដឹកនាំ​វួដ​ដទៃទៀត

  • សមាជិក​ដែល​ចូលទៅ​សូម​ការបម្រើ​ពី​ប៊ីស្សព

  • សមាជិក​ដែល​ត្រូវបាន​ចេញ​អនុសាសន៍​ដោយ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ភរិយា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​ថ្នាក់ដឹកនាំ​ព្រះវិហារ​បរិសុទ្ធ​ដទៃទៀត

  • សមាជិក​ដែល​កំពុង​រៀបចំ​ខ្លួន ឬ​ដែល​ទើប​ត្រឡប់​មកពី​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នាពេល​ថ្មីៗ ( សូមមើល ជំពូក​ទី ២៤ )

ឈ្មោះ​អ្នក​ធ្វើការ​នៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សក្តានុពល​ត្រូវបាន​បញ្ជូន​ដោយប្រើ ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឧបករណ៍​នេះ​មាន​សម្រាប់​ប៊ីស្សព ប្រធានស្តេក និង​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ ។ ដំណើរការ​នៃ​ការបញ្ជូន​ឈ្មោះ​ត្រូវបាន​បង្ហាញ​ខាងក្រោម ។

នៅពេល​សមាជិក​នៃ​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ​កំណត់​អ្នក​ធ្វើកិច្ចការ​ក្នុង​ព្រះវិហារ​ដែល​មាន​សក្តានុពល​ហើយ ពួកគាត់​បញ្ជូន​ឈ្មោះ​របស់​បុគ្គល​នោះ​ទៅប៊ីស្សព ដោយ​ប្រើ ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​ប៊ីស្សព​កំណត់​អ្នកធ្វើ​កិច្ចការ​ក្នុង​ព្រះវិហារ​ម្នាក់​ដែល​មាន​សក្តានុពល ឬ​ទទួល​បាន​អនុសាសន៍​ពី​ប្រធាន​ព្រះវិហារ​បរិសុទ្ធ គាត់​ប្រឹក្សា​ជាមួយ​សមាជិក​រូបនោះ​អំពី​ឱកាស​ដើម្បី​បម្រើ ។ គាត់​ពិនិត្យមើល​លក្ខខណ្ឌ​សម្រាប់​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ​( សូមមើល ២៥.៥.២ ) ។ ប្រសិនបើ​ទាំង​ប៊ីស្សព និង​សមាជិក​មាន​អារម្មណ៍​ថា ឱកាស​នោះ​សមរម្យ នោះ​ប៊ីស្សព​ធ្វើការ​បំពេញ និង​ដាក់​បញ្ជូន​អនុសាសន៍​ដោយ​ប្រើ ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សមាជិក​គួរតែ​យល់ថា អនុសាសន៍​ដែល​បានដាក់​បញ្ជូន​មិន​ធានាថា គាត់​នឹង​ត្រូវ​បានហៅ ឬ​ចាត់តាំង​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះទេ ។

អនុសាសន៍​នេះ​ត្រូវ​បាន​ពិនិត្យ​បន្ទាប់ទៀត​ដោយ​ប្រធានស្តេក ។ ប្រសិនបើ ប្រធាន​ស្ដេក​អនុម័ត​លើ​អនុសាសន៍​នេះ នោះ​គាត់​នឹង​បញ្ជូន​វា​ទៅកាន់​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ពិនិត្យ​មើល​ដោយ​ប្រើ ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ជា​ធម្មតា​សមាជិក​ដែល​ត្រូវបាន​ហៅ ឬ​ចាត់តាំង​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប្តេជ្ញាចិត្ត​ថា​នឹង​បម្រើ​តាម​ពេលវេលា​ទៀងទាត់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រាល់​សប្តាហ៍ ។ ថ្នាក់ដឹកនាំ​គួរតែ​ចៀសវាង​ការចេញ​ការហៅ​បម្រើ​បន្ថែម ដែល​នឹង​បង្អាក់​សមត្ថភាព​របស់​សមាជិក​ក្នុង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ឧបករណ៍​ផ្ដល់​អនុសាសន៍​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ក៏​បង្ហាញ​ប៊ីស្សព និង​ប្រធាន​ស្តេក​នូវ​បញ្ជី​សមាជិក​ទាំងអស់​មកពី​វួដ ឬ​ស្តេក​របស់​ពួកគាត់ ដែល​កំពុង​បម្រើ​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

២៥.៥.២

លក្ខខណ្ឌ​សម្រាប់​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ

អ្នកធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ​ជួយ​ធ្វើពិធីបរិសុទ្ធ​ឬ​ជួយ​ជាមួយ​កិច្ចការ​រដ្ឋបាល​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ដើម្បី​ទទួល​បាន​អនុសាសន៍​ជា​អ្នកធ្វើការ​ក្នុងព្រះវិហារបរិសុទ្ធ​នោះ​សមាជិក​ត្រូវតែ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

  • រស់នៅ​ក្នុង​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​គាត់​នឹង​បម្រើ ។

  • បាន​ទទួល​អំណោយទាន​ពិសិដ្ឋ គោរព​តាម​សេចក្តី​សញ្ញា​ព្រះ​វិហារ​បរិសុទ្ធ និង​មាន​ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធដែលមាន​សុពលភាព ។

  • មាន​ទីបន្ទាល់​រឹងមាំ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • មាន​កាយសម្បទា​រឹងមាំ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ដោយ​គ្មាន​ជំនួយ ។

  • ត្រូវ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួលបាន​ការគោរព​នៅក្នុង​សាសនាចក្រ និង​សហគមន៍ ។

  • ធ្វើការ​ចុះសម្រុង​ជាមួយ​មនុស្ស​ដទៃ ។

  • អាច​ពឹងពាក់​បាន និង​មាន​សុខភាព​ល្អ ។

  • គ្មាន​ចំណារ​ពន្យល់​បច្ចុប្បន្ន​មួយ​នៅ​លើ​កំណត់ត្រា​សមាជិក​ភាព​របស់​គាត់ ។

លើសពីនេះទៀត ​ប៊ីស្សព​ត្រូវ​ប្រាកដ​ដូចខាងក្រោម ៖

  • ប្រសិន​បើ​សមាជិក​ភាព​របស់​មនុស្ស​ម្នាក់​ត្រូវ​បាន​ដាក់​កំហិត​ជាផ្លូវ​ការណ៍ នោះ​គាត់មិន​អាច​ត្រូវ​បាន​ផ្តល់​អនុសាសន៍​ជា​អ្នក​ធ្វើការ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​មុន​រយៈពេល​ប្រាំ​ឆ្នាំ បន្ទាប់​ពី​ការ​ដាក់កំហិត​ត្រូវ​បាន​ដក​ចេញ​នោះទេ ។ ( សូមមើល​៣២.១១.៣ និង ៣២.១៦.១ ) ។

  • ប្រសិនបើ​សមាជិកភាព​របស់​បុគ្គល​ដែល​ទទួល​អំណោយទានពិសិដ្ឋរួច​ហើយ​ត្រូវ​បាន​ដក​ចេញ ឬ​ប្រសិនបើ​បុគ្គល​នោះ​បាន​លា​លែង​ពី​សមាជិកភាព នោះ​គាត់​មិនអាច​នឹង​ត្រូវបាន​ផ្តល់​អនុសាសន៍​ឲ្យ​ធ្វើ​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ​មុន​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សាសនាចក្រ​វិញ​ឡើយ ។ ( សូមមើល ៣២.១១.៤,​៣២.១៤.៩,​៣២.១៦.១ និង ៣២.១៦.២ ) ។

  • ប្រសិនបើ សមាជិកភាព​របស់​បុគ្គល​ដែល​ទទួល​អំណោយទានពិសិដ្ឋ​រួច​ហើយត្រូវ​បាន​ដក​ចេញ ឬ​ប្រសិនបើ​បុគ្គល​នោះ​បាន​លា​លែង​ពី​សមាជិកភាព នោះ​គាត់​មិនអាច​នឹង​ត្រូវបាន​ផ្តល់​អនុសាសន៍​ឲ្យ​ធ្វើ​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ​មុន​រយៈពេល​ប្រាំ​ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ការ​ស្តារ​ពរជ័យ​ឡើង​វិញ​ឡើយ ។ ( សូមមើល ៣២.១១.៤, ៣២.១៤.៩ និង ៣២.១៧.២ ) ។

២៥.៥.៣

ការហៅ​និង​ការញែកចេញ​ដល់​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ

បន្ទាប់ពី​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​ទទួល​បាន​អនុសាសន៍​ដើម្បី​ឲ្យ​នរណា​ម្នាក់​បម្រើ​ជា​អ្នកធ្វើ​ការ​ក្នុង​ព្រះវិហារបរិសុទ្ធ​នោះ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ព្រះវិហារបរិសុទ្ធ ឬ​នរណា​ម្នាក់​ដែល​គាត់​ចាត់តាំង​ធ្វើការ​សម្ភាស​សមាជិក​រូប​នោះ ។ ដូច​បាន​បំផុសគំនិត ​បុគ្គល​ដែល​ធ្វើការ​សម្ភាស ហៅ​អស់​អ្នក​ដែល​អាច​បម្រើ​ជា​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​ធ្វើពិធីញែកចេញ​ដល់​ពួកគេ ។