« ហេលេមិន ១៤ ៖ ទីសម្គាល់នៃព្រះអង្គសង្គ្រោះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១៤
ទីសម្គាល់នៃព្រះអង្គសង្គ្រោះ
ព្រះវរបិតាសួគ៌បានចាត់ពួកព្យាការីឲ្យជួយបុត្រាបុត្រីរបស់ទ្រង់ឲ្យជឿទៅលើព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដូចជានៅពេលទ្រង់បានបង្គាប់សាំយូអែលជាសាសន៍លេមិនឲ្យទៅព្យាករណ៍ទៅកាន់ពួកសាសន៍នីហ្វៃ ។ ផ្នែកមួយទៀតនៃការព្យាករណ៍របស់លោក សាំយូអែល ជាសាសន៍លេមិន បានប្រាប់អំពីទីសម្គាល់ដែលនឹងប្រកាសអំពីការប្រសូត និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេររៀននេះអាចជួយពង្រឹងសេចក្តីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកយល់អំពីទីសម្គាល់ដែលព្រះបានប្រទានដល់យើង ។
សូមលើកទឹកចិត្តសិស្សឲ្យចូលរួមចំណែកនៅក្នុងបទពិសោធន៍នៃការរៀនសូត្រ ។ សូមផ្ដល់របៀបជាច្រើនដើម្បីឲ្យសិស្សចូលរួមនៅក្នុងថ្នាក់ ។ ទាំងនេះអាចរួមមាន ការគូសគំនូរ ការសរសេរនៅលើក្តារខៀន ការពន្យល់អំពីអ្វីដែលពួកគេយល់ដឹង ឬការថ្លែងទីបន្ទាល់ ។ សូមសរសើរដល់ប្រឹងប្រែងរបស់សិស្ស និងលើកទឹកចិត្តសិស្សគ្រប់ៗរូបឲ្យជួយគាំទ្រដល់ការរួមចំណែកពីមិត្តភក្ដិរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំខ្លួនដើម្បីចែកចាយអំពីរបៀបដែលពន្លឺអាចប្រៀបធៀបទៅនឹងព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចគិតអំពីពិលនៅទីងងឹត អំពូលភ្លើងនៅក្នុងផ្ទះ ឬពន្លឺធម្មជាតិដូចជាព្រះអាទិត្យ និងដួងតារា ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីប្រកាស
សូមគិតអំពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អ្នកដែលសំខាន់ខ្លាំងរហូតដល់អ្នកនឹងប្រកាសអំពីព្រឹត្តិការណ៍ទាំងនេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារជាមុន ។ នៅក្នុងវប្បធម៌ជាច្រើន ការប្រកាសជាផ្លូវការអំពីការទទួលសញ្ញាបត្រ អាពាហ៍ពិពាហ៍ ខួបកំណើតសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀតគឺត្រូវបង្កើតឡើង និងផ្ញើការអញ្ជើញរាប់សប្តាហ៍ ឬរាប់ខែជាមុន ។
សូមពិចារណាបង្ហាញសិស្សអំពីឧទាហរណ៍នៃការប្រកាស ឬការប្រាប់ពួកគេអំពីព្រឹត្តិការណ៍មួយនៅក្នុងជីវិតរបស់អ្នក ដែលត្រូវបានប្រកាសទៅកាន់មនុស្សជាទីស្រឡាញ់ជាមុន ។
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សត្រូវបញ្ជូនសេចក្តីប្រកាសទាំងនេះនៅមុនថ្ងៃព្រឹត្តិការណ៍នេះមកដល់ ?
-
តើមានព្រឹត្តិការណ៍អ្វីខ្លះដែលព្រះវរបិតាសួគ៌បានជ្រើសរើសដើម្បីប្រកាសជាមុនតាមរយៈពួកព្យាការីរបស់ទ្រង់ ? តើហេតុអ្វីបានជាអ្នកគិតថា ព្រឹត្តិការណ៍ទាំងនោះគឺសំខាន់ដើម្បីប្រកាស ?
តាមរយៈការព្យាករណ៍របស់សាំយូអែលជាសាសន៍លេមិន ព្រះបានប្រកាសប្រាប់ដល់ពួកសាសន៍នីហ្វៃអំពីព្រឹត្តិការណ៍ និងទីសម្គាល់សំខាន់ៗនាពេលអនាគតដែលនឹងមានជាមួយនឹងព្រឹត្តិការណ៍ និងទីសម្គាល់ទាំងនេះ ។
សូមអាន ហេលេមិន ១៤:១២ ដោយការរកមើលមូលហេតុដែលព្រះបានបង្គាប់សាំយូអែលឲ្យព្យាករណ៍អំពីទីសម្គាល់ទាំងនេះ ។
សូមជួយសិស្សឲ្យស្វែងយល់អំពីគោលការណ៍មួយដោយអញ្ជើញពួកគេឲ្យសង្ខេបនូវអ្វីដែលពួកគេបានរៀនមកពីខគម្ពីរនេះ ។ សិស្សអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែសេចក្តីពិតដែលពួកគេបានរកឃើញដែលអាចស្រដៀងទៅនឹងសេចក្តីពិតខាងក្រោម ។
សេចក្តីពិតមួយដែលយើងអាចរៀននោះ គឺថា ការស្គាល់ទីសម្គាល់ដែលព្រះបានប្រទានអាចបញ្ជាក់ប្រាប់អំពីសេចក្តីជំនឿរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកគិតថា ការធ្វើជាសាក្សីពីទីសម្គាល់ដែលសាំយូអែល បានប្រកាសអំពីការប្រសូត និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ នឹងមានឥទ្ធិពលលើរូបអ្នកដោយរបៀបណា ? សូមសញ្ជឹងគិតអំពីសម្គាល់ ឬបទពិសោធន៍អ្វីដែលព្រះបានប្រទានដល់អ្នក ដើម្បីបញ្ជាក់ជំនឿរបស់អ្នកនៅលើព្រះអង្គសង្គ្រោះ ។ ទាំងនេះអាចរួមបញ្ចូលទីសម្គាល់ដែលមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ទីសម្គាល់នៃការប្រសូត និងការសុគតរបស់ព្រះអង្គសង្រ្គោះ
ប្រសិនបើអ្នកប្រើសកម្មភាពខាងក្រោម សូមដាក់ពេលកំណត់ឲ្យសិស្ស ដើម្បីមានពេលសម្រាប់សម្ភារផ្សេងទៀតដែលសិស្សរបស់អ្នកត្រូវការ ។ សិស្សអាចធ្វើការជាក្រុមតូចៗ ហើយអ្នកអាចចាត់តាំងក្រុមផ្សេងគ្នាឲ្យសិក្សាទាំងការប្រសូតរបស់ព្រះគ្រីស្ទ ឬការសុគតរបស់ទ្រង់ ។ សូមរំឭកសិស្សឲ្យចាត់ទុកការប្រសូត និងការសុគតរបស់ទ្រង់ដោយការគោរព នៅពេលពួកគេបង្កើតការប្រកាសរបស់ពួកគេ ។
ជម្រើសមួយទៀតគឺក្រុមទាំងអស់បង្កើតការប្រកាសអំពីការប្រសូតរបស់ព្រះគ្រីស្ទ ហើយពិភាក្សានៅក្នុងក្រុមរបស់ពួកគេអំពីរបៀបដែលទីសម្គាល់ទាំងនោះថ្លែងទីបន្ទាល់អំពីទ្រង់ ។ បន្ទាប់មក សិស្សអាចសិក្សាពីទីសម្គាល់នៃការសុគតរបស់ព្រះគ្រីស្ទជាថ្នាក់ ហើយពិភាក្សាអំពីរបៀបដែលទីសម្គាល់ទាំងនោះថ្លែងទីបន្ទាល់អំពីទ្រង់ ។
សូមផ្តល់សម្ភារដូចជា ក្រមួន និងក្រដាស តាមតម្រូវការ ។ សិស្សអាចប្រើឧបករណ៍ឌីជីថលជំនួសឲ្យក្រដាស ប្រសិនបើមាន ។
សូមប្រើការព្យាករណ៍ខាងក្រោម ដើម្បីបង្កើតការប្រកាសសម្រាប់ពួកសាសន៍នីហ្វៃនៅសម័យរបស់សាំយូអែល អំពីការប្រសូត និងការសុគតរបស់ព្រះអង្គសង្រ្គោះ ។ សូមខិតខំចាប់យកភាពរំភើបនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះ និងទម្ងន់នៃការសុគតរបស់ទ្រង់ ។ សូមរួមបញ្ចូលផងដែរនូវមូលហេតុដែលមនុស្សគួរតែរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលនឹងមកដល់ទាំងនេះ ។
-
ទីសម្គាល់នៃការប្រសូតរបស់ទ្រង់ ៖ ហេលេមិន ១៤:២–៨
-
ទីសម្គាល់នៃការសុគតរបស់ទ្រង់ ៖ ហេលេមិន ១៤:១៤–១៥, ២០–២៧
សូមអញ្ជើញក្រុមនីមួយៗឲ្យបង្ហាញការប្រកាសរបស់ពួកគេទៅកាន់ក្រុមផ្សេងទៀត ។ ប្រសិនបើក្រុមផ្សេងគ្នាផ្តោតទៅលើទីសម្គាល់ផ្សេងគ្នា សូមអញ្ជើញពួកគេឲ្យបង្ហាញដល់ក្រុមដែលបានសិក្សាអំពីទីសម្គាល់ផ្សេង ។
បន្ទាប់មក សូមអញ្ជើញឲ្យមានការពិភាក្សានៅក្នុងថ្នាក់អំពីព្រះអង្គសង្គ្រោះ ដោយសួរសំណួរដូចខាងក្រោម ។
-
ហេតុអ្វីបានជាអ្នកគិតថាទីសម្គាល់ដែលទាក់ទងទៅនឹងពន្លឺ និងភាពងងឹតបានប្រកាសអំពីការប្រសូត និងការសុគតរបស់ព្រះអង្គសង្គ្រោះ ?
-
តើការមើលឃើញទីសម្គាល់ទាំងនេះអាចបញ្ជាក់អំពីជំនឿរបស់ពួកសាសន៍នីហ្វៃនៅលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
ប្រសិនបើវាមានប្រយោជន៍ដល់សិស្ស សូមពិចារណាអញ្ជើញពួកគេឲ្យស្វែងរកកន្លែងមួយនៅក្នុងព្រះគម្ពីរដែលព្រះអង្គសង្គ្រោះត្រូវបានប្រៀបធៀបទៅនឹងពន្លឺ—ឧទាហរណ៍ យ៉ូហាន ៨: ១២ ។ សូមពិចារណាសួរសំណួរថា « តើព្រះយេស៊ូវគ្រីស្ទជាពន្លឺដល់អ្នកដោយរបៀបណា ? »
ទីសម្គាល់នៃការយាងមកជាលើកទីពីរ
ដូចដែលព្រះវរបិតាសួគ៌បានប្រើទីសម្គាល់ដើម្បីរៀបចំពួកសាសន៍នីហ្វៃពីបុរាណសម្រាប់ការយាងមកនៃព្រះរាជបុត្រារបស់ទ្រង់ ទ្រង់ក៏ប្រើទីសម្គាល់នៅក្នុងជំនាន់របស់យើង ដើម្បីជួយយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរនៃព្រះរាជបុត្រារបស់ទ្រង់ផងដែរ ។
ផ្នែកនេះមានគោលបំណងជួយសិស្សឲ្យយល់អំពីទីសម្គាល់មួយចំនួនមុនការយាងមកជាលើកទីពីរ ។ កម្រងសំណួរដែលត្រូវគ្នាខាងក្រោមគឺជារបៀបមួយដើម្បីជួយសិស្សធ្វើកិច្ចការនេះ ។ អ្នកក៏អាចប្រើវិធីសាស្រ្តផ្សេងទៀត ដូចជាការបង្ហាញបញ្ជីទីសម្គាល់ ខណៈពេលដែលសិស្សឆ្លើយសំណួរនៅចុងបញ្ចប់នៃមេរៀននេះ ។ ឬអ្នកអាចសុំឲ្យសិស្សម្នាក់ៗជ្រើសរើសឯកសារយោងមួយដើម្បីអាន រួចរាយការណ៍ទៅថ្នាក់រៀនអំពីទីសម្គាល់ដែលពួកគេបានរកឃើញ ។
គន្លឹះចម្លើយ ៖ ១-ឃ, ២-ខ, ៣-ក, ៤-គ, ៥-ង
ដើម្បីជួយអ្នកឲ្យស្គាល់ ឬចងចាំទីសម្គាល់មួយចំនួនមុនការយាងមកជាលើកទីពីរ សូមអានវគ្គបទគម្ពីរខាងក្រោម ហើយផ្គូផ្គងវាជាមួយនឹងការពិពណ៌នានៃទីសម្គាល់ទាំងនោះ ។ ប្រសិនបើអ្នកចង់សិក្សាទីសម្គាល់បន្ថែមទៀត សូមមើល « ទីសម្គាល់អំពីពេលវេលា »នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ ( scriptures.ChurchofJesusChrist.org ) ។
| |
| |
|
|
|
|
|
|
-
តើអ្នកបានឃើញទីសម្គាល់មួយចំនួននៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះត្រូវបានបំពេញដោយរបៀបណា ?
សំណួរខាងក្រោមអាចមានសារៈសំខាន់សម្រាប់សិស្សដើម្បីសញ្ជឹងគិត ។ មុនពេលពួកគេឆ្លើយ សូមពិចារណាផ្តល់ពេលឲ្យពួកគេសញ្ជឹងគិតអំពីរបៀបដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ កិច្ចការផ្សព្វផ្សាយសាសនា ព្រះវិហារបរិសុទ្ធ ព្យាការី យ៉ូសែប ស្ម៊ីធ និងព្រះគម្ពីរមរមនបានជះឥទ្ធិពលទៅលើសេចក្តីជំនឿរបស់ពួកគេនៅលើព្រះអង្គសង្គ្រោះយ៉ាងណា ។
-
តើការបំពេញទីសម្គាល់ទាំងនេះបានបញ្ជាក់អំពីសេចក្ដីជំនឿរបស់អ្នកនៅលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
ដោយយោងតាម ហេលេមិន ១៤:១៣,២៨–២៩ តើហេតុអ្វីបានជាសេចក្ដីជឿនៅលើព្រះគ្រីស្ទ មានសារៈសំខាន់យ៉ាងនេះ ?
-
តើជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទជាពរជ័យចំពោះអ្នកតាមរបៀបណា ?
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យកត់ត្រាចំណាប់អារម្មណ៍ដែលពួកគេទទួលបានអំពីអ្វីដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
នៅពេលដែលអ្នកសិក្សា នីហ្វៃទី ៣ ១–១០ នៅក្នុងមេរៀនខាងមុខ អ្នកនឹងអានអំពីការបំពេញនៃទីសម្គាល់ដែលសាំយូអែលបានប្រាប់អំពីការប្រសូត និងការសុគតរបស់ព្រះអង្គសង្រ្គោះ ។ ប្រជាជននៅជំនាន់របស់សាំយូអែល ដែលជឿនៅលើការព្យាករណ៍ ហើយបានរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះគ្រីស្ទ បានទទួលបទពិសោធន៍ខុសគ្នាយ៉ាងខ្លាំងពីអ្នកមិនជឿ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអំពីជំនឿរបស់អ្នកនៅលើព្រះអង្គសង្គ្រោះ និងបទពិសោធន៍ដែលនាំអ្នកទៅរកសេចក្តីជំនឿនេះ ។ អ្នកក៏អាចបញ្ចូលនូវរបៀបដែលអ្នកអាចពង្រឹងជំនឿនោះ ( ឧទាហរណ៍ ដោយការបន្តសិក្សាព្រះគម្ពីរមរមន ឬដោយការចូលព្រះវិហារបរិសុទ្ធ ) ។