« ឧបករណ៍សិក្សាព្រះគម្ពីរ ៖ ការប្រើប្រាស់ជំនួយការសិក្សា » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ឧបករណ៍សិក្សាព្រះគម្ពីរ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៧២ ៖ ជំនាញសិក្សាព្រះគម្ពីរ
ឧបករណ៍សិក្សាព្រះគម្ពីរ
ការប្រើប្រាស់ជំនួយការសិក្សា
មេរៀននេះអាចជួយអ្នកឲ្យពង្រីកការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក និងពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈការប្រើប្រាស់ឧបករណ៍សិក្សាព្រះគម្ពីរ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនចែកចាយឧបករណ៍ដែលមានដើម្បីជួយយើងនៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលពុំមានកាលពី ៥០ ឆ្នាំមុន ។ សូមឲ្យពួកគេត្រៀមខ្លួនពន្យល់ថាតើឧបករណ៍ទាំងនេះធ្វើឲ្យមានភាពខុសប្លែកអ្វីខ្លះនៅក្នុងជីវិតរបស់យើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឧបករណ៍
សូមពិចារណាបង្ហាញរូបភាពខាងក្រោម ( ឬរូបភាពស្រដៀងគ្នាផ្សេងទៀត ) ហើយអញ្ជើញសិស្សឲ្យឆ្លើយនឹងសំណួរខាងក្រោម ។
-
តើឧបករណ៍ទាំងនេះមានឥទ្ធិពលលើលទ្ធភាពរបស់ដើម្បីធ្វើដំណើរ និងធ្វើការយ៉ាងដូចម្ដេច ?
-
តើឧបករណ៍ផ្សេងទៀតណាខ្លះដែលត្រូវបានបង្កើតឡើងជាច្រើនឆ្នាំ ដែលបានបង្កើនលទ្ធភាពរបស់យើងធ្វើកិច្ចការផ្សេងៗ ?
-
តើជីវិតនេះនឹងមានភាពខុសប្លែកបែបណា បើយើងមិនបានដឹងអំពីឧបករណ៍ទាំងនេះ ឬរបៀបប្រើប្រាស់វានោះ ?
ដូចគ្នានឹងការធ្វើដំណើរ និងការងារដែរ វាមាននូវឧបករណ៍ជួយយើងឲ្យសិក្សាបទគម្ពីរ ហើយមកកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
បងប្រុស ថាត អរ ខាលីស្ទើរ អតីតប្រធានសាលាថ្ងៃអាទិត្យទូទៅបានចែកចាយដូចតទៅនេះ ៖
ជំនាន់បច្ចុប្បន្នកំពុងរកឃើញសេចក្ដីពិត គំនិត និងការបញ្ជាក់បន្ថែមទៀតដែលមិនធ្លាប់មានសម្រាប់ជីដូនជីតារបស់ខ្លួនជាច្រើន—ពុំមែនដោយសារជំនាន់បច្ចុប្បន្ននេះមានភាពសុចរិតច្រើន ឬពុំមែនដោយសារវាមានប្រាជ្ញាច្រើនជាងនោះទេ ប៉ុន្តែដោយសារវាមានឧបករណ៍ប្រសើរជាង ។ កសិករដែលមានចំណេះដឹងបំផុត មានសត្វសេះ និងនង្គ័លគឺប្រៀបមិនបានកសិករម្នាក់ដែលសមត្ថភាពដូចគ្នា ប៉ុន្តែត្រាក់ទ័រដែលមានបច្ចេកវិទ្យាខ្ពស់ដើម្បីប្រើប្រាស់នោះឡើយ ។ គណិតវិទូដែលមានច្បាប់មិនមែនជាបញ្ហាប្រឈមចំពោះបុគ្គលិករបស់គាត់ដែលមានកុំព្យូទ័រដែលមានល្បឿនលឿនឡើយ ។ ហ្គាលីលេអូដែលមានកែវឆ្លុះកាន់ដៃនឹងមិនរកឃើញសកលលោកដូចហ្គាលីលេអូ ដែលមានកែវឆ្លុះទំនើបនោះឡើយ ។ ព្រះអម្ចាស់ត្រូវតែរំពឹងទុកច្រើនចំពោះយើងនៅក្នុងសិក្សាដំណឹងល្អជាងកាលដែលទ្រង់រំពឹងទុកចំពោះជំនាន់មុនៗ ដោយសារយើងមានអ្វីៗច្រើន ។ ( ថាត អរ ខាលីស្ទើរ The Infinite Atonement [ ឆ្នាំ ២០០០ ] ទំព័រ ២១ )
សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកដឹងអំពីឧបករណ៍សិក្សាព្រះគម្ពីរដែលអាចជួយអ្នកស្វែងរកចម្លើយចំពោះសំណួរររបស់អ្នក ហើយខិតមកកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើអ្នកមានអារម្មណ៍ថា អ្នកប្រើប្រាស់វាបានល្អប៉ុណ្ណាដែរ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមព្យាយាមស្វែងយល់ឲ្យកាន់តែប្រសើរឡើងពីឧបករណ៍សិក្សាព្រះគម្ពីរ និងរបៀបដែលវាអាចជួយអ្នកបាន ។
ឲ្យនិយមន័យ ៖ ការប្រើប្រាស់ឧបករណ៍សិក្សាព្រះគម្ពីរ
សូមធ្វើសកម្មភាពដូចខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ថាតើឧបករណ៍សិក្សាព្រះគម្ពីរមានអ្វីខ្លះ ។
សូមអញ្ជើញសិស្សឲ្យឡើងមកក្ដារខៀន ហើយសរសេរឧបករណ៍សិក្សាព្រះគម្ពីរនានាដែលពួកគេ ដែលព្រះអម្ចាស់បានប្រទានដើម្បីជួយយើងឲ្យឆ្លើយនឹងសំណួររបស់យើង និងខិតមកកាន់តែជិតទ្រង់ ។ សូមពិចារណាបន្ថែមឧបករណ៍នានាដូចខាងក្រោមនេះដែលសិស្សមិនបានលើកឡើង ។
លេខយោង
Topical Guide
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ
Index to the Triple Combination
ផែនទី
ការថតរូបប្រវត្តិសាស្ត្រសាសនាចក្រ
សូមចង្អុលទៅឧបករណ៍មួយចំនួននៅលើក្ដារខៀន ហើយសួរទៅសិស្សថាតើវាជាអ្វី ហើយពួកគេអាចរកវានៅឯណាបាន ។ ប្រសិនបើសិស្សមិនស្គាល់វាទេ សូមពិចារណាប្រើការពន្យល់ដូចខាងក្រោមនេះ ហើយបង្ហាញសិស្សពីទីកន្លែងរបស់វា ។
លេខយោង—លេខយោងត្រូវបានយោងដោយអក្សរតូចក្នុងខគម្ពីរដែលដឹកនាំអ្នកទៅផ្នែកខាងក្រោមនៃទំព័រ ដែលអ្នកនឹងរកឃើញសេចក្ដីយោងបទគម្ពីរបន្ថែម ឬប្រធានបទដែលទាក់ទងនឹងខគម្ពីរនោះ ។ នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ការប៉ះលើលេខយោងនឹងបង្ហាញនូវព័ត៌មានដូចគ្នា ។
Topical Guide—ធនធាននេះមានបទគម្ពីរដែលទាក់ទងនឹងប្រធានបទ និងសេចក្ដីយោងមួយចំនួនទៅនឹងប្រធានបទស្រដៀងគ្នាផ្សេងទៀត ។ វាអាចរកបាននៅចុងបញ្ចប់នៃកំណែព្រះគម្ពីរប៊ីបរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬ នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ នៅក្រោមពាក្យព្រះគម្ពីរ រួចជំនួយការសិក្សា ។
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ—ធនធាននេះមាននូវនិយមន័យសាមញ្ញខ្លីៗនៃពាក្យបទគម្ពីរ រួមជាមួយនឹងសេចក្ដីយោងបទគម្ពីរមួយចំនួនដែលទាក់ទងនឹងពាក្យនីមួយៗ ។ វាអាចរកបាននៅចុងបញ្ចប់នៃកំណែព្រះគម្ពីរមរមន ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ នៅក្រោមពាក្យព្រះគម្ពីរ រួចជំនួយការសិក្សា ។
Index to the Triple Combination—លិបិក្រមនេះមាននូវសេចក្ដីយោងបទគម្ពីរសម្រាប់ប្រធានបទផ្សេងៗគ្នា ដែលមាននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ព្រះគម្ពីរមរមន និងមុក្ដាដ៏មានតម្លៃមហិមា ។ វាអាចរកបាននៅចុងបញ្ចប់នៃបណ្តុំព្រះគម្ពីរ ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ នៅក្រោមពាក្យព្រះគម្ពីរ រួចជំនួយការសិក្សា ។
ផែនទី និងរូបថតទាំងឡាយអំពីព្រះគម្ពីរប៊ីប—ធនធានទាំងនេះអាចរកបាននៅចុងបញ្ចប់នៃបណ្ដុំព្រះគម្ពីរ ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ នៅក្រោមពាក្យព្រះគម្ពីរ រួចជំនួយការសិក្សា ។
គំរូ
ដើម្បីបង្ហាញការប្រើប្រាស់ឧបករណ៍សិក្សាព្រះគម្ពីរជាមួយសិស្ស សូមធ្វើសកម្មភាពដូចខាងក្រោម ៖
សូមគិតអំពីអ្វីដែលអ្នកដឹង និងអ្វីដែលអ្នកចង់ដឹងអំពីការអភ័យទោស ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៩–១១ ហើយរកមើលសេចក្ដីពិតអំពីការអភ័យទោស ។
-
តើអ្នកបានរៀនអ្វីខ្លះ ? តើខគម្ពីរទាំងនេះជួយអ្នកឲ្យយល់កាន់តែប្រសើរអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ឥឡូវនេះ សូមអញ្ជើញសិស្សឲ្យចែកចាយថាពួកគេនឹងប្រើប្រាស់ឧបករណ៍អ្វីដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេ ។ ពេលសិស្សម្នាក់ចែកចាយអំពីឧបករណ៍មួយ សូមសួរពួកគេពីរបៀបប្រើវា ហើយអញ្ជើញសិស្សទាំងអស់ឲ្យធ្វើតាមការណែនាំរបស់ពួកគេ ។ ឧទាហរណ៍ ពួកគេអាចរកមើលបទគម្ពីរដែលមាននៅក្នុងលេខយោងសម្រាប់ខគម្ពីរទាំងនេះ ។ ពួកគេក៏អាចស្រាវជ្រាវពាក្យ « ព្រះយេស៊ូវគ្រីស្ទ » ឬ « ប្រោសលោះ » ក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អភ័យទោស » ក្នុង index to the Triple Combination ឬ « ដង្វាយធួន » ក្នុង Bible Dictionary ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងមូលហេតុដែលវាមានអត្ថន័យចំពោះពួកគេ ។
-
តើឧបករណ៍សិក្សាព្រះគម្ពីរទាំងនេះបានជួយដល់ការសិក្សារបស់អ្នកយ៉ាងដូចម្ដេច ?
អនុវត្ត
សូមអញ្ជើញសិស្សឲ្យឡើងមកក្ដារខៀន ហើយសរសេរប្រធានបទដំណឹងល្អ ឬសំណួរដែលពួកគេ ឬមនុស្សដទៃទៀតដែលពួកគេស្គាល់ចង់ដឹងបន្ថែមទៀត ឬដឹងចម្លើយ ។ ម្យ៉ាងវិញទៀត អ្នកអាចប្រើឧបករណ៍បោះឆ្នោតអនាមិក ដើម្បីទទួលបានការឆ្លើយតបរបស់ពួកគេ ។
ប្រសិនបើសិស្សពិបាកក្នុងការបញ្ចេញគំនិត សូមពិចារណាសរសេរប្រធានបទខាងក្រោមនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សជ្រើសយកប្រធានបទមួយក្នុងចំណោមប្រធានបទទាំងនេះ ( ឬប្រធានបទមួយទៀតតាមការជ្រើសរើសរបស់ពួកគេ ) ដែលពួកគេមានសំណួរ ឬដែលពួកគេចង់សិក្សា ដែលវានឹងនាំពួកគេឲ្យខិតជិតព្រះយេស៊ូវគ្រីស្ទ ៖
-
ការអភ័យទោស
-
ការទទួលវិវរណៈ
-
ព្រះវរបិតាសួគ៌
-
ហេតុផលដែលយើងត្រូវការព្រះយេស៊ូវគ្រីស្ទ
-
ជីវិតមុនឆាកជីវិតនេះ
-
ពិភពវិញ្ញាណ
-
ការជំនុំជម្រះចុងក្រោយ
-
អាពាហ៍ពិពាហ៍ និង គ្រួសារ
-
ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ
តាមជម្រើស សិស្សអាចសម្ដែងថា មានមិត្តម្នាក់ចង់ដឹងបន្ថែមទៀតអំពីប្រធានបទមួយដូចខាងលើ ។
ដោយប្រើឧបករណ៍សិក្សាព្រះគម្ពីរ សូមចំណាយពេលពីរបីនាទីដើម្បីសិក្សាប្រធានបទ ឬសំណួរនេះ ។ សូមរកមើលសេចក្ដីពិតដែលមានន័យចំពោះអ្នក ឆ្លើយសំណួររបស់អ្នក ឬនាំអ្នកឲ្យខិតជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយជាគូ ឬជាក្រុមតូចៗអំពីអ្វីដែលពួកគេបានរៀន និងរបៀបដែលពួកគេបានរៀន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះ ដើម្បីបញ្ចប់ថ្នាក់ ៖
-
តើការប្រើឧបករណ៍ទាំងនេះជាទៀងទាត់នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកអាចជះឥទ្ធិពលដល់ចំណេះដឹង និងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?