« ថ្ងៃទី ២៥–៣១ ខែ សីហា ៖ ‹ ទទួលនូវភាពពេញលេញរបស់ទ្រង់ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សេចក្តីលម្អិតមកពី I See the Son of Man [ ខ្ញុំបានឃើញកូនមនុស្ស ] ដោយ វ៉លធើ រ៉េន
ថ្ងៃទី ២៥–៣១ សីហា ៖ « ទទួលនូវភាពពេញលេញរបស់ទ្រង់ »
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣
យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « នៅពេលអ្នកឡើងជណ្ដើរ អ្នកត្រូវតែចាប់ផ្ដើមពីកាំក្រោមគេមុន ហើយឡើងមួយកាំម្ដងៗ រហូតដល់អ្នកមកដល់កំពូល គឺដូចគ្នានឹងគោលការណ៍នានានៃដំណឹងល្អ—អ្នកត្រូវចាប់ផ្ដើមពីចំណុចដំបូង ហើយបន្តទៅរហូតទាល់តែអ្នករៀននូវគ្រប់គោលការណ៍នៃការលើកតម្កើង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៨ ) ។
ពេលខ្លះជណ្តើរនៃការលើកតម្កើងហាក់បីដូចជាខ្ពស់ពេកមិនអាចទៅដល់ ប៉ុន្តែយើងកើតមកដើម្បីឡើងទៅដល់កំពូលដោយមានជំនួយដ៏ខ្ជាប់ខ្ជួនរបស់ព្រះអង្គសង្រ្គោះ ។ មិនថាយើងមើលឃើញខ្លួនយើងមានដែនកំណត់យ៉ាងណាទេ ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ទតឃើញអ្វីមួយដែលរុងរឿងនៅក្នុងយើង គឺជាអ្វីមួយដែលដូចជាព្រះ ។ គឺដូចជាព្រះយេស៊ូវគ្រីស្ទដែរ « បានគង់នៅជាមួយព្រះវរបិតា » ហើយ « អ្នកក៏ដូច្នេះដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១, ២៣ ) ។ គឺដូចជាទ្រង់ « ព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មក រហូតដល់ទ្រង់បានទទួលនូវភាពពោរពេញ » ក៏ដូចរូបអ្នក « អ្នកនឹងបានទទួលព្រះគុណថែមលើព្រះគុណ » ( ខទី ១៣, ២០ ) ។ ដំណឹងល្អដែលបានស្តារឡើងវិញបង្រៀនយើងអំពីនិស្ស័យពិតនៃព្រះ ដូច្នេះហើយវាក៏បង្រៀនអំពីនិស្ស័យ និងជោគវាសនាពិតប្រាកដរបស់បងប្អូនផងដែរ ។ បងប្អូនគឺជាបុត្រពិតប្រាកដរបស់ព្រះដោយមានសក្តានុពល « នៅវេលាកំណត់ ឲ្យបានទទួលនូវភាពពោរពេញរបស់ទ្រង់ » ( ខទី ១៩ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
ដូចជាព្រះយេស៊ូវគ្រីស្ទដែរ ខ្ញុំអាចត្រូវបានលើកតម្កើង និងទទួល « ភាពពេញលេញ » របស់ព្រះ ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « ប្រសិនបើមនុស្សមិនយល់ពីលក្ខណៈរបស់ព្រះទេ នោះពួកគេក៏មិនយល់ពីខ្លួនពួកគេដែរ » ( Teachings: Joseph Smith ទំព័រ ៤០ ) ។ នៅពេលបងប្អូនរៀនអំពីព្រះអង្គសង្រ្គោះ ដោយការសិក្សាក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣ សូមរកមើលអ្វីដែលបងប្អូនបានរៀនអំពីខ្លួនរបស់បងប្អូន ។ ឧទាហរណ៍ តើបងប្អូនបានរៀនអ្វីខ្លះអំពីទ្រង់ ខទី ៣, ១២–១៣, ២១ និង ២៦ ? តើសេចក្តីពិតស្រដៀងគ្នាអ្វីខ្លះដែលបងប្អូនរកឃើញសម្រាប់ខ្លួនរបស់បងប្អូននៅក្នុង ខទី ២០, ២៣ និង ២៨–២៩ ? ( សូមមើលផងដែរ យ៉ូហាន ទី១ ៣:២; នីហ្វៃទី៣ ២៧:២៧ ) ។ សំណួរខាងក្រោមនេះអាចជួយបងប្អូនឲ្យយល់ និងអនុវត្តសេចក្តីពិតនៅក្នុងកណ្ឌនេះ ៖
-
តើបងប្អូនមានអារម្មណ៍ថាវាមានន័យយ៉ាងណាក្នុងការទទួល « ព្រះគុណថែមលើព្រះគុណ » ហើយនិងបន្ត « ព្រះគុណថែមលើព្រះគុណ » ? ( ខទី ១២–១៣ ) ។ បើវាមានអត្ថប្រយោជន៍ បងប្អូនអាចអាន « ព្រះគុណ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( បណ្ណាល័យដំណឹងល្អ ) ។
-
តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងវិវរណៈនេះ អំពីរបៀបដែលព្រះជួយបងប្អូនឲ្យរីកចម្រើន និងរៀនសូត្រ ? តើការដឹងអំពីការណ៍នេះជះឥទ្ធិពលលើរបៀបដែលបងប្អូនប្រព្រឹត្តចំពោះមនុស្សដទៃ–និងខ្លួនឯងយ៉ាងដូចម្ដេច ?
-
តើបងប្អូនរៀនអ្វីខ្លះអំពី « ចេះថ្វាយបង្គំ ហើយ … អ្វីដែលខ្លួនថ្វាយបង្គំ » ? ( ខទី ១៩; សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ថ្វាយបង្គំ, ការថ្វាយបង្គំ » នៅលើបណ្ណាល័យដំណឹងលញអ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:១–៣៩
សិរីល្អនៃព្រះគឺជាពន្លឺ និងសេចក្ដីពិត ។
បងប្អូនអាចសម្គាល់ឃើញថា ពាក្យ សិរីល្អ, ពន្លឺ និង សេចក្តីពិត មានការលើកឡើងជាញឹកញាប់នៅក្នុងវិវរណៈនេះ ។ នៅពេលបងប្អូនសិក្សានៅក្នុង ខទី ២០–៣៩ ជាពិសេស សូមធ្វើបញ្ជីអំពីសេចក្តីពិតដែលបងប្អូនរៀនអំពីគោលគំនិតទាំងនេះ ។ ធ្វើតារាងមួយដូចនេះអាចជួយបាន ៖
|
ខគម្ពីរ |
អ្វីដែលខ្ញុំរៀន |
សំណួរត្រិះរិះ |
|---|---|---|
ខគម្ពីរ | អ្វីដែលខ្ញុំរៀន | សំណួរត្រិះរិះ មានការបោកបញ្ឆោតជាច្រើននៅក្នុងពិភពលោកនេះ ។ តើខ្ញុំអាចដឹងពីសេចក្តីពិតនេះដោយរបៀបណា ? ( សូមមើលផងដែរ យ៉ាកុប ៤:១៣ ) ។ |
ខគម្ពីរ | អ្វីដែលខ្ញុំរៀន | សំណួរត្រិះរិះ |
ខគម្ពីរ | អ្វីដែលខ្ញុំរៀន ព្រះគឺជាប្រភពនៃពន្លឺ និងសេចក្តីពិត ។ | សំណួរត្រិះរិះ |
ខគម្ពីរ | អ្វីដែលខ្ញុំរៀន | សំណួរត្រិះរិះ តើនរណាខ្លះដែលខ្ញុំស្គាល់ ដែលទំនងជាអាចទប់ទល់នឹងឥទ្ធិពលអាក្រក់ទាំងឡាយ ? ហេតុអ្វីបានជាពួកគេអាចធ្វើដូច្នេះបាន ? |
ខគម្ពីរ | អ្វីដែលខ្ញុំរៀន | សំណួរត្រិះរិះ |
ខគម្ពីរ | អ្វីដែលខ្ញុំរៀន | សំណួរត្រិះរិះ |
ខគម្ពីរ សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:២៤ | អ្វីដែលខ្ញុំរៀន | សំណួរត្រិះរិះ |
តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលបំផុសគំនិតបងប្អូនឲ្យស្វែងរកពន្លឺ និងសេចក្តីពិតដ៏កាន់តែមហិមា ? ហេតុអ្វី ពន្លឺ និង សេចក្តីពិត គឺជាព្រះបរមងារដ៏ល្អសម្រាប់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៨:១២; ១៤:៦ ) ។ តើសេចក្ដីពិតទាំងនេះមានឥទ្ធិពលលើជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ?
បងប្អូនក៏អាចធ្វើការកត់ចំណាំអំពីការសន្យាអំពីជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់បងប្អូននៅក្នុង ខទី ២០, ២២, ២៨, ៣៣–៣៥ បានផងដែរ ។ តើមានទំនាក់ទំនងអ្វីរវាងសេចក្តីសន្យាទាំងនេះ និងការទទួលបានពន្លឺ ?
សូមពិចារណាស្រាវជ្រាវ « ដើរក្នុងពន្លឺរបស់ព្រះ » ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ទំព័រ ១៨–២១ ) ដើម្បីស្វែងយល់អំពីអ្វីដែលបងប្អូនអាចធ្វើដើម្បីទទួលបានពន្លឺ និងរបៀបដែលព្រះអម្ចាស់សន្យានឹងប្រទានពរដល់បងប្អូន ។ វីដេអូ « Light and Truth ផ្នែក ទី១ » និង « ផ្នែកទី ២ » ( បណ្ណាល័យដំណឹងល្អ ) អាចផ្ដល់នូវគំនិតបន្ថែម ។
សូមមើលផងដែរ « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » ទំនុកតម្កើង ល.រ. ១៩១; Topics and Questions « Holy Ghost » នៅលើបណ្ណាល័យដំណឹងល្អ ។
Light and Truth, Part 1
Light and Truth, Part 2
« សិរីល្អនៃព្រះគឺជា… ពន្លឺ និងសេចក្ដីពិត » ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:៤០–៥០
« ត្រូវតាំងគេហដ្ឋានរបស់ខ្លួនឲ្យមានរបៀបរៀបរយ » ។
បទបញ្ញត្តិឲ្យ « តាំងគេហដ្ឋានរបស់ខ្លួនឲ្យមានរបៀបរៀបរយ » ( ខទី ៤៣ ) មិនមែនអំពីការរៀបចំទូរចានក្បាន និងទូរខោអាវនោះទេ ប៉ុន្ដែវាគឺអំពីការបង្រៀន—និងការរៀនសូត្រ—អំពី « ពន្លឺ និងសេចក្ដីពិត » ( ខទី ៤២ ) ។ សូមពិចារណាអំពីរបៀបដែលបងប្អូនកំពុងព្យាយាមធ្វើតាមដំបូន្មាននេះ ។ តើបងប្អូនជួបឧបសគ្គអ្វីខ្លះ ? តើសេចក្ដីពិត ឬគោលការណ៍មួយណានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣ ដែលអាចជួយបាន ?
តើបងប្អូនទទួលបានការយល់ដឹងអ្វីខ្លះមកពីការបង្រៀនដោយអែលឌើរ ដាវីឌ អេ បែដណា ?
« នៅក្នុងការិយាល័យរបស់ខ្ញុំ មានគំនូរវាលស្រែដ៏ស្រស់ស្អាតមួយ ។ គំនូរនេះគឺជាការប្រមូលផ្ដុំដ៏ធំមួយនៃការគូរដោយសរសៃជក់នីមួយៗ—ប៉ុន្ដែគ្មានគំនូរណាមួយគួរឲ្យចាប់អារម្មណ៍ ឬទាក់ទាញខ្លាំងដោយឯកឯងនោះ ។ តាមពិតទៅ ប្រសិនបើបងប្អូនឈរនៅជិតនឹងផ្ទាំងគំនូរនោះ អ្វីដែលបងប្អូនអាចមើលឃើញគឺ ស្នាមឆ្នូតវែងៗពណ៌លឿង ពណ៌មាស និងពណ៌ត្នោតដែលមើលទៅមិនស៊ីគ្នា និងមិនគួរឲ្យទាក់ទាញឡើយ ។ ប៉ុន្ដែ ពេលបងប្អូនដើរចេញពីផ្ទាំងគំនូរនេះបន្ដិចម្ដងៗ ស្នាមសរសៃជក់នីមួយៗរួមបញ្ចូលគ្នាទាំងអស់នោះនឹងបង្កើតជាទិដ្ឋភាពដ៏ស្អាតខ្លាំងមួយនៃវាលស្រែ ។ ស្នាមសរសៃជក់សាមញ្ញនីមួយៗជាច្រើន រួមគ្នាបង្កើតជាគំនូរដ៏ទាក់ទាញ និងស្រស់ស្អាតមួយ ។
« រាល់ការអធិស្ឋានជាគ្រួសារ រាល់ពេលសិក្សាព្រះគម្ពីរជាគ្រួសារ និងរាល់រាត្រីជួបជុំក្រុមគ្រួសារ គឺជាស្នាមសរសៃជក់នៅលើក្រណាត់គំនូរនៃព្រលឹងយើង ។ គ្មានព្រឹត្តិការណ៍ណាមួយអាចលេចឡើងជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ឬគួរឲ្យចងចាំនោះទេ ។ ប៉ុន្តែ ក៏ដូចជាការផាត់ទឹកថ្នាំពណ៌លឿង និងពណ៌ត្នោតដែលវាបំពេញគ្នាទៅវិញទៅមក ហើយនោះវាបានបង្កើតផ្ទាំងគំនូរដ៏គួរឲ្យចាប់អារម្មណ៍មួយ ដូច្នេះស្ថិរភាពរបស់យើងនៅក្នុងការធ្វើអ្វីដែលហាក់ដូចជាតូចមួយ អាចនាំមកនូវលទ្ធផលខាងវិញ្ញាណដ៏សំខាន់ ។ ‹ ហេតុដូច្នោះហើយ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៣៣ ] ។ ភាពខ្ជាប់ខ្ជួនគឺជាគោលការណ៍គ្រឹះ នៅពេលយើងដាក់គ្រឹះនៃកិច្ចការដ៏អស្ចារ្យនៅក្នុងជីវិតរបស់យើងនីមួយៗ និង នៅពេលយើងមានចិត្តព្យាយាម ហើយគិតគូរពីគេហដ្ឋាន របស់យើងផ្ទាល់កាន់តែខ្លាំងឡើង » ( « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៩–២០ ) ។
សូមមើលផងដែរ ហិនរី ប៊ី អាវរិង « A Home Where the Spirit of the Lord Dwells » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២២–២៥ ។
ព្រះអម្ចាស់បញ្ជាឲ្យឪពុកម្ដាយ « ចិញ្ចឹមកូនចៅ [ របស់ពួកគេ ] នៅក្នុងពន្លឺ និងសេចក្ដីពិត » ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:២–២១
ព្រះយេស៊ូវគ្រីស្ទ គឺជាពន្លឺ និងជាជីវិតនៃពិភពលោកនេះ
-
សូមពិចារណាអំពីការបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះ ហើយសួរកូនៗរបស់បងប្អូនថា ហេតុអ្វីបានជាវាសំខាន់ដើម្បីរៀនអំពី និងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១៩ ដើម្បីស្វែងរកមូលហេតុសំខាន់មួយ ។
-
បងប្អូនអាចជ្រើសរើសសេចក្តីពិតមួយចំនួនអំពីព្រះគ្រីស្ទនៅក្នុង កណ្ឌទី ៩៣ ដែលបំផុសគំនិតដល់បងប្អូន និងជួយកូនៗរបស់បងប្អូនស្វែងរក និងយល់ពីវា ( សូមមើលផងដែរ « ជំពូកទី ៣៣ ៖ វិវរណៈអំពីព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ១២៦–១២៧ ឬ វីដេអូទាក់ទងនៅលើបណ្ណាល័យដំណឹងល្អ ) ។ សម្រាប់សេចក្តីពិតនីមួយៗដែលបងប្អូនជ្រើសរើស បងប្អូនអាចផ្តល់ឲ្យកូនរបស់បងប្អូននូវពាក្យ ឬឃ្លាមួយ ដើម្បីស្តាប់នៅពេលបងប្អូនអានខគម្ពីរជាមួយគ្នា ។ ឧទាហរណ៍ ព្រះយេស៊ូវគ្រីស្ទ ៖
-
ធ្វើកិច្ចការរបស់របស់ព្រះវរបិតា ( ខទី ៥ ) ។
-
គឺជាពន្លឺនៃលោកិយ ( ខទី ៩ ) ។
-
គឺជាអង្គបង្កបង្កើតពិភពលោក ( ខទី ១០ ) ។
-
បានទទួលរាល់ព្រះចេស្ដានៅលើស្ថានសួគ៌ និងលើផែនដី ( ខទី ១៧ ) ។
-
គង់នៅជាមួយនឹងព្រះតាំងពីដើមមក ( ខទី ២១ ) ។
1:18Chapter 33: A Revelation about Jesus Christ: May 1833
-
សេចក្តីលម្អិតមកពី ពន្លឺនៃលោកិយ [ Light of the World ] ដោយ ហូវ៉ឺដ លីយ៉ន
គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២៣, ២៩, ៣៨
ខ្ញុំធ្លាប់រស់នៅជាមួយនឹងព្រះវរបិតាសួគ៌ពីមុនខ្ញុំបានមកចាប់កំណើតលើផែនដី ។
-
ព្រះអង្គសង្គ្រោះបានគូសបញ្ជាក់បីដងនៅក្នុង កណ្ឌទី ៩៣ ថា យើងធ្លាប់រស់នៅជាមួយនឹងព្រះ « កាលដើមដំបូង » ( ខទី ២៣, ២៩, ៣៨ ) ។ ដើម្បីជួយកូនៗរបស់បងប្អូនឲ្យរកឃើញការណ៍នេះ បងប្អូនអាចអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:២៣, ២៩, ៣៨ ហើយរកមើលការពិតអំពីខ្លួនពួកគេ ដែលនិយាយដដែលៗនៅក្នុងខគម្ពីរទាំងនេះ ។ ហេតុអ្វីព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងដឹងសេចក្តីពិតនេះ ? បងប្អូនក៏អាចសួរកូនៗរបស់បងប្អូននូវអ្វីមួយដែលពួកគេដឹងអំពីជីវិតរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ ពីមុនយើងបានចាប់កំណើតមក ។ ដើម្បីជួយពួកគេរៀនបន្ថែម សូមអានជាមួយពួកគេនូវវគ្គបទគម្ពីរមួយ ឬច្រើនខាងក្រោម ៖ យេរេមា ១:៥; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៥៣–៥៦; ម៉ូសេ ៣:៥; អ័ប្រាហាំ ៣:២២–២៦ ។
-
បងប្អូនក៏អាចច្រៀងជាមួយគ្នានូវបទ « ខ្ញុំជាកូនរបស់ព្រះ » ឬ « ខ្ញុំរស់នៅស្ថានសួគ៌ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២–៣, ១៤០ ) ហើយពិភាក្សាអំពីសេចក្តីពិតដែលយើងរៀនមកពីបទចម្រៀងទាំងនេះអំពីគោលបំណងរបស់យើងសម្រាប់ការមកផែនដី ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:២៤–៣៩
ខ្ញុំទទួលពន្លឺ និងសេចក្ដីពិត នៅពេលខ្ញុំគោរពប្រតិបត្តិតាមព្រះ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនអនុវត្តតាមសេចក្ដីពិតអំពីការគោរពប្រតិបត្តិនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣ សូមពិចារណាសរសេរសេចក្តីយោងបទគម្ពីរមកពីកណ្ឌនេះនៅលើសន្លឹកក្រដាស ។ នៅលើក្រដាសផ្សេង សូមសរសេរសេចក្ដីពិតដែលខគម្ពីរទាំងនេះបង្រៀន ។ សូមឲ្យកូនៗរបស់បងប្អូនធ្វើការរួមគ្នាដើម្បីអានខគម្ពីរ និងផ្គូផ្គងសេចក្តីពិតទៅនឹងសេចក្តីយោងបទគម្ពីរ ។ ឧទាហរណ៍អាចរួមមាន ៖
-
ខទី ២៤ ៖ សេចក្តីពិតគឺជាការចេះដឹងអំពីការណ៍ទាំងឡាយ ជាការពិតពីអតីតកាល បច្ចុប្បន្ន និងអនាគត ។
-
ខទី ២៨ ៖ ខ្ញុំអាចទទួលបានពន្លឺ និងសេចក្តីពិត នៅពេលខ្ញុំគោរពតាមបទបញ្ញត្តិ ។
-
ខទី ៣៧ ៖ នៅពេលខ្ញុំមានពន្លឺ និងសេចក្តីពិត ខ្ញុំអាចទប់ទល់នឹងអំពើអាក្រក់ ។
-
ខទី ៣៩ ៖ ខ្ញុំបាត់បង់ពន្លឺ និងសេចក្តីពិត នៅពេលដែលខ្ញុំមិនគោរពប្រតិបត្តិ ។
បងប្អូនអាចនឹងចង់ចែកចាយគំរូនៃសេចក្តីពិតដែលបងប្អូនបានដឹង នៅពេលបងប្អូនបានគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។
-
សូមបត់បែនទៅតាមអាយុកូនៗរបស់បងប្អូន ។ បងប្អូនដឹងពីតម្រូវការ និងសមត្ថភាពកូនៗរបស់បងប្អូន សូមកុំមានអារម្មណ៍ស្ទាក់ស្ទើរដើម្បីបត់បែនគំនិតធ្វើសកម្មភាពដើម្បីបំពេញតម្រូវរបស់ពួកគេឡើយ ។ ឧទាហរណ៍ នៅក្នុងសកម្មភាពនេះ ប្រសិនបើបងប្អូនកំពុងបង្រៀនកុមារតូចៗ វាអាចជាការប្រសើរជាងក្នុងការផ្តោតទៅលើសេចក្ដីពិតដ៏សាមញ្ញមួយមកពី កណ្ឌទី ៩៣ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។