« ថ្ងៃទី ៣–៩ ខែ វិច្ឆិកា ៖ ‹ ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
Us with Them and Them with Us [ យើងនៅជាមួយពួកលោក ហើយពួកលោកនៅជាមួយយើង ] ដោយ ខេតលីន ខនណូលី
ថ្ងៃទី ៣–៩ ខែ វិច្ឆិកា ៖ « ជាសំឡេងនៃសេចក្ដីរីករាយសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ »
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៥–១២៨
នៅក្នុងខែ សីហា ឆ្នាំ ១៨៤០ ជេន នីមែន ដែលពេញដោយទុក្ខព្រួយបានស្ដាប់ព្យាការី យ៉ូសែប ថ្លែងនៅក្នុងពិធីបុណ្យសពមិត្តរបស់គាត់ ស៊ីមួរ ប្រាន់សិន ។ កូនប្រុសជំទង់របស់ ជេន ឈ្មោះ ស៊ីរូស ក៏ទើបតែបានស្លាប់ក្នុងពេលថ្មីៗនេះដែរ ។ ដោយសារ ស៊ីរូស មិនធ្លាប់បានទទួលបុណ្យជ្រមុជទឹក វាធ្វើឲ្យ ជេន កាន់តែមានភាពសោកសៅ ហើយនាងបានព្រួយបារម្មណ៍ថា តើនឹងមានអ្វីកើតឡើងចំពោះព្រលឹងដ៏នៅអស់កល្បជានិច្ចរបស់គាត់ ។ យ៉ូសែបក៏មានការព្រួយបារម្មណ៍ដូចគ្នាអំពីបងប្រុសជាទីស្រឡាញ់របស់លោក អាល់វិន ដែលបានស្លាប់មុនពេលធ្វើពិធីបុណ្យជ្រមុជទឹកផងដែរ ។ ដូច្នេះព្យាការីបានសម្រេចចិត្តចែកចាយជាមួយមនុស្សគ្រប់គ្នាដែលបានចូលរួមក្នុងពិធីបុណ្យសព អំពីអ្វីដែលព្រះអម្ចាស់បានបើកសម្តែងដល់លោក អំពីអស់អ្នកដែលបានស្លាប់ ដោយមិនបានទទួលពិធីបរិសុទ្ធនៃដំណឹងល្អ—និងអ្វីដែលយើងអាចធ្វើដើម្បីជួយដល់ពួកលោក ។
គោលលទ្ធិនៃពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនបានធ្វើឲ្យពួកបរិសុទ្ធមានចិត្តរំភើប ធ្វើឲ្យពួកគេនឹកគិតភ្លាមៗដល់សមាជិកគ្រួសារដែលបានទទួលមរណភាពទៅដទៃទៀត ។ ឥឡូវនេះមានសង្ឈឹមហើយសម្រាប់ពួកគេ ! យ៉ូសែប បានចែកចាយអំណររបស់ពួកគេ ហើយនៅក្នុងសំបុត្របង្រៀនអំពីគោលលទ្ធិនេះ លោកបានប្រើភាសាដែលពោរពេញដោយក្តីរីករាយ និងក្តីរំភើប ដើម្បីបង្ហាញនូវអ្វីដែលព្រះអម្ចាស់បានបង្រៀនគាត់អំពីសេចក្តីសង្គ្រោះមរណជន ៖ « ចូរឲ្យភ្នំបន្លឺឡើងដោយអំណរ ហើយឲ្យច្រកភ្នំទាំងអស់បន្លឺឡើងជាខ្លាំង ហើយឲ្យសមុទ្រនឹងដីគោកទាំងអស់ប្រាប់ពីការអស្ចារ្យនៃសេ្តចដ៏នៅអស់កល្បជានិច្ចរបស់អ្នក ! » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:២៣ ) ។
សូមមើល ពួកបរិសុទ្ធ ១:៤១៥–៤២៧; « Letters on Baptism for the Dead » នៅក្នុង Revelations in Context ទំព័រ ២៧២–២៧៦ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦
ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំមើលថែគ្រួសាររបស់ខ្ញុំ ។
បន្ទាប់ពីត្រឡប់មកពីបេសកកម្មនៅប្រទេសអង់គ្លេស—បេសកកម្មមួយក្នុងចំណោមបេសកកម្មជាច្រើនដែលលោកបានបម្រើ—ព្រិកហាំ យ៉ង់ បានទទួលការហៅដ៏សំខាន់មួយទៀតមកពីព្រះអម្ចាស់ ។ លោកត្រូវបានសុំឲ្យ « ថែទាំគ្រួសារ [ របស់លោក ] ឲ្យបានស្រួលបួល » ( ខទី ៣ ) ដែលជួបការលំបាកខណៈដែលលោកមិននៅ ។ នៅពេលបងប្អូនសិក្សាផ្នែកនេះ សូមពិចារណាអំពីមូលហេតុដែលពេលខ្លះព្រះអម្ចាស់តម្រូវឲ្យមានការលះបង់ក្នុងការបម្រើរបស់យើង ។ តើបងប្អូនអាចធ្វើអ្វីដើម្បីថែទាំដល់គ្រួសាររបស់បងប្អូន ?
សូមមើលផងដែរ « Take Special Care of Your Family » នៅក្នុង Revelations in Context ទំព័រ ២៤២–២៤៩ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧:២–៤
ខ្ញុំអាចពឹងផ្អែកលើព្រះអម្ចាស់ អំឡុងពេលពិបាកៗបាន ។
ការចោទប្រកាន់ខុស និងការគម្រាមគំហែងចាប់ខ្លួនបានចាប់ផ្តើមមានម្តងទៀត ហើយបានបង្ខំចិត្ត យ៉ូសែប ស្ម៊ីធ ឲ្យលាក់ខ្លួននៅក្នុង ខែ សីហា ឆ្នាំ ១៨៤២ ។ ហើយពាក្យពេចន៍ដែលលោកបានសរសេរទៅកាន់ពួកបរិសុទ្ធអំឡុងពេលនោះ ( ឥឡូវនេះ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧ ) គឺពោរពេញទៅដោយសុទិដ្ឋនិយម និងអំណរ ។ តើ ខទី ២–៤ បង្រៀនបងប្អូនអ្វីខ្លះអំពីព្រះ ? អំពីរបៀបដែលបងប្អូនអាចប្រឈមមុខនឹងការចំអក ឬការផ្ទុយ ? តើឃ្លាអ្វីខ្លះមកពីខគម្ពីរទាំងនេះអាចជួយបងប្អូន នៅពេលបងប្អូនមានអារម្មណ៍ថាត្រូវគេបៀតបៀន ? ចូរពិចារណាកត់ត្រាអំពីរបៀបដែលព្រះអម្ចាស់គាំទ្របងប្អូននៅក្នុង « ទឹកជ្រៅ » នៃជីវិតរបស់បងប្អូន ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៧:៥–៨; ១២៨:១–៨
« អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះអាចបានចងនៅស្ថានសួគ៌ដែរ » ។
នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៧:៥–៨; ១២៨:១–៨ សូមរកមើលពីមូលហេតុដែលព្រះអម្ចាស់បានប្រទានដល់ យ៉ូសែប ស្ម៊ីធ ដូចជាការណែនាំជាក់លាក់អំពីការកត់ត្រាពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ តើការណ៍នេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះអម្ចាស់ និងកិច្ចការរបស់ទ្រង់ ? តើបងប្អូនមានអារម្មណ៍ថាការណែនាំនេះអាចអនុវត្តចំពោះកំណត់ត្រាគ្រួសាររបស់បងប្អូន ដូចជាសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនដោយរបៀបណា ?
ការធ្វើការបម្រើក្នុងព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់យើង បានចងដួងចិត្តរបស់យើងជាមួយពួកគេ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:៥–២៥
សេចក្ដីសង្គ្រោះនៃបុព្វការីជនរបស់ខ្ញុំ គឺសំខាន់ចំពោះសេចក្ដីសង្គ្រោះរបស់ខ្ញុំ ។
វាបានពន្យល់យ៉ាងច្បាស់អំពីអ្វីដែលព្រះបានបើកសម្តែងតាមរយៈ យ៉ូសែប ស្ម៊ីធ ថាហេតុអ្វីបុព្វការីជនរបស់យើងដែលមិនបានជ្រមុជទឹកនៅក្នុងជីវិតនេះត្រូវការយើង ៖ យើងបានធ្វើបុណ្យជ្រមុជទឹកជំនួសឲ្យពួកលោក ដើម្បីឲ្យពួកលោកអាចជ្រើសរើសទទួលយក ឬបដិសេធពិធីបរិសុទ្ធនេះ ។ ប៉ុន្តែព្យាការីក៏បានបង្រៀនដែរថា សេចក្ដីសង្គ្រោះរបស់បុព្វការីជនយើងគឺ « ចាំបាច់ និងមានសារៈសំខាន់ចំពោះសេចក្តីសង្រ្គោះ របស់យើង » ។ នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១៥–១៨ សូមគិតអំពីមូលហេតុ ហេតុអ្វីវាយ៉ាងដូច្នេះ ។
ខទី ៥ បង្រៀនថា ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកសម្រាម់មរណជនត្រូវបាន « រៀបចំឡើងមុនកំណើតលោកិយមកម្លេះ » ។ តើសេចក្តីពិតនេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះ និងផែនការរបស់ទ្រង់ ? តើសារលិខិតរបស់អែលឌើរ ឌែល ជី រិនឡាន់ អំពី « Family History and Temple Work: Sealing and Healing » បន្ថែមទៅលើការយល់ដឹងរបស់បងប្អូនអ្វីខ្លះ ? ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៩ ) ។
យ៉ូសែប ស៊្មីធ បានប្រើឃ្លាដូចជា « អំណាចនៃការភ្ជាប់ » « ចំណងភ្ជាប់ » និង« ការរួបរួមល្អឥតខ្ចោះ » នៅពេលដែលបង្រៀនអំពីពិធីបរិសុទ្ធនៃបព្វជិតភាព និងពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ សូមរកមើលពិធីការទាំងនោះ និងឃ្លាដែលស្រដៀងគ្នា នៅពេលបងប្អូនអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:៥–២៥ ។ តើបងប្អូនអាចគិតពីវត្ថុដែលបងប្អូនអាចប្រើដើម្បីបង្ហាញឃ្លាទាំងនេះ ដូចជាខ្សែច្រវាក់ ឬខ្សែពួរដែរឬទេ ? ហេតុអ្វីបានជាឃ្លាដ៏ល្អទាំងនេះត្រូវពិពណ៌នាអំពីគោលលទ្ធិនេះ ?
ការពិចារណាលើសំណួរខាងក្រោមក៏អាចជួយដល់ការសិក្សាខគម្ពីរទាំងនេះរបស់បងប្អូនផងដែរ ៖
-
តាមទស្សនៈរបស់បងប្អូន ហេតុអ្វីពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនត្រូវបានចាត់ទុកថាជា « កម្មវត្ថុដ៏រុងរឿងបំផុត ដែលជារបស់នៃដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច » ? ( ខទី ១៧ ) ។ តើបទពិសោធន៍អ្វីដែលបានជួយបងប្អូនឲ្យមានអារម្មណ៍បែបនេះ ?
-
តើក្នុងន័យណាដែលផែនដីនេះអាចត្រូវបណ្ដាសា ប្រសិនបើគ្មាន « ចំណងភ្ជាប់យ៉ាងណា…រវាងពួកឪពុកនឹងកូនៗ » ? ( ខទី ១៨ ) ។
-
តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះលើពាក្យសម្ដីរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុង ខទី ១៩–២៥ ? តើខគម្ពីរទាំងនេះមានឥទ្ធិពលលើអារម្មណ៍របស់បងប្អូនចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? អំពីការបម្រើក្នុងព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់បងប្អូន ? ( សូមមើលផងដែរ « Come, Rejoice » ទំនុកតម្កើង ល.រ.៩ ) ។
បន្ទាប់ពីបានសិក្សាខគម្ពីរទាំងនេះហើយ បងប្អូនអាចនឹងមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីមួយសម្រាប់បុព្វការីជនរបស់បងប្អូន ។ គំនិតដែលមាននៅលើ FamilySearch.org អាចជួយបាន ។
« Inspirational Videos » នៅក្នុង « Temple and Family History » កម្រងវីដេអូនៃបណ្ណាល័យដំណឹងល្អអាចផ្ដល់ជំនួយជាក់ស្តែង រឿងបំផុសគំនិត និងសារលិខិតមកពីថ្នាក់ដឹកនាំអំពីពង្សប្រវត្តិ ។
ប្រើប្រាស់ធនធានសាសនាចក្រដែលទាក់ទង តំណភ្ជាប់នៅក្នុងគ្រោង ចូរមកតាមខ្ញុំ ផ្តល់ភាពងាយស្រួលដល់ធនធានដែលមានប្រយោជន៍ ដែលអាចជួយបងប្អូនយល់ និងអនុវត្តសេចក្តីពិតនៃដំណឹងល្អ ឬធ្វើសកម្មភាពលើចំណាប់អារម្មណ៍ដែលបងប្អូនទទួលបាន ។ ឧទាហរណ៍ តំណកម្មវិធីស្រាវជ្រាវក្រុមគ្រួសារខាងលើនាំទៅរកសកម្មភាពដូចជាការកសាងមែកធាងគ្រួសារផ្ទាល់ខ្លួនរបស់បងប្អូន ស្វែងរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ មើលឃើញថាបុព្វការីជនរបស់បងប្អូនមកពីណា ឬដាក់បញ្ចូលដំណើររឿងក្រុមគ្រួសារ ។
សូមមើលផងដែរ ខេវិន អ័រ ដាន់ខិន « សំឡេងរីករាយ ! » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៩៥–៩៧ ។
« A Glorious and Wonderful Provision » ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែង ៖
« ដង្វាយធួនរបស់ព្រះយេស៊ូវជំនួសឲ្យមនុស្សទាំងអស់ តំណាងឲ្យពលិកម្មជំនួសដ៏អស្ចារ្យ ។ ទ្រង់បានដាក់ជាគន្លង ដែលទ្រង់បានក្លាយជាអង្គជំនួសឲ្យមនុស្សជាតិទាំងអស់ ។ គន្លងនេះដែលអនុញ្ញាតឲ្យបុរសម្នាក់អាចធ្វើសកម្មភាពជំនួសឲ្យមនុស្សម្នាក់ទៀត ត្រូវបាននាំយកទៅក្នុងពិធីបរិសុទ្ធក្នុងព្រះដំណាក់នៃព្រះអម្ចាស់ ។ នៅទីនេះ យើងបម្រើជំនួសអស់អ្នកដែលបានស្លាប់ទៅដោយមិនមានចំណេះដឹងអំពីដំណឹងល្អ ។ ពួកគេមានជម្រើសដើម្បីទទួលយក ឬបដិសេធពិធីបរិសុទ្ធដែលបានធ្វើឡើងនោះ ។ ពួកគេស្ថិតនៅក្នុងកន្លែងដែលមានសិទ្ធិស្មើនឹងអស់អ្នកដែលរស់នៅលើផែនដីដែរ ។ មនុស្សស្លាប់ទទួលបានឱកាសដូចគ្នានឹងអ្នកនៅរស់ដែរ ។ ជាថ្មីម្ដងទៀត ឱ នេះជាលក្ខខណ្ឌដ៏រុងរឿង និងអស្ចារ្យអ្វីម្ល៉េះ ដែលព្រះដ៏មានមហិទ្ធិឬទ្ធិបានធ្វើឡើងតាមរយៈវិវរណៈរបស់ទ្រង់ទៅកាន់ព្យាការីរបស់ទ្រង់ » ( « The Great Things Which God Has Revealed » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨២–៨៣ ) ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៦:៣
ខ្ញុំអាចជួយថែទាំក្រុមគ្រួសាររបស់ខ្ញុំ ។
-
ដើម្បីជួយកុមាររបស់បងប្អូនរៀនបម្រើសមាជិកក្រុមគ្រួសាររបស់ពួកគេ សូមពិចារណាចែកចាយព័ត៌មានអំពី ព្រិកហាំ យ៉ង់ នៅក្នុង « ជំពូកទី ៥០ ៖ ពួកបរិសុទ្ធទីក្រុងណៅវូ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ទំព័រ ១៨៤ ឬវីដេអូដែលទាក់ទងនៅលើបណ្ណាល័យដំណឹងល្អ ) ឬ សង្ខេប គោលលទ្ធិ និងសេចក្តីសញ្ញា ១២៦ តាមពាក្យពេចន៍របស់បងប្អូនផ្ទាល់ ។ បងប្អូនអាចបញ្ជាក់ឃ្លា « ថែទាំគ្រួសាររបស់អ្នកឲ្យបានស្រួលបួល » ( ខទី ៣ ) ហើយនិយាយជាមួយកុមារបងប្អូនអំពីអត្ថន័យនៃការថែទាំគ្រួសាររបស់យើងឲ្យបានស្រួលបួល ។
1:33Chapter 50: The Saints in Nauvoo: January–July 1841
-
ប្រហែលជាវារីករាយសម្រាប់បងប្អូន និងកុមារបងប្អូនក្នុងការមើលរូបភាពគ្រួសារ ( ឬគូររូបភាព ) នៅពេលបងប្អូននិយាយជាមួយគ្នាអំពីវិធីដែលយើងអាចជួយ « ថែទាំ » សមាជិកគ្រួសារ ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយបទដូចជា « ផ្ទះជាស្ថានសួគ៌លើផែនដី » ( ទំនុកតម្កើង ល.រ. ១៨៥ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:៥, ១២
បុត្រាបុត្រីរបស់ព្រះទាំងអស់ត្រូវការឱកាសដើម្បីទទួលបុណ្យជ្រមុជទឹក ។
-
សូមជួយកុមាររបស់បងប្អូនស្វែងរកគំនិតទាំងឡាយនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១ ប្រធានបទអ្វីដែលបានដក់ជាប់នៅក្នុងគំនិតរបស់ យ៉ូសែប ស្ម៊ីធ ។ ពួកគេក៏អាចស្រាវជ្រាវនៅ ខទី ១៧ ដើម្បីស្វែងយល់ថាតើប្រធានបទអ្វីដែលលោកចាត់ទុកថា « រុងរឿងបំផុត » ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេស្វែងរក ហើយនិយាយអំពីមូលហេតុដែលប្រធានបទនេះគឺជារឿងដ៏គួរឲ្យរំភើបបំផុត ។
-
បន្ថែមពីលើការជួយកុមាររបស់បងប្អូនឲ្យរៀបចំខ្លួនសម្រាប់ ( និងរស់នៅតាម ) សេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹកផ្ទាល់ខ្លួនរបស់ពួកគេ បងប្អូនអាចជួយពួកគេឲ្យដឹងអំពីរបៀបជួយមនុស្សដែលមិនបានធ្វើសេចក្ដីសញ្ញាទាំងនេះក្នុងអំឡុងពេលដែលពួកគាត់មានជីវិត ។ សូមពិចារណាប្រាប់កុមាររបស់បងប្អូនអំពីនរណាម្នាក់ដែលបងប្អូនស្គាល់ ដែលបានស្លាប់ដោយពុំបានទទួលបុណ្យជ្រមុជទឹក ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:៥ ហើយមើលរូបភាពអាងជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធ ( ដូចរូបនៅខាងចុងបញ្ចប់នៃមេរៀននេះ ) ។ សូមប្រាប់កុមារបងប្អូនអំពីអារម្មណ៍ដែលបងប្អូនបានទទួលបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យអ្នកដែលបានស្លាប់ ដើម្បីឲ្យមនុស្សគ្រប់គ្នាមានឱកាសធ្វើសេចក្តីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៨
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យខ្ញុំរៀនអំពីពង្សប្រវត្តិរបស់ខ្ញុំ ។
-
វាអាចជារឿងរីករាយសម្រាប់បងប្អូន និងកុមាររបស់បងប្អូនដើម្បីធ្វើច្រវ៉ាក់ក្រដាសដែលមានឈ្មោះឪពុកម្តាយ ជីដូនជីតា ជីដូនជីតាទួតជាដើម ( សូមមើល ទំព័រសកម្មភាព ប្រចាំសប្តាហ៍នេះ ) ។ បន្ទាប់មក បងប្អូនអាចចែកចាយដល់គ្នាទៅវិញទៅមកនូវអ្វីដែលបងប្អូនដឹងអំពីបុព្វការីជនទាំងនេះ ។ សូមអានជាមួយគ្នា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៨ ដើម្បីស្វែងរកថាតើអ្វីទៅជា « ចំណងភ្ជាប់ » ដែលធ្វើឲ្យពង្សប្រវត្តិរបស់យើង « ភ្ជាប់គ្នាទាំងមូល និងពេញលេញ » ។ បងប្អូនក៏អាចមើលវីដេអូ « Courage: I Think I Get It from Him » ផងដែរ ( បណ្ណាល័យដំណឹងល្អ ) ។
1:38Courage: I Think I Get It From Him
-
សកម្មភាពបន្ថែមដើម្បីជួយកុមារបងប្អូនចូលរួមក្នុងពង្សប្រវត្តិអាចរកបាននៅក្នុង « The Temple and the Plan of Happiness » នៅក្នុង ឧបសម្ព័ន្ធ ខ ឬនៅលើគេហទំព័រ FamilySearch.org ។
ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធជួយយើងឲ្យរួបរួមក្រុមគ្រួសារដូចជាតំណភ្ជាប់នៃច្រវ៉ាក់មួយ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។