« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២០៖ ទន្ទេញ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២០
ទន្ទេញ
មេរៀននេះនឹងផ្តល់ឱកាសដល់អ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ហើយថែមទាំងទន្ទេញវគ្គបទគម្ពីរទាំងមូលផងដែរ ។
ជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃការទន្ទេញ ។ សូមស្វែងរកឱកាសដើម្បីជំរុញទឹកចិត្តសិស្សឲ្យទន្ទេញខគម្ពីរ ។ សូមជួយពួកគេឲ្យមើលឃើញអំពីរបៀប ដែលការទន្ទេញនូវបទគម្ពីរអាចជួយពង្រឹងពួកគេប្រឆាំងនឹងការល្បួង និងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៏ និងព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញនូវ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនទាំង១២ចុងក្រោយ ហើយជ្រើសរើសមួយ ( ឬឃ្លាបទគម្ពីរគន្លឹះមួយចំនួន )ដែលពួកគេគិតថានឹងមានប្រយោជន៏សម្រាប់ពួកគេនៅក្នុងការទន្ទេញ ។ សុំឲ្យពួកគេរៀបចំខ្លួនដើម្បីចែកចាយអំពីកាលៈទេសៈដែលការទន្ទេញវគ្គបទគម្ពីរនេះ ( ឬឃ្លាបទគម្ពីរទាំងនេះ ) អាចនឹងជួយដល់ពួកគេ និងមូលហេតុ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគល្បឿនដែលនាយកប្រចាំតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យ ដើម្បីធានាថាមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀននៅក្នុងអំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
យើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដោយការទន្ទេញបទគម្ពីរ
ខាងក្រោមនេះ មានគោលបំណងជួយដល់សិស្សឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ និងស្វែងរកការលើកទឹកចិត្តក្នុងការទន្ទេញបទគម្ពីរ ។ អ្នកអាចបង្ហាញរូបភាពព្រះអង្គសង្រ្គោះខណៈកំពុងពិភាក្សាអំពីគំរូរបស់ទ្រង់ ។
-
តើមានរបៀបអ្វីខ្លះដែលយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន ?
មានរបៀបមួយដែលយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន គឺតាមរយៈការទន្ទេញបទគម្ពីរ ។ ព្រះអង្គសង្គ្រោះបានប្រើប្រាស់បទគម្ពីរដែលបានទន្ទេញដើម្បីយកឈ្នះនៅលើការល្បួង( សូមមើល ម៉ាថាយ ៤:១–១១ )និងដើម្បីបង្រៀនដល់អ្នកដទៃ( សូមមើល លូកា ២៤:២៧; នីហ្វៃទី ៣ ២២ ) ។
-
តើស្ថានភាពមួយចំនួនអ្វីខ្លះដែលការទន្ទេញបទគម្ពីរអាចនឹងមានប្រយោជន៍ ?
នៅពេលអ្នកទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬឃ្លាបទគម្ពីរគន្លឹះ សូមចងចាំថា អ្នកកំពុងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « នោះត្រូវតែមានដង្វាយធួនមួយកើតឡើង …ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក…ប្រយោជន៏ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយបើសិនជាមនុស្សលោកមករកយើង … នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© 2023 by Intellectual Reserve, Inc. All rights reserved.
សូមពិចារណាបំបែកសិស្សទៅជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនមួយចែញពីតារាង ដែលពួកគេចង់ទន្ទេញឲ្យចាំនោះ។ សូមលើកទឹកចិត្តទៅដល់ក្រុមនីមួយៗឲ្យសិក្សាវគ្គបទគម្ពីរដែលបានជ្រើសរើសដោយស្ងាត់ស្ងៀមចំនួនពីរបីនាទី ។ សិស្សអាចធ្វើការជាមួយក្រុមរបស់ពួកគេ ដើម្បីទន្ទេញវគ្គបទគម្ពីរដោយប្រើសកម្មភាពទន្ទេញមួយឃ្លាម្តងៗ ដែលបានពិពណ៌នាខាងក្រោម ឬក៏វិធីសាស្ត្រផ្សេងទៀត ដែលពួកគេបានអនុវត្តពីមុនមក ឬប្រើប្រាស់មុខងារនៃការទន្ទេញឲ្យចាំនៅក្នុងកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។
ជម្រើសមួយទៀត គឺឲ្យក្រដាសសមួយសន្លឹកទៅក្រុមនីមួយៗ ។ សិស្សម្នាក់ចាប់ផ្ដើមដោយការសរសេរសេចក្ដីយោងបទគម្ពីរនៅលើក្រដាសនោះ ។ បន្ទាប់មកសិស្សនោះហុចក្រដាស ដែលសរសេរពាក្យទីមួយនៃវគ្គបទគម្ពីរនោះទៅឲ្យសិស្សបន្ទាប់ ។ ត្រូវហុចក្រដាសនេះទៅឲ្យសិស្សសរសេរមួយពាក្យម្នាក់ម្តងៗរហូតដល់វគ្គបទគម្ពីរទាំងមូលអស់។ ជម្រើសមួយទៀត គឺត្រូវផ្តល់ពេល ១០ វិនាទីឲ្យសិស្សម្នាក់ៗ ដើម្បីសរសេរបទគម្ពីរឲ្យបានច្រើនតាមតែអាចធ្វើទៅបាន មុនពេលហុចក្រដាសទៅឲ្យសិស្សម្នាក់បន្ទាប់ទៀត ។ ក្រុមសិស្សអាចធ្វើបែបនេះបានច្រើនដង ដោយព្យាយាមសរសេរបទគម្ពីរឲ្យលឿនជាងមុននៅរាល់ពេលអនុវត្តបែបនេះ ។
រំឭកឡើងវិញ
ជំនួសឲ្យសិស្សសរសេរកំណត់ចំណាំមកអ្នក សូមពិចារណាឲ្យពួកគេសរសេរជាសំបុត្រទៅកាន់ខ្លួនឯងនាពេលបច្ចុប្បន្ននេះ ឬសរសេរទៅកាន់ខ្លួនឯងនៅពេលអនាគតរបស់ពួកគេ ។ ជម្រើសមួយទៀត គឺឲ្យពួកគេពិភាក្សាអំពីសំណួរខាងក្រោមដោយចាប់ជាដៃគូ ឬជាក្រុមតូចៗ ។
សូមសរសេរកំណត់ចំណាំខ្លីមួយទៅឲ្យគ្រូរបស់អ្នក ។ សូមបញ្ចូលដូចខាងក្រោមនេះ ៖
-
វគ្គបទគម្ពីរ ឬឃ្លាបទគម្ពីរគន្លឺះ ដែលអ្នកបានធ្វើការសម្រាប់ការទន្ទេញឲ្យចាំ និងវិធីនៃការទន្ទេញឲ្យចាំណាដែលអ្នកបានប្រើប្រាស់
-
ស្ថានភាពដែលអ្នកកំពុងប្រឈមមុខនៅពេលបច្ចុប្បន្ននេះ ឬនឹងប្រឈមមុខនៅពេលអនាគត ដែលការទន្ទេញវគ្គបទគម្ពីរនេះ ឬឃ្លាគន្លឺះឲ្យចាំអាចនឹងមានប្រយោជន៍សម្រាប់អ្នក
-
គំនិតរបស់អ្នកអំពីរបៀបដែលការទន្ទេញបទគម្ពីរឲ្យចាំអាចជួយឲ្យអ្នកធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ
ស្វែករកឱកាស ដើម្បីធ្វើបែបនេះឡើងវិញទៅលើឯកសារយោង និងវគ្គបទគម្ពីរដែលបានទន្ទេញ ( ឬឃ្លាគន្លឺះ ) ឲ្យបានញឹកញាប់ ។