« ជំពូកទី ៥ ៖ សេចក្ដីបញ្ចប់—ការពិពណ៌នាអំពីផ្ទះរបស់ខ្ញុំ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ជំពូកទី ៥ ៖ សេចក្ដីបញ្ចប់ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Unit 5: Conclusion
Describing My Home
ការរៀនភាសាមួយ គឺដូចជាការសាងសង់ផ្ទះមួយដូច្នោះដែរ ៖ វាកើតឡើងដោយតម្រៀបឥដ្ឋមួយដុំម្ដងៗ មួយពាក្យម្ដងៗ ។ សូមមានមោទនភាពចំពោះខ្លួនឯងដែលបញ្ចប់ជំពូកទី ៥ ។ បន្តស្វែងរកជំនួយរបស់ព្រះ ។ សមត្ថភាពរបស់អ្នកនឹងរីកចម្រើន នៅពេលអ្នកអធិស្ឋាន ហើយហាត់រៀន ។ សូមកុំបោះបង់ !
Evaluate
Evaluate Your Progress
សូមចំណាយពេលមួយសន្ទុះដើម្បីគិតពិចារណា និងអបអរសាទរអ្វីៗទាំងអស់ដែលអ្នកបានសម្រេច ។
I can:
-
Explain how to make different foods.
ពន្យល់អំពីរបៀបចម្អិនអាហារផ្សេងៗគ្នា ។
-
Talk about buying or selling something.
និយាយអំពីការទិញ ឬការលក់អ្វីមួយ ។
-
Describe where I live.
ពិពណ៌នាអំពីកន្លែងដែលខ្ញុំរស់នៅ ។
ដើម្បីតាមដានការរីកចម្រើនរបស់អ្នកបន្ថែមទៀត សូមចូលទៅកាន់ englishconnect.org/assessments ហើយបំពេញការវាយតម្លៃតាមជម្រើសសម្រាប់ជំពូកនេះ ។
Evaluate Your Efforts
រំឭកកិច្ចខិតខំរបស់អ្នកសម្រាប់ជំពូកនេះនៅក្នុង « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ។ តើអ្នកកំពុងរីកចម្រើនឆ្ពោះទៅកាន់គោលបំណងរបស់អ្នកឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះផ្សេងទៀត ដើម្បីសម្រេចគោលដៅរបស់អ្នក ?
បន្ដហាត់រៀនភាសាអង់គ្លេសប្រចាំថ្ងៃ នៅពេលអ្នករៀបចំខ្លួនសម្រាប់កម្មវិធី EnglishConnect ២ ។
ដើម្បីរៀនបន្ថែមអំពីរបៀបដែលកម្មវិធី EnglishConnect អាចពង្រីកឱកាសរបស់អ្នក សូមចូលទៅកាន់ englishconnect.org ។