« មេរៀនទី ១០៩—វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤–៩៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣
វាយតម្លៃការសិក្សារបស់អ្នកទី ៧
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សចងចាំ និងវាយតម្លៃការរីកចម្រើនខាងវិញ្ញាណដែលពួកគេបានដកពិសោធន៍តាមរយៈការសិក្សារបស់ពួកគេពីគោលលទ្ធិ និងសេចក្តីសញ្ញា ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរីកចម្រើន
សូមពិចារណាសរសេរពាក្យ រីកចម្រើន នៅលើក្ដារខៀន ។
អ្នកក៏អាចបង្ហាញរូបភាពនៃរបាការរីកចម្រើនផងដែរ ដែលមានដូចខាងក្រោមនេះ ៖
-
តើមានឧទាហរណ៍អ្វីខ្លះដែលយើងអាចតាមដានការរីកចម្រើនបាន ?
ឧទាហរណ៍មួយចំនួនអាចរួមបញ្ចូលការអប់រំរបស់យើង គោលដៅដែលយើងបានដាក់សម្រាប់ខ្លួនយើង ទិសដៅដែលយើងកំពុងធ្វើដំណើរទៅ ឬរបស់ដែលយើងអាចទិញ ឬទាញយកពីអ៊ីនធឺណិតបាន ។
-
ហេតុអ្វីក៏វាជារឿងមានប្រយោជន៍ដើម្បីដឹងពីការរីកចម្រើននៃអ្វីៗទាំងនេះ ?
នៅក្នុងមេរៀននេះ អ្នកនឹងវាយតម្លៃអំពីការរីកចម្រើនខាងវិញ្ញាណមួយចំនួនដែលអ្នកកំពុងធ្វើ តាមរយៈការសិក្សារបស់អ្នកអំពីគោលលទ្ធិ និងសេចក្តីសញ្ញា ។ ការណ៍នេះអាចផ្តល់ឲ្យអ្នកនូវឱកាសមួយដើម្បីអបអរភាពជោគជ័យរបស់អ្នក និងធ្វើការកែតម្រូវដែលចាំបាច់ ។
-
តើមានរបៀបអ្វីខ្លះដែលអ្នកបានរីកចម្រើនខាងវិញ្ញាណ នៅពេលអ្នកបានសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា ?
អ្នកប្រហែលជាបានបញ្ជាក់ន័យលើសេចក្ដីពិតផ្សេងៗពេលកំពុងបង្រៀនមេរៀនអំពី គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤–៩៣ ជាជាងវាយតម្លៃអ្វីដែលមាននៅក្នុងសកម្មភាពខាងក្រោម ។ ប្រសិនបើចាំបាច់ សូមបត់បែនសកម្មភាពខាងក្រោមនេះដើម្បីជួយសិស្សវាយតម្លៃខ្លួនពួកគេអំពីសេចក្តីពិតដែលថ្នាក់បានបញ្ជាក់ន័យជាង ។
ពន្យល់ពីព្រះបរមងារ តួនាទី និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទ មុននឹងសួរសំណួរខាងក្រោម ។
ការអញ្ជើញមួយរបស់ព្រះអង្គសង្គ្រោះនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាគឺដើម្បី « រៀនអំពី [ ទ្រង់ ] ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយ [ របស់ទ្រង់ ] ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៣ ) ។
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងការសិក្សាថ្មីៗរបស់អ្នកអំពីគោលលទ្ធិ និងសេចក្តីសញ្ញា ?
ផ្នែកនៃមេរៀននេះមានគោលបំណងជួយសិស្សពន្យល់អំពីតួនាទី ព្រះបរមងារ ឬបុគ្គលិកលក្ខណៈជាក់លាក់មួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាបង្ហាញជម្រើសមួយ ឬច្រើនខាងក្រោម ហើយផ្តល់ពេលដល់សិស្សដើម្បីបំពេញជម្រើសមួយ ។ សិស្សអាចធ្វើសកម្មភាពទាំងនេះជាលក្ខណៈបុគ្គល ឬជាគូៗ ។
វាអាចនឹងមានអត្ថប្រយោជន៍ក្នុងការបង្ហាញសេចក្តីយោងបទគម្ពីរមួយចំនួនដែលសិស្សបានសិក្សានាពេលថ្មីៗនេះ ដែលពិពណ៌នាអំពីតួនាទី ឬព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចពិនិត្យមើលវាជាផ្នែកមួយនៃសកម្មភាពនេះ ។ ឧទាហរណ៍អាចរួមបញ្ចូល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១–៧, ២២–២៤; ៨៨:១–១៣, ៤១; ៩៣:១–១០ ។
-
សូមចងក្រងបញ្ជីព្រះនាម ឬព្រះបរមងារមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានសិក្សាថ្មីៗនេះ ។ បន្ទាប់មកជ្រើសរើសវាមួយ ឬច្រើន ហើយឆ្លើយសំណួរខាងក្រោមនេះ ៖ ( ១ ) តើព្រះនាម ឬព្រះបរមងារនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? ( ២ ) តើព្រះនាម ឬព្រះបរមងារនេះជួយអ្នកឲ្យយល់អំពីរបៀបដែលទ្រង់អាចជួយអ្នកបានអ្វីខ្លះ ?
-
បង្កើតការតំណាងដែលមើលឃើញនៃតួនាទី ឬព្រះបរមងារនៃព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចូលចិត្តមួយចំនួន ។ ការណ៍នេះអាចជាពពកពាក្យ ឬគំនូរដែលតំណាងឲ្យតួនាទី ឬព្រះបរមងារមួយ ឬច្រើនដែលអ្នកបានជ្រើសរើស ។ រួមបញ្ចូលសេចក្តីយោងបទគម្ពីរដែលអាចអនុវត្តបាន ជាផ្នែកនៃការបង្កើតរបស់អ្នក ។
-
សរសេរកំណាព្យ ឬអត្ថបទចម្រៀង ដែលរួមបញ្ចូលនូវតួនាទី ឬព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចូលចិត្តមួយចំនួន ។
-
ស្រមៃថាអ្នកមានឱកាសបង្រៀននរណាម្នាក់អំពីថាតើព្រះយេស៊ូវគ្រីស្ទ ជានរណា និងអ្វីដែលទ្រង់អាចធ្វើសម្រាប់យើង ។ សរសេរការពិពណ៌នាយ៉ាងហោចណាស់មួយកថាខណ្ឌ ដែលរួមបញ្ចូលយ៉ាងហោចណាស់តួនាទី ឬព្រះបរមងារចំនួនបីរបស់ព្រះគ្រីស្ទ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីបំពេញសកម្មភាពដែលពួកគេបានជ្រើសរើសហើយ សូមផ្ដល់ឱកាសដល់ពួកគេដើម្បីចែកចាយអ្វីដែលពួកគេបានធ្វើ ។ ប្រសិនបើពួកគេធ្វើការជាបុគ្គល នោះពួកគេអាចចែកចាយជាមួយដៃគូ ឬក្រុមតូចមួយ ។ ប្រសិនបើពួកគេធ្វើការជាមួយសិស្សផ្សេងទៀត ពួកគេអាចចែកចាយជាមួយក្រុមផ្សេងទៀត ។ អ្នកក៏អាចអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានធ្វើជាមួយថ្នាក់ទាំងមូលផងដែរ ។
មានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ
សកម្មភាពវាយតម្លៃខាងក្រោមទាក់ទងនឹងការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣ ដើម្បីខិតទៅជិតទ្រង់ ។ បើអនុវត្ត សូមពិចារណារំឭកសិស្សអំពីសកម្មភាពសិក្សាមួយចំនួនពីមេរៀន « គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៥១–៩៥ » ដើម្បីជួយពួកគេចងចាំអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។
ឧទាហរណ៍ ប្រសិនបើអ្នកប្រើមេដែកជាមេរៀនដែលមានប្រើវត្ថុ អ្នកអាចពិចារណាកាន់មេដែកពីរ ហើយអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីមេរៀននោះ ។ ប្រសិនបើសិស្សបានបង្កើតគំនូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ដែលតំណាងឲ្យថា តើពួកគេមានអារម្មណ៍ជិតស្និទ្ធប៉ុនណាចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅពេលនោះ នោះអ្នកអាចអញ្ជើញពួកគេឲ្យស្វែងរកគំនូរទាំងនោះ ដើម្បីជួយពួកគេប្រៀបធៀបពីរបៀបដែលពួកគេទទួលអារម្មណ៍នៅពេលនេះ ជាមួយនឹងអារម្មណ៍ដែលពួកគេមានអារម្មណ៍នៅពេលនោះ ។
អ្នកប្រហែលជាចាំការសិក្សាពីការអញ្ជើញដ៏សំខាន់មួយមកពីព្រះអង្គសង្គ្រោះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣ ។ សូមអានខគម្ពីរនេះ ដើម្បីពិនិត្យមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
ផ្តល់ឱកាសឲ្យសិស្សដើម្បីវាយតម្លៃបំណងប្រាថ្នារបស់ពួកគេក្នុងការចូលទៅជិតព្រះយេស៊ូវគ្រីស្ទ ដោយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើបំណងប្រាថ្នារបស់អ្នកដើម្បីចូលទៅជិតព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះប្រៀបធៀបនឹងកាលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែមុន ( ទាបជាង ប្រហែលដូចគ្នា ឬខ្ពស់ជាង ) យ៉ាងដូចម្ដេច ?
-
តើអ្នកបានរៀន ឬមានបទពិសោធន៍អ្វីខ្លះ ដែលមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នក ?
-
តើអ្នកបានធ្វើសកម្មភាពអ្វីខ្លះដើម្បីចូលទៅជិតព្រះគ្រីស្ទ ? តើអ្នកចង់ធ្វើសកម្មភាពអ្វីខ្លះ ដើម្បីចូលទៅជិតទ្រង់ ?
នៅពេលសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីកត់ត្រាពីចម្លើយរបស់ពួកគេហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេមួយចំនួនជាមួយសិស្សក្នុងថ្នាក់ ។
អនុវត្តតាមការអញ្ជើញ
ដោយជាផ្នែកនៃការសិក្សារបស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលា នោះអ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យអនុវត្តការអញ្ជើញទាំងឡាយមកពីព្រះគម្ពីរមកក្នុងជីវិតរបស់អ្នក ។
សូមចំណាយពេលបន្តិចដើម្បីរំឭកពីគោលដៅមួយចំនួនដែលអ្នកបានដាក់សម្រាប់ខ្លួនអ្នក ឬចំណាប់អារម្មណ៍ខាងវិញ្ញាណដែលអ្នកមាន ដូចដែលអ្នកបានសិក្សា ។ អ្នកអាចធ្វើការណ៍នេះបានដោយមើលតាមរយៈសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬស្វែងរកខគម្ពីរដែលអ្នកបានគូសចំណាំថ្មីៗនេះ ។
ប្រសិនបើអាចធ្វើបាន សូមពិចារណាចែកចាយការអញ្ជើញជាក់លាក់មួយចំនួនដែលអ្នកបានផ្តល់ដល់សិស្សនៅក្នុងមេរៀនថ្មីៗ ។ ឧទាហរណ៍ អ្នកប្រហែលជាបានអញ្ជើញសិស្សឲ្យដាក់គោលដៅស្រដៀងនឹងខាងក្រោមនេះ ៖
-
ធ្វើតាមការអញ្ជើញរបស់ព្រះគ្រីស្ទ « ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨ ) ។
-
គោរពតាមការបង្រៀនរបស់ព្រះអង្គសង្រ្គោះនៅក្នុងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៩ ) ។
-
ទទួលពន្លឺ និងសេចក្តីពិតរបស់ព្រះគ្រីស្ទបន្ថែមទៀតក្នុងជីវិតរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១៩–២០, ២៧–២៨ ) ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិនិត្យឡើងវិញនូវគោលដៅដែលពួកគេបានដាក់សម្រាប់ខ្លួនពួកគេហើយ សូមផ្តល់ពេលវេលាដើម្បីវាយតម្លៃការរីកចម្រើនរបស់ពួកគេដោយសួរពួកគេនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកបានខិតខំធ្វើអ្វីខ្លះដើម្បីអនុវត្តការបង្រៀនទាំងនេះពីព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ?
-
តើការខិតខំទាំងនេះធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ ?
-
តើអ្នកមានអារម្មណ៍ថាជំហានបន្ទាប់របស់អ្នកគួរតែជាអ្វីនៅក្នុងផ្នែកទាំងនេះ ?