« ម៉ូសាយ ២៦ ៖ ‹ បើសិនជាគេទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួន … ហើយប្រែចិត្ត › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២៦
« បើសិនជាគេទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួន … ហើយប្រែចិត្ត »
តើការប្រែចិត្តអាចជួយយើងក្នុងជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងដូចម្ដេច ? ហេតុអ្វីយើងត្រូវសារភាពអំពើបាបរបស់យើង ជាផ្នែកមួយនៃការប្រែចិត្តរបស់យើង ? ក្នុងនាមជាសង្ឃជាន់ខ្ពស់ក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ អាលម៉ាចង់ជួយអស់អ្នកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។ ព្រះអម្ចាស់បានប្រទានការណែនាំច្បាស់លាស់ដល់លោកអំពីអ្វីដែលលោកគួរធ្វើ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់ពីធម្មជាតិនៃការពេញដោយក្តីស្រឡាញ់ និងការអភ័យទោសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលយើងគួរប្រែចិត្តពីអំពើបាបរបស់យើង ។
ស្រឡាញ់មនុស្សដែលអ្នកបង្រៀន ។តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអធិស្ឋានឲ្យអ្នកអាចពោរពេញដោយសេចក្តីស្រឡាញ់នេះសម្រាប់សិស្សរបស់អ្នក ហើយស្វែងរកឱកាសដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកតាមវិធីសមរម្យដូចដែលអ្នកបង្រៀន ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរដែលពួកគេមានអំពីការប្រែចិត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យអាន ម៉ូសាយ ២៦ ដោយស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងធ្វើអ្វី ?
សូមស្រមៃថា អ្នកបានឮនរណាម្នាក់និយាយអំពីសំណួរ និងកង្វល់ខាងក្រោមអំពីការប្រែចិត្ត ៖
សូមពិចារណាសរសេរសេចក្តីថ្លែងការណ៍ និងសំណួរខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ។
-
ខ្ញុំមិនប្រាកដថា វាមានតម្លៃក្នុងការប្រែចិត្តនោះទេ ។
-
ហេតុអ្វីខ្ញុំត្រូវសារភាពអំពើបាបរបស់ខ្ញុំ ? ហេតុអ្វីអំពើបាបខ្លះចាំបាច់ត្រូវសារភាពចំពោះថ្នាក់ដឹកនាំបព្វជិតភាព ?
-
ខ្ញុំបានប្រព្រឹត្តអំពើបាបច្រើនណាស់រហូតដល់ព្រះអម្ចាស់មិនអាចអត់ទោសឲ្យខ្ញុំបាន ។
សូមជួយសិស្សឲ្យសញ្ជឹងគិតអំពីអារម្មណ៍របស់ពួកគេចំពោះការប្រែចិត្ត ។ សកម្មភាពខាងក្រោមគឺជាវិធីមួយដើម្បីធ្វើកិច្ចការនេះ ។
សូមគិតមួយសន្ទុះ ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលអាចទាក់ទងនឹងកង្វល់ទាំងនេះ ។
-
តើមានសំណួរ ឬកង្វល់អ្វីទៀតដែលនរណាម្នាក់អាចមានអំពីការប្រែចិត្ត ?
សូមពិចារណាបន្ថែមលើក្ដារខៀននូវសំណួរ ឬកង្វល់ទាំងឡាយដែលសិស្សលើកឡើង ។
សូមសញ្ជឹងគិតថា តើសំណួរ ឬកង្វល់មួយ ឬពីរណាដែលមានន័យបំផុតសម្រាប់អ្នក ដើម្បីផ្តោតលើនៅពេលអ្នកសិក្សាមេរៀននេះ ។ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ ដើម្បីជួយអ្នកស្វែងរកចម្លើយ និងបង្កើនការយល់ដឹងរបស់អ្នកអំពីការប្រែចិត្ត ។
បញ្ហានៅក្នុងសាសនាចក្រ
បន្ទាប់ពីព្រះអម្ចាស់បានរំដោះអាលម៉ា និងប្រជាជនរបស់លោកឲ្យរួចពីភាពជាទាសករ នោះពួកគេបានចូលរួមជាមួយនឹងពួកសាសន៍នីហ្វៃ និងប្រជាជនលិមហៃនៅសារ៉ាហិមឡា ។ នៅទីនោះ ស្តេចម៉ូសាយបានតែងតាំងអាលម៉ាធ្វើជាអ្នកដឹកនាំសាសនាចក្រ ។ មនុស្សមួយចំនួននៅក្រោមការដឹកនាំរបស់អាលម៉ា បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ហើយមិនប្រែចិត្ត ( សូមមើល ម៉ូសាយ ២៦:១–៦ ) ។ ពួកគេត្រូវបាននាំមកដាក់នៅចំពោះមុខអាលម៉ា ប៉ុន្តែអាលម៉ាមានការលំបាកដើម្បីដឹងពីរបៀបដោះស្រាយ ។
សូមអាន ម៉ូសាយ ២៦:១៣–១៥, ១៩–២៤, ២៨–៣១ ហើយរកមើលការណែនាំដែលព្រះអម្ចាស់បានប្រទានដល់អាលម៉ា ។
សូមលើកទឹកចិត្តសិស្សមួយចំនួនឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ ប្រសិនបើពួកគេលើកឡើងអំពីគោលការណ៍ផ្សេងៗនៃសេចក្តីពិត សូមសរសេរគោលការណ៍នោះនៅលើក្ដារខៀន ។ ប្រសិនបើមានប្រយោជន៍ សូមពិចារណាសួរសំណួរមួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖
-
តើព្រះអម្ចាស់មានព្រះបន្ទូលថា ប្រជាជនត្រូវធ្វើអ្វីខ្លះដើម្បីទទួល និងបានការអភ័យទោសពីទ្រង់ ?
-
យោងតាម ខទី ២៣ ហេតុអ្វីព្រះអង្គសង្គ្រោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកំណត់ថា នរណាអាចត្រូវបានអភ័យទោស និងទទួលបានជីវិតអស់កល្បជានិច្ច ?
-
តើអ្នកបានរៀនអ្វីទៀតអំពីព្រះអម្ចាស់ពីខគម្ពីរទាំងនេះ ?
ប្រសិនបើយើងប្រែចិត្ត
អ្នកប្រហែលបានរកឃើញគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងសារភាពអំពើបាបរបស់យើង ហើយប្រែចិត្តដោយស្មោះអស់ពីចិត្ត នោះព្រះអម្ចាស់នឹងអត់ទោសឲ្យយើង ។ជាញឹកញាប់នៅពេលដែលយើងប្រែចិត្ត ព្រះអម្ចាស់នឹងអត់ទោសឲ្យយើង ។
-
តើការសារភាពអំពើបាបរបស់យើងមានន័យយ៉ាងណា ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការ « [ ប្រែចិត្ត ] ដោយស្មោះអស់ពីចិត្ត [ របស់អ្នក ] » ( ម៉ូសាយ ២៦:២៩ ) ?
-
តើការដឹងពីលក្ខណៈនៃការអភ័យទោសរបស់ព្រះអម្ចាស់ជះឥទ្ធិពលលើឥរិយាបថរបស់អ្នកចំពោះការប្រែចិត្តយ៉ាងដូចម្ដេច ?
គោលការណ៍ទាំងនេះអាចជួយដល់សំណួរ និងកង្វល់អំពីការប្រែចិត្តនៅខាងដើមមេរៀន ។
សូមពិចារណាថា តើវាល្អបំផុតឬ ក្នុងការដោះស្រាយកង្វល់ទាំងបួន ឬផ្តោតលើកង្វល់តែមួយ ឬពីរដែលអាចពាក់ព័ន្ធបំផុតចំពោះសិស្សរបស់អ្នក ។ វាក៏អាចមានប្រសិទ្ធភាពផងដែរក្នុងការបំបែកសិស្សជាក្រុមតូចៗ ហើយដាក់ពួកគេឲ្យទទួលខុសត្រូវក្នុងការរៀបចំឆ្លើយតបទៅនឹងកង្វល់ផ្សេងៗ ។
អ្នកក៏អាចអញ្ជើញប៊ីស្សព ឬប្រធានសាខាបច្ចុប្បន្នរបស់អ្នកឲ្យទៅលេងថ្នាក់ដើម្បីឆ្លើយសំណួរអំពីការប្រែចិត្ត និងការអភ័យទោស ។
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« ម៉ូសាយ ២៦ ៖ ‹ បើគាត់សារភាពបាបរបស់គាត់ … និងប្រែចិត្ត › »
ការព្រួយបារម្ភ ក
ខ្ញុំមិនប្រាកដថាវាមានតម្លៃក្នុងការប្រែចិត្តនោះទេ ។
-
តើបទគម្ពីរ និងគោលការណ៍អ្វីខ្លះមកពី ម៉ូសាយ ២៦ ឬបទគម្ពីរផ្សេងទៀត ដែលអ្នកអាចចែកចាយ ដែលអាចជួយដល់កង្វល់នេះ ?
ប្រសិនបើមានប្រយោជន៍ សូមពិចារណាឲ្យសិស្សរំឭក ម៉ូសាយ ២៦:២៣, ២៩–៣០ ក៏ដូចជាការអានខគម្ពីរមួយចំនួនខាងក្រោម ៖ នីហ្វៃទី២ ៩:២៣; នីហ្វៃទី៣ ៩:២២; នីហ្វៃទី៣ ២៧:១៩–២០; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១២; ១៩:១៥–២០; ៥៨:៤២–៤៣ ។
សូមចាំថា អាលម៉ាខ្លួនឯងបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរពីមុនក្នុងជីវិតរបស់លោក ហើយបានប្រែចិត្ត ហើយបានទទួលការអភ័យទោសតាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ១១:៥–៧; ១៨:១–៣; ២៦:១៥, ២០ ) ។
-
តើអ្នកគិតថា អាលម៉ាអាចចែកចាយអ្វីជាមួយបុគ្គលម្នាក់ដែលមានកង្វល់នេះ ?
សូមសញ្ជឹងគិតពីអ្វីដែលអ្នក ឬបុគ្គលដែលអ្នកស្គាល់បានជួបប្រទះ ពេលអ្នកបានងាកមករកព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ តាមរយៈការប្រែចិត្ត ។
ការព្រួយបារម្ភ ខ
ហេតុអ្វីខ្ញុំត្រូវសារភាពអំពើបាបរបស់ខ្ញុំ ? ហេតុអ្វីអំពើបាបខ្លះចាំបាច់ត្រូវសារភាពចំពោះថ្នាក់ដឹកនាំបព្វជិតភាព ?
ព្រះអម្ចាស់បានមានបន្ទូលប្រាប់អាលម៉ាថា អស់អ្នកដែលបានធ្វើបាបត្រូវ « ទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួនចំពោះអ្នក [ អាលម៉ាអ្នកដឹកនាំបព្វជិតភាពរបស់ពួកគេ ] និងចំពោះយើងគឺ [ ព្រះអម្ចាស់ ] » ( ម៉ូសាយ ២៦:២៩ ) ។
-
ដោយសារព្រះអម្ចាស់ជ្រាបពីអំពើបាបរបស់យើងរួចហើយ ហេតុអ្វីវាសំខាន់ដែលយើងត្រូវសារភាពចំពោះទ្រង់ ? តើវានឹងផ្តល់ពរជ័យដល់ជីវិតយើងយ៉ាងណា ?
យោបល់មួយចំនួនអាចរួមបញ្ចូលថា វាជួយយើងឲ្យទទួលខុសត្រូវចំពោះទង្វើរបស់យើង បង្កើនភាពរាបទាបរបស់យើង និងពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអម្ចាស់ នៅពេលយើងសុំ និងទទួលការអភ័យទោស ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន និង អែលឌើរ ស៊ី. ស្កត ហ្គ្រូ អ្នកមានសិទ្ធិអំណាចទូទៅនៃពួកចិតសិបនាក់ ហើយរកមើលការយល់ដឹងអំពីពេលវេលា និងមូលហេតុដែលយើងគួរសារភាពចំពោះប៊ីស្សព ឬប្រធានសាខា ។
ប៊ីស្សពរបស់អ្នកកាន់កូនសោបព្វជិតភាព និងអំណោយទានខាងវិញ្ញាណដើម្បីជួយអ្នកឲ្យប្រែចិត្ត ។ អ្នកអាចស្វែងរកជំនួយ និងដំបូន្មានរបស់លោកនៅគ្រប់ពេលវេលាបាន ។ ប្រសិនបើអ្នកបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដូចជាការប្រព្រឹត្តិខុសច្បាប់ព្រហ្មចារីយភាព សូមជួបជាមួយប៊ីស្សពរបស់អ្នក ។ លោកមិនដាក់ទោសអ្នកឡើយ ។ លោកគឺជាអ្នកតំណាងរបស់ព្រះយេស៊ូវគ្រីស្ទ ហើយនឹងជួយអ្នកឲ្យដឹងពីរបៀបដើម្បីប្រែចិត្តយ៉ាងពេញលេញ និងទទួលបានការព្យាបាល និងការពង្រឹងពីព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ ។ ( ដើម្បីកម្លាំងនៃយុវជន ទំព័រ ៨ )
ប៊ីស្សពមានសិទ្ធិទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ ស្ដីពីសមាជិកក្នុងវួដរបស់លោក រួមទាំងអ្នកផងដែរ ។… [ លោក ] អាចជួយអ្នកឲ្យឆ្លងកាត់ដំណើរការប្រែចិត្តតាមរបៀបដែលឪពុកម្តាយរបស់អ្នក ឬអ្នកដឹកនាំផ្សេងទៀតមិនអាចផ្ដល់ឲ្យបាន ។ …
[ ប្រសិនបើយើងមិនសារភាពទេ នោះយើង ] រែកបន្ទុកនៃអំពើបាបតែម្នាក់ឯង ជាជាងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះដកបន្ទុកនោះចេញ ។ ( ស៊ី. ស្កត ហ្គ្រូ « Why and What Do I Need to Confess to My Bishop? » New Era ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ២៨–២៩ )
-
តើសេចក្តីថ្លែងការណ៍នេះអាចជួយនរណាម្នាក់ដែលមានកង្វល់អំពីការសារភាពចំពោះថ្នាក់ដឹកនាំបព្វជិតភាពរបស់ពួកគេយ៉ាងដូចម្ដេច ?
ការព្រួយបារម្ភ គ
ខ្ញុំបានប្រព្រឹត្តអំពើបាបច្រើនណាស់ រហូតដល់ព្រះអម្ចាស់មិនអាចអត់ទោសឲ្យខ្ញុំបាន ។
-
តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង ម៉ូសាយ ២៦:២៩–៣០ អាចជួយដល់កង្វល់នេះបានយ៉ាងដូចម្តេច ? ( អ្នកក៏អាចពិចារណាសិក្សា ធីម៉ូថេ ទី១ ១:១៥; យ៉ូហាន ទី១ ១:៩; ឬ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១២; ៥៨:៤២–៤៣ ផងដែរ ) ។
-
តើដំណើររឿងអ្វីខ្លះក្នុងព្រះគម្ពីរអំពីព្រះអង្គសង្គ្រោះ បង្ហាញពីព្រះទ័យរបស់ទ្រង់ដល់អស់អ្នកដែលព្យាយាមប្រែចិត្ត និងព្រះឆន្ទៈរបស់ទ្រង់ក្នុងការអត់ទោស ?
ឧទាហរណ៍ខ្លះអាចរួមបញ្ចូលអំពីស្ត្រីដែលលាងព្រះបាតរបស់ព្រះអង្គសង្គ្រោះដោយទឹកភ្នែករបស់នាង ( សូមមើល លូកា ៧:៣៦–៥០ ) រឿងប្រដូចអំពីកូនប្រុសខ្ជះខ្ជាយ ( សូមមើល លូកា ១៥:១១–៣២ ) និងការអភ័យទោសរបស់ព្រះអម្ចាស់ចំពោះប៉ុល ( សូមមើល ធីម៉ូថេ ទី១ ១:១៥–១៦ ) ។
ការព្រួយបារម្ភ ឃ
ជម្រើសរបស់អ្នក
សូមគិតអំពីកង្វល់ជាក់ស្តែងមួយទៀត ឬសំណួរដែលនរណាម្នាក់អាចមានអំពីការប្រែចិត្ត ។ សូមសិក្សា « ការប្រែចិត្ត » ឬ « ការសារភាព » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ដោយស្វែងរកសេចក្តីពិតទាំងឡាយដែលអាចជួយបាន ។ អ្នកក៏អាចរំឭកបទគម្ពីរដែលទាក់ទងនឹង « ការប្រែចិត្ត » ឬ « ការសារភាព » នៅក្នុងTopical Guide ( ChurchofJesusChrist.org ) ។, វាក៏អាចមានប្រយោជន៍ផងដែរក្នុងការសិក្សា « ការប្រែចិត្ត » នៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ហើយសញ្ជឹងគិតអំពីអ្វីដែលអ្នកដឹងអំពីព្រះអម្ចាស់ ដែលអាចនឹងជួយ ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងរបៀបដែលវាអាចនឹងជួយនរណាម្នាក់ដែលមានសំណួរ ឬកង្វល់នោះ ។ សូមរកមើលវិធីដើម្បីគូសបញ្ជាក់អំពីសេចក្ដីស្រឡាញ់ និងព្រះរាជបំណងរបស់ព្រះអម្ចាស់ក្នុងការអត់ទោសឲ្យយើង នៅពេលយើងប្រែចិត្ត ។
តើមានអ្វីកើតឡើង ?
សូមអាន ម៉ូសាយ ២៦:៣៤–៣៧ ដោយរកមើលអ្វីដែលបានកើតឡើង នៅពេលអាលម៉ាធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ។
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកអាចចង់ចងចាំ ឬធ្វើ ដោយសារមេរៀននេះ ។ ការឆ្លុះបញ្ចាំងនេះអាចរួមបញ្ចូលពីរបៀបដែលអ្នកចង់ចងចាំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ក្នុងការអត់ទោស ឬរបៀបដែលអ្នកអាចចង់ព្យាយាមសារភាព និងប្រែចិត្តពីអំពើបាបរបស់អ្នកផ្ទាល់ ។
សូមពិចារណាថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀននៅក្នុងមេរៀននេះ ។