« មេរៀនទី ៦២—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ១ ៖ អំណោយទាននៃព្រះវិញ្ញាណ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែកទី ១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៦២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦–៤៨
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៧–៣៣ ផ្នែក ទី ១
អំណោយទាននៃព្រះវិញ្ញាណ
ព្រះវរបិតាសួគ៌ប្រទានពរដល់សមាជិកស្មោះត្រង់នៃសាសនាចក្រឲ្យមានអំណោយទានខាងវិញ្ញាណ ។ អំណោយទានទាំងនេះអនុញ្ញាតឲ្យយើងកាន់តែក្លាយដូចជាព្រះអង្គសង្រ្គោះ និងផ្ដល់ពរដល់អ្នកដែលនៅជុំវិញយើង ។ មេរៀននេះអាចជួយសិស្សឲ្យទទួលបានអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះពួកគេ នៅពេលពួកគេរៀនអំពីមូលហេតុដែលទ្រង់ប្រទានពរដល់យើងឲ្យមានអំណោយទានខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នេះគឺជាមេរៀនពីរដំបូងអំពីអំណោយទាននៃព្រះវិញ្ញាណ ។ ផ្នែកទី ១ នឹងផ្ដោតលើគោលបំណងរបស់ព្រះវរបិតាសួគ៌ ដែលប្រទានពរដល់យើងឲ្យមានអំណោយទានខាងវិញ្ញាណ ។ ផ្នែគទី ២ នឹងជួយសិស្សឲ្យស្គាល់អំពីរបៀបដែលពួកគេអាចស្វែងរកអំណោយទានខាងវិញ្ញាណ ។ ប្រសិនបើម៉ោងរៀនមានកំណត់ ហើយមានតែប្រធានបទមួយនៅក្នុងមេរៀនដែលអាចបង្រៀនបាន សូមពិចារណាអំពីរបៀបដែលមេរៀនទាំងពីរអាចត្រូវបានបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាព ។
ភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌
សូមពិចារណាអំពីការចាប់ផ្តើមថ្នាក់ដោយច្រៀង ឬស្តាប់ទំនុកតម្កើង ឬបទចម្រៀងអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះបុត្រាបុត្រីរបស់ទ្រង់ ដូចជា « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( ២:៥៨ ) ។ ប្រសិនបើសិស្សត្រូវបានអញ្ជើញឲ្យធ្វើសកម្មភាពរៀបចំខ្លួន ការណ៍នេះអាចជាពេលវេលាដ៏ល្អដើម្បីតាមដាន ។ ឬអ្នកអាចសុំសិស្សឲ្យជញ្ជឹងគិត ហើយបន្ទាប់មកចែកចាយចម្លើយចំពោះសំណួរដូចខាងក្រោម ៖
-
តើនៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតអ្នកឲ្យគិត និយាយ ឬធ្វើអ្វីមួយដែលផ្ដល់ពរដល់ជីវិតរបស់អ្នក ឬជីវិតរបស់អ្នកដទៃ ?
-
តើបទពិសោធន៍នេះបង្រៀនអ្នកអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ ដែលព្រះវរបិតាសួគ៌មានចំពោះបុត្រាបុត្រីរបស់ទ្រង់ ?
អំណោយទាននៃព្រះវិញ្ញាណ
ពរជ័យ និងសមត្ថភាពដែលព្រះប្រទានឲ្យយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធត្រូវបានហៅថា អំណោយទានខាងវិញ្ញាណ ។
-
តើអ្នកដឹងអ្វីខ្លះអំពីអំណោយទានខាងវិញ្ញាណ និងគោលបំណងរបស់វា ?
ដើម្បីជួយសិស្សឲ្យយល់អំពីបំណងប្រាថ្នារបស់សមាជិកសាសនាចក្រសម័យដើមក្នុងការទទួលអំណោយទាននៃព្រះវិញ្ញាណ អ្នកអាចអានមកពី ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ ( ឆ្នាំ ២០១៨ ) ទំព័រ ១១១–១១៣ ឬចាក់ជាសំឡេងនូវជំពូកទី ១០ ចាប់ពីនាទីទី ១២:៣៦ ដល់នាទីទី ១៥:៥២ ( ដែលមាននៅលើគេហទំព័រ saints.ChurchofJesusChrist.org ) ។ ជាជម្រើស អ្នកអាចចែកចាយសេចក្តីសង្ខេបខាងក្រោម ។
ពួកអ្នកប្រែចិត្តជឿចូលសាសនាចក្រដំបូងនៅទីក្រុងខឺតឡង់ មានអារម្មណ៍រំភើបចំពោះការសន្យាថា ពួកគេអាចទទួលអំណោយទានខាងវិញ្ញាណ ។ ទោះយ៉ាងណាក៏ដោយ អ្នកខ្លះយល់ខុសអំពីរបៀបដែលអំណោយទានទាំងនេះត្រូវបានបើកសម្តែង ។
ពួកបរិសុទ្ធមួយចំនួននៅទីក្រុងខឺតឡង់ បានយកជំនឿរបស់ពួកគេធ្វើរឿងដែលមិនសមហេតុផល ដោយនូវអ្វីដែលពួកគេថាមកពីអំណោយខាងព្រះវិញ្ញាណ ។ មនុស្សជាច្រើនបានអះអាងថាមានទស្សននិមិត្ត ដែលពួកគេមិនអាចពន្យល់បាន ។ អ្នកផ្សេងទៀតបានជឿថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យពួកគេរអិល ឬរអិលដួលលើដី ។ បុរសម្នាក់បានលោតជុំវិញបន្ទប់ ឬយោងពីពិដានគ្រប់ពេលដែលគាត់គិតថាគាត់មានអារម្មណ៍ពីព្រះវិញ្ញាណ ។ អ្នកផ្សេងទៀតធ្វើដូចជាសត្វស្វា ។
ដោយមើលឃើញអាកប្បកិរិយានេះ អ្នកប្រែចិត្តជឿមួយចំនួនបានបាក់ទឹកចិត្ត ហើយបានបោះបង់សាសនាចក្រថ្មីនេះ ។ ( ពួកបរិសុទ្ធ ១:១១២ )
-
តើមានសំណួរ ឬការយល់ខុសអ្វីខ្លះដែលមនុស្សអាចមាន អំពីអំណោយទានខាងព្រះវិញ្ញាណនៅជំនាន់របស់យើង ?
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយសំណួរផ្ទាល់ខ្លួនរបស់ពួកគេអំពីអំណោយទានខាងវិញ្ញាណ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលការបង្រៀន ដែលអាចជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីអំណោយទានខាងវិញ្ញាណ និងរបៀបដែលអំណោយទានទាំងនេះជាភស្តុតាងនៃសេចក្តីស្រឡាញ់របស់ព្រះ ។
ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីពិតអំពីអំណោយទានខាងវិញ្ញាណ
ព្យាការី យ៉ូសែប ស៊្មីធ បានស្វែងរកការណែនាំពីស្ថានសួគ៌អំពីរបៀបជួយពួកបរិសុទ្ធនៅទីក្រុងខឺតឡង់ ។ ដោយជាផ្នែកនៃវិវរណៈដែលព្យាការីបានទទួល ព្រះអម្ចាស់បានបង្រៀនគោលការណ៍ដែលនឹងជួយពួកបរិសុទ្ធឲ្យចៀសវាងពីការបោបញ្ឆោត ហើយជួយពួកគេឲ្យយល់អំពីអំណោយទានពិតខាងព្រះវិញ្ញាណ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–៨ ដោយស្វែងរកការព្រមាន ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ។
-
តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ អំពីរបៀបដែលយើងអាចចៀសវាងពីការបោកបញ្ឆោត ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៩–១២, ២៦ ។ សូមស្វែងរកចម្លើយដើម្បីធ្វើតាមសំណួរនេះ ៖
-
តើនរណាបានទទួលអំណោយទានខាងវិញ្ញាណ ?
-
ហេតុអ្វីបានជាព្រះវរបិតាសួគ៌ប្រទានអំណោយទានខាងវិញ្ញាណដល់បុត្រាបុត្រីរបស់ទ្រង់ ?
សូមដាក់បង្ហាញសំណួរពីរមុនដើម្បីឲ្យសិស្សយោងទៅពេលពួកគេសិក្សា ។ ពួកគេអាចសិក្សាដោយខ្លួនឯង ឬជាក្រុមតូចៗ ។ បន្ទាប់ពីពួកគេមានពេលសិក្សាគ្រប់គ្រាន់ហើយ សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីចម្លើយរបស់ពួកគេចំពោះសំណួរទាំងនេះ ។
ដោយជាផ្នែកនៃការពិភាក្សារបស់អ្នក សូមជួយសិស្សស្វែងរកសេចក្តីពិតខាងក្រោម ៖ ព្រះវរបិតាសួគ៌ប្រទានពរជ័យដល់បុត្រាបុត្រីរបស់ទ្រង់ឲ្យមានអំណោយទានខាងវិញ្ញាណ ដើម្បីឲ្យគ្រប់គ្នាអាចទទួលបានអត្ថប្រយោជន៍ ។
-
តើការដឹងអំពីគោលបំណងនៃអំណោយទានខាងវិញ្ញាណអាចជួយយើងឲ្យស្គាល់វានៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
ការយល់ដឹងបន្ថែមអំពីអំណោយទានខាងវិញ្ញាណ
ដើម្បីជួយសិស្សឲ្យរៀនអំពីអំណោយទានខាងវិញ្ញាណដែលបានលើកឡើងនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦ សូមផ្ដល់សំណៅចែកឲ្យពួកគេ ដោយមានចំណងជើងថា « អំណោយទានទាំងនេះបានមកពីព្រះ » ។ សិស្សអាចបំពេញវារៀងៗខ្លួន ឬជាក្រុម ។ វាក៏អាចមានអត្ថប្រយោជន៍ផងដែរក្នុងការបង្ហាញនិយមន័យដូចខាងក្រោម ៖
-
ដឹងពីការសម្តែងផ្សេងៗ ( ខទី ១៥ ) ៖ អំណោយទាននេះអាចជួយថ្នាក់ដឹកនាំឲ្យស្គាល់អំណោយទានខាងវិញ្ញាណរបស់អ្នកដទៃ និងរបៀបដែលវាអាចមានអត្ថប្រយោជន៍ក្នុងមុខតំណែងនៃការបម្រើផ្សេងៗ ។
-
ដឹងពីការងារផ្សេងៗពីគ្នា (ខទី ១៦ ) ៖ អំណោយទាននេះជួយបុគ្គលម្នាក់ៗឲ្យកំណត់ថា តើការបង្រៀន ឬឥទ្ធិពលមួយបានមកពីព្រះ ឬមកពីប្រភពផ្សេងទៀត។
-
អំណោទាននៃការព្យាករ ( ខទី ២២ ) ៖ « ការធ្វើបន្ទាល់អំពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ » ( វិវរណៈ ១៩:១០ ) ។ វិវរណៈផ្ទាល់ខ្លួនគឺជាប្រភពនៃទីបន្ទាល់ ហើយទីបន្ទាល់អាចឲ្យមនុស្សម្នាក់ព្យាករ ឬថ្លែងទីបន្ទាល់អំពីកិច្ចការរបស់ព្រះ ។
-
ការចេះសង្កេតស្គាល់វិញ្ញាណទាំងឡាយ ( ខទី ២៣ ) ៖ អំណោយទាននេះអនុញ្ញាតឲ្យបុគ្គលម្នាក់ស្គាល់ ឬយល់ពីចេតនាពិតរបស់អ្នកដទៃ និងការជំរុញចិត្តដែលលាក់បាំង ។ អំណោយទាននេះជួយមនុស្សម្នាក់ឲ្យឃើញពីសេចក្ដីអាក្រក់ដែលកប់លាក់ទុក ហើយឲ្យមើលឃើញពីសេចក្ដីល្អនៅក្នុងខ្លួនអ្នកដទៃ ។
« អំណោយទានទាំងនេះមកពីព្រះ »
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១៣–២៦ ហើយស្វែងយល់អំពីអំណោយទានខាងវិញ្ញាណផ្សេងៗទៀតដែលព្រះប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ ។ ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលអំណោយទានទាំងនេះអាចផ្តល់អត្ថប្រយោជន៍ដល់បុត្រាបុត្រីរបស់ព្រះ សូមផ្គូផ្គងខគម្ពីរនីមួយៗជាមួយនឹងសាច់រឿងដែលត្រឹមត្រូវ ។
|
អំណោយទានខាងវិញ្ញាណ |
អំណោយទានខាងវិញ្ញាណ | ||
|---|---|---|---|
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
អំណោយទានខាងវិញ្ញាណ | អំណោយទានខាងវិញ្ញាណ
| ||
នៅពេលសិស្សបានបំពេញសកម្មភាពនេះ សូមចែកចាយចម្លើយជាមួយពួកគេ ៖ ១ង, ២ខ, ៣ក, ៤ជ, ៥ឈ, ៦ឆ, ៧ច, ៨ឃ, ៩គ, ១០ញ ។ សូមផ្ដល់ការបញ្ជាក់តាមតម្រូវការ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះវរបិតាសួគ៌ប្រទានពរដល់បុត្រាបុត្រីទ្រង់តាមរយៈអំណោយទានខាងព្រះវិញ្ញាណ ?
សូមពន្យល់ថា សិស្សអាចនឹងដឹងអំពីពរជ័យដែលព្រះវរបិតាសួគ៌ប្រទានដល់ពួកគេ ឲ្យមានអំណោយទានខាងវិញ្ញាណ លើសពីអ្វីដែលមាននៅក្នុងព្រះគម្ពីរទៅទៀត ។ ជាឧទាហរណ៍ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ទ្រង់អាចប្រទានពរដល់ពួកគេឲ្យមានភាពអត់ធ្មត់ក្នុងស្ថានភាពតានតឹង ឲ្យមានសមត្ថភាពក្នុងការអភ័យទោសដល់នរណាម្នាក់ដែលបានធ្វើឲ្យពួកគេអាក់អន់ចិត្ត ឲ្យមានភាពក្លាហានក្នុងគ្រាចែលចាំបាច់ ឬឲ្យមានបំណងប្រាថ្នាបម្រើដល់អ្នកដទៃកាន់តែខ្លាំងឡើង ។ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីអំណោយទានខាងវិញ្ញាណបន្ថែមទៀតដែលមានសម្រាប់យើង និងរបៀបដែលវាជាការបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។ អ្នកអាចសរសេរអំណោយទានទាំងនេះមួយចំនួនដាក់នៅលើក្ដារខៀន ។
-
តើព្រះវរបិតាសួគ៌បានប្រទានអំណោយទានខាងវិញ្ញាណអ្វីខ្លះដល់អ្នក ?
-
តើទ្រង់បានប្រទានពរអ្នកតាមរយៈអំណោយទានខាងវិញ្ញាណរបស់អ្នកដទៃដោយរបៀបណា ?
-
តើបទពិសោធន៍របស់អ្នកជាមួយនឹងអំណោយទានខាងវិញ្ញាណជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?