« នីហ្វៃទី ២ ៤ ៖ ទំនុកដំកើងរបស់នីហ្វៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ៤ ៖ ទំនុកដំកើងរបស់នីហ្វៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២៤
ទំនុកដំកើងរបស់នីហ្វៃ
មនុស្សគ្រប់រូបប្រឈមមុខនឹងការល្បួង ហើយមានអារម្មណ៍ស្រយុតចិត្ត ឬបាក់ទឹកចិត្តនៅពេលខ្លះ ។ ព្យាការីនីហ្វៃក៏មានអារម្មណ៍បែបនេះដែរ ។ បន្ទាប់ពីបានដកពិសោធអំពីការស្លាប់របស់ឪពុកលោកគឺលីហៃ ហើយប្រឈមមុខនឹងបងប្អូនដែលខឹងសម្បារបស់លោក នោះនីហ្វៃបានសរសេរអំពីអារម្មណ៍ដ៏ជ្រាលជ្រៅមួយចំនួនរបស់លោក ។ លោកបានសម្តែងនូវក្តីសោមនស្សរីករាយ និងទុក្ខសោករបស់លោក ។ គំរូរបស់លោកបង្ហាញយើងពីរបៀបដែលយើងអាចបែរទៅរកព្រះអម្ចាស់ នៅពេលយើងជួបប្រទះនឹងបញ្ហានៃជីវិតរមែងស្លាប់ ។ មេរៀននេះអាចជួយអ្នកឆ្លើយតបដោយស្មោះត្រង់ចំពោះការល្បួង និងការបាក់ទឹកចិត្តដោយបែរទៅរកព្រះអម្ចាស់ ។
ការអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ សិស្សម្នាក់ៗនៅក្នុងថ្នាក់របស់អ្នកអាចចូលរួមចំណែកបាន ។ នៅពេលអ្នកជួយសិស្សចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ នោះពួកគេអាចផ្តល់ពរដល់ជីវិតមនុស្សជាច្រើនដែលនៅជុំវិញពួកគេ ។ មនុស្សគ្រប់រូបនៅក្នុងថ្នាក់អាចបានស្អាងឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យទូលសូមជំនួយពីព្រះទប់ទល់នឹងការល្បួង ឬឧបសគ្គដែលពួកគេកំពុងប្រឈមមុខ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឧបសគ្គនៃជីវិតរមែងស្លាប់
របៀបមួយដើម្បីចាប់ផ្តើមមេរៀនគឺ ពិភាក្សាអំពីឧបសគ្គក្នុងជីវិតដែលកើតមានជាទូទៅដល់មនុស្សទាំងអស់ ។ ឧទាហរណ៍ ៖ យើងទាំងអស់គ្នាប្រឈមមុខនឹងការល្បួង ហើយមានអារម្មណ៍សោកសៅ ឬបាក់ទឹកចិត្តនៅពេលខ្លះ ។ សូមពិចារណាផ្តល់ពេលវេលាដល់សិស្សដើម្បីសញ្ជឹងគិតសំណួរខាងក្រោមដោយស្ងៀមស្ងាត់ ។ សិស្សក៏អាចកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេអំពីការល្បួង ឬហេតុផលជាក់លាក់ដែលពួកគេអាចទទួលអារម្មណ៍បាក់ទឹកចិត្ត ។
-
ហេតុអ្វីអ្នកគិតថាមនុស្សគ្រប់គ្នាត្រូវបានល្បួង ហើយមានអារម្មណ៍បាក់ទឹកចិត្តនៅពេលខ្លះ ?
-
នៅលើរង្វាស់ពី ១ ដល់ ១០ តើអ្នកមានអារម្មណ៍ថា អ្នកកំពុងគ្រប់គ្រងការលំបាកទាំងនេះបានល្អប៉ុនណា ?
-
តើជីវិតរបស់អ្នកនឹងទទួលបានពរយ៉ាងណា ប្រសិនបើអ្នកអាចយកឈ្នះការល្បួង និងការបាក់ទឹកចិត្តបានកាន់តែប្រសើរឡើង ?
ទំនុកដំកើងរបស់នីហ្វៃ
សូមអាន នីហ្វៃទី ២ ៤:១២–១៣, ១៨ ដោយរកមើលឧបសគ្គមួយចំនួនដែលនីហ្វៃបានជួបប្រទះ ។
-
តើអ្នកស្រមៃមើលថាឧបសគ្គទាំងនេះបានធ្វើឲ្យនីហ្វៃមានអារម្មណ៍យ៉ាងណា ?
ខគម្ពីរ នីហ្វៃទី ២ ៤:១៦–៣៥ ជារឿយៗត្រូវបានគេហៅថាទំនុកដំកើងរបស់នីហ្វៃ ។ ទំនុកដំកើងគឺជា « កំណាព្យ ឬទំនុកដំកើងដ៏បំផុសគំនិត » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ទំនុកដំកើង » scriptures.ChurchofJesusChrist.org ) ។ នៅក្នុងខគម្ពីរទាំងនេះ នីហ្វៃបានសរសេរអំពីអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតមួយចំនួនរបស់លោក ។ លោកបានចែកចាយឧបសគ្គរបស់លោក និងរបៀបដែលលោកឆ្លើយតបនឹងការល្បួង និងការបាក់ទឹកចិត្ត ។ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ សូមស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអ្វីដែលអ្នកអាចធ្វើបាននៅក្នុងឧបសគ្គជាក់លាក់ដែលអ្នកកំពុងប្រឈមមុខ ។
អ្នកអាចរំឭកជំហានបួនដើម្បីជួយអ្នកប្រៀបធៀបបទព្រះគម្ពីរទៅនឹងជីវិតរបស់អ្នក ៖
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។
-
ធ្វើការប្រៀបធៀបទៅនឹងជីវិតរបស់អ្នក ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។
សូមផ្តល់ច្បាប់ចម្លងនៃសំណៅចែកដល់សិស្សដើម្បីបំពេញវារៀងៗខ្លួន ។ ជម្រើសមួយទៀតគឺត្រូវបំពេញក្នុងជួរដេកពីរដំបូងជាមួយសិស្សទាំងអស់គ្នា ហើយបន្ទាប់មកចែកជួរដេកចុងក្រោយទាំងបីក្នុងចំណោមក្រុមនានា ហើយឲ្យក្រុមនីមួយៗរាយការណ៍អំពីអ្វីដែលពួកគេបានរៀន ។
សិស្សអាចត្រូវបានលើកទឹកចិត្តឲ្យសរសេរគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនអំពីខគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved. នីហ្វៃទី២ ៤:១៦–៣៥ ។ សូមពិចារណាសួរសំណួរមួយចំនួនខាងក្រោមនេះ ។
សេចក្តីថ្លែងការណ៍មួយចំនួននៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » អាចធ្វើឲ្យការពិភាក្សានោះបានកាន់តែប្រសើរឡើង ។
ទំនុកដំកើងរបស់នីហ្វៃ និងខ្ញុំ ( នីហ្វៃទី ២ ៤:១៦–៣៥ )
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« នីហ្វៃទី២ ៤ ៖ ទំនុកតម្កើងរបស់នីហ្វៃ »
|
បទពិសោធន៍របស់នីហ្វៃ |
បទពិសោធន៍របស់ខ្ញុំ | |
|---|---|---|
បទពិសោធន៍របស់នីហ្វៃ តើនីហ្វៃមានអារម្មណ៍យ៉ាងណា ? | បទពិសោធន៍របស់ខ្ញុំ តើខ្ញុំធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះនៅពេលណា ? | |
បទពិសោធន៍របស់នីហ្វៃ តើនីហ្វៃមានអារម្មណ៍យ៉ាងណា ? | បទពិសោធន៍របស់ខ្ញុំ តើខ្ញុំធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះនៅពេលណា ? | |
បទពិសោធន៍របស់នីហ្វៃ តើបទពិសោធន៍អ្វីខ្លះជាមួយព្រះដែលបានជួយនីហ្វៃឆ្លើយតបយ៉ាងស្មោះត្រង់ចំពោះការល្បួង និងការបាក់ទឹកចិត្តរបស់លោក ? | បទពិសោធន៍របស់ខ្ញុំ តើបទពិសោធន៍ខាងវិញ្ញាណអ្វីខ្លះដែលខ្ញុំអាចចងចាំបាន នៅពេលខ្ញុំត្រូវបានល្បួង ឬបាក់ទឹកចិត្ត ? | |
បទពិសោធន៍របស់នីហ្វៃ តើគំនិតបែបណាដែលបានជួយនីហ្វៃឲ្យមានភាពរឹងមាំនៅពេលមានអារម្មណ៍ល្បួង ឬបាក់ទឹកចិត្ត ? | បទពិសោធន៍របស់ខ្ញុំ តើគំនិតបែបណាដែលអាចជួយខ្ញុំឲ្យរឹងមាំពេលមានអារម្មណ៍ល្បួង ឬបាក់ទឹកចិត្ត ? | |
បទពិសោធន៍របស់នីហ្វៃ តើអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីការអធិស្ឋានរបស់នីហ្វៃ ? | បទពិសោធន៍របស់ខ្ញុំ តើខ្ញុំអាចអនុវត្តគំរូរបស់នីហ្វៃទៅនឹងការអធិស្ឋានផ្ទាល់របស់ខ្ញុំដោយរបៀបណា ? |
-
តើខគម្ពីរ ឬឃ្លាអ្វីខ្លះនៅក្នុង នីហ្វៃទី ២ ៤ ដែលអ្នកចាប់អារម្មណ៍ ? ហេតុអ្វី ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះមកពី នីហ្វៃទី ២ ៤ ?
-
តើការប្រៀបធៀបបទព្រះគម្ពីរទៅនឹងជីវិតរបស់អ្នកជះឥទ្ធិពលលើការសិក្សា នីហ្វៃទី ២ ៤ របស់អ្នកយ៉ាងដូចម្ដេច ?
-
តើគោលការណ៍អ្វីខ្លះដែលអ្នកបានរកឃើញ ?
ជាផ្នែកមួយនៃការពិភាក្សា សូមជួយសិស្សឲ្យរកឃើញគោលការណ៍ផ្សេងៗ ។ ឧទាហរណ៍ ៖
-
ការទុកចិត្តលើព្រះអម្ចាស់ និងការចងចាំបទពិសោធន៍ខាងវិញ្ញាណពីអតីតកាល អាចជួយខ្ញុំឆ្លើយតបដោយស្មោះត្រង់ចំពោះការល្បួង និងការបាក់ទឹកចិត្ត ។
-
ប្រសិនបើខ្ញុំអធិស្ឋានទៅកាន់ព្រះដោយស្មោះ នោះខ្ញុំអាចទទួលបានជំនួយពីទ្រង់ នៅពេលដែលខ្ញុំត្រូវបានល្បួង ហើយមានអារម្មណ៍បាក់ទឹកចិត្ត ។
-
-
តើអ្នកគិតថាគោលការណ៍ទាំងនេះអាចជួយអ្នកឲ្យបែរទៅរកព្រះអម្ចាស់ដោយរបៀបណា ពេលអ្នកត្រូវបានល្បួង ឬមានអារម្មណ៍បាក់ទឹកចិត្តនោះ ?
ផែនការរបស់ខ្ញុំដើម្បីយកឈ្នះលើការល្បួង និងការបាក់ទឹកចិត្ត
ដើម្បីមើលពីរបៀបដែលយុវនារីម្នាក់បែរទៅរកព្រះអម្ចាស់ក្នុងគ្រាដ៏លំបាក សូមមើល « Heavenly Father Knows Me » ( ៣:១៨ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលអ្នកផ្សេងទៀតបានបែរទៅរកព្រះអម្ចាស់ក្នុងគ្រានៃការសាកល្បង សូមពិចារណាបង្ហាញវីដេអូមួយក្នុងចំណោមវីដេអូដែលបានផ្តល់ឲ្យនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។
សូមពិចារណាអញ្ជើញសិស្សឲ្យនិយាយអំពីគ្រាដែលពួកគេបានបែរទៅរកព្រះអម្ចាស់ក្នុងគ្រាដ៏លំបាកមួយ ។
សូមធ្វើតាមគំរូរបស់នីហ្វៃ ហើយសរសេរទំនុកដំកើងផ្ទាល់ខ្លួនរបស់អ្នក ។ សំណួរខាងក្រោមនេះអាចជួយបាន ៖
-
តើគោលការណ៍ ការបង្រៀន ឬខគម្ពីរ ( អ្វីខ្លះ ) មកពី នីហ្វៃទី ២ ៤ អាចអនុវត្តក្នុងជីវិតរបស់អ្នកបាន ?
-
តើអ្នកនឹងអនុវត្តវាក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
-
តើអ្នកគិតថាការធ្វើបែបនេះនឹងជួយអ្នកបែរមករកព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
ពេលជីវិតជួបការលំបាក តើអ្នកអាចឆ្លើយតបដោយសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះដោយរបៀបណា ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយទំនុកដំកើងរបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់ ។ សូមពិចារណាចែកចាយគំនិត និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការរំឭកសិស្សថា ពួកគេនឹងប្រឈមមុខនឹងឧបសគ្គ ហើយជារឿយៗនឹងត្រូវព្យាយាមម្តងហើយម្តងទៀតដើម្បីយកឈ្នះឧបសគ្គទាំងនោះ ។ ទោះយ៉ាងណាក៏ដោយ តាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេអាចទទួលបានកម្លាំងដើម្បីយកឈ្នះ ឬស៊ូទ្រាំនឹងអ្វីៗទាំងអស់ ។