« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១១ ៖ ទន្ទេញ និងយល់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី១១
ទន្ទេញ និងយល់
ការទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិ និងការយល់ដឹងពីគោលលទ្ធិ ដែលពួកគេបង្រៀនអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកគង់នៅក្នុងជីវិតរបស់អ្នក ហើយជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកឲ្យទន្ទេញឃ្លាបទគម្ពីរពីវគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនទាំង ១២ ដំបូង ហើយស្វែងរកការយល់ដឹងបន្ថែមដោយការសួរ និងឆ្លើយសំណួរដែលបំផុសគំនិត ។
សូមជួយសិស្សឲ្យអភិវឌ្ឍជំនាញសិក្សាព្រះគម្ពីរ ។សូមលើកទឹកចិត្តសិស្សឲ្យសួរសំណួរនៅក្នុងថ្នាក់ និងអំឡុងពេលសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។ ការរៀនសួរសំណួរ និងស្វែងរកចម្លើយពីព្រះគម្ពីរអាចពង្រឹងបទពិសោធន៍សិក្សារបស់សិស្ស ។ សូមជួយសិស្សឲ្យយល់ថា បទគម្ពីរនេះអនុវត្តចំពោះសំណួរ និងបញ្ហាប្រឈមដែលពួកគេកំពុងឆ្លងកាត់នាពេលបច្ចុប្បន្ន មិនថាតូច ឬធំក្ដី ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសបទគម្ពីរពីវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង ដែលពួកគេចង់ស្វែងយល់បន្ថែម ។ សូមលើកទឹកចិត្តពួកគេឲ្យមករៀនដោយរៀបចំខ្លួន ដើម្បីចែកចាយវគ្គបទគម្ពីរ ដែលពួកគេបានជ្រើសរើសហើយ យ៉ាងហោចណាស់សំណួរមួយដែលពួកគេមានអារម្មណ៍ថា អាចជួយពួកគេរៀនបន្ថែមអំពីវគ្គបទគម្ពីរនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកនេះបាន ។ សូមមើលកាលវិភាគល្បឿននៃការបង្រៀនដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន នៅពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
ទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ
សូមពិចារណាបង្ហាញ ឬផ្តល់សំណៅចែកជូនសិស្សដូចខាងក្រោម ហើយអញ្ជើញពួកគេឲ្យរំឭកសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។ បន្ទាប់ពីប៉ុន្មាននាទីក្រោយមក សូមមើលថា តើសិស្សបានទន្ទេញសេចក្តីយោងដោយការអានឃ្លាបទគម្ពីរគន្លឹះមួយណា ហើយឲ្យពួកគេស្វែងរកវគ្គបទគម្ពីររបស់ពួកគេ ។ សូមធ្វើដំណើរការនេះម្តងទៀតជាមួយនឹងសេចក្តីយោងខុសៗគ្នា ។ បន្ទាប់មក អ្នកអាចអានឃ្លាបទគម្ពីរគន្លឹះមួយឲ្យឮៗដោយផ្អាកម្តងម្កាល ដើម្បីឲ្យសិស្សសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាររបស់ពួកគេនូវពាក្យ ឬពាក្យបន្ទាប់ទៀត ។ សូមធ្វើដំណើរការនេះឡើងវិញជាច្រើនដងដោយប្រើឃ្លាបទគម្ពីរគន្លឹះខុសៗគ្នា ។ សូមឲ្យសិស្សកត់ចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិណាដែលពួកគេចង់រំឭកបន្ថែមទៀត ។
វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
|
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងជ្រើសរើសសេរីភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់គ្នាគឺដូចគ្នានៅចំពោះព្រះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … បានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
សួរសំណួរបំផុសគំនិត ។
សំណួរបំផុសគំនិតគឺជាផ្នែកសំខាន់នៃដំណើរការសិក្សា ។ ក្នុងអំឡុងពេលនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះតែងតែសួរសំណួរដែលឲ្យអ្នកសិក្សាគិត ទទួលអារម្មណ៍ និងធ្វើតាមសេចក្ដីពិតដែលទ្រង់បានបង្រៀន ( សូមមើល ម៉ាថាយ ១៦:១៣–១៦; យ៉ូហាន ៦:៦៦–៦៩ ) ។ ប្រហែលជាអ្នកបានកត់សម្គាល់ឃើញឪពុកម្ដាយ គ្រូបង្រៀន ឬថ្នាក់ដឹកនាំសាសនាចក្រសួរសំណួរដែលជួយអ្នកឲ្យយល់ពីដំណឹងល្អកាន់តែច្បាស់ ឬទាក់ទងនឹងអ្វីដែលអ្នកកំពុងរៀនក្នុងជីវិតរបស់អ្នកផ្ទាល់ ។ ការសួរ និងឆ្លើយសំណួរបំផុសគំនិតអាចធ្វើឲ្យដំណើរការសិក្សាក្លាយជាបទពិសោធន៍ដែលទាក់ទាញ និងមានន័យសម្រាប់អ្នក ។
សូមពិចារណាសរសេរសំណួរបីប្រភេទខាងក្រោមនៅលើក្ដារខៀន ។ ដើម្បីរៀបចំសិស្សធ្វើសកម្មភាពនេះ សូមជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ក្នុងចំណោមវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ហើយបង្កើតសំណួរពីវគ្គបទគម្ពីរនោះសម្រាប់ប្រភេទនីមួយៗ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យផ្ដល់មតិយោបល់អំពីសំណួរសម្រាប់ប្រភេទនីមួយៗផងដែរ ។ គំរូសំណួរដោយប្រើ នីហ្វៃទី២ ៣២:៨–៩ ត្រូវបានផ្តល់ជូន ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃប្រភេទសំណួរផ្សេងៗដែលអាចប្រើបានពេលសិក្សាព្រះគម្ពីរ ។ គំរូសំណួរទាក់ទងនឹងសេចក្តីពិតដែលបានបង្រៀននៅក្នុង នីហ្វៃទី២ ៣២:៨–៩ ។
សំណួរដើម្បីជួយអ្នកយល់ពីបរិបទនៃបទគម្ពីរ
-
នរណាកំពុងនិយាយនៅក្នុង នីហ្វៃទី២ ៣២:៨–៩ ?
-
តើគាត់កំពុងនិយាយជាមួយអ្នកណា ? ហេតុអ្វី ?
សំណួរដើម្បីជួយអ្នកយល់អំពីខ្លឹមសារ ឬអត្ថន័យនៃបទគម្ពីរ
សំណួរទាំងនេះអាចជួយយើងឲ្យស្គាល់គោលលទ្ធិ និងគោលការណ៍នានា ។
-
តើអ្នកនិពន្ធមានបំណងចង់ឲ្យយើងរៀនអ្វី ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការ « អធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ ? » ( នីហ្វៃទី២ ៣២:៩ ) ។
សំណួរដើម្បីជួយអ្នកយល់ពីគោលលទ្ធិ និងគោលការណ៍នៅក្នុងបទគម្ពីរ
-
តើអ្នកគិតថា ការអធិស្ឋានតែងតែអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
តើអ្វីអាចជួយយើងឲ្យចងចាំដើម្បីអធិស្ឋានជានិច្ច ទោះជាយើងគ្មានអារម្មណ៍ចង់អធិស្ឋានក៏ដោយ ?
បន្ទាប់ពីបង្ហាញគំរូសំណួរមួយចំនួនជាមួយសិស្ស សូមពិចារណាបំបែកពួកគេជាគូ ឬក្រុមតូចៗដើម្បីធ្វើសកម្មភាពខាងក្រោម ៖
នៅក្នុងក្រុមរបស់ពួកគេ សូមឲ្យសិស្សជ្រើសរើសវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង ហើយអានវគ្គបទគម្ពីរទាំងមូលជាមួយគ្នា ។ បន្ទាប់មកពួកគេអាចបង្កើតសំណួរយ៉ាងហោចណាស់មួយ ពីប្រភេទនីមួយៗទាំងបីនៅលើក្តារខៀន ។ នៅពេលសិស្សបញ្ចប់ការបង្កើតសំណួរទាំងបីរបស់ពួកគេ សូមឲ្យពួកគេបញ្ចូលគូ ឬក្រុមផ្សេងទៀតជាមួយគ្នា ។ សូមអញ្ជើញគូ ឬក្រុមទីមួយឲ្យចែកចាយវគ្គបទគម្ពីរ និងសំណួរដែលបានជ្រើសរើសរបស់ពួកគេ ហើយអញ្ជើញគូ ឬក្រុមទីពីរឲ្យឆ្លើយសំណួរនីមួយៗ ។ បន្ទាប់មកឲ្យសិស្សប្តូរតួនាទីគ្នា ។
ប្រសិនបើមានពេល សូមធ្វើសកម្មភាពនេះម្តងទៀតជាមួយក្រុមនីមួយៗដោយជ្រើសរើសវគ្គបទគម្ពីរផ្សេង ។
សូមលើកទឹកចិត្តសិស្សឲ្យប្រើជំនាញនៃការសួរសំណួរ អំឡុងពេលសិក្សាផ្ទាល់ខ្លួន និងក្នុងថ្នាក់ ។