« មេរៀនទី ៩—យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៦ ៖ ‹ ខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ … បានឡើយ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១–២៦
« ខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ … បានឡើយ »
បន្ទាប់ពីបានចែកចាយបទពិសោធន៍របស់លោកអំពីការនិមិត្តដំបូងជាមួយនឹងអ្នកផ្ដល់ការងារបម្រើក្នុងសាសនាចក្រក្នុងមូលដ្ឋានហើយ យ៉ូសែប ស្ម៊ីធ អាយុ ១៤ ឆ្នាំ បានក្លាយជាគោលដៅនៃការបៀតបៀនយ៉ាងឆាប់រហ័ស ។ ទោះយ៉ាងណាក៏ដោយ ក៏បញ្ហានេះមិនបានបន្ថយការជឿជាក់របស់លោកដែលថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយឲ្យលោកបានឃើញដែរ ។ មេរៀននេះអាចផ្តល់ឱកាសឲ្យសិស្សទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ដល់ពួកគេថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយឲ្យព្យាការី យ៉ូសែប ស្ម៊ីធ បានឃើញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងមានអារម្មណ៍បែបណា ?
សូមពិចារណាចាប់ផ្តើមមេរៀននេះ ដោយការអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេដែលថា ព្រះបានហៅ យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីរបស់ទ្រង់ ។ ដំណើររឿង និងសំណួរខាងក្រោមអាចនឹងជួយសម្រេចកិច្ចការនេះបាន ។
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧—ឆ្នាំ ២០១៨ ) បានចែកចាយដំណើររឿងមួយអំពីអ្នកផ្សព្វផ្សាយសាសនាពីរនាក់ ដែលត្រូវប្រឈមមុខនឹងទីបន្ទាល់របស់ពួកគេអំពី យ៉ូសែប ស្ម៊ីធ ។
[ អ្នកផ្សព្វផ្សាយសាសនា ] ពីររូបត្រូវបានហៅឲ្យទៅផ្ទះរបស់លោក អែលមើរ ផូឡាត ។ … ពួកគេបានបង្ហាញសារលិខិតរបស់ពួកគេ ហើយសួរគាត់បើគាត់នឹងចូលរួមក្នុងការអធិស្ឋានជាមួយពួកគេ ។ គាត់បានយល់ព្រម តែទាល់តែគាត់ជាអ្នកធ្វើការអធិស្ឋាន ។
ការអធិស្ឋានរបស់គាត់ បានធ្វើឲ្យពួកអ្នកផ្សព្វផ្សាយសាសនាមានការភ្ញាក់ផ្អើលជាខ្លាំង ។ គាត់អធិស្ឋានថា « ព្រះវរបិតាសួគ៌អើយ សូមប្រទានពរដល់អ្នកផ្សព្វផ្សាយសាសនាដ៏អភ័ព្វ និងល្ងិតល្ងង់ពីរនាក់នេះផង ដើម្បីពួកគេអាចត្រឡប់ទៅផ្ទះវិញ ហើយកុំខ្ជះខ្ជាយពេលវេលាដើរនិយាយប្រាប់ប្រជាជនកាណាដា អំពីសារលិខិតដ៏អស្ចារ្យ ដែលពួកគេចេះតែបន្ដិចបន្ដួចប៉ុណ្ណោះ » ។
នៅពេលពួកគេក្រោកឡើង នោះលោក ផូឡាត បានសុំឲ្យពួកអ្នកផ្សព្វផ្សាយសាសនាកុំឲ្យត្រឡប់មកផ្ទះគាត់ទៀតឡើយ ។ នៅពេលពួកគេចាកចេញទៅ គាត់បាននិយាយចំអកដាក់ពួកគេ « អ្នកមិនអាចទាំងប្រាប់ខ្ញុំផងថា អ្នកពិតជាជឿថា យ៉ូសែប ស៊្មីធ ជាព្យាការីម្នាក់របស់ព្រះផងហ្នឹង ណាស់ហើយចុះ ! » ហើយគាត់បានរុញទ្វារបិទទៅ ។ ( ថូម៉ាស អេស ម៉នសុន « The Prophet Joseph Smith: Teacher by Example » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៦៩ )
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ អ្នកអាចនឹងសុំឲ្យអ្នកស្ម័គ្រចិត្តឡើងចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទីពីរជាមួយសិស្សនៅក្នុងថ្នាក់ ។
-
តើអ្នកអាចនឹងថ្លែងទីបន្ទាល់ដោយទំនុកចិត្តថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានយាងមកជួប យ៉ូសែប ហើយបានហៅលោកឲ្យធ្វើជាព្យាការីយ៉ាងដូចម្ដេចបាន ?
-
តើការដឹងអំពីការណ៍នោះដោយខ្លួនអ្នក អាចមានឥទ្ធិពលលើជីវិត និងទំនាក់ទំនងរបស់អ្នកជាមួយព្រះយ៉ាងដូចម្ដេច ?
នៅពេលដែលអ្នកសិក្សាមេរៀននេះ សូមគិតអំពីអត្ថន័យនៃការនិមិត្តដំបូងចំពោះអ្នកផ្ទាល់ និងរបៀបដែលវាបានផ្លាស់ប្តូរ ឬអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ។ អ្នកនឹងមានឱកាសនៅចុងបញ្ចប់នៃមេរៀននេះ ដើម្បីកត់ត្រាគំនិតពិចារណារបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ភាពពិតនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ
បន្ទាប់ពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយឲ្យ យ៉ូសែប ស៊្មីធ បានឃើញមក នោះលោកបានចែកចាយបទពិសោធន៍នេះជាមួយគ្រូគង្វាលនៃព្រះវិហារមួយនៅក្នុងមូលដ្ឋាន ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៣ ដោយរកមើលរបៀបដែលគ្រូគង្វាល និងមនុស្សជាច្រើនទៀតបានឆ្លើយតប នៅពេលដែលពួកគេបានស្ដាប់ឮការនិមិត្តរបស់ យ៉ូសែប ។
-
តើការបរិយាយរបស់ យ៉ូសែប អំពីអ្វីដែលបានកើតឡើងនៅក្នុងខគម្ពីរទាំងនេះ ត្រង់ណាខ្លះដែលអ្នកចាប់អារម្មណ៍ ?
-
តើអ្នកបានជួបនឹងការប្រឆាំងចំពោះអ្វីដែលអ្នកដឹងថាជាការពិតតាមរបៀបណាខ្លះ ?
-
ហេតុអ្វីបានជាការមានសាក្សីផ្ទាល់ខ្លួនអំពីសេចក្ដីពិត នៅពេលដែលអ្នកដទៃសង្ស័យនូវអ្វីដែលអ្នកនិយាយមានសារៈសំខាន់ ?
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤–២៦ ហើយពិចារណាគូសចំណាំពាក្យ និងឃ្លាដែល យ៉ូសែប បញ្ជាក់ពីសេចក្ដីពិតនៃការនិមិត្តរបស់លោក ។
-
តើមានសេចក្ដីពិតអ្វីខ្លះមកពីខគម្ពីរទាំងនេះ ដែលយើងអាចស្វែងយល់បាន ?
សិស្សអាចនឹងលើកឡើងអំពីសេចក្ដីពិតជាច្រើន ។ សូមអរគុណពួកគេដែលបានចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតដូចតទៅនេះ ៖ តាមភាពពិតជាក់ស្ដែង ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពិតជាបានបង្ហាញព្រះកាយឲ្យ យ៉ូសែប ស្ម៊ីធ បានឃើញមែន ដែលជាការឆ្លើយតបចំពោះការអធិស្ឋានរបស់លោក ។
វាអាចនឹងមានប្រយោជន៍ក្នុងការរាយពាក្យ និងឃ្លានៃសេចក្ដីពិតដែលសិស្សបានគូសចំណាំដាក់នៅលើក្ដារខៀន ។ ជាជម្រើស សិស្សអាចនឹងសរសេរពាក្យ ឬឃ្លាទាំងនេះដាក់នៅលើសន្លឹកក្រដាសតូចៗ ហើយបិទវានៅលើក្ដារខៀនបាន ។
-
យោងតាម ខទី ២៥ តើការយល់ដឹងរបស់ យ៉ូសែប អំពីព្រះបានជួយលោកឲ្យឈរយ៉ាងរឹងមាំក្នុងអ្វីដែលលោកបានដឹងថាជាការពិតយ៉ាងដូចម្ដេច ?
សូមផ្តល់ឱកាសឲ្យសិស្សជញ្ជឹងគិត និងសរសេរចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ អំពីអ្វីដែលការនិមិត្តដំបូងមានន័យចំពោះពួកគេ ។ ពួកគេអាចនឹងចំណាយពេលពី ១០ ទៅ ១៥ នាទីដើម្បីធ្វើដូច្នេះបាន ។ ការផ្តល់ឲ្យសិស្សនូវសកម្មភាពដែលមានការណែនាំដើម្បីជួយពួកគេឲ្យជញ្ជឹងគិត និងសរសេរអ្វីដូចជាអ្វីដែលបានរាយខាងក្រោមនេះ អាចជួយពួកគេឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ដល់ពួកគេអំពីការនិមិត្តដំបូង ។ អ្នកអាចនឹងបង្ហាញសកម្មភាពទាំងនេះ ហើយអនុញ្ញាតឲ្យសិស្សជ្រើសរើសយកអ្វីដែលពួកគេចង់ធ្វើ បើមិនអញ្ចឹងទេ អ្នកអាចនឹងជ្រើសយកអ្វីដែលអ្នកនឹងធ្វើនៅក្នុងថ្នាក់ទាំងអស់គ្នា ។ សកម្មភាពពីរដំបូងអាចជាសកម្មភាពដ៏ល្អដើម្បីធ្វើនៅក្នុងថ្នាក់ទាំងមូលរួមគ្នា ។
-
សូមច្រៀងក្នុងថ្នាក់ទាំងអស់គ្នា ឬអានពាក្យនៃទំនុកតម្កើងនេះ « ការអធិស្ឋានដំបូងរបស់ យ៉ូសែប ស្ម៊ីធ » ( ទំនុកតម្កើង ល.រ. ១៥ ) ។ នេះជាកំណែថ្មីនៃក្រុមចម្រៀងរោងឧបោសថនៅឯងវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ដែលច្រៀងទំនុកតម្កើងនេះ ៖
4:8 -
សូមមើលវីដេអូ « A Choice Seer Will I Raise Up: Prophet of the Restoration » ( ៤:៤២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
4:43 -
សូមសរសេរពាក្យរបស់ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយពិចារណាយ៉ាងយកចិត្តទុកដាក់លើពាក្យទាំងនោះ ។ ឬបើអាចធ្វើទៅបាន សូមថតសំឡេង និងស្តាប់ខ្លួនឯងអានពាក្យទាំងនេះនៅលើឧបករណ៍ឌីជីថលមួយ ។
-
សូមអានសុន្ទរកថាដែលបានថ្លែងនៅក្នុងសន្និសីទទូទៅអំពីការនិមិត្តដំបូង ។ នេះគឺជាជម្រើសមួយចំនួន ៖
-
The Fruits of the First Vision » ( ឌៀថើរ អេហ្វ អុជដូហ្វ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៣៦–៣៨ )
-
« Joseph Smith Did See God » ( យ៉ូសែប អេហ្វ មើរិល Ensign ខែ ធ្នូ ឆ្នាំ ២០១៥ ទំព័រ ៧០–៧១ )
-
សូមពិចារណាអំពីដំណើររឿងនៅសល់ទាំងប៉ុន្មានអំពីលោក ផូឡាត តាមរយៈការបង្ហាញវីដេអូនេះ « The Prophet Joseph Smith: Teacher by Example » ចាប់ពីនាទីទី ១១:៥៩ ដល់នាទីទី ១៤:០៩ ។
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នូវអ្វីដែលការនិមិត្តដំបូងមានន័យចំពោះអ្នក ។ សូមបញ្ចូលនៅក្នុងការពិចារណារបស់អ្នកនូវទីបន្ទាល់របស់អ្នក ឬអារម្មណ៍របស់អ្នកអំពីរបៀបដែលការមានទីបន្ទាល់អំពីការនិមិត្តដំបូង អាចនឹងផ្តល់ពរជ័យដល់ជីវិតអ្នក ។
នៅពេលដែលសិស្សបានបញ្ចប់ហើយ សូមអញ្ជើញអ្នកដែលចង់ចែកចាយទីបន្ទាល់ ឬអារម្មណ៍របស់ពួកគេអំពី យ៉ូសែប ស្ម៊ីធ និងការនិមិត្តដំបូងឲ្យឡើងចែកចាយ ។ សូមពិចារណាចែកចាយពីរបៀបដែលអ្នកបានដឹងពីសេចក្ដីពិតពេញលេញនៃការយាងមកជួប យ៉ូសែប ស្ម៊ីធ របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។