«វាយតម្លៃលើការសិក្សាទី 6របស់អ្នក៖ អាលម៉ា 17–អាលម៉ា 52» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«វាយតម្លៃលើការសិក្សាទី 6របស់» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
វាយតម្លៃវគ្គរៀនសូត្រទី6របស់អ្នក
មេរៀននេះមានគោលបំណងជួយឲ្យអ្នកវាយតម្លៃគោលដៅដែលអ្នកបានកំណត់ និងការរីកចម្រើនដែលអ្នកបានជួបប្រទះក្នុងអំឡុងពេលនៃការសិក្សាព្រះគម្ពីរមរមនថ្មីៗរបស់អ្នក។
ចូរជួយសិស្សឱ្យរៀនធ្វើរង្វាយតម្លៃខ្លួនឯង។ ការវាយតម្លៃខ្លួនឯងទៀងទាត់ និងជាប់លាប់អាចជួយឲ្យសិស្សមើលឃើញពីរបៀបដែលពួកគេកាន់តែដូចជាព្រះអង្គសង្គ្រោះ។ សូមហៅសិស្សឲ្យពិចារណាដោយការអធិស្ឋាននូវអ្វីដែលពួកគេដឹង និងរបៀបដែលពួកគេមានអារម្មណ៍គិតដល់ព្រះយេស៊ូវគ្រីស្ទ។ ចូរលើកទឹកចិត្តពួកគេឲ្យវាយតម្លៃដោយស្មោះត្រង់ពីការរីកចម្រើនរបស់ពួកគេ ហើយពិចារណាលើការផ្លាស់ប្ដូរដែលពួកគេអាចធ្វើទៅបាន នៅពេលដែលពួកគេខិតខំដើម្បីរស់តាមដំណឹងល្អរបស់ទ្រង់។
ការរៀបចំសិស្ស៖ សូមហៅសិស្សឲ្យត្រៀមខ្លួនឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេបានរៀន ឬវិធីដែលពួកគេបានរីកចម្រើនខាងព្រលឹងវិញ្ញាណក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ការឲ្យសិស្សពិនិត្យមើលឡើងវិញលើសៀវភៅកំណត់ហេតុការសិក្សា ឬរំលឹកកំណត់ហេតុនៅក្នុងព្រះគម្ពីររបស់ពួកគេ មានប្រយោជន៍ណាស់។
សកម្មភាពរៀនសូត្រដែលអាចកើតមាន
ការវាយតម្លៃលើការរីកចម្រើន
-
តើគេប្រើមធ្យោបាយដូចខាងក្រោមនេះដើម្បីធ្វើអ្វី?
ចូរពិចារណាលើការបង្ហាញរូបភាពនៃមធ្យោបាយខាងក្រោម ឬ(បើអាចធ្វើទៅបាន) នាំយកមកនូវវត្ថុពិតប្រាកដជាក់ស្តែងមួយចំនួន។
-
តើឧបករណ៍ឬមធ្យោបាយទាំងនេះមានតម្លៃនិងសារៈសំខាន់យ៉ាងដូចម្ដេចខ្លះ?
ដូចគ្នានេះដែរការវាយតម្លៃលើសុខភាពរាងកាយ និងការរីកចម្រើន ហើយនិងវាយតម្លៃលើសុខភាពខាងព្រលឹងវិញ្ញាណនិងការរីកចម្រើនរបស់អ្នកមានសារៈសំខាន់ណាស់។ មេរៀននេះនឹងផ្ដល់ឱកាសឲ្យអ្នកធ្វើរឿងនេះបាន។
ចូរជួយសិស្សឱ្យឆ្លុះបញ្ចាំងមើលលើការរីកចម្រើនខាងព្រលឹងវិញ្ញាណថ្មីៗរបស់ពួកគេ ដោយការសួរសំណួរដូចខាងក្រោម។ សូមពិចារណាលើការបង្ហាញសំណួរទាំងនេះ ហើយហៅសិស្សឱ្យកត់ត្រាចម្លើយពួកគេទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាពួកគេ មុនពេលឡើងនិយាយប្រាប់ឬផ្សព្វផ្សាយចម្លើយពួកគេនៅក្នុងថ្នាក់រៀន។
-
តើអ្នកបានរៀនអ្វីខ្លះនៅពេលថ្មីៗនេះដែលអ្នកដឹងគុណខ្លាំងដល់?
-
តើអ្នកបានកត់សម្គាល់ឃើញការប្រែប្រួលអ្វីខ្លះក្នុងអារម្មណ៍ និងអាកប្បកិរិយាអ្នកនាពេលថ្មីៗនេះ?
-
តើមានវិធីណាខ្លះដែលអ្នកបានអនុវត្តនូវអ្វីដែលអ្នកបាននិងកំពុងរៀន?
ចូរបំពេញបណ្ដាសកម្មភាពខាងក្រោម ដើម្បីវាយតម្លៃការរៀនសូត្រ និងការរីកចម្រើនខាងព្រលឹងវិញ្ញាណអ្នក។ សូមពិចារណាលើការសុំព្រះវរបិតាសួគ៌ឲ្យជួយអ្នកកំណត់ប្រភេទការរីកចម្រើនដែលអ្នកបានធ្វើ និងផ្នែកនានាដែលអ្នកអាចនឹងត្រូវការកែលម្អបញ្ចូល។
ការសិក្សានៅថ្នាក់រៀនរបស់អ្នកអំពី អាលម៉ា អាចនឹងបានផ្ដោតជាសំខាន់លើសេចក្តីពិតក្រៅពីអ្វីដែលបានវាយតម្លៃលើបណ្ដាសកម្មភាពខាងក្រោម។ ចូរយកលំនាំតាមសកម្មភាពខាងក្រោមដើម្បីរួមបញ្ចូលសេចក្ដីពិតទាំងនោះដែលអ្នកបានផ្ដោតជាសំខាន់លើ។ សូមចងចាំថាមិនចាំបាច់មានការក្ដោបយកឬការឆ្ពោះទៅរកគំនិតទាំងអស់នៅក្នុងមេរៀននេះតាមរបៀបវែងអន្លាយដែលគេបានសរសេរវាឡើងនោះទេ។
ចូរពន្យល់ពីសេចក្តីពិតសំខាន់ៗអំពីផែនការនៃសេចក្តីសង្គ្រោះ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
ចំណែកមួយនៃមេរៀននេះមានគោលបំណងជួយសិស្សឲ្យឡើងពន្យល់បានអំពីទិដ្ឋភាពឬផ្នែកនានានៃផែនការសេចក្តីសង្គ្រោះ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទចេញពីការសិក្សាព្រះគម្ពីរថ្មីៗរបស់ពួកគេ។ ចូរយកលំនាំដូចខាងក្រោមតាមរបៀបដែលជួយសិស្សឱ្យគិតពិចារណាបានល្អបំផុត និងពន្យល់ពីអ្វីដែលពួកគេបានរៀនដោយផ្អែកលើរបៀប ឬអ្វីដែលអ្នកបានបង្រៀន។
ដោយផ្ដើមចេញពីការសិក្សារបស់អ្នកអំពីអាលម៉ា អ្នកប្រហែលជាបានស្វែងយល់ដឹងរឿងមួយចំនួនដែលអាចជួយអ្នកពន្យល់កាន់តែច្បាស់នូវសេចក្តីពិតអំពីផែនការសេចក្តីសង្គ្រោះ និងតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ។
សូមជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមដើម្បីបំពេញ ។
សូមពិចារណាលើការបង្ហាញសំណួរខាងក្រោមនេះដើម្បីឲ្យសិស្សឆ្លើយតបបាន ។
សកម្មភាពទី 1៖ ផែនការនៃសេចក្តីសង្គ្រោះ
សូមស្រមើស្រមៃគិតមើលថាមិត្តភក្តិម្នាក់របស់អ្នកទើបនឹងមានមនុស្សជាទីស្រឡាញ់ម្នាក់បានទទួលមរណភាពនៅពេលថ្មីៗនេះ។
-
ដោយការគិតអំពីសេចក្ដីពិតមួយចំនួនពីការសិក្សាថ្មីៗរបស់អ្នក តើអ្នកអាចនិយាយប្រាប់ឬផ្សព្វផ្សាយអ្វីខ្លះជាមួយមិត្តអ្នកអំពីផែនការនៃសេចក្ដីសង្គ្រោះនេះ? តើវិធីនេះអាចនឹងជួយគាត់យ៉ាងដូចម្តេចបាន? (សូមមើល អាលម៉ា 11; 12; 40។)
បើសិស្សចាំបាច់ត្រូវការជំនួយ សូមពិចារណាលើការឲ្យពួកគេមើលសេចក្ដីយោងជាក់លាក់អំពីផែនការនៃសេចក្តីសង្គ្រោះ (ដូចជា អាលម៉ា 11:41–45; 12:24–25; 22:13–14; 40:11–14, 21, 23)។
សកម្មភាពទី ២៖ តួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
ចូរស្រមើស្រមៃគិតអំពីការនិយាយជាមួយនរណាម្នាក់ដែលមានការសង្ស័យអំពីជំនឿអ្នកលើព្រះយេស៊ូវគ្រីស្ទ។
-
ដោយការគិតដល់សេចក្ដីពិតមួយចំនួនចេញពីការសិក្សាថ្មីៗរបស់អ្នក តើអ្នកអាចនិយាយប្រាប់ផ្សព្វផ្សាយអ្វីខ្លះទៅមនុស្សនេះអំពីតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ? (សូមមើល អាលម៉ា 26; 34; 36។)
បើសិស្សចាំបាច់ត្រូវការជំនួយ សូមពិចារណាលើការឲ្យពួកគេមើលសេចក្ដីយោងជាក់លាក់អំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ (ដូចជា អាលម៉ា 26:12–14, 16, 22, 35–37; 34:8–10; 36:16–21។) ការប្រាប់សិស្សថា ពាក្យដែលអាំម៉ូនកំពុងនិយាយនៅពេលនោះអំពីព្រះនៅក្នុង អាលម៉ា 26 អាចមានន័យសំដៅដល់ទាំងព្រះវរបិតាសួគ៌ទាំងព្រះយេស៊ូវគ្រីស្ទនោះមានសារៈសំខាន់ណាស់។
ត្រូវមានអារម្មណ៍គិតចង់កាន់តែផ្លាស់ប្តូរឬកែប្រែដោយសារព្រះយេស៊ូវគ្រីស្ទ
នៅក្នុងការសិក្សាថ្មីៗរបស់អ្នក អ្នកបានស្វែងយល់ដឹងអំពីមនុស្សជាច្រើនដែលបានផ្លាស់ប្តូរឬកែប្រែ ដោយសារពួកគេបានរៀនសូត្រស្វែងយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ។
ចូរពិចារណាលើការហៅសិស្សឲ្យដាក់ឈ្មោះមនុស្សមួយចំនួនដែលពួកគេបានសិក្សានៅក្នុងព្រះគម្ពីរមរមនដែលបានជួបប្រទះនឹងការផ្លាស់ប្ដូរឬការកែប្រែដោយសារព្រះយេស៊ូវគ្រីស្ទ។ ឧទាហរណ៍ទាំងបីខាងក្រោមអាចនឹងមានការផ្សព្វផ្សាយទៅបានក្នុងករណីដែលសំខាន់ចាំបាច់។ គេអាចនឹងបែងចែកសិស្សជាក្រុមៗ ហើយចាត់ឲ្យរំលឹកដល់ខគម្ពីរមួយក្នុងចំណោមកម្រងឬសំណុំខគម្ពីរដូចខាងក្រោមបាន។ បន្ទាប់មក សិស្សម្នាក់ដែលចេញមកពីក្រុមនីមួយៗអាចនឹងឡើងនិយាយសង្ខេបប្រាប់អំពីអ្វីដែលក្រុមគេបានអានឲ្យផ្សេងៗទៀតក្នុងថ្នាក់រៀនបានស្ដាប់។
-
អាំម៉ូនបានបង្រៀនពួកសាសន៍លេមិនថា៖ អាលម៉ា 17:13–16 (ពីមុន); អាលម៉ា 19:33, 36 (ក្រោយមក)
-
ព្រះបិតារបស់ស្តេចឡាម៉ូណៃ៖ អាលម៉ា 20:8–14 (ពីមុន); អាលម៉ា 22:15–18 (ក្រោយមក)
-
អាលម៉ាជាកូន៖ អាលម៉ា 36:6 (ពីមុន); អាលម៉ា 36:18, 24–26 (ក្រោយមក)
-
តើអ្នកបានកត់សម្គាល់ឃើញមានអ្វីខ្លះអំពីឆន្ទៈផ្លាស់ប្តូររបស់ពួកគេ?
ចូរឆ្លុះបញ្ចាំងមើលលើបំណងប្រាថ្នាផ្លាស់ប្តូររបស់អ្នក ដោយសារព្រះយេស៊ូវគ្រីស្ទ។ សំណួរខាងក្រោមនេះអាចនឹងជួយអ្នកធ្វើរឿងនេះបាន។ អ្នកអាចនឹងពិចារណាលើការឆ្លើយតបនឹងសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នកបាន។
បណ្ដាសំណួរខាងក្រោមអាចនឹងមានការបង្ហាញបាន ហើយសិស្សក៏អាចនឹងសម្រេចឆ្លើយសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាពួកគេបានដែរ។
-
តើអ្នកដែលមានអារម្មណ៍គិតដល់បំណងប្រាថ្នាដូចៗគ្នាដែលមនុស្សទាំងនេះបានធ្វើនៅក្នុងព្រះគម្ពីរមរមនដែរឬទេ? តើហេតុអ្វីបានជាអ្នកធ្លាប់មានអារម្មណ៍គិតឃើញបែបនេះ?
-
តើអ្នកគិតឃើញថាមានអ្វីខ្លះដែលអាចនឹងដឹកនាំ ឬបានដឹកនាំឱ្យអ្នកមានអារម្មណ៍គិតចង់បានដូចគ្នានេះ?
ការទទួលបានការបើកបង្ហាញ (វិវរណៈ) ពីព្រះវិញ្ញាណបរិសុទ្ធ
គោលបំណងសំខាន់មួយនៅក្នុងសិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។
ចូរឆ្លុះបញ្ចាំងមើលលើបទពិសោធន៍ថ្មីៗដែលអ្នកធ្លាប់មាន នៅពេលកំពុងទទួលបានការបើកបង្ហាញ (វិវរណៈ) ផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចនឹងពិនិត្យមើលឡើងវិញលើកំណត់ចំណាំមួយចំនួនដែលអ្នកបានសរសេរនៅក្នុងព្រះគម្ពីរអ្នក ឬសៀវភៅកំណត់ហេតុការការសិក្សា នៅពេលដែលអ្នកបានសិក្សានៅក្នុងថ្នាក់ ឬនៅផ្ទះ។
មុននឹងចាប់ផ្តើមការពិភាក្សាខាងក្រោម ការបង្ហាញ «គំរូនៃពន្លឺ៖ ព្រះវិញ្ញាណនៃការបើកបង្ហាញ (វិវរណៈ) » (3:04) ដើម្បីជួយសិស្សឱ្យស្គាល់វិធីមួយចំនួនដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើងមានសារៈសំខាន់ណាស់។ វីដេអូនេះអាចរកមើលបាននៅ ChurchofJesusChrist.org។
សូមហៅសិស្សឲ្យពិភាក្សាអំពីរបៀបមួយចំនួនដែលពួកគេបានទទួលពរនាពេលថ្មីៗនេះ ដោយការទទួលបានការបើកបង្ហាញ (វិវរណៈ) ផ្ទាល់ខ្លួនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ សំណួរខាងក្រោមនេះអាចជួយដោះស្រាយបញ្ហានេះបាន ៖
-
តើមានការយល់ធ្លុះជ្រៅ (សុភវិនិច្ឆ័យ)អ្វីខ្លះដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការសិក្សាថ្មីៗរបស់អ្នកអំពីព្រះគម្ពីរមរមន?
-
តើព្រះវិញ្ញាណបានជួយអ្នកឲ្យយល់ ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើមានសកម្មភាពសុចរិតអ្វីខ្លះដែលព្រះវិញ្ញាណបរិសុទ្ធបានជំរុញអ្នកឲ្យប្រកាន់យកនាពេលថ្មីៗនេះ?
ចូរលើកទឹកចិត្តសិស្សឲ្យបន្តស្វះស្វែងរកមើល និងធ្វើតាមការបើកបង្ហាញ (វិវរណៈ) ផ្ទាល់ខ្លួនពីព្រះវិញ្ញាណបរិសុទ្ធ។