កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
សេចក្តីផ្ដើម


« សេចក្តីផ្ដើម » សៀវភៅ​លំហាត់ EnglishConnect ១ ជា​សំឡេង ( ឆ្នាំ២០២៣ )

« សេចក្តីផ្ដើម » សៀវភៅ​លំហាត់ EnglishConnect ១ ជា​សំឡេង

មនុស្ស​កំពុង​សិក្សា

សេចក្តីផ្ដើម

សៀវភៅ​លំហាត់ EnglishConnect គឺ​ត្រូវ​បាន​តាក់តែង​ឡើង​ដើម្បី​ប្រើ​ជា​ធនធាន​គូ​នឹង EnglishConnect ១ សម្រាប់​អ្នករៀន ។ គោលបំណង​នៃ​សៀវភៅ​លំហាត់​នេះ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​របស់​អ្នក និង​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​តាមរយៈ​សកម្មភាព និង​ដំណើររឿង​នានា ។ សៀវភៅ​នេះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​វាក្យសព្ទ និង​ទម្រង់នានា​សម្រាប់​មេរៀន​នីមួយៗ​របស់ EnglishConnect នៅក្នុង​ផ្នែក​ជំនាញ​ទាំងបួន​ដែលមាន ៖ ការស្ដាប់ ការនិយាយ ការអាន និង​ការសរសេរ ។ មេរៀន​នីមួយៗ​នៅក្នុង​សៀវភៅ​លំហាត់​នេះ ត្រូវបាន​បែងចែក​ទៅជា​វគ្គ​ទាំងឡាយ​ដូច​ខាងក្រោម​នេះ ។

Conversation(s) ( ការសន្ទនា )

មេរៀន​នីមួយៗ​ចាប់ផ្ដើម​ជាមួយនឹង​ការសន្ទនា​មួយ ឬ​ច្រើន​ជាង​នោះ ។ គោលបំណង​គឺ​ដើម្បី​ណែនាំ​វាក្យសព្ទ ប្រធានបទ និង​ទម្រង់នានា​នៅក្នុង​មេរៀន និង​ដើម្បី​ជំរុញ​ការយល់ដឹង​ពី​ការស្ដាប់ និង​ការអាន ។ វគ្គ « Conversation » នីមួយៗ​ធ្វើតាម​លំនាំ​ដូចគ្នា​នេះ ៖

  1. Listen. សូម​ស្ដាប់​ការសន្ទនា​ទាំងស្រុង ។

  2. Listen and repeat. សូម​ស្ដាប់​ការសន្ទនា​មួយ​បន្ទាត់​ម្ដងៗ ហើយ​និយាយ​តាម​ឲ្យ​ឮៗ​នូវ​អ្វី​ដែល​អ្នក​ឮ ។

  3. Write the missing word. សូម​សរសេរ​ពាក្យ​ទាំងឡាយ​ដែល​បាត់​ពី​ការសន្ទនា ។ សូម​ជ្រើសរើស​ចេញពី​ពាក្យ​ដែល​បាន​ផ្ដល់​ឲ្យ​ក្នុង​ប្រអប់ ។

  4. Read aloud. សូម​អាន​ការសន្ទនា​ឲ្យ​ឮៗ​ដើម្បី​អនុវត្ត​ការនិយាយ ។

  5. Answer the questions ( មិន​មាន​បញ្ចូល​នៅក្នុង​គ្រប់​មេរៀន​ទេ ) ។ ផ្នែក​នេះ​ពិនិត្យមើល​លើ​ការយល់ដឹង​របស់​អ្នក​អំពី​ការសន្ទនា ។

Activities 2–8 ( សកម្មភាព ២–៨ )

ចំនួន​សកម្មភាព​មាន​ខុសៗ​គ្នា​ពី​មេរៀន​មួយ​ទៅ​មេរៀន​មួយ​ទៀត ។ សកម្មភាព​ទាំងនេះ​រួមមាន​តារាង​វេយ្យករណ៍ សកម្មភាព​នៃ​ការអាន ការសរសេរ ការស្ដាប់ និង​ការនិយាយ ហើយនឹង​ដំណើររឿង​នានា ។ សូម​ធ្វើតាម​ការណែនាំ​សម្រាប់​ផ្នែក​នីមួយៗ​នៃ​សកម្មភាព ។ សម្រាប់​សកម្មភាព​ការស្ដាប់ សូម​យោង​ទៅលើ​លេខ​សកម្មភាព និង​អក្សរ​ដែល​ត្រូវគ្នា នៅក្នុង​ការថត​ជា​សំឡេង—ឧទាហរណ៍ « Activity 2B » ។ សម្រាប់​សកម្មភាព​ការនិយាយ សូម​កុំ​ភ្លេច​និយាយ​ឲ្យ​ឮៗ ។ អ្នក​អាច​ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក​នៅក្នុង « Answer Key » នៅ​ខាងក្រោយ​នៃ​សៀវភៅ​នេះ ។

Practice Partner Instructions( ការណែនាំ​សម្រាប់​អនុវត្ត​ជាមួយ​ដៃគូ )

វគ្គ​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​ការនិយាយ​ភាសា​អង់គ្លេស ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ ។ ដោយ​ធ្វើការ​ជាមួយ​នឹង​ដៃគូ​ម្នាក់ សូម​រំឭក « Vocabulary » នៅ​ខាងក្រោយ​នៃ​សៀវភៅ​នេះ ហើយ​ធ្វើ​សកម្មភាព​ទាំងឡាយ​នៅក្នុង​វគ្គ​នេះ ។ សូម​និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើបាន​សម្រាប់​សកម្មភាព​នីមួយៗ ។ សូម​ប្រើ​ពេលវេលា​នេះ​ដើម្បី​ខិតខំ​អនុវត្ត​ការនិយាយ​ភាសា​អង់គ្លេស ។

Expansion Activities ( សកម្មភាព​ដើម្បី​ជួយ​ពង្រីក​សមត្ថភាព )

ដំណើររឿង និង​សកម្មភាព​ទាំងនេះ​ត្រូវបាន​ចងក្រង​ឡើង​ដើម្បី​ជួយ​ពង្រីក​សមត្ថភាព​របស់​អ្នក​ក្នុង​ការអាន ស្ដាប់ និយាយ និង​សរសេរ​ជា​ភាសា​អង់គ្លេស ហើយ​ដើម្បី​ជួយ​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ វគ្គ « Expansion Activities » នីមួយៗ ត្រូវបាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​ដំណើររឿង​ដ៏​បំផុស​គំនិត​មួយ ។ សម្រាប់​វគ្គ​នេះ សូម​ធ្វើ​ដូច​ខាង​ក្រោម ៖

  1. Learn the vocabulary. សូម​រៀន​អត្ថន័យ​នៃ​ពាក្យ​វាក្យសព្ទ និង​ឃ្លា​ទាំងឡាយ​ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង​វគ្គ​នេះ​មុនពេល​អ្នក​អាន​ដំណើររឿង ។ ការធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​ដើម្បី​អាន​ដំណើររឿង ក៏​ដូច​ជា​ជួយ​អ្នក​ឲ្យ​យល់​ពី​ពាក្យ និង​ឃ្លា​គន្លឹះ​នានា​នៅក្នុង​ដំណើររឿង​នេះ ។

  2. Listen. សូម​ស្ដាប់​វគ្គ​នីមួយៗ​នៃ​ដំណើររឿង​នេះ ។ អ្នក​អាច​នឹង​ធ្វើ​ដូច្នេះ​ច្រើនដង​តាម​ដែល​អ្នក​ត្រូវការ ។

  3. Read aloud. សូម​អាន​ដំណើររឿង​នេះ​ឲ្យ​ឮៗ ដើម្បី​អនុវត្ត​ការអាន និង​ការបញ្ចេញ​សំឡេង និង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ដំណើររឿង ។ អ្នក​អាច​នឹង​ចង់​ស្ដាប់​ដំណើររឿង​នេះ​ម្ដងទៀត ហើយ​អាន​តាម ។

  4. Learn the vocabulary. វាក្យសព្ទ​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​បទគម្ពីរ និង​ការដកស្រង់​ដែល​អម​ជាមួយនឹង​ដំណើររឿង​នេះ ។ សូម​រៀន​អត្ថន័យ​នៃ​ពាក្យ​វាក្យសព្ទ និង​ឃ្លា​ទាំងឡាយ​ដែល​បាន​ផ្ដល់​ឲ្យ មុនពេល​អ្នក​សិក្សា​បទគម្ពីរ និង​ការដកស្រង់​នានា ។

  5. Read aloud. ដើម្បី​អនុវត្ត​ការអាន និង​ការបញ្ចេញ​សំឡេង សូម​ប្រាកដ​ថា​បាន​អាន​បទគម្ពីរ និង​ការដកស្រង់​ទាំងឡាយ​ឲ្យ​ឮៗ​ជាច្រើន​ដង​សិន ។

  6. Ponder. សំណួរ​ទាំង​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​អំពី​គោលការណ៍​ដែល​កំពុង​បង្រៀន​នៅក្នុង​ដំណើររឿង ។ សូម​ចំណាយពេល​ដើម្បី​ពិចារណា​សំណួរ​ទាំងនោះ ។ អ្នក​អាច​នឹង​ចង់​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​មួយ ឬ​សំណួរ​ទាំងឡាយ ។

  7. Write. សម្រាប់​វគ្គ​នេះ អ្នក​នឹង​ធ្វើ​សកម្មភាព​ការសរសេរ​មួយ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​នៃ​ដំណើររឿង​នេះ ។

  8. Speak. សម្រាប់​វគ្គ​នេះ អ្នក​នឹង​ធ្វើ​សកម្មភាព​ការនិយាយ​មួយ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​អធិប្បាយ​ពី​ដំណើររឿង​ដែល​អ្នក​បាន​អាន និង​គោលការណ៍​ដែល​អ្នក​បាន​រៀន ។ សកម្មភាព​ទាំងនេះ​រួមមាន​ការប្រាប់​ពី​ដំណើររឿង​ឡើងវិញ ការប្រាប់​ពី​បទពិសោធន៍​ដែល​ទាក់ទងនឹង​រឿងផ្ទាល់ខ្លួន ឬ​ការចែកចាយ​ការយល់ដឹង និង​គោលដៅ​ដែល​ទាក់ទង​នានា​ជាមួយនឹង​មនុស្ស​ដទៃ​ទៀត ។

គន្លឹះ​ចំពោះ​សេចក្ដីផ្ដើម​នៅក្នុង​សៀវភៅ​លំហាត់​នេះ

តារាង​ខាងក្រោម​នេះ​បង្ហាញ​ពី​ការណែនាំ​ទាំងឡាយ ដែល​ត្រូវបាន​ប្រើប្រាស់​ជា​ទូទៅ​នៅក្នុង​សៀវភៅ​លំហាត់​នេះ ។ រូបតំណាង​ទាំងនេះ​ចង្អុល​បង្ហាញ​ពី​ជំនាញ​នានា ដែល​នឹង​ត្រូវ​ប្រើប្រាស់​នៅក្នុង​សកម្មភាព​ទាំងឡាយ ។ សូម​មើល​ការបកប្រែ​សម្រាប់​ការណែនាំ​ទាំងឡាយ ប្រសិន​បើ​អ្នក​មិន​យល់​វា​ជា​ភាសា​អង់គ្លេស ។

រូបតំណាង​ស្ដាប់
Listening

ការស្ដាប់

Listen.

ស្តាប់ ។

Listen and repeat.

សូម​ស្ដាប់ ហើយ​និយាយ​តាម ។

Listen to the question / example.

សូម​ស្ដាប់​សំណួរ / ឧទាហរណ៍ ។

Listen and read.

សូម​ស្ដាប់ ហើយ​អាន ។

Listen, and then answer the question.

សូម​ស្ដាប់ ហើយ​បន្ទាប់មក​ឆ្លើយ​សំណួរ ។

You may listen more than once.

អ្នក​អាច​ស្ដាប់​ច្រើន​ជាង​ម្តង ។

*សំឡេង​សម្រាប់​សៀវភៅ​នេះ​អាច​រកបាន​នៅលើ​គេហទំព័រ englishconnect.org/audio

រូបតំណាង​និយាយ
Speaking

ការនិយាយ

Repeat.

សូម​និយាយ​សាឡើងវិញ ។

Answer aloud.

សូម​ឆ្លើយ​ឲ្យ​ឮៗ ។

Introduce __________.

សូម​ណែនាំ​ខ្លួន _____ ។

Retell the story.

សូម​ប្រាប់​ដំណើររឿង​ឡើងវិញ ។

Tell the story / scripture to _________.

សូម​ប្រាប់​ដំណើររឿង / បទគម្ពីរ​ទៅកាន់____ ។

Practice saying the questions aloud.

សូម​អនុវត្ត​និយាយ​សំណួរ​ឲ្យ​ឮៗ ។

Say __________.

សូម​និយាយ __________ ។

Practice saying __________.

សូម​អនុវត្ត​និយាយ _____ ។

រូបតំណាង​អំណាន
Reading

ការអាន

Read aloud.

សូម​អាន​ឲ្យ​ឮៗ ។

Read aloud, then listen.

សូម​អាន​ឲ្យ​ឮៗ បន្ទាប់មក​ស្ដាប់ ។

Read the question.

សូម​អាន​សំណួរ​ ។

Study the chart.

សូម​សិក្សា​តារាង ។

Choose the correct response.

សូម​ជ្រើសរើស​ការឆ្លើយតប​ដែល​ត្រឹមត្រូវ ។

Choose all that are correct.

សូម​ជ្រើសរើស​ទាំងអស់​ដែល​ត្រឹមត្រូវ ។

Say Answer the questions.

សូម​ឆ្លើយ​សំណួរ​ទាំងនេះ ។

Number the pictures.

សូម​ដាក់​លេខ​លើ​រូបភាព​ទាំងនេះ ។

Learn the vocabulary.

សូម​រៀន​វាក្យសព្ទ ។

Read the scriptures aloud.

សូម​អាន​បទគម្ពីរ​ឲ្យ​ឮៗ ។

Ponder.

ពិចារណា ។

រូបតំណាង​សំណេរ
Writing

ការសរសេរ

Write the missing / correct word.

សូម​សរសេរ​ពាក្យ​ដែល​បាត់ / ដែល​ត្រឹមត្រូវ ។

Rewrite the complete sentence.

សូម​សរសេរ​ប្រយោគ​ពេញលេញ​ឡើងវិញ ។

Write what you hear.

សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​ឮ ។

Fill in the blanks / missing words.

សូម​បំពេញ​ក្នុង​ចន្លោះ / ពាក្យ​ដែល​បាត់ ។

Write an / the answer (in a complete sentence).

សូម​សរសេរ​ចម្លើយ​មួយ / នេះ ( ជា​ប្រយោគ​ពេញលេញ ) ។

Finish the sentence.

សូម​បញ្ចប់​ប្រយោគ​នេះ ។

Be creative.

ចូរ​មាន​ភាព​ច្នៃ​ប្រឌិត ។

ការរៀន​ភាសា​ថ្មី​មួយ​គឺ​ជា​ដំណើរការ​មួយ ដែល​ត្រូវការ​ពេលវេលា ការអត់ធ្មត់ និង​ការជំនះ​ស៊ូទ្រាំ ។ ព្រះ​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​គោលដៅ​នានា​របស់​អ្នក​បាន ។ សូម​អធិស្ឋាន​សុំជំនួយ ។ សូម​បញ្ចប់​សកម្មភាព​ទាំងឡាយ​នៅក្នុង​សៀវភៅ​លំហាត់​នេះ​ដោយ​ឧស្សាហ៍​ព្យាយាម ។ សូម​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​កំពុងរៀន ។ នៅពេល​ដែល​អ្នក​អនុវត្ត​តាម​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ជំនួយ​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក នោះ​សមត្ថភាព​របស់​អ្នក​ក្នុង​ការនិយាយ ស្ដាប់ អាន និង​សរសេរ​ភាសា​អង់គ្លេស នឹង​រីកចម្រើន​ឡើង ។

សូម​ជូនពរ​ក្នុង​ដំណើរ​នៃ​ការសិក្សា​ភាសា​អង់គ្លេស​របស់​អ្នក !