Doctrine and Covenants 2025
ថ្ងៃទី ៣–៩ ខែ វិច្ឆិកា ៖ « ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៥–១២៨


« ថ្ងៃទី ៣–៩ ខែ វិច្ឆិកា ៖ ‹ ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៥–១២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៥–១២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូប​គំនូរ​ក្រុមគ្រួសារ​ជាមួយ​បុព្វការីជន​នៅក្នុង​ពិភព​វិញ្ញាណ

Us with Them and Them with Us [ យើង​នៅជាមួយ​ពួកលោក ហើយ​ពួកលោក​នៅ​ជាមួយ​យើង ] ដោយ ខេតលីន ខនណូលី

ថ្ងៃទី ៣–៩ ខែ វិច្ឆិកា ៖ « ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៥–១២៨

នៅក្នុង​ខែ សីហា ឆ្នាំ ១៨៤០ ជេន នីមែន ដែល​ពេញ​ដោយ​ទុក្ខព្រួយ​បាន​ស្ដាប់​​ព្យាការី យ៉ូសែប ថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​មិត្ត​របស់​គាត់ ស៊ីមួរ ប្រាន់សិន ។ កូន​ប្រុស​ជំទង់​របស់ ជេន ឈ្មោះ ស៊ីរូស ក៏ទើប​តែបាន​ស្លាប់​ក្នុង​ពេល​ថ្មីៗនេះដែរ ។ ដោយ​សារ ស៊ីរូស មិនធ្លាប់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក វាធ្វើ​ឲ្យ ជេន កាន់​តែ​មាន​ភាពសោកសៅ ហើយ​នាង​បាន​ព្រួយបារម្មណ៍ថា តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ព្រលឹង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់គាត់ ។ យ៉ូសែប​ក៏​មាន​ការព្រួយបារម្មណ៍​ដូចគ្នា​អំពី​បងប្រុស​ជា​ទីស្រឡាញ់​របស់​លោក អាល់វិន ដែល​បាន​ស្លាប់​មុនពេល​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ផងដែរ ។ ដូច្នេះ​ព្យាការី​បាន​សម្រេចចិត្ត​ចែកចាយ​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព អំពី​អ្វីដែល​ព្រះអម្ចាស់​បាន​បើកសម្តែង​ដល់​លោក អំពី​អស់​អ្នក​ដែល​បាន​ស្លាប់ ដោយ​មិនបាន​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ—និង​អ្វីដែល​យើង​អាចធ្វើ​ដើម្បី​ជួយ​ដល់​ពួកលោក ។

គោលលទ្ធិ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​បាន​ធ្វើឲ្យ​ពួកបរិសុទ្ធ​មានចិត្ត​រំភើប ធ្វើ​ឲ្យ​ពួកគេ​នឹកគិត​ភ្លាមៗ​ដល់​សមាជិក​គ្រួសារ​ដែល​បាន​ទទួល​មរណភាព​ទៅ​ដទៃ​ទៀត ។ ឥឡូវ​នេះ​មាន​សង្ឈឹម​ហើយ​សម្រាប់​ពួកគេ ! យ៉ូសែប បាន​ចែកចាយ​អំណរ​របស់ពួកគេ ហើយ​នៅក្នុង​សំបុត្រ​បង្រៀន​អំពី​គោលលទ្ធិ​នេះ លោក​បានប្រើ​ភាសា​ដែល​ពោរពេញ​ដោយក្តី​រីករាយ និង​ក្តី​រំភើប ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​គាត់​អំពី​សេចក្តី​សង្គ្រោះ​មរណជន ៖ « ចូរ​ឲ្យភ្នំ​បន្លឺឡើង​ដោយ​អំណរ ហើយ​ឲ្យច្រកភ្នំ​ទាំងអស់​បន្លឺ​ឡើង​ជាខ្លាំង ហើយ​ឲ្យ​សមុទ្រ​នឹង​ដីគោក​ទាំងអស់​ប្រាប់​ពីការ​អស្ចារ្យ​នៃ​សេ្តច​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់អ្នក ! » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:២៣ ) ។

សូមមើល ពួកបរិសុទ្ធ ១:៤១៥–៤២៧; « Letters on Baptism for the Dead » នៅក្នុង Revelations in Context ទំព័រ ២៧២–២៧៦ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៦

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​មើលថែ​គ្រួសារ​របស់​ខ្ញុំ ។

បន្ទាប់ពី​ត្រឡប់​មកពី​បេសកកម្ម​នៅ​ប្រទេស​អង់គ្លេស—បេសកកម្ម​មួយ​ក្នុង​ចំណោម​បេសកកម្ម​ជា​ច្រើន​ដែល​លោក​បាន​បម្រើ—ព្រិកហាំ យ៉ង់ បាន​ទទួល​ការហៅ​ដ៏​សំខាន់​មួយ​ទៀត​មកពី​ព្រះអម្ចាស់ ។ លោក​ត្រូវបាន​សុំ​ឲ្យ « ថែទាំ​គ្រួសារ [ របស់​លោក ] ឲ្យ​បាន​ស្រួលបួល » ( ខទី ៣ ) ដែល​ជួប​ការលំបាក​ខណៈ​ដែល​លោក​មិននៅ ។ នៅពេល​បងប្អូន​សិក្សា​ផ្នែក​នេះ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ពេលខ្លះ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​មានការ​លះបង់​ក្នុង​ការបម្រើ​របស់​យើង ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​ថែទាំ​ដល់​គ្រួសារ​របស់បងប្អូន ?

សូមមើល​ផងដែរ « Take Special Care of Your Family » នៅក្នុង Revelations in Context ទំព័រ ២៤២–២៤៩ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៧:២–៤

ខ្ញុំ​អាច​ពឹងផ្អែក​លើ​ព្រះអម្ចាស់ អំឡុង​ពេល​ពិបាកៗ​បាន ។

ការ​ចោទ​ប្រកាន់​ខុស និង​ការគម្រាម​គំហែង​ចាប់​ខ្លួន​បាន​ចាប់ផ្តើម​មាន​ម្តង​ទៀត ហើយ​បាន​បង្ខំចិត្ត យ៉ូសែប ស្ម៊ីធ ឲ្យ​លាក់ខ្លួន​នៅក្នុង ខែ សីហា ឆ្នាំ ១៨៤២ ។ ហើយ​ពាក្យ​ពេចន៍​ដែល​លោក​បាន​សរសេរ​ទៅកាន់​ពួក​បរិសុទ្ធ​អំឡុង​ពេល​នោះ ( ឥឡូវ​នេះ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៧ ) គឺ​ពោរពេញ​ទៅដោយ​សុទិដ្ឋនិយម និង​អំណរ ។ តើ ខទី ២–៤ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះ ? អំពី​របៀប​ដែល​បងប្អូន​អាច​ប្រឈម​មុខ​នឹង​ការចំអក ឬ​ការផ្ទុយ ? តើ​ឃ្លា​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​បងប្អូន នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បៀតបៀន ? ចូរ​ពិចារណា​កត់ត្រា​អំពី​របៀប​ដែល​ព្រះអម្ចាស់​គាំទ្រ​បងប្អូន​នៅក្នុង « ទឹក​ជ្រៅ » នៃ​ជីវិត​របស់​បងប្អូន ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៧:៥–៨; ១២៨:១–៨

« អ្វីក៏ដោយ​ដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​អាច​បាន​ចង​នៅ​ស្ថានសួគ៌​ដែរ » ។

នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៧:៥–៨; ១២៨:១–៨ សូម​រកមើល​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស្ម៊ីធ ដូចជា​ការណែនាំ​ជាក់លាក់​អំពី​ការកត់ត្រា​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ។​ តើ​ការណ៍​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់ ? តើ​បងប្អូន​មាន​អារម្មណ៍​ថា​ការណែនាំ​នេះ​អាច​អនុវត្ត​ចំពោះ​កំណត់ត្រា​គ្រួសារ​របស់​បងប្អូន ដូចជា​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ?

យុវជន​ធ្វើ​ពង្សប្រវត្តិ

ការធ្វើការ​បម្រើក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​យើង បាន​ចង​ដួង​ចិត្ត​របស់​យើង​ជាមួយ​ពួកគេ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:៥–២៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
សេចក្ដី​សង្គ្រោះ​នៃ​បុព្វការីជន​របស់​ខ្ញុំ គឺ​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ។

វាបាន​ពន្យល់​យ៉ាងច្បាស់​អំពី​អ្វី​ដែល​ព្រះ​បាន​បើក​សម្តែង​តាម​រយៈ យ៉ូសែប ស្ម៊ីធ ថា​ហេតុ​អ្វី​បុព្វការីជន​របស់យើង​ដែល​មិន​បាន​ជ្រមុជ​ទឹក​នៅក្នុង​ជីវិតនេះ​ត្រូវការ​យើង ៖ យើង​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ជំនួស​ឲ្យ​ពួកលោក ដើម្បី​ឲ្យ​ពួកលោក​អាច​ជ្រើសរើស​ទទួល​យក ឬ​បដិសេធ​ពិធីបរិសុទ្ធ​នេះ ។ ប៉ុន្តែ​ព្យាការី​ក៏​បាន​បង្រៀន​ដែរ​ថា សេចក្ដី​សង្គ្រោះ​របស់​បុព្វការីជន​យើង​គឺ « ចាំបាច់ និង​មាន​សារៈសំខាន់​ចំពោះ​សេចក្តី​សង្រ្គោះ របស់​យើង » ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:១៥–១៨ សូម​គិត​អំពី​មូលហេតុ ហេតុអ្វី​វា​យ៉ាងដូច្នេះ ។

ខទី ៥ បង្រៀន​ថា ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាម់​មរណជន​ត្រូវ​បាន « រៀបចំ​ឡើង​មុន​កំណើត​លោកិយ​មក​ម្លេះ » ។ តើ​សេចក្តីពិតនេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់ ? តើ​សារលិខិត​របស់​អែលឌើរ ឌែល ជី រិនឡាន់ អំពី « Family History and Temple Work: Sealing and Healing » បន្ថែម​ទៅលើ​ការយល់ដឹង​របស់​បងប្អូន​អ្វី​ខ្លះ ? ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៩ ) ។

យ៉ូសែប ស៊្មីធ បាន​ប្រើឃ្លា​ដូចជា « អំណាច​នៃការ​ភ្ជាប់ » « ចំណង​ភ្ជាប់ » និង​« ការរួបរួម​ល្អ​ឥតខ្ចោះ » នៅពេល​ដែល​បង្រៀន​អំពី​ពិធីបរិសុទ្ធ​នៃបព្វជិតភាព និង​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ។ សូម​រក​មើល​ពិធីការ​ទាំងនោះ និង​ឃ្លា​ដែល​ស្រដៀង​គ្នា នៅពេល​បងប្អូនអាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៨:៥–២៥ ។ តើ​បងប្អូន​អាច​គិត​ពី​វត្ថុ​ដែល​បងប្អូន​អាច​ប្រើ​ដើម្បី​បង្ហាញ​ឃ្លា​ទាំងនេះ ដូចជា​ខ្សែ​ច្រវាក់ ឬ​ខ្សែពួរ​ដែរ​ឬ​ទេ ? ហេតុអ្វី​បាន​ជា​ឃ្លា​ដ៏​ល្អ​ទាំងនេះ​ត្រូវ​ពិពណ៌នា​អំពី​គោលលទ្ធិ​នេះ ?

ការពិចារណា​លើ​សំណួរ​ខាងក្រោម​ក៏​អាច​ជួយ​ដល់​ការសិក្សា​ខគម្ពីរ​ទាំង​នេះ​របស់​បងប្អូន​ផងដែរ ៖

  • តាម​ទស្សនៈ​របស់​បងប្អូន ហេតុអ្វី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​ត្រូវបាន​ចាត់ទុក​ថា​ជា « កម្មវត្ថុ​ដ៏​រុងរឿង​បំផុត ដែល​ជា​របស់​នៃ​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច » ? ( ខទី ១៧ ) ។ តើ​បទពិសោធន៍​អ្វី​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​បែប​នេះ ?

  • តើ​ក្នុង​ន័យ​ណា​ដែល​ផែនដី​នេះ​អាច​ត្រូវ​បណ្ដាសា ប្រសិនបើ​គ្មាន « ចំណង​ភ្ជាប់​យ៉ាង​ណា​…​រវាង​ពួក​ឪពុក​នឹង​កូនៗ » ? ( ខទី ១៨ ) ។

  • តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ​លើ​ពាក្យ​សម្ដី​របស់ យ៉ូសែប ស្ម៊ីធ នៅក្នុង ខទី ១៩–២៥ ? តើ​ខគម្ពីរ​ទាំងនេះ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? អំពី​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធសម្រាប់​បុព្វការីជន​របស់​បងប្អូន ? ( សូម​មើល​ផង​ដែរ « Come, Rejoice » ទំនុក​តម្កើង ល.រ.៩ ) ។

បន្ទាប់ពី​បានសិក្សា​ខគម្ពីរ​ទាំងនេះ​ហើយ បងប្អូន​អាច​នឹង​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​មួយ​សម្រាប់​បុព្វការីជន​របស់​បងប្អូន ។ គំនិត​ដែល​មាន​នៅលើ FamilySearch.org អាច​ជួយ​បាន ។

« Inspirational Videos » នៅក្នុង « Temple and Family History » កម្រង​វីដេអូ​នៃ​បណ្ណាល័យ​ដំណឹងល្អ​អាច​ផ្ដល់​ជំនួយ​ជាក់ស្តែង រឿង​បំផុសគំនិត និង​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​អំពី​ពង្សប្រវត្តិ ។

ប្រើប្រាស់​ធនធាន​សាសនាចក្រ​ដែល​ទាក់ទង តំណភ្ជាប់​នៅក្នុង​គ្រោង ចូរ​មក​តាម​ខ្ញុំ ផ្តល់​ភាពងាយស្រួល​ដល់​ធនធាន​ដែល​មាន​ប្រយោជន៍ ដែល​អាច​ជួយ​បងប្អូន​យល់ និង​អនុវត្ត​សេចក្តីពិត​នៃ​ដំណឹងល្អ ឬ​ធ្វើ​សកម្មភាព​លើ​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួល​បាន ។ ឧទាហរណ៍ តំណ​កម្មវិធីស្រាវជ្រាវ​ក្រុមគ្រួសារ​ខាងលើ​នាំ​ទៅរក​សកម្មភាព​ដូចជា​ការកសាង​មែកធាង​គ្រួសារ​ផ្ទាល់ខ្លួន​របស់​បងប្អូន ស្វែងរក​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មើល​ឃើញ​ថា​បុព្វការីជន​របស់​បងប្អូន​មកពី​ណា ឬ​ដាក់បញ្ចូល​ដំណើររឿង​ក្រុមគ្រួសារ ។

សូមមើល​ផងដែរ ខេវិន អ័រ ដាន់ខិន « សំឡេង​រីករាយ ! » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៩៥–៩៧ ។

« A Glorious and Wonderful Provision » ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង ៖

« ដង្វាយធួន​របស់​ព្រះយេស៊ូវ​ជំនួស​ឲ្យ​មនុស្ស​ទាំងអស់ តំណាង​ឲ្យ​ពលិកម្ម​ជំនួស​ដ៏​អស្ចារ្យ ។ ទ្រង់​បាន​ដាក់​ជា​គន្លង ដែល​ទ្រង់​បាន​ក្លាយ​ជា​អង្គ​ជំនួស​ឲ្យ​មនុស្ស​ជាតិ​ទាំងអស់ ។ គន្លង​នេះ​ដែល​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​អាច​ធ្វើ​សកម្មភាព​ជំនួស​ឲ្យ​មនុស្ស​ម្នាក់ទៀត ត្រូវបាន​នាំ​យក​ទៅ​ក្នុង​ពិធីបរិសុទ្ធ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ។ នៅ​ទីនេះ យើង​បម្រើ​ជំនួស​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​មាន​ចំណេះដឹង​អំពី​ដំណឹងល្អ ។ ពួកគេ​មាន​ជម្រើស​ដើម្បី​ទទួល​យក ឬ​បដិសេធ​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​នោះ ។ ពួកគេ​ស្ថិត​នៅក្នុង​កន្លែង​ដែល​មាន​សិទ្ធិ​ស្មើនឹង​អស់​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ដែរ ។ មនុស្ស​ស្លាប់​ទទួល​បាន​ឱកាស​ដូចគ្នា​នឹង​អ្នកនៅ​រស់​ដែរ ។ ជា​ថ្មី​ម្ដងទៀត ឱ នេះ​ជា​លក្ខខណ្ឌ​ដ៏​រុងរឿង និង​អស្ចារ្យ​អ្វីម្ល៉េះ ដែល​ព្រះដ៏​មាន​មហិទ្ធិឬទ្ធិ​បាន​ធ្វើ​ឡើង​តាមរយៈ​វិវរណៈ​របស់​ទ្រង់​ទៅកាន់​ព្យាការី​របស់​ទ្រង់ » ( « The Great Things Which God Has Revealed » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៨២–៨៣ ) ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៦:៣

ខ្ញុំ​អាច​ជួយ​ថែទាំ​ក្រុមគ្រួសារ​របស់ខ្ញុំ ។

  • ដើម្បី​ជួយ​កុមារ​របស់​បងប្អូន​រៀន​បម្រើ​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ សូម​ពិចារណា​ចែកចាយ​ព័ត៌មាន​អំពី ព្រិកហាំ យ៉ង់ នៅក្នុង « ជំពូកទី ៥០ ៖ ពួក​បរិសុទ្ធ​ទីក្រុងណៅវូ » ( នៅក្នុង ដំណើររឿង​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ទំព័រ ១៨៤ ឬ​វីដេអូ​ដែល​ទាក់ទង​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ឬ សង្ខេប គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៦ តាម​ពាក្យពេចន៍​របស់​បងប្អូន​ផ្ទាល់ ។ បងប្អូន​អាច​បញ្ជាក់​ឃ្លា « ថែទាំ​គ្រួសារ​របស់​អ្នក​ឲ្យ​បាន​ស្រួលបួល » ( ខទី ៣ ) ហើយ​និយាយ​ជាមួយ​កុមារ​បងប្អូន​អំពី​អត្ថន័យ​នៃ​ការថែទាំ​គ្រួសារ​របស់​យើង​ឲ្យ​បាន​ស្រួលបួល ។

    1:33

    Chapter 50: The Saints in Nauvoo: January–July 1841

  • ប្រហែលជា​វា​រីករាយ​សម្រាប់​បងប្អូន និង​កុមារ​បងប្អូន​ក្នុង​ការមើល​រូបភាព​គ្រួសារ ( ឬ​គូរ​រូបភាព ) នៅពេល​បងប្អូន​និយាយ​ជាមួយ​គ្នា​អំពី​វិធី​ដែល​យើង​អាច​ជួយ « ថែទាំ » សមាជិក​គ្រួសារ ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​ដូចជា « ផ្ទះ​ជា​ស្ថានសួគ៌​លើ​ផែនដី » ( ទំនុក​តម្កើង ល.រ. ១៨៥ ) ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:៥, ១២

បុត្រា​បុត្រី​របស់ព្រះ​ទាំងអស់​ត្រូវការ​ឱកាស​ដើម្បី​ទទួលបុណ្យ​ជ្រមុជទឹក ។

  • សូម​ជួយ​កុមារ​របស់​បងប្អូន​ស្វែងរក​គំនិត​ទាំងឡាយ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:១ ប្រធានបទ​អ្វី​ដែល​បាន​ដក់ជាប់​នៅក្នុង​គំនិត​របស់ យ៉ូសែប ស្ម៊ីធ ។ ពួកគេ​ក៏​អាច​ស្រាវជ្រាវ​នៅ ខទី ១៧ ដើម្បី​ស្វែងយល់​ថាតើ​ប្រធានបទ​អ្វី​ដែល​លោក​ចាត់ទុក​ថា « រុងរឿង​បំផុត » ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​ស្វែងរក ហើយ​និយាយ​អំពី​មូលហេតុ​ដែល​ប្រធានបទ​នេះ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​រំភើប​បំផុត ។

  • បន្ថែមពី​លើ​ការជួយ​កុមារ​របស់​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់ ( និង​រស់នៅ​តាម ) សេចក្ដីសញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​ផ្ទាល់ខ្លួន​របស់​ពួកគេ បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​របៀប​ជួយ​មនុស្ស​ដែល​មិន​បាន​ធ្វើ​សេចក្ដីសញ្ញា​ទាំងនេះ​ក្នុង​អំឡុង​ពេល​ដែល​ពួកគាត់​មាន​ជីវិត ។ សូម​ពិចារណា​ប្រាប់​កុមារ​របស់បងប្អូន​អំពី​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ដែល​បាន​ស្លាប់​ដោយ​ពុំ​បានទទួល​បុណ្យ​ជ្រមុជទឹក ។ បន្ទាប់មក បងប្អូន​អាច​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:៥ ហើយ​មើល​រូបភាព​អាង​ជ្រមុជ​ទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ ( ដូច​រូប​នៅ​ខាង​ចុងបញ្ចប់​នៃ​មេរៀន​នេះ ) ។ សូម​ប្រាប់​កុមារ​បងប្អូន​អំពី​អារម្មណ៍​ដែល​បងប្អូន​បាន​ទទួល​បុណ្យជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ឲ្យ​អ្នក​ដែល​បានស្លាប់ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ឱកាស​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះវរបិតាសួគ៌ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៨

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​រៀន​អំពី​ពង្សប្រវត្តិ​របស់ខ្ញុំ ។

  • វា​អាច​ជា​រឿង​រីករាយ​សម្រាប់​បងប្អូន និង​កុមារ​របស់​បងប្អូន​ដើម្បី​ធ្វើ​ច្រវ៉ាក់​ក្រដាស​ដែល​មាន​ឈ្មោះ​ឪពុកម្តាយ ជីដូនជីតា ជីដូន​ជីតាទួត​ជាដើម ( សូមមើល ទំព័រ​សកម្មភាព ប្រចាំ​សប្តាហ៍​នេះ ) ។ បន្ទាប់មក បងប្អូន​អាច​ចែកចាយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​អ្វី​ដែល​បងប្អូន​ដឹង​អំពី​បុព្វការីជន​ទាំងនេះ ។ សូម​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៨ ដើម្បី​ស្វែងរក​ថាតើ​អ្វី​ទៅ​ជា « ចំណងភ្ជាប់ » ដែល​ធ្វើ​ឲ្យ​ពង្សប្រវត្តិ​របស់​យើង « ភ្ជាប់​គ្នា​ទាំង​មូល និង​ពេញលេញ » ។ បងប្អូន​ក៏​អាច​មើល​វីដេអូ « Courage: I Think I Get It from Him » ផងដែរ ( បណ្ណាល័យ​ដំណឹងល្អ ) ។

    1:38

    Courage: I Think I Get It From Him

  • សកម្មភាព​បន្ថែម​ដើម្បី​ជួយ​កុមារ​បងប្អូន​ចូលរួម​ក្នុង​ពង្សប្រវត្តិ​អាច​រក​បាន​នៅក្នុង « The Temple and the Plan of Happiness » នៅក្នុង ឧបសម្ព័ន្ធ ខ ឬ​នៅ​លើ​គេហទំព័រ FamilySearch.org ។

ម្តាយ និង​កូនស្រី​កំពុង​ធ្វើ​ច្រវ៉ាក់​ក្រដាស

ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​រួបរួម​ក្រុម​គ្រួសារ​ដូចជា​តំណភ្ជាប់​នៃ​ច្រវ៉ាក់​មួយ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

អាង​ជ្រមុជ​ទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

អាង​ជ្រមុជទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន យូថាហ៍ ។

ទំព័រ​សកម្មភាព​សម្រាប់​កុមារ