Doctrine and Covenants 2025
សំឡេង​នៃ​ការស្ដារឡើង​វិញ ៖ ក្រុម​ជំរំ​ស៊ីយ៉ូន


« សំឡេង​នៃ​ការស្ដារ​ឡើងវិញ ៖ ក្រុម​ជំរំ​ស៊ីយ៉ូន » ៖ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« ក្រុម​ជំរំ​ស៊ីយ៉ូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូប​តំណាង​សំឡេង​នៃ​ការស្តារឡើង​វិញ

សំឡេង​នៃ​ការស្តារឡើង​វិញ

ក្រុម​ជំរំ​ស៊ីយ៉ូន

ពីព្រោះ​ក្រុម​ជំរំ​ស៊ីយ៉ូន​មិនបាន​នាំ​ពួកបរិសុទ្ធ​ទៅកាន់​ដែនដី​របស់ពួកគេ​នៅ​ស្រុក​ចាកសុន​វិញ​នោះ មនុស្ស​ជាច្រើន​មាន​អារម្មណ៍ថា​ការខិតខំរបស់​ពួកគេ​បាន​បរាជ័យ ។ ប៉ុន្តែ​ទោះជាយ៉ាងណា អ្នកចូលរួម​ក្នុង​ក្រុម​ជំរំស៊ីយ៉ូន​ជាច្រើន​បាន​ក្រឡេក​មើល​ទៅ​បទពិសោធន៍​របស់​ពួកគេ ហើយ​បាន​ឃើញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បំពេញ​គោល​បំណង​ខ្ពស់​ជាង​មួយនៅ​ក្នុង​ជីវិត​របស់​ពួកគេ និង​នៅ​ក្នុង​នគរ​របស់​ទ្រង់ ។ នេះ​គឺ​ជា​ទីបន្ទាល់​មួយចំនួន​របស់​ពួកគេ ។

យ៉ូសែប ស្ម៊ីធ

One drawing in pencil, charcoal and ink on paper.  A left profile, head/shoulders portrait of Joseph Smith; drawn basically in charcoal, highlighted with white paint and black ink.  titled at bottom "Jospeh Smith the Prophet."  Signed at left shoulder "Drawn from the most authentic sources by Dan Weggeland"  A drawn border surrounds it.  No date apparent.

បន្ទាប់ពី​រយៈពេល ៤០ ឆ្នាំ​នៃ​ក្រុម​ជំរំ​ស៊ីយ៉ូន យ៉ូសែប យ៉ង់ ដែល​ជា​សមាជិក​នៃ​ក្រុម​ជំរំ​បាន​រាយការណ៍​ថា យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ដូច​តទៅ​នេះ ៖

« បងប្អូន​ប្រុស​អើយ មាន​បងប្អូន​មួយ​ចំនួន​បាន​ខឹង​នឹង​រូប​ខ្ញុំ ដោយសារ​បងប្អូន​ពុំ​បាន​ធ្វើ​ចម្បាំង​នៅ​ក្នុង​រដ្ឋ​មិសសួរី ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​បងប្អូន​ថា ព្រះ​ពុំ​ចង់​ឲ្យ​បងប្អូន​ធ្វើ​ចម្បាំង​ឡើយ ។ ទ្រង់​ពុំ​អាច​ស្ថាបនា​នគរ​ទ្រង់​ឡើង​ដោយ​មាន​តែ​បុរស​ដប់​ពីរ​នាក់ ដើម្បី​បើក​ទ្វារ​នៃ​ដំណឹងល្អ​ដល់​ជាតិ​សាសន៍​ទាំងអស់​នៅ​លើ​ផែនដី និង​ពួក​ចិតសិប​នាក់​ទៀត ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​ពួកគេ ​ដើម្បី​បន្ត​កិច្ចការ​បាន​ឡើយ លើកលែង​តែ​ទ្រង់​ចម្រាញ់​ពួកគេ​ចេញ​មក​ពី​ក្រុម​បុរស​ដែល​បាន​ថ្វាយ​ជីវិត​ខ្លួន និង​ដែល​បាន​លះបង់​យ៉ាង​ធំធេង​ដូច​ដែល​អ័ប្រាហាំ​បាន​ធ្វើ​ប៉ុណ្ណោះ ។

« ឥឡូវនេះ​ព្រះអម្ចាស់​បាន​រកឃើញ​ពួក​ដប់ពីរ​នាក់ និង​ពួកចិតសិបនាក់​របស់ទ្រង់ហើយ ព្រម​ទាំង​បាន​ហៅ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​ផ្សេង​ទៀត ជា​អ្នក​ដែល​បាន​ធ្វើ​ពលិកម្ម​ ហើយ​ចំពោះ​អស់អ្នក​ដែល​មិន​បាន​ធ្វើពលិកម្ម និង​ថ្វាយ​ដង្វាយ​របស់​ពួកគេ​នាពេល​ឥឡូវនេះទេ នឹងធ្វើឡើង​នៅពេល​ក្រោយ » ។

ព្រិកហាំ យ៉ង់

Photograph of Brigham Young in stately side pose.

« នៅពេល​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋ​មិសសួរី ព្រះអម្ចាស់​បាន​មានព្រះបន្ទូល​ទៅកាន់​អ្នក​បម្រើ​ទ្រង់​គឺ​យ៉ូសែប ថា ‹ យើង​ទទួល​យក​ការថ្វាយ​របស់​ឯង › ហើយ​យើង​មាន​អភ័យឯកសិទ្ធ​ដើម្បីត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ថ្មី ។ ពេល​ខ្ញុំ​ត្រឡប់​ទៅ​វិញ​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ជាច្រើន​បាន​សួរ​ថា តើ​មាន​ប្រយោជន៍អ្វី​ក្នុង​ការហៅ​មនុស្ស​ឲ្យ​ចាក​ចេញ​ពី​ការងារ ដើម្បី​ឡើង​ទៅ​រដ្ឋ​មិសសួរី​ រួច​ហើយ​ត្រឡប់​មកវិញ ដោយ​គ្មាន​បាន​សម្រេច​អ្វី​ទាំងអស់​នោះ ។ ពួកគេ​បានសួរថា ‹ តើ​នរណា​ទទួល​បាន​ផល​ប្រយោជន៍​នោះ ? ‹ ប្រសិន​បើ​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​សម្រេច​ការណ៍នោះ តើទ្រង់​មិនទត​មើល​ការណ៏​នោះ​ទេឬ ? ›… ខ្ញុំបាន​ប្រាប់​បងប្អូនប្រុស​ទាំងនោះថា ខ្ញុំបាន​ទទួល​រង្វាន់​យ៉ាងអស្ចារ្យ—​រង្វាន់អស្ចារ្យ​ពី​ស្ថានសួគ៌​—មែនហើយ​ខ្ញុំត្រូវ​បាន​បំពេញ​ដោយ​ចំណេះ​ដឹង​ដ៏លើសលប់ ដែល​ខ្ញុំ​បាន​ទទួល​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ​ជាមួយ​នឹងព្យាការី » ។

វិលហ្វូឌ វូឌដ្រុព្វ

Portrait of Wilford Woodruff. He is depicted wearing a black suit, vest and bow tie, seated in a red chair and resting one arm on the arm rest and the other on a table.

« ខ្ញុំ​បាន​នៅ​ក្នុង​ក្រុម​ជំរំស៊ីយ៉ូន​ជាមួយ​នឹងព្យាការី​នៃព្រះ ។ ខ្ញុំ​បាន​ឃើញ​ទំនាក់ទំនង​របស់លោក​ជា​មួយនឹង​ព្រះ ។ ខ្ញុំ​បាន​ឃើញ​ព្រះចេស្តា​នៃ​ព្រះ​ជា​មួយនឹង​លោក ។ ខ្ញុំ​មើល​ឃើញ​ថា លោក​គឺ​ជា​ព្យាការី ។ អ្វី​ដែល​បាន​បើក​សម្តែង​ដល់​លោក​ដោយ​ព្រះចេស្តា​នៃ​ព្រះ​ចំពោះ​បេសកកម្ម នោះ​គឺ​មាន​តម្លៃ​យ៉ាង​អស្ចារ្យ​ចំពោះ​ខ្ញុំ និង​ចំពោះអស់​អ្នក​ដែល​បាន​ទទួល​ការណែ​នាំ​ពី​លោក » ។

« នៅ​ពេល​សមាជិក​ក្រុម​ជំរំ​ស៊ីយ៉ូន​ត្រូវ​បាន​ហៅ យើង​ភាគ​ច្រើន​មិន​ដែល​បានជួប​មុខ​គ្នាទេ យើង​ជាមនុស្ស​ចម្លែក​ចំពោះគ្នា ហើយ​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ឃើញ​ព្យាការី​ទេ ។ យើង​បាន​រាយប៉ាយ​ដូច​គ្រាប់​ពោត​រែង​ជ្រុះ​តាម​ប្រហោង​កន្ដ្រង​ទៅ​គ្រប់​ជាតិ​សាសន៍ ។ យើង​ជា​យុវជន​វ័យ​ក្មេង ហើយ​យើង​ត្រូវ​បាន​ហៅ​នៅក្នុង​ជំនាន់​មុន​ឲ្យ​ចេញ​ទៅ ហើយ​សង្រ្គោះ​ក្រុង​ស៊ីយ៉ូន ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ធ្វើ​ដោយ​សេចក្ដី​ជំនឿ ។ ​យើង​មក​ពី​រដ្ឋ​ផ្សេងៗ​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ខឺតឡង់ ហើយ​ឡើង​ទៅ​ដើម្បី​សង្គ្រោះ​ស៊ីយ៉ូន​នៅក្នុង​ការបំពេញ​បទបញ្ញត្តិ​របស់​ព្រះ​មក​កាន់​ពួកយើង ។ ព្រះ​ទទួល​យក​កិច្ចការ​របស់យើង ដូច​ជា​ទ្រង់​បានទទួល​យក​កិច្ចការ​លោក​អ័ប្រាហាំ​ដែរ ។ យើង​សម្រេច​បាន​កិច្ចការ​ដ៏អស្ចារ្យ​មួយ ទោះបី​ជាពួក​អ្នក​ក្បត់​សាសនា និង​ពួក​អ្នក​មិនជឿ តែង​សួរ​សំណួរ​នេះ​ជាច្រើន​ដងថា ‹ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ? › យើង​ទទួល​បាន​បទពិសោធន៍​ដែល​នឹង​មិន​អាច​រក​បាន​ [ នៅ ] កន្លែង​ផ្សេង​ៗ​ទៀត​ឡើយ ។ យើង​មាន​ឯកសិទ្ធិ​ឃើញ​មុខ​ព្យាការី​ និង​ធ្វើ​ដំណើរ​អស់​រាប់​ពាន់​គីឡូ​ជាមួយ​លោក ហើយ​មើលឃើញ​កិច្ចការ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​នៅ​គង់​ជាមួយ​នឹង​លោក ព្រមទាំង​វិវរណៈ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​មក​ដល់​លោក និង​ការបំពេញ​នូវ​វិវរណៈ​ទាំងនោះ ។ ហើយ​លោកបាន​ប្រមូលផ្តុំ​ពួក​អែលឌើរ​ជាងពីរ​រយ​នាក់​មកពី​គ្រប់​ជាតិសាសន៍​នៅជំនាន់​មុន​នោះ ហើយ​បញ្ជូន​យើង​ទៅ​ផ្សាយ​ក្នុង​ពិភព​លោក ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បើខ្ញុំ​មិន​បាន​ចូលរួម​ក្នុង​ក្រុម​ជំរំ​ស៊ីយ៉ូន​ទេ នោះ​ខ្ញុំនឹង​មិន​នៅទីនេះ​នៅ​ថ្ងៃ​នេះ​ទេ [ នៅក្នុង ទីក្រុងសលត៍ លេក កំពុង​បម្រើ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ] ។… តាម​រយៈ​ការទៅ​ទីនោះ យើង​ឈាន​ចូល​ក្នុង​ចម្ការ​ទំពាំង​បាយជូរ ដើម្បី​ផ្សាយ​ដំណឹងល្អ ហើយ​ព្រះអម្ចាស់​បាន​ទទួល​យក​កិច្ចការ​របស់​យើង​ហើយ ។ ហើយ​នៅក្នុង​កិច្ចការ និងការបៀត​បៀន​ទាំងឡាយ​របស់​យើង ដែល​ធ្វើឲ្យ​ជីវិត​យើង​ជួប​គ្រោះថ្នាក់ ប៉ុន្តែ​យើង​ត្រូវ​ធ្វើការ​នោះ ហើយ​ត្រូវ​រស់នៅ​ដោយ​សេចក្ដី​ជំនឿ » ។

« បទពិសោធន៍​ដែល [ យើង ] ទទួល​បាន​ក្នុង​ការធ្វើដំណើរ​ក្នុង​ក្រុម​ជំរំស៊ីយ៉ូន គឺមាន​តម្លៃ​ជាង​មាស​ទៅ​ទៀត » ។

កំណត់​ចំណាំ

  1. នៅក្នុង Joseph Young Sr. History of the Organization of the Seventies ( ឆ្នាំ ១៨៧៨ ) ទំព័រ ១៤ ។

  2. « Discourse » Deseret News ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ១៨៦២ ទំព័រ ១៧៧ ។

  3. នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៨៩៨ ទំព័រ ២៩–៣០, សូមមើល​ផងដែរ Teachings of Presidents of the Church: Wilford Woodruff ( ឆ្នាំ ២០០៤ ) ទំព័រ ១៣៥ ។

  4. « Discourse » Deseret News ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៨៦៩ ទំព័រ ៥៤៣, សូមមើល​ផងដែរ Teachings: Wilford Woodruff ទំព័រ ១៣៨ ។

  5. Deseret News: Semi–Weekly ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៨៨០ ទំព័រ ២; សូមមើល​ផងដែរ Teachings: Wilford Woodruff ទំព័រ ១៣៨ ។