« គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥
គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥
ទិដ្ឋភាពទូទៅ
នៅរដូវរងារ ឆ្នាំ ១៨៣១ លិខិតដែលមានព័ត៌មានមិនពិតអំពី យ៉ូសែប ស្ម៊ីធ និងសាសនាចក្រត្រូវបានចែកចាយនៅតំបន់ខឺតឡង់ រដ្ឋអូហៃអូ ។ ព្រះអង្គសង្គ្រោះបានណែនាំឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ធ្វើដំណើរទៅទូទាំងតំបន់នេះ ដើម្បីកែតម្រូវភាពខុសឆ្គងនេះ ។
សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ៖ របៀបមួយដើម្បីដាក់ព្រះយេស៊ូវគ្រីស្ទជាស្នូលនៃការបង្រៀន និងការរៀនសូត្រគឺ ត្រូវសង្កត់ធ្ងន់លើរបៀបដែលទ្រង់គឺជាគំរូដ៏ល្អឥតខ្ចោះនៃគោលការណ៍ដំណឹងល្អទាំងអស់ ។ ទោះបីជាគំរូរបស់ព្រះអង្គសង្គ្រោះមិនបានយោងទៅនៅក្នុងវគ្គបទគម្ពីរដោយផ្ទាល់ក៏ដោយ ក៏យើងអាចជួយសិស្សរបស់យើងឲ្យភ្ជាប់ទំនាក់ទំនងរវាងអ្វីដែលយើងកំពុងរៀននៅក្នុងដំណើររឿងព្រះគម្ពីរ ជាមួយនឹងគំរូរបស់ព្រះអង្គសង្គ្រោះបានដែរ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើកិច្ចការនេះ សូមមើលផ្នែក « សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចក៏ឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅសប្តាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះនឹងឲ្យយើងឆ្លើយតប នៅពេលមានមនុស្សរិះគន់ជំនឿរបស់យើង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយ ដែលពួកគេបានឮនរណាម្នាក់រិះគន់ ឬសើចចំអកដាក់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬជំនឿរបស់ពួកគេ ហើយពិចារណាពីសំណួរទាំងនេះ ៖ តើខ្ញុំបាននិយាយ ឬធ្វើអ្វីខ្លះបានល្អ ? តើខ្ញុំអាចធ្វើអ្វីបានប្រសើរជាងនេះ ?
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៥
គោលបំណងមេរៀន ៖ ដើម្បីផ្តល់ឱកាសឲ្យសិស្សទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ក៏ដូចជារៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីព័ត៌មានដែលពួកគេបានទន្ទេញចាំ ដែលបានជួយដល់ពួកគេនៅឯសាលារៀន នៅកន្លែងធ្វើការ ឬក្នុងសកម្មភាពដែលពួកគេពេញចិត្ត ។ សិស្សអាចគិតអំពីមូលហេតុដែលពួកគេមានអំណរគុណ ដែលពួកគេបានទន្ទេញចាំព័ត៌មាននោះ ។
-
សម្ភារសម្រាប់សិស្ស ៖ ច្បាប់ចម្លងតារាងដែលមានសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ និងកន្ដ្រៃ
-
សំណៅចែក ៖ « ភួងលម្អជំនួសផេះ ៖ គន្លងព្យាបាលនៃការអភ័យទោស »
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យចងចាំ និងវាយតម្លៃលើរបៀបដែលបទពិសោធន៍របស់ពួកគេនៅក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាបានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរើសយកសកម្មភាពមួយដែលពួកគេពេញចិត្ត និងគិតអំពីសំណួរដូចតទៅនេះ ៖ តើអ្នកដឹងយ៉ាងដូចម្ដេចថា តើអ្នកកំពុងរីកចម្រើន ? តើអ្នកអាចវាស់វែងការរីកចម្រើនរបស់អ្នកក្នុងសកម្មភាពនេះដោយរបៀបណា ?
-
សម្ភារ ៖ ឧបករណ៍មួយ ដូចជាម៉ែត្រវាស់ ឬនាឡិកាកំណត់ម៉ោងមួយ ដែលជួយឲ្យអ្នកវាស់ស្ទង់ការរីកចម្រើននៅក្នុងសកម្មភាពមួយដែលអ្នកចូលរួម
-
រូបភាព ៖ ចិត្ត និងគំនិត
-
មាតិកាដែលបង្ហាញ ៖ បញ្ជីសំណួរសម្រាប់ឲ្យសិស្សជ្រើសរើស និងឆ្លើយតប